« ថ្ងៃទី ៥-១១ ខែ កក្កដា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ៖ ‹ នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៥-១១ ខែ កក្កដា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ទីជម្រកដោយ ឆែលីន អាប៊េល
ថ្ងៃទី ៥-១១ ខែ កក្កដា
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦
« នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ »
ដូចជាការនិមិត្តជាច្រើនដែលបានកត់ត្រានៅក្នុងបទគម្ពីរដែរ នោះការនិមិត្តនៅក្នុង កណ្ឌ ៧៦ បានកើតឡើងពេលយ៉ូសែប ស្ម៊ីធ និងស៊ីឌនី រិកដុន « បានពិចារណា »ពីបទគម្ពីរ( ខទី ១៩ ) ។ អ្នកក៏អាចទទួលវិវរណៈផងដែរ—រួមទាំងការដឹកនាំអំពីរបៀបបង្រៀន—ពេលអ្នកពិចារណាគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសិស្សឲ្យនិយាយអំពីអ្វីដែលពួកគេអាននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ អ្នកអាចអញ្ជើញពួកគេឲ្យនឹកស្រមៃថា មានមិត្តម្នាក់ដែលមានសាសនាផ្សេងសួរថា តើយើងជឿអ្វីខ្លះអំពីជីវិតបន្ទាប់សេចក្ដីស្លាប់ ។ តើខគម្ពីរអ្វីខ្លះនៅក្នុងកណ្ឌ ៧៦ ដែលពួកគេនឹងចែកចាយជាមួយមិត្តរបស់ពួកគេ ? សិស្សក៏អាចចែកចាយអ្វីមួយមកពី« សំឡេងនៃការស្ដារឡើងវិញ ៖ ទីបន្ទាល់អំពី‹ ការនិមិត្ត › »ដែលបានបំផុសគំនិតដល់ពួកគេ ។
បង្រៀនគោលលទ្ធិ
សេចក្ដីសង្គ្រោះកើតមានតាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រា ។
-
មានមនុស្សជាច្រើន ពេលពួកគេគិតអំពីកណ្ឌ ៧៦គិតពីផែនការនៃសេចក្ដីសង្គ្រោះ និងនគរទាំងបីនៃសិរីល្អ ។ តើអ្នកអាចជួយសិស្សឲ្យមើលឃើញថា កត្តាដ៏សំខាន់នៅក្នុងវិវរណៈនេះគឺជាព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទដែរឬទេ ? អ្នកអាចសុំឲ្យសិស្សចែកចាយខគម្ពីរមួយដែលពួកគេបានរកឃើញនៅក្នុង កណ្ឌ ៧៦ ដែលបានពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើពួកគេត្រូវការជំនួយ អ្នកអាចចង្អុលបង្ហាញពួកគេទៅរកខគម្ពីរដូចជា ១–៥, ២០–២៤, ៣៩–៤៣, ៦៩, ១០៧–៨ ។
-
ដើម្បីជួយសិស្សឲ្យរុករកភាពខុសគ្នារវាងអ្នកដែលគ្រងនគរទាំងបីនៃសិរីល្អ សូមសរសេរពាក្យទាំងនេះនៅ លើក្ដារខៀន សេឡេស្ទាល ខទី ៥០–៧០, ៩២–៩៦ ទេរេស្ទាល ខទី ៧១–៧៩, ៩៧ និង ទេឡេស្ទាល ខទី ៨១–៩០, ៩៨–១០៦, ១០៩–១២ ។ សិស្សអាចជ្រើសយកបណ្ដុំខគម្ពីរមួយក្នុងចំណោមខគម្ពីរទាំងបីក្រុម ហើយស្វែងរកឃ្លាដែលពិពណ៌នាពីទំនាក់ទំនងរវាងព្រះយេស៊ូវគ្រីស្ទ និងមនុស្សដែលគ្រងនគរដែលទាក់ទងនោះ ។ តើឃ្លាទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ? តើយើងអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ និងព្រះវរបិតាតាមរបៀបណា ? តើពួកទ្រង់ឈោងមកជួយយើងតាមរបៀបណា ? តើ«ភាពក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវ »មានន័យដូចម្តេច ?( ខទី ៧៩ ) ។
យ៉ូសែប ស្ម៊ីធ បានឃើញការនិមិត្តអំពីកម្រិតនៃសិរីល្អនៅក្នុងបន្ទប់មួយដូចជាបន្ទប់មួយនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥–១០, ១១៣–១៨
អាថ៌កំបាំងរបស់ព្រះអាច« យល់ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ » ។
-
វាអាចជារឿងគួរឲ្យចាប់អារម្មណ៍សម្រាប់សិស្សរបស់អ្នកដើម្បីដឹងថា ពុំមែនសមាជិកសាសនាចក្រគ្រប់រូបងាយនឹងទទួលយកវិវរណៈនៅក្នុង កណ្ឌ ៧៦ នោះទេ ។ ឧទាហរណ៍ ព្រិកហាំ យ៉ង់បានថ្លែងថា « ទម្លាប់របស់ខ្ញុំគឺថា ពេលការនិមិត្តបានកើតឡើងដំបូងចំពោះខ្ញុំ វាមានភាពផ្ទុយ ហើយខុសគ្នាទៅនឹងការអប់រំពីមុនរបស់ខ្ញុំ ។ ខ្ញុំពោលថា រង់ចាំបន្តិចសិន ។ ខ្ញុំពុំបានបដិសេធវាទេ ប៉ុន្តែខ្ញុំពុំអាចយល់វាបានឡើយ » ។ លោកបានពន្យល់ថា លោកត្រូវ« គិត ហើយអធិស្ឋាន រហូតដល់ខ្ញុំបានដឹង ហើយយល់វាយ៉ាងពេញលេញដោយខ្លួនឯង » ( នៅក្នុង « The Vision » Revelations in Context ទំព័រ ១៥០ ) ។ តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់លោកដែលវាអាចជួយយើង ពេលព្រះបើកសម្ដែងរឿងដែលខុសពីការយល់ដឹងបច្ចុប្បន្នរបស់យើង ? តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥–១០, ១១៣–១៨ បង្រៀនយើងអំពីរបៀបដែលយើងអាចទទួល« ការសម្ងាត់ទាំងឡាយនៃព្រះហឫទ័យរបស់ [ ព្រះ ] ដូចម្តេច ? ( ខទី ១០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០-៧០, ៩២-៩៥
ព្រះសព្វព្រះទ័យចង់ឲ្យបុត្រាបុត្រីរបស់ទ្រង់គ្រប់រូបរីករាយនឹងសីរីល្អសេឡេស្ទាជាមួយនឹងទ្រង់ ។
-
ចំពោះមនុស្សមួយចំនួន វាអាចជាការបំបាក់ទឹកចិត្ត ឬការថប់បារម្ភដើម្បី គិតអំពីអ្វីៗដែលតម្រូវពីយើង ដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់នគរសេឡេស្ទាល ។ សូមពិចារណាពីរបៀបដែលអ្នកអាចជួយសិស្សឲ្យរកឃើញសេចក្ដីសង្ឃឹម« តាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាល »( ខទី ៦៩ ) ។ ឧទាហរណ៍ អ្នកអាចអញ្ជើញពួកគេឲ្យអាន ខទី ៥០-៧០ និង ៩២-៩៥ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងមនុស្សម្នាក់ដែលនិយាយថា « ការរស់នៅតាមដំណឹងល្អនៅក្នុងពិភពលោកសព្វថ្ងៃគឺពិបាកណាស់ ខ្ញុំមិនប្រាកដចិត្តថា វាមានតម្លៃ »ឬ« ខ្ញុំពុំល្អគ្រប់គ្រាន់សម្រាប់នគរសេឡេស្ទាលឡើយ » ។ តើយើងអាចនិយាយអ្វីខ្លះដើម្បីបំផុសគំនិត ឬលើកទឹកចិត្តបុគ្គលម្នាក់នេះ ?
ការកែលម្អការបង្រៀនរបស់យើង
សូមផ្ដោតលើព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់ ។ « សូមសួរខ្លួនអ្នកជាបន្ដបន្ទាប់ថា ‹ តើអ្វីដែលខ្ញុំកំពុងបង្រៀន នឹងជួយសមាជិកក្នុងថ្នាក់របស់ខ្ញុំឲ្យស្ថាបនាសេចក្ដីជំនឿលើព្រះគ្រីស្ទ ប្រែចិត្ត ចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ ហើយទទួលបានព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? › ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ២០ ) ។