គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧-៨០ ៖ « យើង​នឹង ដឹក​នាំ អ្នក​រាល់​គ្នា »


« ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៧-៨០ ៖ ‹ យើង​នឹង ដឹក​នាំ អ្នក​រាល់​គ្នា› » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧-៨០ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

សត្វ​ចៀម​ដើរ​តាម​ព្រះយេស៊ូវ

ត្រឡប់ទៅ​ផ្ទះ​វិញ ដោយ យ៉ុងសាំង គីម

ថ្ងៃ​ទី ១២–១៨ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧-៨០

« យើង​នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា » ។

សូម​ចង​ចាំ​ថា សកម្មភាព​ទាំង​ឡាយ​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​គ្រាន់​តែ​ជា​យោបល់​ប៉ុណ្ណោះ ។ នៅ​ពេល​អ្នក​សិក្សា​ប្រកប​ដោយ​ការ​អធិស្ឋាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧-៨០ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​អ្នក​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បង្រៀន​សិស្ស​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សិស្ស​របស់​អ្នក​មួយ​ចំនួន​អាច​ចង់​ចែក​ចាយ​គំនិត​របស់​ពួក​គេ ប្រសិន​បើ អ្នក​សូម​ពួកគេ​ពី​ចម្ងាយ​នោះ ។ សូម​ពិចារណា​ទាក់​ទង​ទៅ​ពួកគេ​ពីរ​បី​ថ្ងៃ​ពី​មុន​ដល់​ពេល​ចូល​រៀន ​សូម​សួរ​ក្រែង​ពួកគេ​អាច​រៀបចំ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​ចេញ​ពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧–៨០ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧

ព្រះ​បើក​សម្តែង​អាថ៌​កំបាំង​របស់​ទ្រង់​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ស្វែង​រក​ដើម្បី​ដឹងពី​សេចក្តី​អាថ៌​កំបាំង​ទាំង​នោះ ។

  • សិស្ស​អាច​ចែក​ចាយ​គំនិត​ដែល​ពួកគេ​បាន​រក​ឃើញ​អំពី​ទី​សម្គាល់​នៅ​ក្នុង​គម្ពីរ​នៃ​វិវរណៈ​នៅ​អំឡុង​ពេល​សិក្សា​របស់​ពួកគេ​នៃ​កណ្ឌទី ៧៧​នៅ​សប្តាហ៍​នេះ ។ និយាយ​អំពី​ចម្លើយ​ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​សិស្ស​អាច​ស្វែង​រក​ការ​យល់​ដឹង នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​នេះ ។ តើ​យើង​រៀន​អ្វី​ខ្លះ​ចេញ​ពី​ប្រភេទ​សំណួរ​ដែល​យ៉ូសែប បាន​សួរ ? សិស្ស​អាច​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែក​ចាយ​បទពិសោធន៍​ទាំង​ឡាយ នៅ​ពេល​សំណួរ​ផ្នែក​ដំណឹង​ល្អ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​នោះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨:១៧-១៩

ព្រះអម្ចាស់​នឹង​ដឹក​នាំ​យើង​រាល់​គ្នា ។

  • ដើម្បី​ចាប់​ផ្តើម​ការ​ពិភាក្សា​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៧–១៩​អ្នក​អាច​បង្ហាញ​រូបភាព​សិស្ស​របស់​អ្នក​ពីរ​បីនាក់​កាល​ពី​នៅ​ក្មេង ( សូម​ពួកគេ​ពី​ចម្ងាយ​ឲ្យ​យក​រូប​ភាព​ទាំង​នេះ​មក​ថ្នាក់ ) ។ សូម​ឲ្យ​សិស្ស​ទស្សន៍​ទាយ​ថា​តើ​រូបភាព​នេះ​ជា​រូបភាព​របស់​នរណា ។ សិស្ស​ដែល​យក​រូប​ភាព​មក អាច​និយាយ​អំពី​របៀប​ដែល​ពួកគេ​បាន​ផ្លាស់​ប្តូរ​ចាប់​តាំង​ពី​រូបភាព​ទាំង​នោះ​បាន​ថត ។ បន្ទាប់​មក សិស្ស​អាច​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧-១៩ ហើយ​សញ្ជឹង​គិត​ពី​សំណួរ​ដូចនេះ ៖ តើ​យើង​ដូច​ជា​កុមារ​តូចៗ​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូច​ម្តេច ? តើ​តាម​វិធី​អ្វី​ដែល​ទ្រង់​ពិត​ជា​ចង់​ឲ្យ​យើង​ដូចជា​កុមារ​តូចៗ ( សូមមើល​ម៉ូសាយ ៣:១៩ ) ហើយ​តាម​របៀប​ណា​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ធំ ? តើ​ការ​ប្រឹក្សា​អ្វី​ដែល​ទ្រង់​ប្រទាន​ដល់​យើង​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដើម្បី​ជួយ​យើង​ធ្វើ​ជា​មនុស្ស​ធំ ?

    ដើម្បី​ពង្រីក​ការ​យល់​ដឹង​របស់​សិស្ស​អ្នក​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច « ដឹក​នាំ [ យើង ] » ( ខទី ១៨  ) សូម​ពិចារណា​ពី​ការ​ចែក​ចាយ​សេចក្តី​ថ្លែងការ​នៅ​ក្នុង​ធនធាន​បន្ថែម​ទាំង​ឡាយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩-៨០

ការ​ហៅ​ឲ្យ​បម្រើ​ព្រះ​សំខាន់​ខ្លាំង​ជាង​កន្លែង​ដែល​យើង​ហៅ​ឲ្យ​បម្រើ ។

  • ប្រហែល​ជា​មាន​សិស្ស​របស់​អ្នក​ដែល​មាន​អារម្មណ៍​ខកបំណង​នៅ​គ្រាដំបូង​ចំពោះ​ការ​ហៅ​បម្រើ​ដែល​ពួកគេ​បាន​ទទួល​នៅ​ក្នុង​វួដ ឬ​សាខា ឬ​នៅ​កន្លែង​ដែល​ពួកគេ​បាន​ចាត់​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ។ ពួកគេ​ពីរ​បី​នាក់​អាច​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែក​ចាយ​បទពិសោធន៍​របស់​ពួកគេ ។ តើ​ការ​ប្រឹក្សា​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨០:៣​អាច​ជួយ​យើង​នៅ​ក្នុង​ពេល​នេះ​យ៉ាង​ដូច​ម្តេច ? តើ​ឃ្លា​ « វា​មិន​ចាំ​បាច់​ឡើយ » អាច​មាន​ន័យ​អ្វី​ខ្លះ ? ឬ​ឃ្លា​នេះ « អ្នក​មិន​អាច​ធ្វើ​ខុស​ឡើយ » ? តើ​អ្វី​ដែល​អាច​មាន​ន័យ​បំផុត​ចំពោះ​ព្រះអម្ចាស់ បើ​និយាយ​អំពី​ការ​ហៅ​បម្រើ​របស់​យើង ? គំនិត​ខាង​វិញ្ញាណ​របស់​អែលឌើរ ដាវីឌ អេ បែដណា អំពី​កណ្ឌទី ៨០ នៅ​ក្នុង​សុន្ទរកថា « Called to the Work » ក៏​អាច​មាន​អត្ថប្រយោជន៍​ផងដែរ ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៨ ) ។

  • វិវរណៈ​នៅក្នុង​កណ្ឌទី ៧៩​និង ៨០​គឺ​ដើមឡើយ​បាន​ថ្លែង​ទៅ​កាន់​មនុស្ស​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ប៉ុន្តែ វា​មាន​នូវ​គោលការណ៍​ទាំង​ឡាយ​ដែល​អាច​អនុវត្ត​ចំពោះ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ការ​បម្រើ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​សិស្ស​រកឃើញ​គោលការណ៍​ទាំង​នេះ អ្នក​អាច​សូម​ឲ្យ​ពួកគេ​សម្តែង​ថា​ពួកគេ​មាន​មិត្ត​ភក្តិ​ម្នាក់​ដែល​ទើប​ចូល​សាសនាចក្រ​ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ទើប​បាន​ទទួល​ការ​ហៅ​ឲ្យ​បម្រើ​របស់​ពួក​គាត់​ដំបូង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរ​សេរ​សំបុត្រ​ទៅ​កាន់​មិត្ត​ភក្តិ​របស់​ពួកគេ​ពី​ការ​គាំ​ទ្រ និង​ប្រឹក្សា ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដក​ស្រង់​ចេញ​ពី​កណ្ឌទី ៧៩​និង ទី ៨០​នៅ​ពេល​ដែល​ពួកគេ​សរ​សេរ ។ បន្ទាប់មក​សិស្ស​ពីរ​បី​នាក់​អាច​ចែក​ចាយ​អ្វី​ដែល​ពួកគេ​បាន​សរ​សេរ ។

    ស្រ្តី​កំពុង​ជជែក​គ្នា

    ព្រះអម្ចាស់​គាប់​ព្រះទ័យ នៅ​ពេល​យើង​បម្រើ​ទ្រង់ និង​អ្នក​ដទៃ ។

រូប​តំណាង​ធន​ធាន​បន្ថែម​ទាំង​ឡាយ

ធន​ធាន​បន្ថែម​ទាំង​ឡាយ

ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

ប្រធាន ហ៊ិនរី ប៊ី អាវរីង បាន​ចែក​ចាយ​បទពិសោធន៍​មួយ នៅ​ពេល​លោក​បាន​អធិស្ឋាន​សូម​ការ​ណែ​នាំ​ពី​ការ​សម្រេច​ចិត្ត​ដ៏​លំបាក ហើយ​បាន​រៀន​ដើម្បី​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្រះ​អម្ចាស់ ៖

« ខ្ញុំ​បាន​អធិស្ឋាន ប្រហែល​ជា​អស់​រយៈ​ពេល​បួន​ម៉ោង ប៉ុន្តែ​គ្មាន​ទទួល​បាន​ចម្លើយ​សោះ ។ ពី​មុន​ថ្ងៃ​លិច​បន្តិច មាន​អារម្មណ៍​មួយ​ផុស​ឡើង​ចំពោះ​ខ្ញុំ ។ ជាង​ពេល​ណាៗ​ទាំង​អស់ ចាប់​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ដែល​ខ្ញុំ​មាន​អារម្មណ៍​ដូច​នេះ​ទេ ។ ដួង​ចិត្ត​របស់​ខ្ញុំ និង​គំនិត​របស់​ខ្ញុំ​ហាក់​ដូចជា​មាន​សភាព​ស្ងប់​ស្ងាត់ ។ មាន​សន្តិភាព​នៅ​ក្នុង​ដួង​ចិត្ត​ដ៏​ស្ងប់​ស្ងាត់​នោះ ។

« អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ខ្ញុំ​ឃើញ​ថា​ខ្លួន​ឯង​កំពុង​អធិស្ឋាន​ថា ‹ ព្រះវរបិតា​សួគ៌ វា​មិន​សំខាន់​ទេ​ចំពោះ​អ្វី​ដែល​ខ្ញុំ​ចង់​បាន ។ ខ្ញុំ​មិន​ខ្វល់​ចំពោះ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ទៀត​នោះ​ទេ ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​ព្រះ​ទ័យ​ទ្រង់​បាន​សម្រេច​ប៉ុណ្ណោះ ។ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន ។ សូម​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ › ។

« នៅ​គ្រា​នោះ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ស្ងាត់​ក្នុង​ដួង​ចិត្ត ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​មាន ។ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​សារ​លិខិត ហើយ​ខ្ញុំ​ប្រាកដ​ថា​សារ​លិខិត​នោះ​បាន​មក​ពី​ណា ។ វា​បាន​បញ្ជាក់​ចំពោះ​ខ្ញុំ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ខ្ញុំ​មិន​បាន​ទទួល​ការ​សន្យា​ពី​លទ្ធផល​នោះ​ទេ ។ មាន​តែ​ការ​បញ្ជាក់​ថា ខ្ញុំជា​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្រាប់​ថា​តើ​ផ្លូវ​អ្វី​ដែល​នាំ​ឲ្យ​មាន​អ្វី​ដែល​គាត់​ចង់​បាន​សម្រាប់​ខ្ញុំ » ( « As a Child » Ensign​ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ១៦ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ចាប់​ផ្ដើម​ជាមួយ​នឹង​បទគម្ពីរ ។ ពីមុន​បើក​ទៅ​ធន​ធាន​ជំនួយ សូម​សិក្សា​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម និង​សញ្ជឹង​គិត​ពិចារណា ។ ការសិក្សា​នេះ​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​ជួយ​អ្នក​ឲ្យ​នឹក​ឃើញ​អ្វី​ដែល​បាន​សិក្សា​នៅ​ពេល​អ្នក​បង្រៀន ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ១២ ) ។