គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១-៨៣ ៖ « ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវ​ការ​ជា​ច្រើន​វិញ​ដែរ »


« ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១-៨៣ ៖ ‹ ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវ​ការ​ជា​ច្រើន​វិញ​ដែរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១-៨៣ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន, ដោយ​ហែនរិច ហូហ្វម៉ាន់

ថ្ងៃ​ទី ១៩–២៥ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨១-៨៣

ត្បិត​ទី​ណា « ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវ​ការ​ជា​ច្រើន​វិញ​ដែរ »។

សូម​ចង​ចាំ​ថា សិស្ស​របស់​អ្នក​គឺ​កំពុង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ​នៅ​ឯ​ផ្ទះ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ពី​របៀប​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែក​ចាយ​បទពិសោធន៍​របស់​ពួកគេ​ដើម្បី​លើក​តម្កើង​គ្នា​ទៅ​វិញ​ទៅ​មក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​រើស​យក​ឃ្លា​មួយ​ចេញ​ពី​កណ្ឌ​ទាំង​ឡាយ​ខាង​ក្រោម​ដែល​នឹង​ធ្វើ​ជា​ចំណង​ជើង​ល្អ​សម្រាប់​កណ្ឌ​នេះ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១, ៨២និង ៨៣ ។ ហេតុអ្វី​ពួកគេ​ជ្រើស​រើស​ចំណង​ជើង​ទាំង​នេះ ?

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៥, ៨២:១៨–១៩

យើង​ម្នាក់ៗ​គួរ​តែ​ស្វែង​រក​« ចំណូល​ចិត្ត​នៃ​អ្នក​ជិត​ខាង​[ របស់​យើង ] » ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ពី​សំណួរ​ដើម្បី​ពិចារណា​អំពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥ ។ ការណ៍​ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​មាន​សំណួរ​ការ​ពិភាក្សា​ល្អ​សម្រាប់​ថ្នាក់​របស់​អ្នក​ផងដែរ ។ សូម​ពិចារណា​ចែក​ចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន នៅ​ពេល​អ្នក​មាន​អារម្មណ៍​ « ទន់ខ្សោយ » តាម​វិធី​ណា​មួយ ហើយ​តាម​រយៈ​ការ​បម្រើ​របស់​នរណា​ម្នាក់​បានលើក​ទឹកចិត្ត ឬ បាន​ពង្រឹង​អ្នក ។ សិស្ស​អាច​មាន​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់​ស្រដៀង​គ្នា​នេះ​ដើម្បី​ចែក​ចាយ ។ អ្នក​ក៏​អាច​មើល​វីដេអូ « Works of God » ( ChurchofJesusChrist.org ) ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​ក៏​អាច​ចែក​ចាយ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន អិម រ័សុល បាឡឺដ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំង​ឡាយ » ផងដែរ ។

  • សូម​ពិចារណា​ឲ្យ​សិស្ស​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨២:១៨-១៩ ដោយ​ស្វែងរក​គោលការណ៍ ​ទាំង​ឡាយ​ដែល​ជួយ​ពួកគេ​យល់​ពី​គោល​បំណង និង​ពរជ័យ​ទាំង​ឡាយ​នៃ​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ។ បន្ទាប់​មក សូម​ចែក​ចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Teachings of Thomas S. Monson: Rescuing Those in Need » ( ChurchofJesusChrist.org ) ផងដែរ ។ តើ​សមាជិក​វួដ​របស់​ប៊ីស្សព ម៉នសុន លើក​ឧទាហរណ៍​អ្វី​ខ្លះ​ពី​ខទី ១៨–១៩​មក​បង្រៀន ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៨-១០

« យើង​ជា​ព្រះអម្ចាស់ ជាប់​សន្យា កាល​ណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​ព្រះបន្ទូល » ។

  • ដើម្បី​ជួយ​សិស្ស​យល់​ពី​ចំណង​ទាក់ទង​របស់​យើង​រវាង​ការ​គោរព​ប្រតិបត្តិ​របស់​យើង​ដោយ​ស្ម័គ្រចិត្ត និង​សេចក្តី​សន្យា​របស់​ព្រះ​នូវ​ពរជ័យ​ទាំង​ឡាយ នោះ​អ្នក​អាច​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨, ៨២:១០, ១៣០:២០–២១ ជាមួយ​គ្នា ឬ​ជា​ក្រុម​តូចៗ ។ តើ​ខគម្ពីរ​ទាំង​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? ប្រហែលជា​សិស្ស​អាច​រៀប​រាប់​ពាក្យ​ដែល​ពិពណ៌នា​ពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ យោង​តាម​ខគម្ពីរ​ទាំង​នេះ ។

  • បន្ទាប់ពី​អាន​ខ ទី១០​សិស្ស​អាច​និយាយ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​យើង ហើយ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់ ។ សាច់រឿង​ដោយ​ស៊ីស្ទើរ វឺជីណៃ អេច ភៀស ដែល​មាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំង​ឡាយ » អាច​ជួយ​សិស្ស​មើល​ឃើញ​ថា ព្រះអម្ចាស់ ប្រទាន​ពរ​ជ័យ​ដល់​យើង​យោង​តាម​ព្រះ​ប្រាជ្ញា​ញ្ញាណ​របស់​របស់​ទ្រង់​ផ្ទាល់ មិន​មែន​តាម​តែ​ចិត្ត​យើង​ចង់​បាន ឬ រំពឹង​ទុក​នោះ​ទេ ។

  • តើ​យើង​រៀន​អ្វី​ខ្លះ​មក​ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨–១០​អំពី​មូលហតុ​ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​ព្រះ​បញ្ញត្តិ​ដល់​យើង ? ប្រហែលជា​សិស្ស​អាច​ស្វែង​រក​គំនិត​ខាង​វិញ្ញាណ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដើម្បី​ប្រើ​ទៅ​ជួយ​ដល់​មិត្តភក្តិ​ម្នាក់ ឬ​ក្មេង​ម្នាក់​ដែល​គិត​ថា ព្រះ​បញ្ញត្តិ​គឺ​តឹង​តែង​ពេក (​សូមមើល​វីដេអូ​ផង​ដែរ​ « Blessed and Happy Are Those Who Keep the Commandments of God »​ChurchofJesusChrist.org ) ។ ឬ​ពួកគេ​អាច​ចែក​ចាយ​បទពិសោធន៍​ដែល​បាន​បង្រៀន​ពួកគេ​ឲ្យ​មើល​ឃើញ​ព្រះបញ្ញត្តិ​គឺ​ជា​ពរជ័យ ។

រូប​តំណាង​ធនធាន​បន្ថែម​ទាំង​ឡាយ

ធនធាន​បន្ថែម​ទាំង​ឡាយ

សាសនា​ដែល​បរិសុទ្ធ

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖

« នៅ​ក្នុង​ភាព​ជា​សិស្ស​របស់​យើង យើង​មាន​តម្រូវ​ការ កង្វល់ និង​ការ​ចាត់​តាំង​ជា​ច្រើន ។ ប៉ុន្តែ​សកម្មភាព​ខ្លះ​ត្រូវ​តែ​ជា​មូល​ដ្ឋាន​គ្រឹះ​ជានិច្ច​នៃ​សមាជិក​ភាព​របស់​យើង​ក្នុង​សាសនាចក្រ ។ ព្រះអម្ចាស់​បាន​បង្គាប់​ថា ‹ ហេតុ​ដូច្នោះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ចូរ​ឈរ​នៅ​ក្នុង​តំណែង​ដែល​យើង​បាន​តែង​តាំង​ដល់​អ្នក ចូរ​ជួយ អ្នក​ទន់​ខ្សោយ ចូរ​លើកដៃ​ដែល​រោយ ហើយ​ចូរ​ចម្រើន​កម្លាំង ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង ›​[ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១:៥ បាន​បន្ថែម​អក្សរ​ទ្រេត] ។

« នេះ​គឺជា​សកម្មភាព​របស់​សាសនាចក្រ ! នេះ​គឺជា​សាសនា​ដែល​បរិសុទ្ធ ! នេះ​គឺជា​ដំណឹង​ល្អ​នៅ​ក្នុង​អត្ថន័យ​ពិត​របស់​វា នៅ​ពេល​យើង​ជួយ​លើក ហើយ​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម ! ការ​ធ្វើ​ដូច្នោះ​តម្រូវ​ឲ្យ​យើង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ ហើយ​ជួយ​ពួកគេ [ សូម​មើល យ៉ាកុប ១:២៧ ] ថា​ទីបន្ទាល់​របស់​ពួកគេ​ពី​សេចក្តី​ជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​នឹង​បោះ​យុថ្កា​នៅក្នុង​ចិត្ត​ពួកគេ » ( « Precious Gifts from God » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១ ) ។

ព្រះអម្ចាស់​ប្រទាន​ពរ​ជ័យ​ដល់​យើង​តាម​វិធី​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។

ស៊ីស្ទើរ វឺជីណៃ អេច ភៀស ជា​អតីត​សមាជិក​នៃ​គណៈប្រធាន​យុវនារី​ទូទៅ បាន​ប្រាប់​ពី​ស្រ្តី​ម្នាក់​ដែល​បាន​ព្រួយ​បារម្ភ​អំពី​កូន​ដ៏​មានះ​របស់​គាត់ ។ គាត់​បាន​ដាក់​គោលដៅ​ដ៏​ធំ​មួយ​ពី​ការ​ចូល​រួម​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​មាន​អារម្មណ៍​ជឿ​ជាក់​ថា ព្រះអម្ចាស់​នឹង​ឲ្យ​តម្លៃ​លើ​ពលិកម្ម​ដ៏​សំខាន់​នេះ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដួង​ចិត្ត​កូនៗ​របស់​គាត់ ។ ស្ត្រី​រូប​នេះ​បាន​ថ្លែង​ថា ៖

« បន្ទាប់​ពី​ការ​ចូល​រួម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​អស់​ដប់​ឆ្នាំ ហើយ​ការ​អធិស្ឋាន​ជា​ប្រចាំ ខ្ញុំ​សោក​ស្តាយ​ដែល​និយាយ​ថា ការ​ជ្រើស​រើស​របស់​កូន​ខ្ញុំ​មិន​បាន​ផ្លាស់​ប្តូរ​ទេ ។…

« ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​ផ្លាស់​ប្តូរ ។ ខ្ញុំ​ជា​ស្រ្តី​ថ្មី​ម្នាក់ ។… ខ្ញុំ​បាន​ពលិកម្ម​ពេល​វេលា​ខ្ញុំ​គ្មាន​ដែន​កំណត់ ហើយ​ខ្ញុំ​អាច​រង់​ចាំ​ព្រះ​អម្ចាស់ ។… ការ​រំពឹង​ទុក​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ ។ ជំនួស​ឲ្យ​ការ​រំពឹង​ថា​កូនៗ​របស់​ខ្ញុំ​ផ្លាស់​ប្តូរ ខ្ញុំ​រំពឹង​ថា​មាន​សេចក្តី​មេត្តា​កុរណា​ដ៏​ទន់​ភ្លន់​ទាំង​នេះ​ជា​ញឹក​ញាប់ ហើយ​ខ្ញុំ​មាន​អំណរ​គុណ​សម្រាប់​សេចក្តី​មេត្តា​ករុណា​ទាំង​នេះ ។… ព្រះ​អម្ចាស់​ធ្វើ​ការ​តាម​វិធី​ដ៏​អស្ចារ្យ​ ហើយ​ខ្ញុំ​ពិត​ជា​ពោរ​ពេញ​ដោយ​សន្តិភាព​ដែល​ជួយ​ផ្តល់​ចំណេះ​ដឹង​ដល់​ខ្ញុំ » ( នៅ​ក្នុង « Prayer: A Small and Simple Thing » At the Pulpit [ ឆ្នាំ ២០១៧ ] ទំព័រ ២៨៨–៨៩ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​អញ្ជើញ​យុវវ័យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក ។ ផ្ដល់​ឱកាស​ដល់​យុវវ័យ​ឲ្យ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។ ការ​ស្តាប់​ឮ​ទីបន្ទាល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ឬ​បទពិសោធន៍​ដែល​អាច​មាន​ឥទ្ធិពល​ខ្លាំង ។ តាម​តម្រូវ​ការ សូម​ជួយ​យុវវ័យ​រៀបចំ​ដើម្បី​បង្រៀន ហើយ​បង្ហាញ​ពួកគេ​នូវ​អ្វី​ដែល​វា​មាន​អត្ថន័យ​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២៧–២៨ ) ។