គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១–៨៣ ៖ កន្លែង​ណា « ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ »


« ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១–៨៣ ៖ កន្លែង​ណា ‹ ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៩–២៥ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១–៨៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ​ហែនរិច ហូហ្វម៉ាន់

ថ្ងៃ​ទី ១៩–២៥ ខែ កក្កដា

គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣

កន្លែង​ណា « ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ »

នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១–៨៣ សូម​កត់ត្រា​គោលការណ៍ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ល្អ​ក្នុង​ចំណោម​គ្រួសារ មិត្តភក្ដិ​របស់​បងប្អូន និង​មនុស្ស​ដទៃ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ខែ មីនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ហៅ​អ៊ីសាយ កស ឲ្យ​ធ្វើជា​ទីប្រឹក្សា​ម្នាក់​ដល់​យ៉ូសែប ស្ម៊ីធ នៅក្នុង​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ( ឥឡូវ​នេះ​ហៅ​ថា គណៈប្រធាន​ទីមួយ ) ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១ គឺជា​វិវរណៈ​មួយ​ដល់​បងប្រុស​កស ដែល​ណែនាំ​គាត់​ក្នុង​ការហៅ​ថ្មី​របស់​គាត់ និង​សន្យា​គាត់​នូវ​ពរជ័យ​ក្នុង​ការបម្រើ​ដោយ​ស្មោះត្រង់ ។ ប៉ុន្ដែ​អ៊ីសាយ កស មិន​បាន​បម្រើ​ដោយ​ស្មោះត្រង់​នោះទេ ។ ដូច្នេះ ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបាន​ហៅ​ឲ្យ​ជំនួស​គាត់ ហើយ​ឈ្មោះ​បងប្រុស​កស​ត្រូវបាន​ជំនួស​ដោយ​ឈ្មោះ​របស់​បងប្រុស​វិលលាម្ស​នៅក្នុង​វិវរណៈ​នេះ ។

ការណ៍​នោះ​មើល​ទៅ​ហាក់​ដូចជា​សេចក្ដី​លម្អិត​តូច​មួយ ប៉ុន្ដែ​វា​បង្កប់​នូវ​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ ៖ វិវរណៈ​ភាគច្រើន​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​ត្រូវបាន​ថ្លែង​ទៅកាន់​មនុស្ស​ជាក់លាក់ ប៉ុន្ដែ​យើង​តែង​អាច​ស្វែងរក​របៀប​ដើម្បី​អនុវត្ត​វា​ចំពោះ​ខ្លួន​យើង​ជានិច្ច ( សូមមើល នីហ្វៃ​ទី​១ ១៩:២៣ ) ។ ការប្រឹក្សា​របស់​ព្រះអម្ចាស់​ទៅដល់​ហ្វ្រែឌើរិក ជី វិលលាម្ស​ឲ្យ « ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ » អាច​បង្វែរ​គំនិត​របស់​យើង​ទៅកាន់​មនុស្ស ដែល​យើង​អាច​ពង្រឹង ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៥ ) ។ ការប្រឹក្សា​របស់​ព្រះអម្ចាស់​សម្រាប់​សមាជិក​នៃ​សហក្រុម​ឲ្យ « ភ្ជាប់​ខ្លួន​ដោយ​នូវ​សេចក្ដី​សញ្ញា​នេះ » ដើម្បី​បំពេញ​តាម​តម្រូវការ​ខាង​សាច់ឈាម​របស់​សាសនាចក្រ អាច​បង្វែរ​គំនិត​យើង​ទៅកាន់​សេចក្ដី​សញ្ញា​ផ្ទាល់ខ្លួន​របស់​យើង ។ ហើយ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ថា ទ្រង់​នឹង « ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី ដែល​យើង​មាន​ព្រះ​បន្ទូល » អាច​រំឭក​យើង​ពី​ការសន្យា​របស់​ទ្រង់​ដល់​យើង នៅពេល​យើង​គោរព​តាម ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១០, ១៥ ) ។ ការណ៍​នោះ​គឺ​ដូចជា​អ្វី​ដែល​គួរ​កើតមាន ដោយសារ​ព្រះអម្ចាស់​ក៏​បាន​ប្រកាស​ដែរ​ថា « អ្វី​ក៏​ដោយ​ដែល​យើង​មាន​ព្រះបន្ទូល​ដល់​មនុស្ស​ម្នាក់ នោះ​យើង​មាន​ព្រះបន្ទូល​ដល់​មនុស្ស​ទាំងអស់ » ( ខទី ៥ ) ។

សូមមើល « Newel K. Whitney and the United Firm » « Jesse Gause: Counselor to the Prophet » Revelations in Context ទំព័រ ១៤២–៤៧, ១៥៥–៥៧ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១

ខ្ញុំ​អាច​ស្មោះត្រង់​ក្នុង​ការធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​ខ្ញុំ​ធ្វើ ។

តើ​ពេលខ្លះ​បងប្អូន​មាន​ឆ្ងល់​ពី​របៀប​ដែល​បងប្អូន​អាច​បំពេញ​តាម​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? ក្នុង​នាម​ជា​ទីប្រឹក្សា​មួយរូប​របស់​ព្យាការី យ៉ូសែប ស៊្មីធ ហ្វ្រែឌើរិក ជី វិលលាម្ស បាន​មាន​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​ជាច្រើន​យ៉ាង​ប្រាកដ ។ នៅក្នុង កណ្ឌ​ទី ៨១ ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​ដល់​លោក​អំពី​របៀប​បំពេញ​ការទទួល​ខុសត្រូវ​ទាំងនោះ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​កណ្ឌ​នេះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​បំពេញ​ការទទួល​ខុសត្រូវ​ដែល​បាន​ផ្ដល់​ឲ្យ​បងប្អូន​ដោយ​ព្រះអម្ចាស់ ?

នេះ​គឺជា​សំណួរ​មួយចំនួន​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ពិចារណា​ពី ខទី ៥ ៖

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​បុគ្គល​ម្នាក់​អាច « ទន់ខ្សោយ » នោះ ? តើ​ការ « ជួយ » អស់​អ្នក​ដែល​ទន់ខ្សោយ​មាន​ន័យ​ដូចម្ដេច ?

  • តើ​អ្វី​ទៅ​ដែល​អាច​បណ្ដាល​ឲ្យ​ដៃ​របស់​បុគ្គល​ម្នាក់ « រោយ » តាម​ន័យ​ធៀប ? តើ​យើង​អាច « លើក » ដៃ​ទាំងនោះ​តាម​របៀប​ណា ?

  • តើ​ឃ្លា « ក្បាល​ជង្គង់​ដែល​ញ័រ » អាច​មាន​ន័យ​យ៉ាង​ណា ? តើ​យើង​អាច « ចម្រើន​កម្លាំង » ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ទាំងនោះ​ដោយ​របៀបណា ?

ប្រហែល​ការសិក្សា​ខគម្ពីរ​នេះ​នាំ​មក​ក្នុង​គំនិត​បងប្អូន​នូវ​នរណាមា្នក់ ដែល​បងប្អូន​អាច « ជួយ » « លើក » ឬ « ចម្រើន​កម្លាំង » បាន ។ តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​បុគ្គល​នោះ ?

ស៊ីឌនី រិកដុន, យ៉ូសែប ស្ម៊ីធ, ហ្វ្រែឌើរិក ជី វិលលាម្ស

គណៈប្រធាន​ទីមួយ ៖​ស៊ីឌនី រិកដុន, យ៉ូសែប ស្ម៊ីធ, ហ្វ្រែឌើរិក ជី វិលលាម្ស

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១–៧

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ប្រែចិត្ត និង​លះបង់​អំពើបាប​របស់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១–៧ សូមពិចារណា​ធ្វើ​បញ្ជី​ពីរ​នៃ​អ្វី​ដែល​បងប្អូន​បាន​រៀន ៖ ការព្រមាន​អំពី​អំពើបាប និង​សេចក្ដីពិត​អំពី​ការអភ័យទោស ។ តើ​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ប្រឆាំង​នឹង​ការល្បួង​របស់​សត្រូវ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៨–១០

បទបញ្ញត្តិ​គឺ​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ការការពារ​ដល់​ខ្ញុំ ។

ប្រសិនបើ​បងប្អូន​—​ឬ​នរណាម្នាក់​ដែល​បងប្អូន​ស្គាល់​—​ធ្លាប់​បាន​ឆ្ងល់​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​ប្រទាន​បទបញ្ញត្តិ​ជាច្រើន​នោះ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៨–១០ អាច​ជួយ​បាន ។ តើ​ការយល់ដឹង​អ្វីខ្លះ​ពី​ក្នុង​ខគម្ពីរ​នេះ​អាច​ជួយ​បងប្អូន​ឲ្យ​ពន្យល់​ដល់​នរណាម្នាក់ ពី​មូលហេតុ​ដែល​បងប្អូន​ជ្រើសរើស​ធ្វើតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ? បងប្អូន​ក៏​អាច​ពិចារណា​ពី​របៀប​ដែល​ព្រះបញ្ញត្តិ​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​បាន​ដែរ ។ តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ កាល​បងប្អូន​អាន ខទី ១០ ?

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០–២១, ខារូល អិម ស្ទីហ្វិន « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១១៨–២០ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៣

« ពួក​ស្រី​មេម៉ាយ និង​កូន​កំព្រា​គួរ​ត្រូវបាន​ផ្គត់ផ្គង់ » ។

នៅ​ខែ មេសា ឆ្នាំ ១៨៣២ ដូច​បាន​ណែនាំ​ដោយ​ព្រះអម្ចាស់ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដំណើរ​ជិត ៨០០ ម៉ែលស៍​ដើម្បី​ទៅ​សួរ​សុខទុក្ខ​ពួកបរិសុទ្ធ ដែល​បាន​ប្រជុំ​គ្នា​នៅ​រដ្ឋ​មិសសួរី ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៩ ) ។ សហគមន៍​មួយ​ដែល​លោក​បាន​ទៅ​សួរ​សុខទុក្ខ​រួមមាន​ស្រី​មេម៉ាយ ដែល​បាន​ចិញ្ចឹម​កូនៗ​តែ​ឯង ។ ក្នុង​ចំណោម​ពួកគេ​គឺ ហ្វែប ភែក និង​អាណា រ៉ូជើរ ដែល​ព្យាការី​ស្គាល់​ពួកគេ​ផ្ទាល់ ។ នៅ​រដ្ឋ​មិសសួរី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៣០ ច្បាប់​រដ្ឋ​បាន​ផ្ដល់​សិទ្ធិ​មាន​កម្រិត​ដល់​ស្រី​មេម៉ាយ ចំពោះ​ទ្រព្យ​របស់​ស្វាមី​ដែល​បាន​ស្លាប់​ទៅ​របស់​ពួកគេ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី កណ្ឌ​ទី ៨៣ អំពី​របៀប​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​អំពី​ស្រីមេម៉ាយ និង​កូនកំព្រា ? តើ​បងប្អូន​ស្គាល់​នរណាម្នាក់​ក្នុង​ស្ថានភាព​នេះ ដែល​នឹង​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ស្រឡាញ់ ឬ​ការថែទាំ​របស់​បងប្អូន​ដែរ​ឬ​ទេ ?

សូមមើល​ផងដែរ អេសាយ ១:១៧; យ៉ាកុប ១:២៧ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៣ ។បងប្អូន​អាច​ឲ្យ​ក្រដាស​រូប​បេះដូង​ទៅ​សមាជិក​គ្រួសារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព ឬ​សរសេរ​អ្វីមួយ​ដែល​ពួកគេ​ចង់​អធិស្ឋាន​អំពី ។ សូម​ជជែក​អំពី​អត្ថន័យ​នៃ​ការអធិស្ឋាន « រហូត ដោយ​ចេញ​សំឡេង និង​ទាំង​នៅ​ក្នុង​ចិត្ត​អ្នក » ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៥ ។ដើម្បី​រៀន​អំពី​គោលការណ៍​នានា​នៅក្នុង​ខគម្ពីរ​នេះ ប្រហែល​សមាជិក​គ្រួសារ​អាច​ចែកចាយ​គំរូ​នៃ​ពេល​ដែល​ពួកគេ​បាន​មាន​អារម្មណ៍ « ទន់ខ្សោយ » ឬ « ញ័រ » ហើយ​នរណាម្នាក់​បាន​ជួយ ឬ​ចម្រើន​កម្លាំង​ដល់​ពួកគេ ។ បងប្អូន​ក៏​អាច​មើល​វីដេអូ​អំពី​ការបម្រើ​ដល់​មនុស្ស​ដទៃ​បាន​ដែរ ដូចជា​វីឌេអូ « Works of God » ឬ « អព្ភូតហេតុនៃដំបូល » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពិភាក្សា​ពី​របៀប​ដែល​គ្រួសារ​បងប្អូន​អាច​បម្រើ​ដល់​គ្នា​ជា​ប្រចាំ​តាម​របៀប​សាមញ្ញៗ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:៨–១០ ។ប្រហែល​ល្បែង​សាមញ្ញ​មួយ​នឹង​ជួយ​គ្រួសារ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​អរគុណ​ដល់​ព្រះបញ្ញត្តិ​របស់​ព្រះ ។ សមាជិក​គ្រួសារ​ម្នាក់​អាច​ផ្ដល់​ការណែនាំ​ដើម្បី​ជួយ​សមាជិក​គ្រួសារ​ដែល​ចង​ភ្នែក ឲ្យ​ធ្វើ​នំ​សាំងវិច ឬ​ដើរ​កាត់​ផ្លូវ​ដែល​មាន​ឧបសគ្គ​មួយ ។ សូម​គិត​ពី​អ្វីមួយ​សប្បាយ និង​ច្នៃ​ប្រឌិត ! រួច​ហើយ​ពិភាក្សា​ពី​របៀប​ដែល​ព្រះបញ្ញត្តិ​របស់​ព្រះ​គឺ​ដូចជា​ការណែនាំ​នៅក្នុង​ល្បែង​នេះ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨២:១៨–១៩ ។តើ​សមាជិក​គ្រួសារ​ម្នាក់ៗ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី « បាន​ប្រសើរ​ឡើង​ចំពោះ​ការប៉ិនប្រសប់​របស់​ខ្លួន » និង « បាន​ការប៉ិន​ប្រសប់​ផ្សេងៗ​ទៀត » ? វា​អាច​សប្បាយ​ដើម្បី​មាន​កម្មវិធី​បង្ហាញ​ការប៉ិនប្រសប់​គ្រួសារ​មួយ ។ សូម​គិត​ពី​របៀប​ដើម្បី​បញ្ចូល​ការប៉ិន​ប្រសប់ ដែល​មិន​ងាយ​បង្ហាញ ( ដូចជា​អំណោយទាន​ខាង​វិញ្ញាណ, សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១១–២៦ ) ។ តើ​យើង​អាច​ប្រើ​ការប៉ិន​ប្រសប់​របស់​យើង ហើយ​ចែកចាយ​អ្វី​ដែល​យើង​មាន​ដើម្បី​ផ្ដល់​ពរ​ដល់​គ្រួសារ និង​អ្នកជិតខាង​យើង​តាម​របៀបណា ? តើ​ការប្រើ​ការប៉ិន​ប្រសប់​របស់​យើង « ដោយ​មាន​ភ្នែក​ស្មោះស្ម័គ្រ​ទាំងស្រុង​ចំពោះ​សិរី​ល្អ​នៃ​ព្រះ » មាន​ន័យ​ដូច​ម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ ? » ទំនុក​តម្កើង ទំព័រ ១៣៨, សូមមើល​ផងដែរ « គំនិតយោបល់​ដើម្បី​កែលម្អ​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សួរ​សំណួរ​ដែល​ដឹកនាំ​ទៅរក​សកម្មភាព ។ សូម​ពិចារណា​អំពី​សំណួរ​ទាំងឡាយ​ដែល​បំផុសគំនិត​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​នឹកគិត​អំពី​របៀប​ដែល​ពួកគេ​អាច​រស់នៅ​តាម​ដំណឹងល្អ​កាន់តែ​ពេញលេញ ។ « ជាធម្មតា​សំណួរ​ទាំងនេះ​គឺ​ពុំ​មែនជា​សំណួរ​ពិភាក្សា​នោះ​ទេ ដ្បិត​វា​គឺ​សម្រាប់​ធ្វើ​ការ​នឹកគិត​ដោយ​ផ្ទាល់ខ្លួន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​នេះ ទំព័រ ៣១ ) ។

ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់

គំនូរ​ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់ ដោយ ដាន ប៊ើរ