« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ៖ ‹ អំណាចនៃព្រះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញាឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃទី ១ ខែ សីហា
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤
« អំណាចនៃព្រះ »
តើអ្នកនឹងធ្វើអ្វីដើម្បីអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេបានរៀន ខណៈដែលពួកគេសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយជាមួយសិស្សផ្សេងទៀតនូវសេចក្តីពិតដែលរកឃើញនៅក្នុង កណ្ឌទី ៨៤ ដែលបានបំផុសគំនិតពួកគេ ឬ បានជួយពួកគេកាន់តែយល់ច្បាស់ពីបព្វជិតភាពរបស់ព្រះ ។ បន្ទាប់មក សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១–៥, ១៧–២៨, ៣១–៤២
យើងទាំងអស់គ្នាអាចទទួលបានអំណាចបព្វជិតភាពរបស់ព្រះ និងពរជ័យទាំងឡាយ ។
-
ព្រះអម្ចាស់ចាប់ផ្តើម « វិវរណៈអំពីបព្វជិតភាព » នេះ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ក្បាលកណ្ឌ ) តាមរយៈការបង្រៀនថា ព្រះវិហារបរិសុទ្ធមួយនឹងត្រូវសង់ឡើងនៅស៊ីយ៉ូន ( សូមមើលខទី ១–៥ ) ។ តើអ្នកអាចជួយសិស្សយល់ពីទំនាក់ទំនងរវាងគោលបំណងដ៏ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និងបព្វជិតភាពតាមរបៀបណា ? អ្នកអាចចាប់ផ្តើម ដោយការសរសេរសំណួរមួយនៅលើក្តារខៀន ដូចជាតើគោលបំណងនៃបព្វជិតភាពមានអ្វីខ្លះ ?ហើយបន្ទាប់មក សូមអញ្ជើញសិស្សឲ្យរកមើលចម្លើយទាំងឡាយនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:១៧–២៨, ៣១–៤២ ។ តើព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ជួយបំពេញគោលបំណងទាំងនេះយ៉ាងដូចម្តេចខ្លះ ?
-
ដើម្បីជួយសិស្សយល់ពីអំណាចដែលបព្វជិតភាពអាចមាននៅក្នុងជីវិតរបស់ពួកគេ នោះអ្នកអាចអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៧-២៨ ហើយពិចារណាពីរបៀបដែលជីវិតរបស់ពួកគេអាចមានលក្ខណៈខុសគ្នាបើគ្មានបព្វជិតភាពរបស់ព្រះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វីដែលពួកគេមានអំណរគុណចំពោះបព្វជិតភាព ព្រមជាមួយបទពិសោធន៍ដែលពួកគេមានជាមួយនឹងបព្វជិតភាព — នៅក្នុងក្រុមគ្រួសារការហៅបម្រើ ឬជីវិតឯកជនរបស់ពួកគេ ។ តើយើងទទួលបានអំណាចបព្វជិតភាពយ៉ាងដូចម្តេចខ្លះ ?
-
សម្បថ និងសេចក្តីសញ្ញានៃបព្វជិតភាព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១-៤២ ) មានការអនុវត្តជាពិសេសចំពោះអ្នកទាំងឡាយណាដែលត្រូវបានតែងតាំងក្នុងមុខតំណែងបព្វជិតភាព ។ ប៉ុន្តែ ពរជ័យដែលបានសន្យាជាច្រើននៅក្នុងខគម្ពីរទាំងនេះគឺមានចំពោះយើងទាំងអស់គ្នា ។ ដើម្បីជួយសិស្សមើលឃើញពីរបៀបដែលសេចក្តីសន្យាទាំងនេះអនុវត្តចំពោះពួកគេ នោះអ្នកអាចអញ្ជើញសិស្សឲ្យអាន ខទី ៣៣–៤២ ហើយនិយាយអំពីរបៀបដែលយើងអាច « ទទួល » បព្វជិតភាព ( ខទី ៣៥ ) ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ និងព្រះអម្ចាស់ ។ ពួកគេក៏អាចអានសេចក្តីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដើម្បីស្វែងយល់ពីអ្វីដែលយើងត្រូវការធ្វើដើម្បីទទួលពរជ័យទាំងឡាយនៃបព្វជិតភាព ។ អ្នកអាចជួយសិស្សគិតអំពីអ្វីដែលពួកគេអាចរួមបញ្ជូលនៅក្នុង « ទាំងអស់ ដែលព្រះវរបិតាយើងមាន » ( ខទី ៣៨ ) ដូចជា បុគ្គលិកលក្ខណៈរបស់ទ្រង់ និងរបៀបដែលទ្រង់រីករាយក្នុងជីវិត ។ តើមានអ្វីផ្សេងទៀតដែលធ្វើឲ្យយើងចាប់អារម្មណ៍អំពីខគម្ពីរទាងនេះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦១–៨៨
ព្រះអម្ចាស់ នឹងគាំទ្រដល់ជនទាំងឡាយណាដែលបម្រើទ្រង់ ។
-
ខណៈពេលដែលខគម្ពីរទាំងនេះគឺនិយាយចំៗចំពោះអ្នកទាំងឡាយណា« ដែលនឹងទៅ » ( ខទី ៨០ ) គោលការណ៍ជាច្រើនដែលពួកគេមាន អាចអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលកំពុងបម្រើព្រះ ។ អ្នកអាចឲ្យសិស្សអានផ្នែកមួយនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦១-៨៨ហើយសូមឲ្យពួកគេចែកចាយជាមួយគ្នាទៅវិញទៅមក នូវអ្វីដែលពួកគេបានរៀនអាចអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលបម្រើព្រះអម្ចាស់ ។ សិស្សអាចជ្រើសរើសខគម្ពីរដែលពេញចិត្តពីរបី ឬខគម្ពីរមួយក្រុម ដើម្បីទន្ទេញ ឬដាក់បង្ហាញនៅកន្លែងដែលពួកគេអាចមើលឃើញជារៀងរាល់ថ្ងៃ ។ តើសេចក្តីសន្យាអ្វីដែលពួកគេរំភើបបំផុត ? តើយើងនឹងចែកចាយអ្វីចេញពីខគម្ពីរទាំងនេះ ដើម្បីបំផុសដល់ពួកអ្នកផ្សព្វផ្សាយសាសនាបច្ចុប្បន្ន ឬអ្នកទាំងឡាយណាដែលត្រៀមខ្លួនដើម្បីចេញទៅបម្រើ ?
ធនធានបន្ថែមទាំងឡាយ
មនុស្សទាំងអស់អាចទទួលអ្វីៗដែលព្រះវរបិតាមាន ។
ប្រធាន អិម រ័សុល បាឡឺដ បានបង្រៀនថា « អស់អ្នកទាំងឡាយណាដែលធ្វើសេចក្តីសញ្ញាពិសិដ្ឋជាមួយព្រះអម្ចាស់ និង អស់អ្នកទាំងឡាយណាដែលគោរពតាមសេចក្តីសញ្ញាទាំងនោះ មានសិទ្ធិទទួលបាននូវវិវរណៈផ្ទាល់ខ្លួន ត្រូវបានប្រទានពរដោយការបម្រើរបស់ពួកទេវតា ទាក់ទងជាមួយព្រះ ទទួលបាននូវភាពពោរពេញនៃដំណឹងល្អ ហើយទីបំផុតក្លាយជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទនូវអ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ។ ( « Men and Women and Priesthood Power » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៣២ ) ។
គណៈប្រធានសមាគមសង្រ្គោះដំបូងនៃទីក្រុងសលត៍ លេក បានសរសេរនៅឆ្នាំ ១៨៧៨ ៖ « យើងមានអារម្មណ៍ថា មានអំណរគុណខ្លាំងណាស់ ថាតាមរយៈពរជ័យមកពីព្រះវរបិតាសួគ៌របស់យើង យើងជាអ្នកបម្រើរបស់ទ្រង់ គឺត្រូវបានហៅឲ្យបម្រើជាមួយបងប្អូនប្រុសរបស់យើង នៅក្នុងការស្ថាបនានគររបស់ព្រះនៅលើផែនដី នៅក្នុងការជួយដល់ការសាងសង់ព្រះវិហារបរិសុទ្ធ ត្រង់នេះហើយ ដែលយើងអាចទទួលពរជ័យទាំងឡាយសម្រាប់ពេលនេះ និងពេលដ៏នៅអស់កល្បជានិច្ច ។ នៅក្នុងពិធីបរិសុទ្ធទាំងអស់ដែលបានទទួលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ នោះស្រ្តី ឈរនៅជិតបុរស ទាំងសម្រាប់ជីវិតរស់នៅ និងស្លាប់ ដោយបង្ហាញថា បុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ នៅក្នុងព្រះអម្ចាស់ » ( ម៉ារី អ៊ីស្សាប៊ែលឡា ហ័ន , អែលមីណា អេស. ថៃលឺ និងស៊ីរីផតា អិម. ហេវូឌ « To the Presidents and Members of the Relief Society of Salt Lake Stake of Zion, Greeting! » Woman’s Exponent ទី ១៥ ខែ មករា ឆ្នាំ ១៨៧៨ ទំព័រ ១២៣ ) ។