គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨ ៖ « ចូរ​តាំង… គេហដ្ឋាន​នៃ​ព្រះ »


« ថ្ងៃទី ៩–១៥ ខែ សីហា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ ៖ ‹ ចូរ​តាំង… គេហដ្ឋាន​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៩–១៥ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

បន្ទប់​ពេញ​ដោយ​កៅអី និង​ជើង​ម៉ា​វែង

ថ្ងៃទី ៩–១៥ ខែ សីហា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨

« ចូរ​តាំង… គេហដ្ឋាន​នៃ​ព្រះ »

ក្នុង​នាម​ជា​គ្រូ​បង្រៀន​ដំណឹង​ល្អ អ្នក​មាន​ទំនួល​ខុស​ត្រូវ​មួយ​ដើម្បី​ជួយ​ថ្នាក់​របស់​អ្នក « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ » និង « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពី »​( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៧, ១១៨ ) ។ បន្ថែម​ពី​លើ​ការ​ចែក​ចាយ​អ្វី​ដែល​អ្នក​បាន​បំផុស​គំនិត​ដើម្បី​បង្រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នៅ​ពេល​ខ្លះ​រូបភាព​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ចែក​ចាយ ។ អ្នក​អាច​បង្ហាញ​រូបភាព​នៃ​ដើម​អូលីវ ( ឬ​គូរ​រូប​ដើមអូលីវ​នៅ​លើ​ក្តារ​ខៀន ) ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ខគម្ពីរ​ទាំង​ឡាយ​ចេញពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨ ដែល​ជួយ​ពួកគេ​យល់​ពី​មូលហេតុ​ដែល​យ៉ូសែប ស្ម៊ីធ អាច​ត្រូវ​បាន​ហៅ​វិវរណៈ​នេះ​ថា​ជា « ‹ស្លឹក​អូលីវ › … សារ​លិខិត​របស់​ព្រះអម្ចាស់​ពី​សេចក្តី​សុខ​សាន្ត​ចំពោះ​យើង » ( ក្បាល​ជំពូក ) ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦–៥០

ពន្លឺ និង​ក្រឹត្យ​វិន័យ​មកពី​ព្រះ​យេស៊ូវ គ្រីស្ទ ។

  • ដើម្បី​ជួយ​សិស្ស​របស់​អ្នក​យល់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦-៥០ អ្នក​អាច​សរ​សេរ ពន្លឺ និង ក្រឹត្យ​វិន័យ នៅ​លើ​ក្តារ​ខៀន ហើយ​បំបែក​ថ្នាក់​ទៅ​ជា​ពីរ​ក្រុម​តូចៗ ។ ក្រុម​មួយ​អាច​មើល​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦–១៣; ៤០–៥០ ដោយ​រក​មើល​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ ចេញ​ពី​សេចក្តី​យោង​ដើម្បី​ធ្វើ​ឲ្យ​មាន​ពន្លឺ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ ក្រុម​ផ្សេង​អាច​ស្រាវ​ជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣–២៦; ៣៤-៤២ ដោយ​រក​មើល​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​តាម​ក្រឹ​ត្យ​វិន័យ​របស់​ទ្រង់ ។ តើ​សេចក្តី​ពិត​អំពី​ពន្លឺ និង​ក្រឹត្យ​វិន័យ​នៅ​ក្នុង កណ្ឌទី ៨៨ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ? តើ​កណ្ឌ​នេះ​បំផុស​គំនិត​យើង​ឲ្យ​ក្លាយ​កាន់​តែ​ដូច​ទ្រង់​យ៉ាង​ដូច​ម្តេច ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦២-៧៦, ១១៩-២៦

យើង​ប្រែ​ក្លាយ​ជា​ជ្រះ​ស្អាត តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ គ្រីស្ទ ។

  • ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ « ញែក​ខ្លួន​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ » បាន​និយាយ​ពីរ​ដង​នៅ​ក្នុង​កណ្ឌទី ៨៨​( ខទី ៦៨, ៧៤ ) ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​បំផុស​គំនិត​ដើម្បី​ពិភាក្សា​ពី​អត្ថន័យ​នោះ អ្នក​អាច​ចាប់​ផ្តើម​ស្វែង​យល់​ជាមួយ​គ្នា​នូវ​និយមន័យ​នៃ​ពាក្យ ញែក​ចេញ​ជា​បរិសុទ្ធ ឬ រំឭក​ឡើង​វិញ​នូវ​វគ្គ​គម្ពីរ​ទាំង​ឡាយ​ដែល​បាន​សរ​សេរ​នៅ​ក្រោម « ញែក​ចេញ​ជា​បរិសុទ្ធ » នៅ​ក្នុង​សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំង​ឡាយ ( scriptures.ChurchofJesusChrist.org ) ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦២-៧៦, ១១៩-២៦​ហើយ​ពិភាក្សា​ពី​សំណួរ​ដូច​នេះ​ជាមួយ​ដៃ​គូ ៖ តើ​យើង​អាច​ត្រូវ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ​យ៉ាង​ដូច​ម្តេច ? តើ​សេចក្តី​សន្យា​អ្វី​ខ្លះ​មក​ពី​ព្រះអម្ចាស់​ដែល​យើង​រក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? ហេតុអ្វី​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ជ្រះ​ស្អាត ? ពួកគេ​ក៏​អាច​រក​ឃើញ​ចម្លើយ​ដ៏​មាន​ប្រយោជន៍​នានា​ចំពោះ​សំណួរ​ទាំង​នេះ​នៅ​ក្នុង​សារ​លិខិត​របស់​អែលឌើរ ដាល្លិន អេក អូក « Cleansed by Repentance » ( EnsignLiahona ខែ​ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១–៩៤ សូម​មើល​ផង​ដែរ « ធនធាន​បន្ថែម​ទាំង​ឡាយ » ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៧-៧៨, ១១៨-២៦

ព្រះអម្ចាស់ មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ស្វែង​រក​ការ​រៀន​សូត្រ តាម​រយៈ​ការ​សិក្សា និង​តាម​រយៈ​សេចក្តី​ជំនឿ ។

  • ការប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​ស្ថាបនា « សាលា​នៃ​ពួក​ព្យាការី » នៅ​ខឺតឡង់ ( ខទី ១៣៧ ) អាច​ជួយ​ថ្នាក់​របស់​អ្នក​នៅក្នុង​ការ​ខិត​ខំ ដើម្បី « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ » ( ខទី ៧៧ ) ។ ប្រហែលជា​អ្នក​អាច​ស្វែង​យល់​ខទី ៧៧–៧៨ និង ១១៨–២៦ ហើយ​ពិភាក្សា​ពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​ថ្នាក់​របស់​អ្នក​ជា « គេហដ្ឋាន​នៃ​ការ​រៀន​សូត្រ » ( ខទី ១១៩ ) ។ សិស្ស​អាច​សរ​សេរ « បទបញ្ជា​របស់​ថ្នាក់​រៀន » ឬ គោលការណ៍​ទាំង​ឡាយ យោង​តាម​ខគម្ពីរ​ទាំង​នេះ​ដែល​នឹង​ដឹក​នាំ​ការ​រៀន​សូត្រ​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ។ អ្នក​ក៏​អាច​សួរ​សិស្ស​ឲ្យ​ចែក​ចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​ព្យាយាម​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៅ​ពេល​ដែល​ពួក​គេ « ស្វែង​រក​ការ​រៀន​សូត្រ » ( ខទី ១១៨ ) ។

    កុមារ​កំពុង​សិក្សា​ព្រះគម្ពីរ

    គេហដ្ឋាន​របស់​យើង​អាច​ជា​កន្លែង​រៀន​សូត្រ​ខាង​វិញ្ញាណ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១១៩

ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​នៃ​ព្រះ ។

  • ប្រសិន​បើ​អាច សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​អ្នក​បំផុត​នៅ​លើ​ក្តារ​ខៀន ហើយ​សូម​អញ្ជើញ​ថ្នាក់​ឲ្យ​សរ​សេរ​នៅ​ជិត​ពាក្យ​ចេញ​ពី ខទី ១១៩ ដែល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​ដំណាក់​នៃ​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែក​ចាយ​បទពិសោធន៍​ទាំង​ឡាយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​នឹង​ការ​ពិពណ៌នា​នីមួយៗ ។ អ្នក​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​ខគម្ពីរ​ទាំង​នេះ​អាច​ដឹក​នាំ​ជីវិត​របស់​អ្នក ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែ​ចិត្ត ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា

« ការ​ប្រែ​ចិត្ត​ចាប់​ផ្ដើម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ហើយ​វា​គឺជា​អំណរ​មួយ ពុំ​មែន​ជា​បន្ទុក​នោះ​ទេ ។…

« ដើម្បី​បាន​ស្អាត​ស្អំ​តាមរយៈ​ការ​ប្រែ​ចិត្ត យើង​ត្រូវ​តែ​បោះ​បង់​ចោល​អំពើ​បាប​របស់​យើង ហើយ​សារភាព​វា​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ចៅ​ក្រម​របស់​ទ្រង់ ប្រសិន​បើ​តម្រូវ​ឲ្យ​មាន ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣ ) ។ អាលម៉ា​បាន​បង្រៀន​ផង​ដែរ​ថា ​យើង​ត្រូវ​តែ ​‹ នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត › ​( អាលម៉ា ៥:៣៥ ) ។ អ្វីៗ​ទាំង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​អញ្ជើញ​ជា​ញឹក​ញាប់​នៅ​ក្នុង​បទគម្ពីរ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

« យើង​ចាំ​បាច់​ត្រូវ​ទទួល​ទាន​សាក្រាម៉ង់​រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក ។ នៅ​ក្នុង​ពិធី​បរិសុទ្ធ​នោះ យើង​ចុះ​សេចក្ដី​សញ្ញា ហើយ​ទទួល​ពរជ័យ​ដែល​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​រាល់​ទង្វើ និង​បំណង​ប្រាថ្នា​ដែល​រា​រាំង​យើង​ពុំ​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​អញ្ជើញ​យើង​ឲ្យ​សម្រេច​កិច្ចការ​នេះ​( សូម​មើល ម៉ាថាយ ៥:៤៨, នីហ្វៃទី​៣ ១២:៤៨ ) ។ នៅ​ពេល​យើង ‹ លះ​បង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ [ ចេញ​ពី​ខ្លួន​យើង ] ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង [ យើង ] › នោះ​យើង​អាច​នឹង​បាន ‹ ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ › ហើយ​បាន ‹ ញែក​ចេញ​ជា​បរិសុទ្ធ › តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​របស់​ទ្រង់ ដើម្បី ‹ បាន​បរិសុទ្ធ ដោយ​គ្មាន​ប្រឡាក់​អ្វី​សោះ​ឡើយ › ( មរ៉ូណៃ ១០:៣២–៣៣ ) ។ ឱ នេះ​ជា​ការ​សន្យា​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! ឱ នេះ​ជា​អព្ភូតហេតុ​មួយ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ ! នេះ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ណាស់ !» ( Cleansed by Repentance » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩២ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ស្វែង​រក​ធន​ធាន​ទាំង​ឡាយ​ដែល​គាំ​ទ្រ​ដល់​គោលការណ៍​នានា ។ ជា​ការ​បន្ថែម​ពី​លើ​សំណើរ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​គម្រោង​មេរៀន​នេះ នោះ​អ្នក​អាច​រក​មើល​នូវ​វីដេអូ​របស់​សាសនាចក្រ តន្រ្តី ឬ​គំនូរ​ដើម្បី​បង្រៀន​ពី​គោលការណ៍​នេះ​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ១៧–១៨ ) ។