ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១-១៧ ខែ កុម្ភៈ យ៉ូហាន ២–៤ ៖ ‹ ត្រូវ​តែ​កើត​ជា​ថ្មី ›


« ថ្ងៃទី ១១-១៧ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ ‹ ត្រូវ​តែ​កើត​ជា​ថ្មី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១១-១៧ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ជាមួយ​នីកូដេម

ថ្ងៃទី ១១-១៧ ខែ កុម្ភៈ

យ៉ូហាន ២-៤

« ត្រូវ​តែ​កើត​ជា​ថ្មី »

ការ​អាន យ៉ូហាន ២–៤ គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្ដើម​រៀបចំខ្លួន​បង្រៀន ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ណា​មួយ​ដែល​អ្នក​ទទួលបាន ហើយ​ប្រើ​គម្រោង​មេរៀន​នេះ​ដើម្បី​ស្វែង​រក​ការ​យល់ដឹង​បន្ថែម​ទៀត និង​គំនិត​សម្រាប់​ការ​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ចំណងជើង​ចំនួន​បី​នៅ​លើ​ក្ដារខៀន ៖ យ៉ូហាន ២, យ៉ូហាន ៣, និង យ៉ូហាន ៤ ។ សូម​ទុក​ពេល​ពីរ​បី​នាទី​ឲ្យ​សិស្ស​ដើម្បី​រំឭក​ជំពូក​ទាំង​នេះ​ឡើង​វិញ រួចហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​នៅ​ក្រោម​ចំណង​ជើង​នីមួយៗ​នូវ​ខគម្ពីរ​មួយ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​គោលលទ្ធិ និង​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ជំពូក​នោះ ។ សូម​ពិភាក្សា​អំពី​ខគម្ពីរ​ដែល​ពួកគេ​បាន​សរសេរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ២:១–១១

ជីវិត​របស់​យើង​ត្រូវបាន​ផ្លាស់ប្ដូរ នៅ​ពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ពេល​ខ្លះ យើង​អាច​ទទួល​បាន​ការ​យល់ដឹង​ខាង​វិញ្ញាណ​តាមរយៈ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្តីលម្អិត​នៅ​ក្នុង​ដំណើរ​រឿង​ខាង​បទគម្ពីរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ូហាន ២:១–១១ ហើយ​សរសេរ​សេចក្តីលម្អិត​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​អំពី​អព្ភូតហេតុ​នៅ​ឯ​ពិធី​មង្គលការ​នោះ ។ តើ​អព្ភូតហេតុ​នេះ​បាន​បង្ហាញ​នូវ​សិរី​ល្អ​របស់​ព្រះ​តាម​របៀប​ណា ? ( សូម​មើល ខ​ទី ១១ ) ។

  • វា​អាច​នឹង​ជួយ​សិស្ស​ឲ្យ​យល់​រឿង​នេះ ប្រសិន​បើ​ពួកគេ​ពិចារណា​អំពី​អព្ភូតហេតុ​នោះ​ចេញ​ពី​ទស្សនវិស័យ​ដាច់​ដោយ​ឡែក​នៃ​អ្នក​ដែល​បាន​ឃើញ​រឿង​នោះ ។ តើ​យើង​មាន​ឥរិយាបថ​បែប​ណា​ចំពោះ​អព្ភូតហេតុ​ទាំង​ឡាយ​ដូចជា​មនុស្ស​នៅ​ឯ​ពិធី​ជប់លៀង​មង្គលការ​នោះ—ឧទាហរណ៍ ដូចជា​ម៉ារា​ដែល​បាន​ដឹង​អំពី​អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ឬ​អ្នក​គ្រប់​គ្រង​នោះ​ដែល​ពុំ​បាន​ដឹង​ថា មាន​អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ? សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​និទាន​ដំណើរ​រឿង​មួយ​អំពី​ពិធី​ជប់​លៀង​នោះ ហាក់បីដូចជា​ពួកគេ​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ។

យ៉ូហាន ២:១៣-២២

យើង​អាច​ការពារ​ទីកន្លែង និង​រឿង​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ចេញ​ពី​ដំណើរ​រឿង​អំពី​ព្រះយេស៊ូវ​បណ្ដេញ​ពួក​អ្នក​ទារ​ប្រាក់​ចេញ​ពី​ព្រះវិហារ​បរិសុទ្ធ​តាម​របៀប​ណា ? តើ​ពួក​គេ​អាច​ការពារ​ទីកន្លែង និង​រឿង​ពិសិដ្ឋ​ដូចជា គេហដ្ឋាន ព្រះវិហារ ព្រះវិហារ​បរិសុទ្ធ និង​ព្រះគម្ពីរ​តាម​របៀប​ណា ? សេចក្ដី​ថ្លែងការណ៍​នេះ​មក​ពី​ប្រធាន ដេវីឌ អូ មិកឃេ អាច​នឹង​ជួយ ៖ « ‹ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ › ។ ( យ៉ូហាន ២:១៦ ) ។ ការ​រក​ប្រាក់ និង​ការ​ចំណាយ​ប្រាក់ … កំហុស​ឆ្គង និង​ជា​ពិសេស ការ​និយាយ​ដើម​អំពី​អ្នក​ជិត​ខាង​នៅ​ក្នុង​ដំណាក់​ថ្វាយ​បង្គំ គឺជា​ការ​បំពាន​ដ៏​ធំ​ដល់​សេចក្ដី​បង្គាប់​នេះ​ដែល​បាន​ប្រទាន​ឲ្យ​ជិត​ពីរ​ពាន់​ឆ្នាំ​មុន » ( នៅ​ក្នុង Conference Report ខែ​តុលា ឆ្នាំ​១៩៥៦ ទំព័រ ៧ ) ។ តើ​យើងអាច​រក្សា​ភាព​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ទីបរិសុទ្ធ​ផ្សេង​ទៀត​តាម​របៀប​ណា ?

យ៉ូហាន ៣:១-២១

យើង​ត្រូវតែ​កើត​ជា​ថ្មី ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​ឲ្យ​កើត​ជាថ្មី ( សូម​មើល យ៉ូហាន ៣:៣ ) អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ការ​យល់​ដឹង​ដែល​ពួកគេ​ទទួល​បាន​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ដល់​នីកូដេម​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ពាក្យ និង ឃ្លា​ណាខ្លះ​ដែល​ទ្រង់​បាន​ប្រើ ? តើ​បទគម្ពីរ និង​សេចក្ដី​ថ្លែង​ការណ៍​អ្វី​ផ្សេង​ទៀត​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដែល​អាច​ពង្រីក​ការ​យល់​ដឹង​របស់​សមាជិក​ថ្នាក់​អំពី​ការ​អញ្ជើញ​នេះ ? ( សូមមើល Topical Guide « Man, New, Spiritually Reborn » សម្រាប់​ឧទាហរណ៍​ពី​ព្រះគម្ពីរ សូមមើល « ធនធាន​បន្ថែមទាំងឡាយ » សម្រាប់​សេចក្តីថ្លែងការណ៍​មក​ពីថ្នាក់​ដឹកនាំ​សាសនាចក្រ ) ។

  • តើ​សិស្ស​អាច​ពន្យល់​ទៅកាន់មនុស្ស​ម្នាក់​ដែល​មាន​សាសនា​ផ្សេង​នូវ​អត្ថន័យ​នៃ​ការ​កើត​ជា​ថ្មី​តាម​របៀប​ណា ? តើ​ពួកគេ​ដាក់​បញ្ចូល​ការ​ប្រែ​ចិត្ត បុណ្យជ្រមុជទឹក និងពិធីបញ្ជាក់​នៅ​ក្នុងការ​សន្ទនា​នេះ​តាម​របៀប​ណា ? សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ហាត់អនុវត្តអំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ​ជាមួយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅ​ក្បែរ​ពួកគេ ។ ពាក្យ​ដក​ស្រង់​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ដាក់​បន្ថែម​នៅ​ក្នុង​ការ​ពិភាក្សា​នេះ បាន ។

  • មាន​មនុស្ស​ខ្លះ​ជឿ​ថា មនុស្ស​ពុំ​អាច​ផ្លាស់​ប្ដូរ​បាន​ទេ ប៉ុន្តែ​នីកូដេម គឺជា​ឧទារណ៍​មួយ​នៃ​មនុស្ស​ម្នាក់​ដែល​បាន​ផ្លាស់​ប្ដូរ ដោយសារ​តែ​ការ​ធ្វើ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​ការណ៍​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ យ៉ូហាន ៣:១–២, យ៉ូហាន ៧:៤០–៥២ និង យ៉ូហាន ១៩:៣៩–៤០ ។ តើ​យើង​រៀន​អ្វីខ្លះ ចេញពី​វគ្គ​ទាំងនេះ​អំពី​ឥរិយាបថ និង​ជំនឿ​របស់​នីកូដេម ? តើ​គាត់​បាន​ផ្លាស់​ប្ដូរ​បន្តិច​ម្ដងៗ​តាម​របៀប​ណា ? តើ​យើង​អាច​ចែកចាយ​គំរូ​អ្វី​ខ្លះ​អំពី​មនុស្ស​ដែល​យើង​ស្គាល់ ដែល​បាន​ផ្លាស់​ប្ដូរ​ដោយសារ​តែ​ដំណឹងល្អ ?

  • ដោយ​មើល​ទៅ​ទារក​តូច ឬ​រូបភាព​នៃ​ទារក​មួយ​អាច​នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​ដល់​សិស្ស​របស់​អ្នក ដើម្បី​ប្រៀបធៀប​អំពី​គុណសម្បត្តិ​របស់​ទារក​ដែល​ទើប​នឹង​កើត ជាមួយនិង​គុណ​សម្បត្តិ​របស់​មនុស្ស​ម្នាក់​ដែល​បាន​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ។

យ៉ូហាន ៤:៦-៣៤

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ទឹក​រស់ និង « ស្បៀង​អាហារ » នៃ​ការ​ធ្វើ​កិច្ចការ​ល្អ​ដល់​យើង ។

  • រូបកាយ​យើង​ចាំបាច់​ត្រូវ​មាន​អាហារ និង​ទឹក​ជា​រៀង​រាល់​ថ្ងៃ ។ ព្រះយេស៊ូវ​បាន​ថ្លែង​អំពីសេចក្ដី​ត្រូវការ​ជា​សាកល​ទាំងនេះ នៅ​ពេល​ទ្រង់​បាន​បង្រៀន​ដល់​ស្ត្រី​សាសន៍​សាម៉ារី និង​ពួក​សិស្ស​របស់​ទ្រង់ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន អ្នក​អាច​ដាក់​រូបភាព​អាហារ និង​ទឹក​នៅ​លើ​ក្ដារ​ខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្រោម​រូបភាព​នីមួយៗ​អំពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។ តើ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ស្មារតី និង​ក្នុង​សេចក្ដី​ពិត​អាច​បំបាត់​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង​តាម​របៀប​ណា ? តើ​ការ​ស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​យើង​ត្រូវ​បាន​បំពេញ​ដោយ​ការ​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះ​តាម​របៀប​ណា ?

    អូរ

    ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ទឹក​រស់​ដល់​យើង ។

  • ដោយ​សញ្ជឹង​គិត​អំពី​ការ​រីកចម្រើន​នៃ​ទីបន្ទាល់​របស់​ស្ត្រី​សាសន៍​សាម៉ារី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​បាន​ស្គាល់​ទ្រង់​ថា​ជា​ព្រះមែស៊ី ។ សូម​រក​មើល​ទាំង​អស់​គ្នា​នូវ​ពាក្យ​ដែល​ស្ត្រី​សាសន៍​សាម៉ារី​បាន​ប្រើ​ដើម្បី​និយាយ​អំពី​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង យ៉ូហាន ៤:៦–៣០ ។ តើ​ពាក្យ​ទាំងនេះ​ចង្អុលបង្ហាញអ្វីខ្លះ​អំពី​ចំណេះ​ដឹង​របស់​គាត់​ថាតើ​ព្រះយេស៊ូវ​គឺ​ជា​នរណា ? តើ​យើង​បាន​រីកចម្រើន​នៅ​ក្នុង​ទីបន្ទាល់​របស់​យើង​ថា​ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​តាម​របៀប​ណា ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​អានម៉ាថាយ ៥ និង លូកា ៦ សូម​ប្រាប់​ពួកគេ​ថា ជំពូក​ទាំង​នេះ​មាន​នូវ​អ្វី​ដែល​ប្រធាន​យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ហៅ​ថា « [ការ​បង្រៀន ]​ដ៏​អស្ចារ្យ​បំផុត​ដែល​មិន​ធ្លាប់​មាន​បង្រៀន​ពីមុន​មក តាម​ដែល​យើង​ដឹង »( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ​២០១៣ ] ទំព័រ ២៣៤ ) ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

យ៉ូហាន ២-៤

វីដេអូ​ស្ដីពី​សកម្មភាព និង​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ។

« Jesus Turns Water into Wine », « Jesus Cleanses the Temple », « Jesus Teaches of Being Born Again », « Jesus Teaches a Samaritan Woman » (LDS.org)

តើ​ការ​កើត​ជា​ថ្មី​មាន​ន័យ​ដូចម្ដេច ?

ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖ « ប្រសិន​បើ​អ្នក​ពុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការ​ផ្ដាច់​បាប ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ គឺ​អ្នក​ដូចជា​ជ្រមុជទឹក​ឲ្យ​បាវ​ខ្សាច់​ដូច្នោះ​ដែរ ។ បុណ្យជ្រមុជទឹក​ដោយ​ទឹក គឺជា​បុណ្យ​ជ្រមុជទឹក​ពាក់​កណ្ដាល ហើយ​វាពុំ​ល្អ​ទេ ប្រសិន​បើ​គ្មាន​ពាក់កណ្ដាល​ទៀត—ដែល​ជា​បុណ្យជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Teachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥ ) ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា ៖ « ការ​ប្រែ​ចិត្ត​ជឿ … គឺ​ធំ មិនមែន​តូច​ទេ—ជា​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ជា​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៃ​អ្វី​ដែល​យើង​មាន​អារម្មណ៍ និង​ប្រាថ្នា ជា​អ្វី​ដែល​យើង​គិត ហើយ​ធ្វើ ព្រមទាំង​អ្វី​ដែល​ជា​អត្តសញ្ញាណរបស់​យើងផង​ដែរ ។ ពិត​ណាស់ សារៈសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង ជាអចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ ‹ បុណ្យគុណ និង សេចក្ដី​មេត្តា​ករុណា និង ព្រះគុណ​នៃ​ព្រះម៊ែស៊ី​ដ៏​បរិសុទ្ធ › ( នីហ្វៃទី ២ ២:៨ ) ។ នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ —ដើម្បី​កើត​ខាង​វិញ្ញាណ » ( « Ye Must Be Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « អ្នក​អាច​សួរ​ថា ហេតុអ្វី​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​កើត​ឡើង​លឿន​ជាង​នេះ​ចំពោះ​ខ្ញុំ ? អ្នក​គួរតែ​ចងចាំ​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​ប្រជាជន​របស់​ស្ដេច​បេនយ៉ាមីន អាលម៉ា និង​អ្នក​ផ្សេង​ទៀត​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ គឺ—អស្ចារ្យ​បែប​នោះ ហើយ​ពុំមែន​សាមញ្ញ​ទេ ។ សម្រាប់​ពួកយើង​ភាគច្រើន ការផ្លាស់ប្ដូរ​ទាំងឡាយ​គឺ​ភាគច្រើន​កើតឡើង​បន្តិច​ម្ដងៗ ហើយ​កើតឡើង​ច្រើន​ដង ។ ការកើត​ជា​ថ្មី គឺ​ពុំ​ដូច​ជា​ការកើត​ខាង​រូបកាយ​ទេ វា​គឺជា​ដំណើរការ​មួយ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ ។ ហើយ​ការចូលរួម​ក្នុង​ដំណើរការ​នោះ គឺជា​គោលបំណង​ដ៏​សំខាន់​នៃ​ជីវិតរមែង​ស្លាប់ » ( « Born Again » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ ) ។

អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖

« យើង​បាន​កើត​ជា​ថ្មី នៅ​ពេល​យើង​ចូល​ទៅ​ក្នុង​ទំនាក់​ទំនង​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដោយ​ការ​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ហើយ​ដោយ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អាច​រំឭក​ការ​កើត​ជា​ថ្មី​នោះ​នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។

« ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ថា អស់​អ្នក​ដែល​បាន​កើត​ជា​ថ្មី​តាម​រ​បៀប​នេះ​គឺជា​បុត្រា​បុត្រី​ជា​ទីស្រឡាញ់​ខាង​វិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ូសាយ ៥:៧, ១៥:៩–១៣, ២៧:២៥ ) ។ ទោះយ៉ាង​ណា​ក៏​ដោយ ដើម្បី​ស្គាល់​ពរជ័យ​ដែល​ចង់​បាន​នៃ​ស្ថានភាព​កើត​ជា​ថ្មី​នេះ យើង​ត្រូវ​តែ​បន្ត​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បញ្ចប់ ។ នៅ​ពេល​នេះ តាមរយៈ​ព្រះគុណ​របស់​ព្រះ យើង​បាន​កើត​ជា​ថ្មី ជា​មនុស្ស​ថ្មី​ដែល​មាន​ឪពុក​ម្ដាយ​ថ្មី​ខាង​វិញ្ញាណ និង​អនាគត​នៃ​មរតក​ដ៏​រុង​រឿង » ( « Have You Been Saved? » Ensign ខែ​ឧសភា ឆ្នាំ​១៩៩៨ ទំព័រ ៥៦ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

គ្រូបង្រៀន​ពុំ​មែន​ពូកែ​ជាង​សិស្ស​នោះ​ទេ ។ តួនាទី​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​មាន​សារៈ​សំខាន់ ប៉ុន្តែ​អ្នក​ពុំ​មែន​ជា​ប្រភព​តែ​មួយ​នៃ​ការ​បំផុស​គំនិត​នៅ​ក្នុង​ថ្នាក់​រៀន​ឡើយ ។ សូម​ជួយ​សិស្ស​ឲ្យ​រៀន​មក​ពី​ព្រះវិញ្ញាណ ហើយ​ចែកចាយ​នឹង​គ្នា​នូវ​អ្វី​ដែល​ពួកគេ​រៀន ។