ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៨ ខែ មករា-ថ្ងៃទី ៣ ខែ កុម្ភៈ ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣ ៖ ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ ›


« ថ្ងៃទី ២៨ ខែ មករា -ថ្ងៃទី ៣ ខែ កុម្ភៈ ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣ ៖ ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៨ ខែ មករា -ថ្ងៃទី ៣ ខែ កុម្ភៈ ម៉ាថាយ ៣, ម៉ាកុស ១, លូកា ១ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ

បង្អួច​កញ្ចក់​ក្បាច់​ចម្លាក់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ណៅវូ អិលលីណោយ ដោយ ថម ហូលមែន

ថ្ងៃទី ២៨ ខែ មករា -ថ្ងៃទី  ៣ ខែ កុម្ភៈ

ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »

នៅ​ពេល​អ្នក​អាន ហើយ​ពិចារណា ម៉ាថាយ ៣, ម៉ាកុស ១និង លូកា ៣ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ។ ការ​ធ្វើ​បែប​នេះ​នឹង​យាង​អញ្ជើញ​ព្រះវិញ្ញាណ នៅ​ពេល​រៀបចំ​ខ្លួន. ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គំនិត​ដូច​តទៅ​នេះ​អាច​ជួយ​អ្នក​ឲ្យ​បំផុស​គំនិត​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ឲ្យ​យល់ ហើយ​អនុវត្ត​គោលលទ្ធិ​នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចែកចាយ​អំពីរបៀបដែលការ​រៀនសូត្រ​ចេញ​ពី​គម្ពីរ​សញ្ញា​ថ្មី​កំពុង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ អ្នក​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ តើ​អ្វីមួយ​ដែល​អ្នក​បាន​ធ្វើ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​អាន​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​នៅ សប្ដាហ៍​នេះ គឺជា​អ្វី ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៣:១-១២, លូកា ៣:២-១៨

ពួក​សិស្ស​រៀបចំ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​យើង​រៀបចំ​ខ្លួន​បែប​ណា​សម្រាប់​ភ្ញៀវ​ដ៏​សំខាន់​ម្នាក់​មក​លេង ? សំណួរ​មួយ​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើត​ជា​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​យ៉ូហាន​បាទីស្ទ​បាន​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​អ្នក​អាច​បំបែក​សិស្ស​ជា​បីក្រុម​ដើម្បី​អាន ម៉ាថាយ ៣:១–៦, ម៉ាថាយ ៣:៧–១២ និង លូកា ៣:១០–១៥ ដោយ​រក​មើល​របៀប​ដែល​យ៉ូហាន​បាទីស្ទ​បាន​រៀបចំ​មនុស្ស​ឲ្យ​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ចូរ​ឲ្យ​ក្រុម​នីមួយៗ​ប្ដូរ​វេន​គ្នា​ចែក​ចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • ដូចជា​យ៉ូហាន​បាទីស្ទ​បាន​ធ្វើ​ដែរ ពួក​ព្យាការី​នៅ​រស់​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួនទទួល​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​យើង ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ពួក​ព្យការី សម័យ​ទំនើប និង​យ៉ូហាន​បាទីស្ទ អ្នក​អាច​រំឭក​ឡើង​វិញ​នូវ​ការ​បង្រៀន​របស់​យ៉ូហាន​បាទីស្ទ​នៅ​ក្នុង ម៉ាថាយ ៣:១–១២ និង លូកា ៣:២–១៨ និង​ពាក្យ​ទូន្មាន​មួយ​ចំនួន​មក​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ តើ​ការ​គោរព​តាម​ពាក្យ​ទូន្មាន​មក​ពី​ព្យាការី​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ព្រះអង្គ សង្គ្រោះ​តាម​របៀបណា ?

  • ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ លូកា ៣:៤–១១ ( នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ផ្ដល់​គំនិត​ចូល​ទៅ​ក្នុង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​លើសពី​អ្វី​ដែល​មាន​នៅ​ក្នុង លូកា ៣:៤–៦ ។ តើ​សិស្ស​រៀន​អ្វីខ្លះ​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដី​ត្រូវការ​របស់​យើង​ដើម្បី​ប្រែ​ចិត្ត ?

    ការផ្សាយ​ដំណឹងល្អ​របស់ យ៉ូហាន បាទីស្ទ

    យ៉ូហាន បាទីស្ទ កំពុង​ប្រកាស​ក្នុង​ទីរហោស្ថាន ដោយ រ៉ូប៊ឺត ធី បារែត

លូកា ៣:៣-១៤

យើង​ចាំបាច់​ត្រូវ​នាំ​មក​នូវ « ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត » ។

  • នៅ​ក្នុង លូកា ៣:៨ យ៉ូហាន បាទីស្ទ​បាន​បង្រៀន​មនុស្ស​ថា ពីមុន​ពួកគេ​អាច​ជ្រមុជ​ទឹក​បាន ពួកគេ​ចាំបាច់​ត្រូវ​បង្ហាញ « ផល » ឬ​ភស្តុតាង​នៃការ​ប្រែចិត្ត​របស់​ពួកគេ​សិន ។ តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ភស្តុតាង​នៃ​ការ​ប្រែចិត្ត​របស់​ពួកគេ​ផ្ទាល់​តាម​របៀប​ណា ? អ្នក​អាច​នឹង​សុំ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​នៅ​ក្នុង លូកា ៣:៨–១៤ ហើយ​រក​មើល​អ្វី​ដែល​យ៉ូហាន​បាន​ចាត់​ទុក​ថា​ជា « ផល » នៃ​ការ​ប្រែ​ចិត្ត ។ ពួក​គេ​ក៏​អាច​រំឭក​ឡើង​វិញ​នូវ មរ៉ូណៃ ៦:១–៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៧ ផង​ដែរ ។ អ្នក​អាច​នឹង​គូរ​ដើម​ឈើ​មួយ​ដែល​ឲ្យ​ផល នៅ​លើ​ក្ដារ​ខៀន ហើយ​ឲ្យ​សិស្ស​សរសេរ​អក្សរ​នៅ​លើ​ផ្លែ​នៃ​ដើម​ឈើ​នោះ​នូវ « ផល » នៃ​ការ​ប្រែ​ចិត្ត​ដែល​ពួកគេ​រក​ឃើញ ។ ការ​ធ្វើ​ដូច្នេះ​ក៏​អាច​ជា​ពេល​មួយ​ដ៏​ល្អ​ដើម្បី​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការ​ប្រែ​ចិត្ត​ដ៏​ពិត​ផង​ដែរ ។ សូម​ចង្អុល​បង្ហាញ​ថា វិធី​មួយ​ដែល​យើង​អាច « តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់ » ( លូកា ៣:៤ ) គឺ​តាមរយៈ​ការ​ប្រែ​ចិត្ត​ពី​ឧបសគ្គ​នានា​ដែល​នឹង​រារាំង​យើង​ពី​ព្រះវិញ្ញាណ ។

  • ការ​ច្រៀង​ទំនុក​តម្កើង​បទ « ឲ្យ​ខ្ញុំ​កាន់​តែ​វិសុទ្ធ » ទំនុក​តម្កើង ល.រ. ៧១ អាច​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​របៀប​ដែល​ការ​ប្រែ​ចិត្ត​អាច​ជួយ​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់​តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។ សម្រាប់តន្ត្រី​ជា​វីដេអូ​នៃ​ទំនុកតម្កើង​នេះ សូមមើល​គេហទំព័រ mormontabernaclechoir.org ។

ម៉ាថាយ ៣:១៣-១៧

យើង​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​យើង​បាន​ជ្រមុជ​ទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • ដើម្បី​រំឭក​ឡើង​វិញ​នូវ​ដំណើរ​រឿង​អំពី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​សាកល្បង​គំនិត​នេះ ៖ សូម​ឲ្យ​សិស្ស​ប្រាប់​របៀប​ដែល​ពួកគេ​ប្រើ ម៉ាថាយ ៣:១៣–១៧ ដើម្បី​បង្រៀន​អំពី​បុណ្យ​ជ្រមុជ​ទឹក​ដល់​មនុស្ស​ម្នាក់ ដូចជា​កុមារ​ម្នាក់ ឬ​មនុស្ស​ម្នាក់​ដែល​កាន់សាសនា​ផ្សេង ។ ( ពួកគេ​ក៏អាច​ប្រើ​រូបភាព​នៅ​ក្នុង គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ផង​ដែរ ) ។ តើ​ពួកគេ​នឹង​គូស​បញ្ជាក់​កត្តា​សំខាន់​អ្វីខ្លះ​នៃ​បុណ្យ​ជ្រមុជ​ទឹក ? ពួកគេ​អាច​អនុវត្ត​គំនិត​របស់​ពួកគេ​ដោយ​ការ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ផ្ទាល់ ហើយ​សញ្ជឹង​គិត​អំពី​សារៈសំខាន់​នៃ​ការ​រស់​នៅតាម​សេចក្ដី​សញ្ញាណ​នៃ បុណ្យជ្រមុជទឹក​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន ម៉ាថាយ ៣:១៣–១៧ និង​សេចក្ដី​ថ្លែង​ការណ៍​របស់ អែលឌើរ រ៉ូបឺត ឌី ហែល នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ សិស្ស​ទំនងជា​រីករាយ​នឹង​ចែកចាយ​អារម្មណ៍​អំពី​បុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​ផ្ទាល់ និង​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជ​ទឹក​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ច្រៀង​បទ « ចូរ​មក​តាម​ខ្ញុំ » ទំនុកតម្កើង ល.រ. ៦៣ ។

  • យ៉ូហាន បាទីស្ទ បាន​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​បាន​ជ្រមុជ​ទឹក « ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដោយ​ភ្លើង » ( ម៉ាថាយ ៣:១១ ) ។ បុណ្យជ្រមុជទឹក​ដោយ​ភ្លើង​កើត​ឡើង​នៅ​ពេល​យើង​ត្រូវ​បាន​បញ្ជាក់ ហើយ​យើង​ទទួល​បាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហេតុអ្វី​យើង​ត្រូវ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​រីកចម្រើន​នៅ​ក្នុង​នគរ​ព្រះ ? តើ​ឥទ្ធិពល​អ្វីខ្លះ​ដែល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ភ្លើង និង​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​មក​លើ​យើង ? ( សូមមើល អាលម៉ា ៥:១៤ ) ។ វីដេអូ « Baptism of the Holy Ghost » (LDS.org) អាច​ជួយ​ក្នុងការពិភាក្សា​នេះ ។

  • នេះ​គឺជា​សកម្មភាព​មួយ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​បន្ថែម​ទៀត​អំពី​គោលលទ្ធិ​នៃ​បុណ្យ​ជ្រមុជ​ទឹក ។ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន និង​សេចក្ដី​យោង​បទគម្ពីរ​នៅ​លើ​ចម្រៀក​ក្រដាស ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​ចម្រៀក​ក្រដាស រួចហើយ​អាន​បទគម្ពីរ​នីមួយៗ​រួម​គ្នា ។ សូម​ពិភាក្សា ថាតើ​សំណួរ​ណា​មួយ​មាន​ចម្លើយ​យ៉ាង​ល្អ​បំផុត​នៅ​ក្នុង​បទគម្ពីរ​នីមួយៗ ។ តើ​មាន​បទគម្ពីរ ឬ​គំនិត​ផ្សេង​ទៀត​ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​ទាំង​នេះ​ដែរ​ឬ​ទេ ?

    • តើ​បទគម្ពីរ​ទាំងនោះ​បង្រៀន​អ្វីខ្លះ​អំពី​ភាព​ចាំបាច់​នៃ​បុណ្យ​ជ្រមុជ​ទឹក ? ( នីហ្វៃទី ៣ ១១:៣៨ )

    • តើ​បុណ្យ​ជ្រមុជទឹក​ដោយ​ការ​ពន្លិច​តំណាង​ឲ្យ​អ្វី ? ( រ៉ូម ៦:៣–៥ )

    • តើ​សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​គួរ​ផ្លាស់​ប្ដូរ​ជីវិត​រស់នៅ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ? ( ម៉ូសាយ ១៨:៨–១០ )

    • ហេតុអ្វី​យើង​ពុំ​ជ្រមុជ​ទឹក​ឲ្យ​ទារក ? ( មរ៉ូណៃ ៨:៨-១២ )

    • ហេតុអ្វី​វា​ក៏​សំខាន់​ដើម្បី​ឲ្យបុណ្យ​ជ្រមុជ​ទឹក​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ពុំ​មែន​គ្រាន់​ជា​ចេតនា​ស្មោះ​សរ​នោះ ? ( ហេព្រើរ ៥:៤ )

    • ប្រសិន​បើ​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ចូល​ទៅ​ក្នុង​ព្រះវិហារ​មួយ​ផ្សេង​រួចហើយ ហេតុអ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ជ្រមុជ​ទឹក​ម្ដង​ទៀត ? (គ. និង ស. ២២:១–៤ )

    • ហេតុ​អ្វី​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ត្រូវ​មាន​បន្ទាប់​ពី​បុណ្យ​ជ្រមុជ​ទឹក ? ( យ៉ូហាន ៣:៥ )

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សិក្សា ម៉ាថាយ ៤ និង លូកា ៤–៥ នៅ​ឯ​គេហដ្ឋាន សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ការ​ល្បួង​មួយ​ដែល​ពួកគេ​ជួបប្រទះ ហើយ​ប្រាប់​ពួកគេ​ថា ជំពូក​ទាំង​នេះ​នឹង​បង្រៀន​ពួកគេ​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ នៅ​ពេល​ទ្រង់​បាន​ជួបប្រទះ​នឹង​ការ​ល្បួង​ទាំងឡាយ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ម៉ាថាយ ៣, ម៉ាកុស ១, លូកា ៣

អត្ថន័យ​នៃ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ។

អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ថា

« នៅ​ពេល​យើង​យល់​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក​របស់​យើង និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង ហើយ​វា​នឹង​បង្កើត​ភក្ដីភាព​ទាំងស្រុង​របស់​យើង​ចំពោះ​នគរ​ព្រះ ។ … ការ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​គឺជា​រឿង​សំខាន់​ណាស់ រហូត​ដល់ព្រះយេស៊ូវ​បាន​ជ្រមុជទឹក​ដើម្បីបង្ហាញ​យើង​អំពី ‹ ភាព​តូច​នៃ​ផ្លូវ​នោះ › [ នីហ្វៃ​ទី ២ ៣១:៩ ] ។ …

« នៅពេល​យើង​ធ្វើ​តាមគំរូ​របស់​ព្រះយេស៊ូវ នោះ​យើង​នឹង​បង្ហាញ​ថា យើង​នឹង​ប្រែចិត្ត ហើយ​ស្ដាប់បង្គាប់​ក្នុង​ការ​គោរព​តាម​ព្រះបញ្ញត្តិរបស់​ព្រះវរបិតា​របស់​យើង ដែល​គង់​នៅ​លើ​ស្ថានសួគ៌ផងដែរ ។ យើង​បន្ទាបខ្លួន​យើង​ដោយមាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នៅពេល​យើង​ទទួល​ស្គាល់​នូវ​អំពើបាប​របស់​យើង ហើយ​ស្វែងរក​ការអភ័យទោស​ចំពោះ​អំពើរំលង​របស់​យើង [ សូម​មើល នីហ្វៃទី ៣ ៩:២០ ] ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ថា យើង​នឹង​មាន​ឆន្ទៈ​ក្នុង​ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយនិង​តែងតែ​ចងចាំ​ដល់​ទ្រង់​ជានិច្ច ។ …

« តាមរយៈ​ការជ្រើសរើស​រស់នៅ​ក្នុង​នគរ [ របស់​ព្រះ ] យើង​ញែក—មិនមែន​ផ្ដាច់​ខ្លួន—យើង​ចេញ​ពី​ពិភពលោក​នេះ​ទេ ។ សម្លៀក​បំពាក់​របស់​យើង​នឹង​សមរម្យ គំនិត​យើង​នឹងបរិសុទ្ធ ពាក្យ​សម្ដី​យើង​នឹង​ស្អាតស្អំ ។ រឿងកុន និង​ទូរទស្សន៍​ដែល​យើង​មើល តន្ត្រី​ដែល​យើង​ស្ដាប់ សៀវភៅ ទស្សនាវដ្ដី និង​កាសែត​ដែល​យើង​អាន នឹង​ជា​ការលើក​ស្ទួយ​ទឹកចិត្ត ។ យើង​នឹង​ជ្រើសរើស​មិត្តភក្ដិ​ដែល​ជំរុញ​ទៅកាន់គោលដៅ​ដ៏​អស់កល្ប​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃទៀត​ដោយ​ក្តីសណ្ដោស ។ យើង​នឹង​ចៀសចេញ​ពី​អបាយមុខ​នៃ​ភាពអសីលធម៌ ល្បែង​ស៊ីសង ថ្នាំជក់ គ្រឿងស្រវឹង និង​ថ្នាំ​ខុសច្បាប់ ។ សកម្មភាព​ថ្ងៃ​អាទិត្យ​របស់​យើង នឹង​ឆ្លុះបញ្ចាំង​ពី​ព្រះបញ្ញត្តិ​របស់​ព្រះ ដែល​ឲ្យ​ចងចាំ​ថ្ងៃ​ឈប់​សម្រាក ហើយ​រក្សា​វា​ឲ្យ​បរិសុទ្ធ ។ យើង​នឹង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ។ យើង​នឹង​រស់នៅ​ដោយ​សក្ដិសម​ដើម្បី​ចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ »​( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ​វិច្ឆិកា ឆ្នាំ​២០០០ ទំព័រ ៧–៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​គោលលទ្ធិ​គ្រឹះ ។ ហៃរុម ស៊្មីធ បាន​បង្រៀន​ថា « សូម​ប្រកាស​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ—ប្រកាស​វា​ម្ដង​ហើយ​ម្ដង​ទៀត អ្នក​នឹង​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គំនិត​ថ្មី និង​ពន្លឺ​បន្ថែម​ទៀត​ទាក់​ទង​នឹង​គោលការណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ទៅ​កាន់​អ្នក ។ អ្នក​អាច​តោងចាប់គោលការណ៍​ទាំងនោះ​ដើម្បី​យល់​វា​ឲ្យកាន់​តែ​ច្បាស់ ។ បន្ទាប់​មក អ្នក​នឹង​អាច​ធ្វើ​ឲ្យ​សិស្ស​ដែល​អ្នក​បង្រៀន​យល់​វា​កាន់​តែ​ច្បាស់​បន្ថែម​ទៀត » ( Manuscript History of the Church វ៉ុល E-1 ទំព័រ ១៩៩៤, josephsmithpapers.org ) ។