ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូល​ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង ›


« ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ព្រះបន្ទូល​ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ១០–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

កូនេលាស​កំពុង​និយាយ​ជាមួយ​នឹង​ពេត្រុស

ថ្ងៃទី ១៥–២១ ខែ កក្កដា

កិច្ចការ ១០–១៥

« ព្រះបន្ទូល​ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង »

ការ​សិក្សា កិច្ចការ ១០–១៥ ប្រកប​ដោយ​ការ​អធិស្ឋាន​ពីមុន​អាន​គម្រោង​មេរៀន​នេះ​នឹង​ជួយ​អ្នក​ទទួល​បាន​ការ​បំផុស​គំនិត​មក​ពី​ព្រះអម្ចាស់ ។ គំនិត​ខាង​ក្រោម​នេះ​គ្រាន់តែ​ជា​យោបល់​ប៉ុណ្ណោះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ដែល​អង្គុយ​ក្បែរ​នូវ​បទពិសោធន៍​ផ្សព្វផ្សាយ​សាសនា​មួយ​មក​ពី កិច្ចការ ១០–១៥ ដែល​ពួកគេ​មាន​ចំណាប់​អារម្មណ៍ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​ការ​យល់ដឹង​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ១០, ១១:១–១៨, ១៥:១–២៥

ព្រះវរបិតា​សួគ៌​បង្រៀន​យើង​មួយ​បន្ទាត់​ម្ដងៗ​តាមរយៈ​វិវរណៈ ។

  • សិស្ស​ខ្លះ​អាច​នឹង​មាន​ការ​យល់​ច្រឡំ​អំពី​ដំណើរ​ការ​នៃ​ការ​ទទួល​វិវរណៈ ។ វា​ប្រហែល​ជា​អាច​ជួយ​ពួកគេ​បាន​ដោយ​ពិភាក្សា​អំពី​របៀប​ដែល​វិវរណៈ​បាន​កើត​មាន​ចំពោះ​ពេត្រុស និង​របៀប​ដែល​ពួកគេ​អាច​ឆ្ពោះ​ទៅ​មុខ « កុំ​ប្រកាន់​ឡើយ » ( កិច្ចការ ១០:២០ ) នៅពេល​វិវរណៈ​ទំនង​ជា​មិន​ពេញលេញ ឬ​មិន​ច្បាស់​លាស់ ។ សូម​ពិចារណា​គូរ​បន្ទាត់​មួយ​នៅ​លើ​ក្ដារ​ខៀន ហើយ​សរសេរ​នៅ​ចុង​ម្ខាង​នៃ​បន្ទាត់​នេះ​នូវ​ឃ្លា​ថា ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​ពួក​សាសន៍​ដទៃ ។ សូម​រំឭក កិច្ចការ ១០ និង ១១:១–១៨​ ឡើង​វិញ​រួម​គ្នា រួចហើយ​ដៅ​ចំណុច​នៅ​លើ​បន្ទាត់​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បើក​សម្ដែង​ដល់​ពេត្រុស​មួយ​ជំហាន​ម្ដងៗថា ពេលវេលា​បាន​មក​ដល់​ហើយ​ដើម្បី​ប្រកាស​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដ​ទៃ ។ ឧទាហរណ៍ អ្នក​អាច​ចាប់ផ្ដើម​ជាមួយ​នឹង​ចំណុច​មួយ​ដែល​សរសេរ​ថា « ​កូនេលាស​បាន​ឃើញ​ការ​និមិត្ត​មួយ » ( កិច្ចការ ១០:១–៦ ) ឬ​សូម្បី​តែ​ចាប់ផ្ដើម​ជាមួយ​នឹង​សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » នៅ​ក្នុង ម៉ាថាយ ២៨:១៩ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​វិវរណៈ​មក​ពី​បទពិសោធន៍​របស់​ពេត្រុស ? តើ​ការ​បង្រៀន​របស់​នីហ្វៃ​អំពី​វិវរណៈ​នៅ​ក្នុង នីហ្វៃទី ២ ២៨:៣០ និង​ការ​បង្រៀន​មក​ពី​អែលឌើរ ដេវីឌ អេ បែដណា និង​អែលឌើរ ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បន្ថែម​អ្វីខ្លះ​ទៅ​ការ​ពិភាក្សា​នេះ ?

  • តើ​អ្នក​អាច​ជួយ​សិស្ស​ឲ្យ​គិត​កាន់​តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​ពួកគេ​ទទួល​វិវរណៈ​តាម​របៀប​ណា ? អ្នក​អាច​សិក្សា​ឧទាហរណ៍​នៅ​ក្នុង​បទគម្ពីរ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ ។ បន្ថែម​ពី​លើ​បទពិសោធន៍​របស់​ពេត្រុស​នៅ​ក្នុង កិច្ចការ ១០ សិស្ស​អាច​រំឭក​ឡើង​វិញ​នូវ​បទពិសោធន៍​របស់​នីហ្វៃ ( នីហ្វៃទី ១ ១៨:១–៣ ) អាលម៉ា ( អាលម៉ា ៧:៨, ១៦:២០ ) និង​មរមន ( នីហ្វៃទី ៣ ២៨:១៧, ៣៦–៤០ ) ។ តើ​អ្វី​ទៅ​ជា​គំរូ​ផ្សេង​ទៀត​ដែល​សិស្ស​អាច​គិត​ឃើញ​អំពី​មនុស្ស​ដែល​បាន​ការ​ដឹកនាំ​ខាង​វិញ្ញាណ « ឯណេះ​បន្ដិច ឯណោះ​បន្ដិច » ? ( នីហ្វៃទី ២ ២៨:៣០ ) ។ ហេតុអ្វី​ពេល​ខ្លះ​ព្រះអម្ចាស់​អាច​ជ្រើស​រើស​ដើម្បី​បើក​សម្ដែង​រឿង​នានា​តាម​របៀប​នេះ​ជាជាង​ប្រទាន​ដល់​យើង​នូវ​ចម្លើយ​ទាំងអស់​ក្នុង​ពេល​តែ​មួយ ? ( សូមមើល គ. និង ស.៥០:៤០, ៩៨:១២ ) ។ រឿង​ប្រៀប​ប្រដូច​មួយ​ដូច​ជា​រឿង​មួយ​នេះ​អាច​នឹង​ជួយ ៖ សន្មត​ថា​មនុស្ស​ម្នាក់​បាន​ណែនាំ​ឲ្យ​អ្នក​រៀន​ថ្នាក់​គណិតសាស្ត្រ​ជាន់​ខ្ពស់​ពី​មុន​អ្នក​រៀន​ពិជ​គណិត ឬ​រេខាគណិត ។ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​ទាក់ទង​នឹង​គន្លង​របស់​ព្រះអម្ចាស់​សម្រាប់​ការ​បើក​សម្ដែង​សេចក្ដី​ពិត​យ៉ាង​ដូចម្ដេច ?

  • ពេលខ្លះ សិស្ស​មាន​សំណួរ ឬ​កង្វល់​អំពី​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​នីតិវិធី និង​កម្មវិធី​ក្នុង​សាសនាចក្រ ។ វា​អាច​នឹង​ជួយ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​វិវរណៈ​ដើម្បី​ចាប់ផ្ដើម​ប្រកាស​ដំណឹងល្អ​ទៅ​កាន់​ពួក​សាសន៍​ដទៃ ( សូម​មើល កិច្ចការ ១០ ) បាន​ជំនួស​សេចក្ដី​ណែនាំ​ពី​បុរាណ​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់ ( សូម​មើល ម៉ាថាយ ១០:១, ៥–៦ ) ។ តើ​សិស្ស​អាច​នឹង​ឆ្លើយ​តប​ចំពោះ​មនុស្ស​ម្នាក់​នៅ​ជំនាន់​របស់​ពេត្រុស​ដែល​បដិសេធ​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​ពេត្រុស ដោយសារ​តែ​វា​ផ្ទុយ​នឹង​ការ​អនុវត្ត​កាល​ពី​បុរាណ​តាម​របៀបណា ? តើ​វិវរណៈ​នៅ​ក្នុង កិច្ចការ ១០ អាច​ជួយ​យើង​ឲ្យ​ស្ដាប់​តាម​វិវរណៈ​ជា​បន្ត​បន្ទាប់​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​របស់​ទ្រង់​តាម​របៀប​ណា ?

  • វា​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​រំឭក​ឡើង​វិញ​នូវ​ការ​ប្រឹក្សា​នោះ​រួម​គ្នា ដែល​វា​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​សាវក ដូច​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង កិច្ចការ ១៥:១–២២ និង​សំបុត្រ​ដែល​ពួកគាត់​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ ( សូម​មើល ខ​ទី ២៣–២៩ ) ។ តើ​ពួកសិស្ស​មាន​សំណួរ​អ្វីខ្លះ ? តើ​ពួកគាត់​ស្វែង​រក​ចម្លើយ​តាម​របៀបណា ? សេចក្ដីថ្លែង​ការណ៍​មក​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​នឹង​ផ្ដល់​ពន្លឺ​បន្ថែម​ទៀត​ស្ដីពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​វិវរណៈ​ទៅ​កាន់​ពួក​សាវក និង​ពួក​ព្យាការី ។

កិច្ចការ ១០:៩–៤៨

« ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ។

  • តើ​សិស្ស​របស់​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី​ការ​ពិភាក្សា​មួយ​អំពី​អត្ថន័យ​នៃ​ឃ្លា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ដែរ​ឬ​ទេ ? អ្នក​អាច​ចាប់ផ្ដើម​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​បទគម្ពីរ​ដែល​បង្រៀន​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ ដូចជា រ៉ូម ២:១–១១, នីហ្វៃទី ១ ១៧:៣៤–៤០, នីហ្វៃទី ២ ២៦:៣២–៣៣, អាលម៉ា ៥:៣៣, មរ៉ូណៃ ៨:១២ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៥ ។ សូម​ឲ្យ​សិស្ស​សរសេរ​និយមន័យ​នៃ​ឃ្លា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ដែល​អាច​មាន​ដោយ​ផ្អែក​លើ​អ្វី​ដែល​ពួកគេ​អាន រួចហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ អ្នក​ប្រហែល​ជា​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា​ការ « មិន​រើស​មុខ​អ្នក​ណា​ទេ » ពុំមែន​មាន​ន័យ​ថា ព្រះ​ប្រទាន​ពរ​មនុស្ស​គ្រប់​គ្នា​ស្នើ​គ្នា ទោះ​ជា​ពួកយើងមាន​ទង្វើ​បែប​ណា​នោះ​ទេ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​ទទួល​ដំណឹងល្អ​របស់​ទ្រង់ ប៉ុន្តែ​ភាព​ពេញ​លេញ​នៃ​ពរជ័យ​នៃ​ដំណឹងល្អ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ជន​ដែល​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។ តើ​ព្រឹត្តិការណ៍ និង​គោលការណ៍​នានា​នៅ​ក្នុង កិច្ចការ ១០:៣៤–៤៨ បង្ហាញ​ថា​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ​តាម​របៀប​ណា ? តើ​មនុស្ស​សុចរិត​អាច​ត្រូវ​បាន​ព្រះ « គាប់ » ហើយ « សព្វ​ព្រះទ័យ » ទោះ​ជា​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ក្ដី​តាម​របៀប​ណា ? ( សូម​មើល កិច្ចការ ១០:៣៤–៣៥, នីហ្វៃទី ១ ១៧:៣៥ ) ។

កិច្ចការ ១២:១–១៧

ការ​អធិស្ឋាន​របស់​មនុស្ស​សុចរិត​អាច​នាំ​មក​នូវ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ។

  • ដំណើរ​រឿង​ស្ដីពី​ការ​ជួយ​ពេត្រុស​ឲ្យ​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​នៅ​ក្នុង កិច្ចការ ១២:១–១៧ អាច​ជួយ​សិស្ស​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​អនុភាព​នៃ​ការ​អធិស្ឋាន ។ ប្រហែល​ជា​សិស្ស​ម្នាក់​អាច​មក​ថ្នាក់​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ព័ត៌មាន​លម្អិត​នៃ​ដំណើរ​រឿង​នេះ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការ​អធិស្ឋាន ។ ឬ​អ្នក​អាច​អញ្ជើញ​សមាជិក​ម្នាក់ ឬ​ច្រើន​នៅ​ក្នុង​វួដ ឬ​សាខា​ដើម្បី​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ឬ​បាន​ឃើញ​អនុភាព​នៃ​ការ​អធិស្ឋាន​រួម​គ្នា​របស់​សមាជិក ។ អ្នក​ក៏​អាច​ច្រៀង​ទំនុក​តម្កើង​អំពី​ការ​អធិស្ឋាន​( ដូចជា « តើ​បាន​អធិស្ឋាន​ទេ ? » ទំនុក​តម្កើង ល.រ. ៧៩ ) ហើយ​ពិភាក្សា​អ្វី​ដែល​ទំនុក​តម្កើង​នោះ​បង្រៀន​អំពី​អនុភាព​នៃ​ការ​អធិស្ឋាន​ផង​ដែរ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ហេតុផល​ដែល​ពេល​ខ្លះ​យើង​មិន​បាន​ចែកចាយ​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។ ការ​ណែនាំ​ឲ្យ​សិក្សា កិច្ចការ ១៦–២១ អាច​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​អាច​រារាំង​ពួកគេ​ពី​ការ​ចែកចាយ​ដំណឹងល្អ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

កិច្ចការ ១០–១៥

ការ​ទទួល​វិវរណៈ​មួយ​បន្ទាប់​ម្ដងៗ ។

អែលឌើរ ដេវីឌ អេ បែដណា បាន​សង្កេត​ឃើញ​ដូច​តទៅ​នេះ​អំពី​គន្លង​របស់​ព្រះអម្ចាស់​ស្ដីពី​វិវរណៈ ៖ « ភាគច្រើន​យើង​សន្មត​ថា យើង​នឹង​ទទួល ចម្លើយ មួយ ឬ ការ​បំផុស​គំនិត មួយ​ចំពោះ​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​ដ៏​ស្មោះ​របស់​យើង ។ ហើយ​ជាញឹក​ញាប់​យើង​ក៏​រំពឹងទុក​ថា ចម្លើយ ឬ​ការ​បំផុស​គំនិត​មួយ​បែប​នេះ​ក៏​នឹង​កើត​ឡើង​ភ្លាមៗ ហើយ​ ក្នុងពេល​តែ​មួយ​ដែរ ។ ដូច្នេះ​ហើយ យើង​ទំនង​ជា​ជឿ​ថា ព្រះអម្ចាស់​នឹង​ប្រទាន ចម្លើយ​ដ៏​ធំ​ភ្លាម ហើយ​ក្នុង​ពេល​តែ​មួយ​ដល់​យើង ។ ប៉ុន្តែ​គន្លង​នេះ​ដែល​បាន​ពិពណ៌នា​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​បទគម្ពីរ​បាន​ណែនាំ​ថា យើង​ទទួល​បាន « មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ » ឬ​និយាយ​ម្យ៉ាង​ទៀត ចម្លើយ​តូចៗ​ជាច្រើន​ក្នុង​អំឡុង​ពេល​ណា​មួយ។ ការ​ស្គាល់ និង​ការ​យល់​ដឹង​អំពី​គន្លង​នេះ​គឺជា​គន្លឹះ​ដ៏សំខាន់​មួយ​ដើម្បី​ទទួល​បាន​ការ​បំផុស​គំនិត និង​ជំនួយ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « Line upon Line, Precept upon Precept » New Era ខែ ​កញ្ញា ឆ្នាំ ​២០១០ ទំព័រ ៣–៤ ) ។

យុវនារី​កំពុង​អាន​ព្រះគម្ពីរ

វិវរណៈ​ផ្ទាល់​ខ្លួន​ជារឿយៗ​កើត​មាន​តាម​កាល​វេលា​តាមរយៈ​ការ​ខិតខំ​ជាទៀង​ទាត់ ។

អែលឌើរ ដាល្លិន អេក អូក បាន​ផ្ដល់​ការ​ប្រឹក្សា​នេះ​ថា « យើងគួរ​តែ​សិក្សា​រឿង​ទាំងឡាយ​ក្នុង​គំនិត​យើង​ដោយ​ប្រើ​អំណាច​នៃ​ការ​រក​ហេតុ​ផល​ដែល​ព្រះអង្គ​បង្ក​បង្កើត​របស់​យើង​បាន​ដាក់​នៅ​ក្នុង​យើង ។ បន្ទាប់មក យើង​គួរ​តែ​អធិស្ឋាន​សម្រាប់​ការណែនាំ ហើយ​ធ្វើតាម បើ​យើង​ទទួល​បាន​វា ។ បើ​យើង​មិន​បាន​ទទួល​ការ​ដឹកនាំ​ទេ យើង​គួរ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ដ៏​ល្អ​បំផុត​របស់​យើង » ( « Our Strengths Can Become Our Downfall » Ensign ខែ​ តុលា ឆ្នាំ ១៩៩៤ ទំព័រ​ ១៣–១៤ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ចែកចាយ​ទស្សនៈ​របស់​លោក​ស្ដីពី​ការ​បម្រើ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាអធិបតី​របស់​សាសនាចក្រ​ថា

« នៅដើម​ដំបូង​នៃ​ការ​ពិចារណា​លើ​បញ្ហា អាច​មាន​គំនិត​យោបល់​ខុសគ្នា ។ វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើត​ឡើង ។ បុរស​ទាំង​នេះ មាន​ប្រវត្តិ​ខុសៗគ្នា ។ ពួកគេ​គឺ​ជា​បុរស​ដែល​មាន​គំនិត​ផ្ទាល់​ខ្លួន ។ …

« … នៅ​ក្នុង​ដំណើង​ការ​នៃ​ការ​បញ្ចេញ​មតិ​យោបល់​រៀងៗ​ខ្លួន គំនិត និង​ទស្សនៈ​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ ។ ប៉ុន្តែ ខ្ញុំ​ពុំធ្លាប់​បាន​ឃើញ​ការ​មិន​ចុះសម្រុង​គ្នា​ធ្ងន់ធ្ងរ ឬ​ការ​គុំគួន​ផ្ទាល់​ខ្លួន​នៅក្នុង​ចំណោម​បងប្អូន​ប្រុស​របស់​ខ្ញុំ​ឡើយ ។ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​រឿង​ដែល​ស្រស់ស្អាត និង​អស្ចារ្យ​ជា​ច្រើន—ការ​មក​ជុំគ្នា នៅក្រោម​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​នៅក្រោម​ព្រះចេស្ដា​នៃ​វិវរណៈ ពី​ទស្សនៈផ្ទុយ​គ្នា​រហូត​ដល់​បាន​ចុះសម្រុង​គ្នា និង​មូលមតិ​គ្នា​ទាំង​ស្រុង ។ នៅពេល​នោះ​ហើយ​ដែល​ការ​អនុវត្ត​ត្រូវ​បាន​ធ្វើ​ឡើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នោះ​ថា ព្រះវិញ្ញាណ​នៃ​វិវរណៈ បាន​បើកសម្ដែង​ម្ដងហើយ​ម្ដងទៀត​ក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់ » ( God Is at the Helm » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៥៤ , ៥៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ចាប់ផ្ដើម​ជាមួយ​នឹង​បទគម្ពីរ ។ ពីមុន​បើក​ទៅ​ធនធាន​ជំនួយ សូម​សិក្សា​បទគម្ពីរ​ពី​បុរាណ និង​សម័យ​ទំនើប​ប្រកប​ដោយ​ការ​អធិស្ឋាន ។ ការ​សិក្សា​បន្ទូល​ព្រះ​ប្រកបដោយ​ការ​អធិស្ឋាន​នឹង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ជួយ​អ្នក​ឲ្យ​នឹក​ឃើញ​អ្វី​ដែល​បាន​សិក្សា​នៅ​ពេល​អ្នក​បង្រៀន ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ ទំព័រ១២ ) ។