ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៨–១៤ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ? ›


« ថ្ងៃទី ៨–១៤ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ (ឆ្នាំ ​២០១៩ )

« ថ្ងៃទី ៨–១៤ ខែ កក្កដា ។ កិច្ចការ ៦–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ឆ្នាំ ២០១៩

ប៉ុល​នៅលើ​ផ្លូវ​ទៅកាន់​ស្រុក​ដាម៉ាស

ដើម្បី​យើង​អាច​មាន​ជីវិត​រស់ ដោយ សាំ ឡយឡ័រ

ថ្ងៃទី ៨–១៤ ខែ កក្កដា

កិច្ចការ ៦–៩

« តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? »

សូម​សិក្សា កិច្ចការ ៦–៩ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក ។ ការណ៍​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​វិវរណៈ​នូវ​របៀប​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ខិត​ជិត​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​ការ​សិក្សា​របស់​ពួកគេ​អំពី​ជំពូក​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​នៅ​ក្នុង កិច្ចការ ៦–៩ ដូចជា ស្ទេផាន, សុល, ភីលីព, អាន៉្នានាស, ពេត្រុស និង តេប៊ីថានាងក្ដាន់​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​មក​ពី​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ៧

ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ទៅ​រក​ការ​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី​របស់​ទ្រង់ ។

  • តើ​សិស្ស​បាន​រៀន​សេចក្ដីពិត​អ្វីខ្លះ​មក​ពី​ការ​អាន​ដំណើរ​រឿង​អំពី​ស្ទេផាន​នៅ​សប្ដាហ៍​នេះ ? សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ការ​បង្រៀន​របស់​ស្ទេផាន​នៅ​ក្នុង កិច្ចការ ៧:៣៧–៥៣ ដោយ​រក​មើល​របៀប​ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ដូច​នឹង​ពួក​សាសន៍​អ៊ីស្រាអែល​កាល​ពី​បុរាណ​ដែល​បាន​បដិសេធ​ពួក​ព្យាការី ។ អ្នក​អាច​ផ្ដោត​លើ​សេចក្ដី​ថ្លែងការណ៍​របស់​ស្ទេផាន​អំពី​ពួក​អ្នក​ដឹកនាំ​ទាំង​នេះ​នៅ​ក្នុង កិច្ចការ ៧:៥១ ។ តើ នីហ្វៃទី ២ ២៨:៣–៦, ៣៣:១–២, ម៉ូសាយ ២:៣៦–៣៧, អាលម៉ា ១០:៥–៦ និង អាលម៉ា ៣៤:៣៧–៣៨ ជួយ​សិស្ស​ឲ្យ​យល់​សេចក្ដី​ថ្លែងការណ៍​នេះ​តាម​របៀប​ណា ? ហេតុអ្វី​យើង​អាច​នឹង « បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ? » តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់​កាន់​តែ​ប្រសើរ​ឡើង ហើយ​ធ្វើ​តាម​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ?

កិច្ចការ ៨:៩–២៤

ដួង​ចិត្ត​របស់​យើង​ចាំបាច់​ត្រូវ « ស្មោះត្រង់​ចំពោះ​ព្រះ » ។

  • ការ​សិក្សា​ដំណើរ​រឿង​របស់​ស៊ីម៉ូន​អាច​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​នូវ​ហេតុផល​ដែល​ពួកគេ​រស់​នៅ​តាម​ដំណឹងល្អ ។ ដើម្បី​សិក្សា​ដំណើរ​រឿង​នេះ​រួម​គ្នា អ្នក​អាច​សរសេរ​សំណួរ​ទាំង​នោះ​លើ​ក្ដារ​ខៀន តើ​ស៊ីម៉ូន​គឺជា​នរណា ? តើ​គាត់​ចង់​បាន​អ្វី ? និង តើ​គាត់​បាន​ព្យាយាម​ទទួល​បាន​វា​តាម​របៀបណា ? សូម​ចាត់​សិស្ស​ម្នាក់ៗ​ឲ្យ​អាន កិច្ចការ ៨:៩–២៤ ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​បទពិសោធន៍​របស់​ស៊ីម៉ូន ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​នូវ​អត្ថន័យ​នៃ​ការ​មាន​ដួង​ចិត្ត​របស់​ពួកគេ « ស្មោះ​ត្រង់​ចំពោះ​ព្រះ » ( កិច្ចការ ៨:២១ ) អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១–៤៦ ដោយ​ស្រាវ​ជ្រាវ​រក​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​ទិដ្ឋភាព​នៃ​ដួង​ចិត្ត​របស់​យើង នៅ​ពេល​យើង​ខិតខំ​បម្រើ​ព្រះ ហើយ​ទទួល​អំណោយទាន​របស់​ទ្រង់ ។ សិស្ស​អាច​ប្រៀប​ធៀប​ការ​យល់ដឹង​ទាំង​នេះ​ជាមួយ​នឹង​ដំណើរ​រឿង​អំពី​ស៊ីម៉ូន​ដែល​មាន​នៅ​ក្នុង កិច្ចការ ៨:៩–២៤ ។ តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​ស៊ីម៉ូន​ពុំ​ទាន់​យល់​នៅ​ឡើយ ? តើ​យើង​អាច​ធ្វើ​ឲ្យ​ដួង​ចិត្ត​របស់​យើង « ស្មោះត្រង់​ចំពោះ​ព្រះ » តាម​របៀប​ណា ?

  • តើ​សិស្ស​របស់​អ្នក​បាន​ប្រៀបធៀប​ស្ទេផាន និង​ភីលីព​ទៅ​នឹង​ស៊ីម៉ូន​អំឡុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដូចដែល​បាន​ណែនាំ​នៅ​ក្នុង គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារដែរ​ឬ​ទេ ? ប្រសិន​បើ​ពួកគេ​បាន​ធ្វើ តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ ? អ្នក​អាច​អញ្ជើញ​ពួកគេឲ្យ​ស្វែង​រក​ភស្ដុតាង​នៅ​ក្នុង​ជំពូក​ទាំង​នេះ​ដែល​ដួង​ចិត្ត​របស់​មនុស្ស​ផ្សេង​ទៀត​មាន​ភាព​ស្មោះត្រង់—មនុស្ស​ដូចជា ភីលីព និង​បុរស​មក​ពី​អេធីយ៉ូពី ( កិច្ចការ ៨:២៦–៤០ ) និងសុល ( កិច្ចការ ៩:១–២២ ) ។

កិច្ចការ ៨:២៦–៣៩

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​របៀប​ដែល​ពួកគេ​អាច​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល កិច្ចការ ៨:៣១ ) អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​អង្គុយ​ទល់​មុខ​គ្នា ហើយ​អាន​ការ​សន្ទនា​អំពី​ភីលីព និង​បុរស​មក​ពី​អេធីយ៉ូពី​នៅ​ក្នុង កិច្ចការ ៨:២៦–៣៩ ។ សិស្ស​ទីបី​ម្នាក់​អាច​អាន​ផ្នែក​ដែល​គ្មាន​ការ​សន្ទនា ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​ភីលីព​អំពី​ការ​បង្រៀន​ដំណឹងល្អ​ទៅ​កាន់​មនុស្ស​ដទៃ ?

  • ដើម្បី​រុក​រក​គំរូ​សម័យ​ទំនើប​អំពី​ដំណើរ​រឿង​នៅ​ក្នុង កិច្ចការ ៨:២៦–៣៩ សិស្ស​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន​ជាមួយ​នឹង​ការ​ចែកចាយ​ដំណឹងល្អ ឬ​ជាមួយ​នឹង​ការ​ចូល​រួម​ក្នុង​សាសនាចក្រ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​តាម​របៀប​ណា ? តើ​មនុស្ស​ម្នាក់​បាន​ដើរ​តួ​ជា​អ្នក​នាំ​ផ្លូវ​របស់​ពួកគេ​តាម​របៀប​ណា ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​មនុស្ស​ដែល​ពួកគេ​អាច​ដឹកនាំ​ទៅ​កាន់​ដំណឹងល្អ ។

កិច្ចការ ៩

នៅ​ពេល​យើង​ចុះចូល​នឹង​ព្រះទ័យ​របស់​ព្រះអម្ចាស់ យើង​អាច​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់ ។

  • សិស្ស​អាច​រៀន​នូវ​សេចក្ដី​ពិត​ដ៏​មាន​អនុភាព​អំពី​ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​ផ្ទាល់ ដោយ​សិក្សា​បទពិសោធន៍​របស់​សុល រួមបញ្ចូល​ទាំង​សេចក្ដី​ដែល​ថា​មនុស្ស​គ្រប់​គ្នា​អាច​ប្រែ​ចិត្ត ហើយ​ផ្លាស់​ប្ដូរ ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ ។ អ្នក​អាច​សុំ​ឲ្យ​សិស្ស​ប្រៀប​ធៀប​បទពិសោធន៍​របស់​ប៉ុល​ជាមួយ​បទពិសោធន៍​របស់​អាលម៉ា ( សូមមើល ម៉ូសាយ ១៧:១–៤១៨, ២៦:១៥–២១ ) និង​លេមិន និង​លេមយួល ( សូមមើល នីហ្វៃទី ១ ៣:២៨–៣១ ) ។ តើ​អាកប្បកិរិយា​អ្វីខ្លះ​របស់​សុល និង​អាលម៉ា​ដែល​បាន​ជួយ​ពួកគាត់​ឲ្យ​ប្រែ​ចិត្ត ហើយ​ផ្លាស់​ប្ដូរ ? តើ​អាកប្បកិរិយា​អ្វី​ខ្លះ​ដែល​បាន​រារាំង​លេមិន និង​លេមយួល​មិន​ឲ្យ​ផ្លាស់ប្ដូរ ? តើ​សុល និង​អាលម៉ា​មាន​ឥទ្ធិពល​អ្វីខ្លះ បន្ទាប់​ពី​ពួកគាត់​បាន​ប្រែ​ចិត្ត​ជឿ ? តើ​យើង​រក​ឃើញ​សារលិខិត​អ្វីខ្លះ​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់​មក​ពី​ដំណើរ​រឿង​ទាំង​នេះ ?

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​បទពិសោធន៍​របស់​សុល អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មក​ថ្នាក់​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​អ្វី​ដែល​ពួកគេ​រៀន​មក​ពី​វគ្គ​នីមួយៗ​នៅ​ក្នុង​សុន្ទរកថា​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ « Waiting on the Road to Damascus »EnsignLiahona ខែ ​ឧសភា ឆ្នាំ​២០១១ ទំព័រ ៧០–៧៧ ) ។ តើ​ពេលខ្លះ​យើង​រង់ចាំ​នៅ​លើ​ផ្លូវ​របស់​យើង​ទៅ​ស្រុក​ដាម៉ាស​តាម​របៀប​ណា ? យោង​តាម​ប្រធាន អុជដូហ្វ តើ​អ្វីទៅ​ដែល​អាច​ជួយ​យើង​ឲ្យ​ស្ដាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​កាន់​តែ​ប្រសើរ​ឡើង ? ដើម្បី​បំផុស​គំនិត​សិស្ស​ឲ្យ​ធ្វើ​តាមគំរូ​របស់​សុល ហើយ​ទូល​សួរ​ព្រះអម្ចាស់​នូវ​សំណួរ​ថា « តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? » សូម​ពិចារណា​ពិភាក្សា​នូវ​បទពិសោធន៍​របស់​ប្រធាន​ថូម៉ាស អេស ម៉នសុន ដែល​មាន​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​ការ​ស្វែងរក និង​ការ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន កិច្ចការ ១០–១៥ អំឡុង​សប្ដាហ៍​ក្រោយ អ្នក​អាច​ចែក​ព្រឹត្តិការណ៍​ដ៏​រំជួល​ចិត្ត​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ទាំង​នេះ—ការ​លួច​រត់ចេញ​ពី​គុក​ដ៏​អព្ភូតហេតុ​មួយ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​គេ​យល់​ច្រឡំ​ថា​ជា​ពួក​អ្នក​ដឹកនាំ​រ៉ូម និង​សាវក​មួយ​រូប​ត្រូវ​គេ​ចោល​នឹង​ដុំ​ថ្ម ហើយ​ទុក​ដល់​ស្លាប់—បន្ទាប់​មករស់​ឡើង​វិញ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

កិច្ចការ ៦–៩

« តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? »

កាល​ប្រធាន​ថូម៉ាស អេស ម៉នសុន ចូល​រួម​ក្នុង​សន្និសីទ​ស្តេក​មួយ នោះ​ប្រធាន​ស្តេក​បាន​សួរ​លោក​ថា តើ​លោក​ចង់​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ គ្រីស្ទាល់ ម៉េធវីន ដែល​មាន​អាយុ ១០ ឆ្នាំ ដែល​មាន​ជំងឺ​មហារីក​ហៀប​នឹងស្លាប់​ហើយ​ដែរ​ឬ​ទេ ។ គ្រួសារ​របស់​ក្មេង​ស្រី​នោះ​រស់​នៅ​ ចម្ងាយ​ប្រមាណ​ជា​១២៨​គ.ម. ពី​ទីតាំង​សន្និសីទ ។ ប្រធាន ម៉នសុន បាន​ចែកចាយ​ដូចតទៅ​នេះ ៖

« ខ្ញុំ​បាន​ពិនិត្យ​មើល​កាលវិភាគ​នៃ​ការប្រជុំ ។ … វា​គ្មាន​ពេល​សោះ ។ យោបល់​ដែល​អាច​ទៅ​រួច​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ តើ​យើង​មិន​អាច​ចងចាំ​ក្មេងស្រី​ដ៏​តូច​នោះ​នៅ​ក្នុង​ការអធិស្ឋាន​ជា​សាធារណៈ​ក្នុង​សន្និសីទ​ទេ​ឬ​អី ? …

« … [ អំឡុង​ការ​ប្រជុំ​មួយ ] ខ្ញុំ​បាន​រៀបចំ​ការឡើង​និយាយ​របស់​ខ្ញុំ ហើយ​បាន​ត្រៀមខ្លួន​ឡើង​លើ​វេទិកា ស្រាប់តែ​មាន​សំឡេង​មួយ​ថ្លែង​មក​កាន់​វិញ្ញាណ​របស់​ខ្ញុំ ។ សារលិខិត​នោះ​ខ្លី ហើយ​ពាក្យពេចន៍​មាន​ន័យ​ស្រដៀង​នេះ​ថា ‹ ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ » ។ ( ម៉ាកុស ១០:១៤ ) ។ អត្ថបទ​ឡើង​និយាយ​របស់​ខ្ញុំ​ប្រែជា​ស្រពិចស្រពិល ។ គំនិត​របស់​ខ្ញុំ​បែរ​ជា​ទៅ​ចាប់​អារម្មណ៍​លើ​ក្មេង​ស្រី​ដែល​ត្រូវការ​ការ​ប្រសិទ្ធពរ​ទៅ​វិញ ។ ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត ។ កាលវិភាគ​ប្រជុំ​ត្រូវបាន​កែប្រែ ។ …

« … [ នៅ​ផ្ទះ​របស់​គ្រួសារ​ម៉េធវីន ] ខ្ញុំ​បាន​សម្លឹង​ទៅ​កុមារី​ដែល​ឈឺ​ដុនដាប​ ក្រោក​មិន​រួម—ដែល​ស្ទើរតែ​មិន​អាច​និយាយ​បាន​ផង​នោះ ។ ជំងឺ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​មើល​អ្វី​មិន​ឃើញ​ឡើយ ។ ខ្ញុំ​មាន​ព្រះវិញ្ញាណ​ខ្លាំង​ក្រៃ​កាល​ខ្ញុំ​លុត​ជង្គង់​ចុះ ចាប់​កាន់​ដៃ​ដ៏​ទន់ខ្សោយ​របស់​នាង ហើយ​បាន​ពោល​ថា ‹ គ្រីស្ទាល់ ខ្ញុំ​នៅ​ទីនេះ​ហើយ › ។ នាង​បាន​បើក​មាត់ ហើយ​ខ្សឹប​ប្រាប់​ខ្ញុំ​ថា ‹ បងប្រុស​ម៉នសុន ខ្ញុំ​ដឹង​ថា​លោក​នឹង​មក › » ( « The Faith of a Child » Ensign ខែ​ វិច្ឆិកា ឆ្នាំ ​១៩៧៥ ទំព័រ​ ២០–២២ ) ។

ច្រើន​ឆ្នាំ​ក្រោយ​មក ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បាន​ចែកចាយ​ដំណើររឿង​នេះ ដោយ​អញ្ជើញ​យើង​ឲ្យ « ខិតខំ​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះអម្ចាស់​អាច​ពឹង​ផ្អែក​ដើម្បី​ស្ដាប់​ឮ​ការ​ខ្សឹប​ប្រាប់ និង​ចម្លើយ​របស់​ទ្រង់ ដូចជា​ប៉ុល​បាន​ធ្វើ​នៅលើ​ផ្លូវ របស់​គាត់ ទៅ​ស្រុក​ដាម៉ាស ‹ ព្រះអម្ចាស់​អើយ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? › » ( « Waiting on the Road to Damascus » EnsignLiahona ខែ​ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៥ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ណែនាំ​សិស្ស​របស់​អ្នក ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់ អ្នក​អាច​ណែនាំ​សិស្ស​របស់​អ្នក​តាម​រយៈ​បទគម្ពីរ ដូចជា​ភីលីព​បាន​ណែនាំ​ដល់​បុរស​មក​ពី​អេធីយ៉ូពី ដោយ​បង្រៀន​គាត់​ចេញពី​អេសាយ ( សូមមើល កិច្ចការ ៨:២៦–៣៧ ) ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ អ្នក​ត្រូវ​តែ « ស្វែងរកការរៀនសូត្រគឺ ដោយសារការសិក្សានិង ដោយសារសេចក្តីជំនឿផង » ( គ. និង ស. ១០៩:៧ ) ។ ចំណេះដឹង​ដែល​អ្នក​ទទួល​បាន​អាច​ជា​កម្លាំង​ដ៏​មាន​អនុភាព​មួយ​នៅ​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​រក​ឲ្យ​ឃើញ​សេចក្ដី​ពិត​ដោយ​ខ្លួន​ឯង ហើយ​រស់​នៅ​តាម​វា ។