ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៨–១៤ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? ›


« ថ្ងៃទី ៨–១៤ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ៨–១៤ ខែ កក្កដា ។ ម៉ាថាយ ៦–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ប៉ុល​នៅ​តាម​ផ្លូវ​ទៅ​កាន់​ក្រុង​ដាម៉ាស

សូម​ឲ្យ​យើង​បាន​រស់នៅ​តាម​ដូច្នោះ​ដែរ ដោយ សាម ឡឡ័រ

ថ្ងៃទី ៨–១៤ ខែ កក្កដា ។

កិច្ចការ ៦–៩

« តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? »

សូម​ចាប់ផ្ដើម​ដោយ​ការ​អាន កិច្ចការ ៦–៩ ។ យោបល់​នានា​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​អាច​ជួយ​បងប្អូន​ស្គាល់​ពី​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ទាំង​នេះ ទោះ​ជា​បងប្អូន​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​ទៀត​នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន​ក្ដី ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បើ​មាន​នរណា​ម្នាក់​ហាក់​ដូចជា​មិន​ទំនង​ជា​នឹង​មាន​ការ​ផ្លាស់ប្រែចិត្ត​ជឿ​ទេ នោះ​គឺ​ប្រហែល​ជា​សុល​ហើយ—ព្រោះ​គាត់​ជា​ពួក​ផារិស៊ី​ដែល​មាន​កិត្តិនាម​ខាង​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទាន ។ ដូច្នេះ​នៅ​ពេល​ព្រះអម្ចាស់​បានប្រាប់​សិស្ស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា អាន៉្នានាស ឲ្យ​ទៅ​ស្វែងរក​សុល ហើយ​ប្រទាន​ពរ​ដល់​គាត់ នោះអាន៉្នានាស​បាន​មាន​ការ​ស្ទាក់ស្ទើរ ។ គាត់​ទូល​ឆ្លើយ​ថា « ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​មនុស្ស​ជាច្រើន​និយាយ​ពី​ការអាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដល់​ពួកបរិសុទ្ធ​របស់​​ទ្រង់ » ( កិច្ចការ ៩:១៣ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​ស្គាល់​ចិត្ត និង​សក្ដានុពល​របស់​សុល ហើយ​ទ្រង់​មាន​បេសកកម្ម​មួយ​សម្រាប់​សុល ៖ « អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សម្រាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ​ដល់​ពួក​សាសន៍​ដទៃ និង​ពួក​ស្តេច ហើយ​និង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង » ( កិច្ចការ ៩:១៥ ) ។ ដូច្នេះ​អាន៉្នានាស​បាន​គោរព​តាម ហើយ​នៅពេល​គាត់​បាន​រក​ឃើញ​អ្នក​ធ្វើ​ទុក្ខ​បៀតបៀន​ពី​មុន​រូប​នេះ គាត់​បាន​ហៅ​លោក​ថា « អ្នកសុល​អើយ » ( កិច្ចការ ៩:១៧ ) ។ បើ​សុល​អាច​ផ្លាស់ប្ដូរ​ទាំង​ស្រុង ហើយ​អាន្ន៉ានាស​អាច​ស្វាគមន៍​គាត់​ដោយ​ពេញ​បេះដូង ចុះ​តើ​យើង​គួរ​តែ​ពិចារណា​ថា​នរណា​ដែល​ទំនង​ជា​មិន​ផ្លាស់ប្ដូរ​—រួម​ទាំង​ខ្លួន​យើង​ផង​ដែរ​ឬទេ ?

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ ៦–៨

ដួង​ចិត្ត​របស់​ខ្ញុំ​ត្រូវ​តែ « ត្រឹមត្រូវ​នៅក្នុង​ព្រះនេត្រ​របស់ព្រះ » ។

ព្រះ​វិហារ​ដ៏​រីកចម្រើន​មួយ​មានន័យ​ថា​មាន​តម្រូវការ​ពួក​សិស្ស​ច្រើន​ដើម្បី​បម្រើ​នៅ​ក្នុង​នគរ ។ ស្របតាម កិច្ចការ ៦:១–១៥ តើ​មាន​គុណ​សម្បត្តិ​អ្វីខ្លះ​ដែល​ពួក​សាវក​ដប់ពីរ​នាក់​ស្វែងរក​នៅ​ក្នុង​អស់​អ្នក​ដែល​នឹង​បម្រើ​ជាមួយ​ពួកគាត់ ? នៅពេល​បងប្អូន​អាន កិច្ចការ ៦–៨ សូម​កត់ចំណាំ​ពី​របៀប​ដែល​គុណសម្បត្តិ​ទាំងនេះ និង​អ្វី​ដទៃ​ទៀត​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ខ្លួន​មនុស្ស​ដូចជា ស្ទេផាន និងភីលីព ។ តើ​ស៊ីម៉ូន​មាន​អ្វីខ្លះ​ដែល​ខ្វះខាត ហើយ​តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​គាត់ អំពី​ការ​មាន​ឆន្ទៈ​ធ្វើ​ការ​ផ្លាស់ប្ដូរ ?

តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​បំផុសគំនិត​ដើម្បី​ផ្លាស់ប្ដូរ ដើម្បីប្រាកដ​ថា ដួងចិត្ត​របស់​បងប្អូន​គឺ « ត្រឹមត្រូវ​នៅក្នុង​ព្រះនេត្រ​របស់ព្រះ » ? ( កិច្ចការ ៨:២១–២២ ) ។ តើ​ការ​ធ្វើ​ការ​ផ្លាស់ប្ដូរ​នេះ​អាច​ប្រទានពរ​ដល់​បងប្អូន នៅ​ពេល​បងប្អូន​បម្រើ​ព្រះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

កិច្ចការ ៦–៧

ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ទៅ​រក​ការ​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី​របស់​ទ្រង់ ។

ទោះ​ជា​យ៉ាងណា​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​ដែល​បាន​ទទួល​ខុសត្រូវ​ក្នុង​ការ​រៀបចំ​មនុស្ស​សម្រាប់​ការ​យាងមក​របស់​ព្រះមែស៊ី​នោះ​បាន​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ទាមទារ​ឲ្យ​ឆ្កាង​ទ្រង់ ដោយសារ​តែ​ភាព​ឆ្មើងឆ្មៃ និងការ​ស្វែង​រក​អំណាច​របស់​ពួកគេ ។ តើ​រឿងនេះ​បាន​កើតឡើង​យ៉ាង​ដូចម្ដេច ? ស្ទេផាន បាន​ប្រកាស​ដល់​ពួក​គេ​ថា « អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដរាប » ( កិច្ចការ ៧:៥១ ) ។ តើ​បងប្អូន​គិត​ថា ការទាស់ទទឹង​នឹង​ព្រះវិញ្ញាណ​មានន័យ​យ៉ាង​ណា ? ហេតុអ្វី​ក៏​ការ​ទាស់​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​ទៅ​រក​ការ​បដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី​របស់​ទ្រង់​ដូច្នេះ ?

នៅពេល​បងប្អូន​អាន កិច្ចការ ៦–៧ សូម​ស្វែង​រក​សារលិខិត​ផ្សេង​ទៀត​ដែល​ស្ទេផាន បាន​បង្រៀន​ដល់​ពួកសាសន៍​យូដា ។ តើ​គាត់​ព្រមាន​ទាស់​នឹង​អាកប្បកិរិយា​អ្វីខ្លះ ? តើ​បងប្អូន​សង្កេតឃើញ​អាកប្បកិរិយា​ស្រដៀង​គ្នា​នេះ​មាន​នៅ​ក្នុង​ខ្លួន​បងប្អូន​ឬ​ទេ ? តើ​ពាក្យ​សម្ដីរបស់​ស្ទេផាន​បង្រៀន​បងប្អូន​អ្វី​ខ្លះ អំពី​លទ្ធផល​នៃ​ការ​ទាស់​ទទឹង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​បងប្អូន​អាច​កាន់​តែ​ងាយ​ដឹង និង​ឆ្លើយតប​តាម​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ វីដេអូ « The Martyrdom of Stephen » ( LDS.org ) ។

កិច្ចការ ៧:៥៤–៦០

ក្រៅ​ពី​ស្ទេផាន តើ​មាន​នរណា​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​សារ​តែ​ការ​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ស្ទេផាន​គឺ​ជា​ពួក​គ្រីស្ទាន​ដំបូងគេ​ដែល​ត្រូវ​គេ​សម្លាប់ ( ជា​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ដោយសារ​តែ​ជំនឿ​របស់​ពួកគេ ) បន្ទាប់​ពី​ការ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ ។ ពួកបរិសុទ្ធ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដទៃ​ទៀត​ជាច្រើន ត្រូវ​បាន​សម្លាប់ ដោយសារ​តែ​ពួកគេ​មិន​ព្រម​បដិសេធ​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ ។ បទ​គម្ពីរ​មួយចំនួន​ទាំងនេះ​បាន​ថ្លែង​ប្រាប់​អំពី​រឿង​នេះ​នៅក្នុង កូរិនថូសទី  ២ ២៤:២០–២១; ម៉ាកុស ៦:១៧–២៩; កិច្ចការ ១២:១–២; វិវរណៈ ៦:៩–១១; ម៉ូសាយ ១៧:២០; អាលម៉ា ១៤:៨–១១; ហេលេមិន ១៣:២៤–២៦; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:៤៧–៤៩; ១៣៥:១–៧; និង អ័ប្រាហាំ ១:១១ ។ វា​ហាក់ដូច​ជា​ថា បន្ទាប់ពី​ការ​រស់ឡើង​វិញ​របស់​ព្រះអង្គសង្គ្រោះ គ្រប់​ពួកសាវក​ទាំងអស់​ត្រូវ​បាន​គេ​សម្លាប់ លើកលែង​តែ​យ៉ូហាន​ម្នាក់​ប៉ុណ្ណោះ ។

កិច្ចការ ៨:២៦–៣៩

ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​ខ្ញុំ​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ការ​ចែកចាយ​ដំណឹងល្អ​មកពី​ដំណើររឿង​នៅក្នុង កិច្ចការ ៨:២៦–៣៩ ? តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ភីលីព​តាម​របៀប​ណា ? តើ​ការ​ចែកចាយ​ដំណឹងល្អ​ជាមួយមនុស្ស​ដទៃ​គឺ​ដូចជា​ការ​ដឹកនាំ​មួយ​យ៉ាង​ដូចម្ដេច ? ( សូមមើល កិច្ចការ ៨:៣១ ) ។

កិច្ចការ ៩:១–៣១

នៅពេល​ខ្ញុំ​ចុះ​ចូល​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ នោះ​ខ្ញុំ​អាច​ក្លាយ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់ ។

ការប្រែចិត្តជឿ​របស់​សុល​ហាក់ដូចជា​ឆាប់​ខ្លាំង​ណាស់ គាត់ « ស្រាប់​តែ » ផ្លាស់​ពី​ការ​ចាប់​ពួក​គ្រីស្ទាន​ដាក់​គុក​មក​ជា​ផ្សាយ​អំពី​ព្រះគ្រីស្ទ​នៅ​ក្នុង​សាលា​ប្រជុំ​ទៅវិញ ( កិច្ចការ ៩:២០ ) ។ នៅពេល​អ្នក​អាន​ដំណើរ​រឿង​របស់​គាត់ សូម​ពិចារណា​ថា​ហេតុ​អ្វី​ក៏​គាត់​មាន​ឆន្ទៈ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​ដូច្នេះ ។ ( ដើម្បី​អាន​ការ​ពិពណ៌នា​ផ្ទាល់​ខ្លួន​របស់​សុល​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​គាត់ សូមមើល កិច្ចការ ២២:១–១៦ និង ២៦:៩–១៨ ។ សូមកត់ចំណាំ​ថា នៅគ្រា​នៃ​ដំណើររឿង​ទាំងនេះ ឈ្មោះ​របស់​សុល​ត្រូវ​បានប្ដូរ​មក​ជា​ប៉ុល ) ។

ខណៈ​ដែល​វា​គឺ​ជា​រឿង​ពិត​ដែល​បទពិសោធន៍​របស់​សុល​គឺ​ជា​រឿង​ខុសប្រក្រតី—ចំពោះ​មនុស្ស​ភាគច្រើន ការប្រែចិត្តជឿ​មាន​ដំណើរការ​ដ៏​យូរអង្វែង​មួយ—តើ​មាន​អ្វី​ខ្លះ​ដែល​បងប្អូន​អាច​រៀន​មកពី​សុល​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ​នេះ ? តើ​បងប្អូន​រៀន​អ្វី​ខ្លះ​ពី​របៀប​ដែល​អាន្ន៉ានាស និង​ពួក​សិស្ស​ដទៃទៀត​មានប្រតិកម្ម​ចំពោះ​ការ​ផ្លាស់​ប្រែចិត្តជឿ​របស់​សុល ? តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អនុវត្ត​ការ​បង្រៀន​ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ? បងប្អូន​អាច​ចាប់​ផ្ដើម​សួរ​នៅ​ក្នុង​ការ​អធិស្ឋាន ដូចជា​សុល​បាន​ធ្វើ « តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? » ឬ​បងប្អូន​អាច​សរសេរ​សំណួរ​នេះ​ជា​ចំណងជើង​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​បងប្អូន ហើយ​កត់ត្រា​ចំណាប់អារម្មណ៍​ដែល​កើត​មាន​ចំពោះ​បងប្អូន ។

សូមមើល​ផងដែរ ឌៀថើរ  អេហ្វ អុជដូហ្វ « Waiting on the Road to Damascus, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៧០–៧៧; « The Road to Damascus » ( វីដេអូ LDS.org ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នកឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

កិច្ចការ ៦:៨–៧:៦០

សូម​ប្រៀបធៀប​ដំណើរ​រឿង​របស់​ស្ទេផាន​នៅក្នុង កិច្ចការ ៦:៨ និង កិច្ចការ ៧:៥១–៦០ ទៅ​នឹង​ដំណើររឿង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង លូកា ២៣:១–៤៦ ។ តើ​ស្ទេផាន​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

កិច្ចការ ៧:៥១–៦០

តើ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ប្រទាន​ពរ​ដល់​ស្ទេផាន​យ៉ាង​ដូចម្ដេច នៅពេល​គាត់​ត្រូវ​បាន​គេ​បៀតបៀន ? តើ​នៅពេល​ណា​ដែល​យើង​បាន​ទទួល​កម្លាំង​មកពី​ព្រះវិញ្ញាណបរិសុទ្ធ​អំឡុង​ពេល​លំបាក ?

កិច្ចការ ៩:៥

តើ​គ្រួសារ​របស់​បងប្អូន​ដឹង​ថា « ការ​ធាក់​ជល់​នឹង​ជន្លួញ » មាន​ន័យ​យ៉ាង​ណា​ទេ ? ជន្លួញ គឺ​ជា​លំពែង​ស្រួច ដែល​ប្រើ​ដើម្បី​ដឹក​សត្វ ។ ជាញឹកញាប់ សត្វ​ពាហនៈ​នឹង​ធាក់​ជល់​នឹង​ជន្លួញ ដែល​បណ្ដាល​ឲ្យ​លំពែង​ចាក់​ជ្រៅ​ទៅ​ក្នុង​ស្បែកសត្វ ។ តើ​រឿង​ប្រៀបប្រដូច​នេះ​អាច​អនុវត្ត​ចំពោះ​យើង​តាម​របៀប​ណា ?

ពេត្រុស​ប្រោស​តេប៊ីថា​ពី​ស្លាប់

តេប៊ីថា​បាន​ប្រោស​រស់​ឡើងវិញ ដោយ សានឌី ហ្វ្រែក្លីតុន ហ្គាហ្គុន

កិច្ចការ ៩:៣២–៤៣

សូម​ពិចារណា​ធ្វើ​ការ​អញ្ជើញ​សមាជិក​គ្រួសារ​បងប្អូន​ឲ្យ​គូរ​រូប​ដំណើររឿង​នៅក្នុង កិច្ចការ ៩:៣២–៤៣ ។ តើ​ពួកគេ​រៀន​អ្វីខ្លះអំពី​ភាព​ជាសិស្ស​មកពី​អេនាស តេប៊ីថា និង​ស្ត្រីម៉េម៉ាយ​នៅ​យ៉ុបប៉េ ? តើ​នរណា​ម្នាក់​ដែល « បាន​ធ្វើ​គុណ » អាច​ជួយ​អ្នកដទៃ​ជឿ​ទៅ​លើព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? ( សូមមើល កិច្ចការ ៩:៣៦, ៤២; « Chapter 60: Peter Brings Tabitha Back to Life » ដំណើរឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៥៦–៥៧ ឬ វីដេអូ​នៅ LDS.org ) ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ប្រដូច​បទគម្ពីរ​មក​ជីវិត​របស់​បងប្អូន ។ នៅពេល​បងប្អូន​អាន សូម​ពិចារណា​អំពី​របៀប​ដែល​ដំណើររឿង និង​ការបង្រៀន​នៅ​ក្នុង​បទគម្ពីរ​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ ឧទាហរណ៍ តើ​បងប្អូន​ទទួល​អារម្មណ៍ « ពេញ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ » នៅ​ក្នុង​គ្រា​សាកល្បង ឬ​ការបៀតបៀន​នៅពេល​ណា​ដែរ ? ( កិច្ចការ ៧:៥៥ ) ។

ស្ទេផាន​ត្រូវ​បាន​គេ​ចោល​នឹង​ថ្ម

ខ្ញុំ​ឃើញ​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ​នៃ​ព្រះ ដោយ វលធើរ រេន