ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​យើង​ផ្សាយ​ដំណឹងល្អ ›


« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​យើង​ផ្សាយ​ដំណឹងល្អ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

រូបភាព
ប៉ុលនៅ​ភ្នំ​អើរីយ៉ូស

ថ្ងៃទី ២២–២៨ ខែ កក្កដា

កិច្ចការ ១៦–២១

« ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​យើង​ផ្សាយ​ដំណឹងល្អ »

នៅ​ពេល​បងប្អូន​អាន​អំពី​ការ​ខិតខំ​របស់​ប៉ុល​ដើម្បី​ប្រកាស​ដំណឹងល្អ ព្រះវិញ្ញាណ​អាច​នឹង​បំផុសគំនិត​បងប្អូន​នូវ​គំនិត និង​អារម្មណ៍​ជា​ច្រើន ។ សូម​កត់ត្រា​ការបំផុសគំនិត​ទាំងនេះទុក ហើយ​ធ្វើ​ផែនការ​ដើម្បី​អនុវត្ត​វា ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ក្នុង​ចំណោម​ព្រះបន្ទូល​ចុង​ក្រោយ​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពួក​សាវក​របស់​ទ្រង់មាន​បទបញ្ញត្តិ​មួយ​នេះ​ថា « ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ​ចុះ ៖ បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង » ( ម៉ាថាយ ២៨:១៩–២០ ) ។ ខណៈ​ដែល​ពួក​សាវក​ពុំ​អាច​បាន​ទៅ​ដល់ គ្រប់​ជាតិ​សាសន៍​ កិច្ចការ ១៦–២១ តែ​វា​បាន​បង្ហាញ​ថា ប៉ុល និង​ដៃគូ​របស់​គាត់​បាន​ធ្វើ​ការ​រីកចម្រើន​យ៉ាង​អស្ចារ្យ​ក្នុង​ការ​ស្ថាបនា​សាសនាចក្រ ។ ពួកគេ​បាន​បង្រៀន បាន​ជ្រមុជទឹក ហើយ​បាន​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេ​បាន​ធ្វើ​អព្ភូតហេតុ ទាំង​បាន​ប្រោស​បុរស​ម្នាក់​ពី​ស្លាប់ ហើយ​បាន​ទាយ​ទុក​អំពី​ការ​ក្បត់​សាសនា​ដ៏​ធំ ( កិច្ចការ ២០:៧–១២, ២០:២៨–៣១ ) ។ ហើយ​កិច្ចការ​ដែល​ពួកគេ​បាន​ចាប់​ផ្ដើមនោះ​កំពុង​បន្ដ​ធ្វើ​ដោយ​ពួក​សាវក​នៅ​រស់​សព្វថ្ងៃ​នេះ ព្រម​ជាមួយ​នឹង​ពួកសិស្ស​ដែល​មាន​ការលះបង់​ដូចជា​ពួក​បង​ប្អូន ដែល​កំពុង​ជួយ​បំពេញ​តាម​ការបង្គាប់​របស់​ព្រះអង្គសង្គ្រោះ​តាម​របៀប​ជាច្រើន​ដែល​ប៉ុល​ពុំ​អាច​នឹក​ដល់ ។ ប្រហែល​ជា​បងប្អូន​បាន​ដឹង​អំពី​មនុស្ស​ដែល​ពុំ​ស្គាល់​ព្រះវរបិតាសួគ៌​របស់​ពួកគេ ឬ​ដំណឹងល្អ​របស់​ទ្រង់ ។ ប្រហែល​ជា​បងប្អូន​មាន​អារម្មណ៍​ថា « មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង » ដើម្បី​ចែកចាយ​ជាមួយ​ពួកគេ​នូវ​អ្វី​ដែល​បងប្អូន​ដឹង​អំពី​ទ្រង់ ( កិច្ចការ ១៧:១៦ ) ។ បើសិន​ជា​បងប្អូន​ធ្វើ​តាម​គំរូ​ដ៏​រាបសារ និង​មោះមុត​របស់​ប៉ុល​នៅក្នុង​ការ​ចែកចាយ​ដំណឹងល្អ នោះ​បងប្អូន​អាច​រក​បាន​មនុស្ស​ម្នាក់​ដែល « ព្រះអម្ចាស់​ទ្រង់​បើក​ចិត្ត » ( កិច្ចការ ១៦:១៤ ) ​។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ ១៦–២១

ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ខ្ញុំ​នៅ​ក្នុង​កិច្ចខិតខំ​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ ។

មនុស្ស​គ្រប់រូប​ត្រូវការ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​មនុស្ស​មួយចំនួន​ត្រូវ​បាន​រៀបចំខ្លួន​បាន​ច្រើន​ជាង​អ្នក​ខ្លះ​ទៀត​ក្នុងការ​ទទួល​ដំណឹងល្អ ។ នេះ​គឺជា​មូលហេតុ​មួយ​ដែល​យើង​ត្រូវ​ការ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ—ដើម្បី​ដឹកនាំ​យើង​ទៅ​រក​អស់​អ្នក​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ។ នៅពេល​បងប្អូន​អាន កិច្ចការ ១៦–២១ សូម​កត់ចំណាំ​ឧទាហរណ៍​ដែល​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ប៉ុល និង​ដៃគូ​របស់​គាត់ ។ តើ​មាន​ពរជ័យ​អ្វី​ខ្លះ​កើត​មាន ដោយសារ​តែ​ពួកគេ​បាន​ធ្វើ​តាម​ព្រះវិញ្ញាណ ? តើ​នៅ​ពេលណា ដែល​បងប្អូន​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បំផុស​គំនិត​នៅក្នុងការ​ខិតខំ​ចែក​ចាយ​ដំណឹងល្អ​របស់​បងប្អូន ?

សូមមើល​ផងដែរ អាលម៉ា ៧:១៧–២០ ដាល្លិន  អេក អូក « Sharing the Restored Gospel » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥៧–៦០; ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ ៩២–៩៣ ។

កិច្ចការ ១៦–២១

ខ្ញុំ​អាច​ប្រកាស​ដំណឹងល្អ​នៅគ្រប់​ស្ថានភាព ។

ការ​ត្រូវ​បាន​ចាប់​ដាក់គុក​ដោយសារ​តែ​ការ​ផ្សាយ​ដំណឹងល្អ អាច​នឹង​មើល​ទៅទំនង​ជាមូលហេតុ​មួយ​ដែល​គួរ​ឲ្យ​យោគយល់​ដើម្បីឈប់​ផ្សាយដំណឹងល្អ ។ ប៉ុន្តែ​ចំពោះ ប៉ុល និងស៊ីឡាស វា​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ផ្លាស់ប្រែ​អ្នក​ជាប់​ឃុំ​ឲ្យ​ជឿទៅ​វិញ ( សូមមើល កិច្ចការ ១៦:១៦–៣៤ ) ។ នៅ​ក្នុង កិច្ចការ ១៦–២១ សូម​រក​មើល​គំរូផ្សេងៗ​ទៀត​អំពី​ឆន្ទៈ​របស់​ប៉ុល​ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​គាត់​ដល់​មនុស្ស​គ្រប់រូប ។ ហេតុអ្វី​បងប្អូន​គិត​ថា គាត់​មោះមុត ហើយ​មិន​ចេះខ្លាច​ដូច្នេះ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់ប៉ុល ?

មាន​សារលិខិត​ជាច្រើន​អំពី​ការ​ចែកចាយ​ដំណឹងល្អ​នៅក្នុង ជំពូក ១៦–២១ ។ បើ​បងប្អូន​រក​មើល​ដោយ​ប្រុងប្រយ័ត្ន នោះ​បងប្អូន​អាច​រកឃើញ​អ្វីមួយចំនួន​ដែល​បងប្អូន​អាច​អនុវត្ត​បាន​ជា​ពិសេស ។ សូម​ព្យាយាម​អាន​ជំពូក​ទាំង​នេះ​ដោយ​មាន​គោលដៅ​នេះ​នៅ​ក្នុង​គំនិត ។ តើ​បងប្អូន​រក​បាន​ចម្លើយ​អ្វី​ខ្លះ ?

កិច្ចការ ១៧:១៦–៣៤

« ពួកយើង​ជា​ពូជ​ព្រះ » ។

នៅ​ទីក្រុង​អាថែន ប៉ុល​បាន​រកឃើញ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គំនិត និង​ទស្សនៈ​អំពី​សាសនា​ផ្សេង​ពី​គេ ។ ពួកគេ​តែងតែ​ស្វែង « ស្ដាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ » ហើយ​អ្វី​ដែល​ប៉ុល​ត្រូវ​ផ្ដល់​ឲ្យ​គឺ​ពិត​ជា​ថ្មី​សម្រាប់​ពួកគេ ( សូមមើល កិច្ចការ ១៧:១៩–២១ ) ​។ ពួកគេ​បាន​ថ្វាយ​បង្គំ​ព្រះ​ជាច្រើន រួមទាំង​ព្រះ​មួយ​ដែល​ពួកគេ​ហៅ​ថា « ព្រះដ៏​ពុំ​ស្គាល់ » ( កិច្ចការ ១៧:២៣ ) ប៉ុន្តែ​ពួកគេ​បាន​ជឿ​ថា ព្រះ​គឺ​ជា​ព្រះចេស្ដា ឬ​កម្លាំង​ជាច្រើន ពុំ​មាន​ព្រះជន្មរស់ ជា​តួអង្គ ហើយច្បាស់ជា​ពុំ​មែន​ជា​ព្រះបិតា​របស់​យើង​ទេ ។ សូម​អាន​នូវ​អ្វី​ដែល​ប៉ុល​បាន​មានប្រសាសន៍​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មក​ស្គាល់​ព្រះ ហើយ​កត់ចំណាំ​លក្ខណៈ​របស់​ព្រះ​ដែល​បងប្អូន​បាន​រកឃើញ ។ តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ធ្វើ​ជា « ពូជ​នៃ​ព្រះ » នោះ ? ( កិច្ចការ ១៧:២៩ ) ។ តាម​យោបល់​របស់បងប្អូន តើ​ការ​ធ្វើជា​កូន​របស់​ព្រះ​ខុសពី​ការ​ធ្វើ​ជា​មនុស្ស​ម្នាក់​មក​ពី​ការ​បង្កបង្កើត​របស់ទ្រង់​យ៉ាង​ដូចម្ដេច ? បើ​បងប្អូន​បាន​ឈរ​នៅ​ជិត​ប៉ុល នៅពេល​គាត់​កំពុង​ថ្លែង​ទីបន្ទាល់ តើ​បងប្អូន​នឹង​ប្រាប់ពួក​ជនជាតិក្រេក​ពី​បុរាណ​អ្វីខ្លះ អំពី​ព្រះវរបិតាសួគ៌​របស់​យើង ? តើ​បងប្អូន​ស្គាល់​នរណា​ម្នាក់​ដែល​អាច​ទទួល​ប្រយោជន៍​មកពី​ការ​ស្ដាប់​ឮ​ទីបន្ទាល់​របស់​បងប្អូន​ឬទេ ?

រូបភាព
ព្រះយេស៊ូវ​បី​កុមារា​តូច​ម្នាក់

តម្លៃ​នៃ​ព្រលឹងមួយ ដោយ លីស លេម៉ុន ស្វិនដល

សូមមើល រ៉ូម ៨:១៦, យ៉ូហានទី  ១ ៥:២ « យើង​គឺ​ជា​ពូជ​នៃព្រះ » ( វីដេអូ LDS.org ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

កិច្ចការ ១៦–២១

ដើម្បី​ជួយ​គ្រួសារ​របស់​បងប្អូន​មើល​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជំពូក​ទាំងនេះ វា​អាច​នឹង​សប្បាយ​ដើម្បី​គូស​ចំណាំ​ទីក្រុង​ដែល​ប៉ុល​បាន​ទៅ​នៅ​លើ​ផែនទី​មួយ នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា ( សូមមើល​ផែនទី​នៅ​ចុង​បញ្ចប់​នៃ​គម្រោង​មេរៀន​នេះ ) ។

កិច្ចការ ១៧:១១; ១៨:២៤–២៨

តើ​យើង​អាច​ប្រែក្លាយ​កាន់តែ​ដូចជា​ពួក​បរិសុទ្ធ​នៅ​ក្នុង​បទគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ? តើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន « ចិត្តល្អ » យ៉ាង​ដូចម្ដេច ? ( កិច្ចការ ១៧:១១ ) ។ តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី « ចេះស្ទាត់​ក្នុងគម្ពីរ ? » ( កិច្ចការ ១៨:២៤ ) ។

កិច្ចការ ១៩:១–៧

ការបង្រៀន​មក​ពី​ព្យាការី យ៉ូសែប ស៊្មីធ​ទាំងនេះ អាច​នឹង​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​ពិភាក្សា​អំពី កិច្ចការ ១៩:១–៧​ ៖ « បុណ្យជ្រមុជទឹក​ដោយ​ទឹក គឺជា​បុណ្យ​ជ្រមុជទឹក​ពាក់​កណ្ដាល ហើយ​វាពុំ​ល្អ​ទេ បើ​គ្មាន​ពាក់កណ្ដាល​ទៀត—ដែល​ជា​បុណ្យជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។… ‹ ដើម្បី​កើត​ចេញ​ពី​ទឹក និង​ពី​ព្រះវិញ្ញាណ មានន័យ​ថា​ត្រូវ​បាន​ជ្រមុជ​ទៅ​ក្នុង​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប ហើយ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ អំណោយនេះ​ត្រូវ​បាន​ប្រគល់ឲ្យ​តាមរយៈ​ការ​ដាក់​ដៃ​នៅ​លើ​ក្បាល​ដោយ​មនុស្ស​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ដែល​ត្រូវ​បាន​ប្រទាន​ដល់​គាត់​មកពី​ព្រះ » ( Teachings of Presidents of the Church: Joseph Smith ទំព័រ ៩៥ ) ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មាន​ចំពោះ​យើង​មកពី​ការ​ទទួល​អំណោយ​ទាននៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

កិច្ចការ ១៩:១៣–២០

តើ​មាន​អ្វីខ្លះ​ដែល​បំផុសគំនិត​ប្រជាជន​ក្នុង​ខគម្ពីរ​ទាំងនេះ​ឲ្យ​ដុតក្បួនតម្រា​របស់​ពួកគេ​ដែល​មាន​តម្លៃ « ប្រាំ​ម៉ឺនរៀល » ? ( កិច្ចការ ១៩:១៩ ) ។ តើ​មាន​ទ្រព្យ​ខាង​លោកិយ ឬ​សកម្មភាព​អ្វី​ខ្លះ ដែល​យើង​ចាំបាច់​ត្រូវ​លះបង់​ចោល​ដើម្បី​ទទួល​បាន​ពរជ័យ​ពី​ស្ថានសួគ៌ ?

កិច្ចការ ២០:៣២–៣៥

តើ​គ្រួសារ​របស់​បងប្អូន​បាន​ទទួល​បទពិសោធន៍​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ​ដែល « វា​មាន​ពរជ័យ​ជាង​ដើម្បី​ផ្ដល់​ឲ្យ ជាជាង​ទទួល​យក » នៅពេល​ណា ? ( កិច្ចការ ២០:៣៥ ) ។ តើ​មាន​នរណា​ម្នាក់​អាច​នឹង​ទទួល​ប្រយោជន៍​មក​ពី​ការ​បម្រើ ពេលវេលា ឬ​អំណោយទាន​ដែល​គ្រួសារ​របស់​បងប្អូន​អាច​ផ្ដល់​ឲ្យ​ឬ​ទេ ? សូមពិភាក្សា​អំពី​គំនិត​មួយចំនួន​ជា​គ្រួសារ ហើយ​បង្កើត​ផែនការ​មួយ​ដើម្បី​បម្រើ​នរណា​ម្នាក់ ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​បម្រើ​អ្នកដទៃ ? ហេតុអ្វី​បាន​ជា​វា​មាន​ពរជ័យ​ជាង​ដើម្បី​ផ្ដល់​ឲ្យ ជាជាង​ទទួល​យក ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​កត់ត្រា​ចំណាប់អារម្មណ៍​នានា ។ នៅពេល​ចំណាប់អារម្មណ៍ ឬ​គំនិត​យោបល់​កើត​មានឡើង សូម​កត់ត្រា​វា​ទុក ។ ឧទាហរណ៍ បងប្អូន​អាច​កត់ត្រា​គំនិត​របស់​បងប្អូន​នៅ​រឹមទំព័រ​គម្ពីរ​របស់​បងប្អូន នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ឬ​នៅក្នុង​សៀវភៅ​កំណត់ត្រា​ការ​សិក្សា ។ « នៅពេល​អ្នក​កត់ត្រា​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ នោះ​អ្នក​បង្ហាញព្រះអម្ចាស់​ថា​អ្នក​ឲ្យតម្លៃ​ទៅលើ​ការ​ដឹកនាំ​របស់ទ្រង់ ហើយទ្រង់​នឹង​ប្រទានពរ​អ្នក​នូវ​វិវរណៈ​កាន់តែ​ញឹកញាប់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ ទំព័រ ១២, សូមមើល​ផងដែរ ទំព័រ ៣០ ) ។

រូបភាព
ផែនទី​នៃ​ការ​ធ្វើ​ដំណើរ​ផ្សព្វផ្សាយសាសនា​របស់​ប៉ុល

ការធ្វើ​ដំណើរផ្សព្វផ្សាយសាសនា​របស់​សាវក​ប៉ុល ។

បោះពុម្ព