ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នក​នឹង​ធ្វើ​ជា​ទីបន្ទាល់​ពី​ខ្ញុំ ›


« ថ្ងៃទី ១–៧ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នក​នឹង​ធ្វើ​ជា​ទីបន្ទាល់​ពី​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១–៧ ខែ កក្កដា ។ កិច្ចការ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

បុណ្យ ថ្ងៃ ទី ហាសិប

បុណ្យ ថ្ងៃ ទី ហាសិប ដោយ ស៊ីឌនី ឃីង

ថ្ងៃទី ១–៧ ខែ​កក្កដា

កិច្ចការ ១–៥

« អ្នក​នឹង​ធ្វើ​ជា​ទីបន្ទាល់​ពី​ខ្ញុំ »

នៅពេល​បងប្អូន​សិក្សា កិច្ចការ ១–៥ ព្រះវិញ្ញាណបរិសុទ្ធ​អាច​បំផុសគំនិត​បងប្អូន​ឲ្យ​ស្វែងរក​សេចក្ដីពិត​ដែល​ទាក់ទង​សម្រាប់​ជីវិត​របស់​បងប្អូន ។ សូម​កត់ចំណាំ​ខគម្ពីរ​ដែល​បងប្អូន​ចាប់​អារម្មណ៍ ហើយ​ស្វែងរក​ឱកាស​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

តើ​បងប្អូន​ធ្លាប់​មាន​ឆ្ងល់​ថា​តើ​ពេត្រុស​អាច​នឹង​គិត ហើយ​មាន​អារម្មណ៍​យ៉ាងណា​ទេ នៅពេល​គាត់ ព្រមទាំង​ពួកសាវក​ដទៃទៀត « ងើយ​សម្លឹង​មើល​ទៅ​លើ​មេឃ » នៅ​ពេល​ទ្រង់​យាង​ឡើង​ទៅ​ព្រះបិតា​ទ្រង់​វិញ​នោះ ? ( កិច្ចការ ១:១០ ) ។ សាសនាចក្រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជបុត្រា​របស់​ព្រះ ឥឡូវ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះយេស៊ូវ​តាមរយៈ​ពេត្រុស ជា​ព្យាការី​របស់​ព្រះ ។ កិច្ចការ​ដឹកនាំ​កិច្ច​ខិតខំ​ដើម្បី « បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » ឥឡូវ​ធ្លាក់​មក​លើ​ពេត្រុស ( ម៉ាថាយ ២៨:១៩ ) ។ ប៉ុន្តែ យើង​រក​មិន​ឃើញ​ភស្ដុតាង​ថា​តើ​គាត់​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់ ឬ​ភ័យខ្លាច​នៅ​ក្នុង​គម្ពីរ​កិច្ចការ​នោះទេ ។ អ្វី​ដែល​យើង​រកឃើញ​នោះ គឺ​គំរូ​នៃ​ទីបន្ទាល់ និង​ការ​ផ្លាស់​ប្រែចិត្តជឿ​ដោយ​គ្មាន​ភាព​ភ័យខ្លាច ការព្យាបាល​ប្រកប​ដោយ​អព្ភូតហេតុ ការបើក​សម្ដែង​ខាង​វិញ្ញាណ និង​ការរីកចម្រើន​សាសនាចក្រ​យ៉ាង​ខ្លាំង ។ ឥឡូវ ដោយ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ពេត្រុស​ឈប់​ជា​អ្នកនេសាទ​ដែល​ពុំ​បាន​រៀនសូត្រ ដូច​កាល​ព្រះយេស៊ូវ​បាន​រកឃើញ​នៅ​ឯ​ឆ្នេរសមុទ្រ​កាលីឡេ​ទៀត​ហើយ ។ ទាំង​ឈប់​ជា​បុរស​ដែល​រវើរវាយ​កាល​ពីប៉ុន្មាន​សប្ដាហ៍​មុន​នោះ​ដែល​បាន​យំ​យ៉ាង​ជូរចត់ ដោយ​សារ​តែ​គាត់​បាន​បដិសេធ​ថា គាត់​ពុំ​ធ្លាប់​ស្គាល់​ព្រះយេស៊ូវ​អ្នក​ស្រុក​ណាសារ៉ែត​ទៀត​ហើយ ។

នៅក្នុង​គម្ពីរ​កិច្ចការ បងប្អូន​នឹង​អាន​ការប្រកាស​ដ៏​មាន​អានុភាព​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ បងប្អូន​ក៏​នឹង​មើល​ឃើញ​ពី​របៀប​ដែល​ដំណឹងល្អ​អាច​ផ្លាស់ប្ដូរ​មនុស្ស—រួមទាំង​បងប្អូន​ផងដែរ​—ឲ្យ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​អង់អាច​តាម​ដែល​ព្រះ​ស្គាល់​ថា​ពួកគេ​អាចធ្វើ​បាន​នោះ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ ១:១–៨, ១៥–២៦; ២:១–៤២; ៤:១–១៣, ៣១–៣៣

ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះគម្ពីរ​កិច្ចការ​កត់ត្រា​អំពី​ការខិតខំ​របស់​ពួក​សាវក​ដើម្បី​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បន្ទាប់​ពី​ការយាង​ឡើង​ទៅ​វិញ​របស់​ព្រះអង្គសង្គ្រោះ ។ ថ្វី​ដ្បិត​តែ​ព្រះយេស៊ូវ​គ្រីស្ទ ឈប់​នៅ​លើ​ផែនដី​ទៀត​ក្ដី ក៏​ទ្រង់​បាន​ដឹកនាំ​សាសនាចក្រ​តាមរយៈ​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ដឹកនាំ​អ្នកដឹកនាំ​ថ្មីៗ​របស់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ នៅ​ពេល​អ្នក​មើល​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ ៖ កិច្ចការ ១:១–៨, ១៥–២៦; ២:១–៤២; ៤:១–១៣, ៣១–៣៣ ។

តើ​ព្រះអម្ចាស់​ប្រទាន​កិច្ចចាត់តាំង ការហៅ​បម្រើ ឬ​ការ​ទទួលខុសត្រូវ​មួយ​ចំនួន​អ្វីខ្លះ​ដល់​បងប្អូន​ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​ទាំងឡាយ​របស់​ពួក​សាវក​ពី​បុរាណ​អំពី​របៀប​ដែល​បងប្អូន​អាច​ពឹង​ផ្អែក​ទៅ​លើ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ដឹកនាំ​បងប្អូន​នោះ​ ?

សូមមើល Bible Dictionary « Holy Ghost » ។

កិច្ចការ ២:១–១៨

តើ​គោលបំណង​នៃ​អំណោយទាន​ខាង​ភាសា​ជា​អ្វី ?

ពេល​ខ្លះ អំណោយទាន​ខាង​ភាសា​ត្រូវ​បាន​សម្គាល់​ថា​ជា​ការ​និយាយ​ភាសា​មួយ​ដែល​ពុំ​មាន​នរណា​ម្នាក់​យល់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្យាការី​យ៉ូសែប ស៊្មីធ​បាន​យោង​​ទៅ​លើ​ព្រឹត្តិការណ៍​នៅ​ក្នុង កិច្ចការ ២ ដើម្បី​បញ្ជាក់​ថា​អំណោយទាន​ខាង​វិញ្ញាណ​នេះ​គឺ « ត្រូវ​បាន​ប្រទាន​ឲ្យ​សម្រាប់​គោល​បំណង​នៃ​ការ​ផ្សាយ [ ដំណឹងល្អ ] នៅ​ក្នុង​ចំណោម​ភាសា​ណា​ដែល​ពុំ​យល់ ដូចជា​នៅ​ថ្ងៃ​បុណ្យ​​ទី​ហាសិប ។… ទីបញ្ចប់ ការរៀបចំ​នៃ [ អំណោយទាន ] ខាង​ភាសា គឺ​ដើម្បី​និយាយ​ទៅ​កាន់​ជនបរទេស » ( ការ​បង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៨ ] ទំព័រ ៣៨៣–៨៤ ) ។ ពិធី​ជប់លៀង​នៃ​បុណ្យ​ថ្ងៃ​ទី​ហាសិប ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​របស់​ពួក​យូដា ជា​ពេល​ដែល​បាន​នាំ​ពួក​សាសន៍​យូដា​មកពី​ជាតិសាសន៍​ជាច្រើន​ទៅ​កាន់​ទីក្រុង​យេរូសាឡិម ។ អំណោយទាន​ខាងភាសា​បាន​អនុញ្ញាត​ឲ្យ​អ្នក​មក​ទស្សនា​ទាំងនេះ​យល់​ពាក្យសម្ដី​របស់​ពួក​សាវក​នៅ​ក្នុង​ភាសា​កំណើត​របស់​ពួកគេ ។

កិច្ចការ ២:៣៦–៤៧, ៣:១៣–២១

គោលការណ៍ និង​ពិធីបរិសុទ្ធ​ទីមួយ​នៃ​ដំណឹងល្អ ជួយ​ខ្ញុំ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

តើបងប្អូន​ធ្លាប់​មាន​អារម្មណ៍ « ចាក់ចុច​ក្នុង​ចិត្ត [ របស់​បងប្អូន ] » ដូចជា​ពួក​យូដា​នៅ​បុណ្យ​ថ្ងៃទី​ហាសិប​ដែរ​ឬ​ទេ ? ( កិច្ចការ ២:៣៧ ) ។ ប្រហែល​ជា​បងប្អូន​បាន​ធ្វើ​អ្វី​មួយ​ដែល​បងប្អូន​សោកស្ដាយ ឬ​ប្រហែល​ជា​បងប្អូន​គ្រាន់តែ ចង់​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​គួរ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​បងប្អូន​មាន​អារម្មណ៍​ទាំងនេះ ? ការទូន្មាន​របស់​ពេត្រុស​ទៅកាន់​ពួក​យូដា​ត្រូវ​បាន​រក​ឃើញ​នៅក្នុង កិច្ចការ ២:៣៨ ។ សូម​កត់​ចំណាំ​ពី​របៀប​ដែល​គោលការណ៍ និង​ពិធីបរិសុទ្ធ​ទីមួយ​នៃ​ដំណឹងល្អ ( រួមមាន សេចក្តី​ជំនឿ ការប្រែចិត្ត បុណ្យជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ—ឬ​ពេល​ខ្លះ​សំដៅ​ថា​ជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ) បាន​ជះឥទ្ធិពល​លើ​អ្នក​ផ្លាស់ប្រែចិត្ត​ជឿ​ទាំងនេះ​ដូច​បាន​កត់ត្រា​នៅក្នុង កិច្ចការ ២:៣៧–៤៧ ។

បងប្អូន​បាន​ទទួល​បុណ្យជ្រមុជ​ទឹក​រួច​ហើយ ហើយ​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច្នេះ​តើ​បងប្អូន​បន្ដ​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? សូម​ពិចារណា​អំពី​ពាក្យ​សម្ដី​ទាំង​នេះមក​ពី​អែលឌើរ ឌេល ជី រេនឡាន់ ៖ « យើង​អាច​ត្រូវ​បាន​ល្អ​ឥតខ្ចោះ​តាមរយៈ​…ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅ​លើ [ ព្រះគ្រីស្ទ ] ការប្រែចិត្ត ការទទួលទាន​សាក្រាម៉ង់ ការរំឭក​សេចក្ដីសញ្ញា និង​ពរជ័យ​នៃ​បុណ្យ​ជ្រមុជ​ទឹក និង​ការ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់​ខ្ជួន​ទៅ​ដល់​កម្រិត​កាន់​តែ​ខ្លាំង​ម្ដង​ហើយ​ម្ដង​ទៀត​ ។ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​ប្រែក្លាយ​កាន់​តែ​ដូចជា​ព្រះ​គ្រីស្ទ ហើយ​អាច​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ព្រមជាមួយ​នឹង​ការ​ផ្ទេរមរតក » ( « Latter–day Saints Keep on Trying » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥  ទំព័រ ៥៦ ) ។

សូម​មើល​ផងដែរ នីហ្វៃទី  ២ ៣១, នីហ្វៃទី ៣ ១១:៣១–៤១២៧, ប្រាយអិន ខេ អាស្ដុន « The Doctrine of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០៦–៩ ) ។

កិច្ចការ ៣:១៩–២១

តើ​អ្វី​ជា « ពេល​លំហើយ » និង « គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » ?

« ពេល​លំហើយ » សំដៅ​ទៅលើ​សហសវត្សរ៍ នៅពេល​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មកលើ​ផែនដី​វិញ ។ « គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ » សំដៅ​ទៅ​លើ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹង​ល្អ ។

កិច្ចការ ៣; ៤:១–៣១; ៥:១២–៤២

ពួកសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​ធ្វើ​អព្ភូតហេតុ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

បុរស​ខ្វិន​សង្ឃឹម​ថា នឹង​ទទួល​បាន​ប្រាក់​មក​ពី អស់​អ្នក​ដែល​មក​ព្រះវិហារ ។ ប៉ុន្តែ​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​បាន​ផ្ដល់​ឲ្យ​គាត់​ច្រើន​ជាង​នោះ​ទៅ​ទៀត ។ នៅពេល​អ្នក​អាន កិច្ចការ ៣, ៤:១–៣១ និង ៥:១២–៤២ សូមពិចារណា​អំពី​របៀប​ដែល​អព្ភូតហេតុ​​ដូច​ខាងក្រោម​នេះ​ជះ​ឥទ្ធិពល​លើ ៖

បុរស​ខ្វិន

ពេត្រុស និង យ៉ូហាន

សាក្សី​នៅ​ក្នុង​ព្រះវិហារ

ពួក​សង្ឃ និង​អ្នក​គ្រប់គ្រង

ពួកបរិសុទ្ធ​ផ្សេងៗ​ទៀត

សូម​មើល​វីដេអូ « Peter and John Heal a Man Crippled Since Birth » « Peter Preaches and Is Arrested » ( LDS.org ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នកឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

កិច្ចការ ២:៣៧

តើ​យើង​មាន​អារម្មណ៍ « ចាក់ចុច​ក្នុង​ចិត្ត [ របស់​យើង ] » នៅ​ពេល​នរណា​ម្នាក់​កំពុង​បង្រៀន​ដំណឹងល្អ​នៅ​ពេល​ណា ? តើ​អារម្មណ៍​នេះ​មានន័យ​យ៉ាងណា ? ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​និយាយ​ថា « តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ ? » នៅ​ពេល​យើង​មាន​អារម្មណ៍​ដូច្នេះ ?

កិច្ចការ ៣:១–៨

តើ​បុរស​នៅឯ​ព្រះ​វិហារ​ត្រូវ​បាន​ប្រទានពរ​ខុស​ប្លែក​ពី​អ្វី​ដែល​គាត់​រំពឹង​ទុក​ដោយ​របៀប​ណា ? តើ​យើង​បាន​ឃើញ​ពរជ័យ​របស់​ព្រះវរបិតាសួគ៌​មាន​មក​ចំពោះ​យើង​តាម​របៀប​ដែល​ពុំ​បាន​រំពឹង​ទុក​យ៉ាង​ដូចម្ដេច​ខ្លះ ?

ពេត្រុស​កំពុង​ព្យាបាល​បុរស​ម្នាក់

អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​ផ្ដល់​ឲ្យ​អ្នក ដោយ វលធើរ រេន

កិច្ចការ ៣:១២–២៦; ៤:១–២១; ៥:១២–៤២

តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​ភាព​ស្មោះត្រង់​របស់​ពេត្រុស និង យ៉ូហាន ? តើ​បងប្អូន​អាច​មាន​ភាពមុតមាំ​ក្នុង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

កិច្ចការ ៤:៣២–៥:១១

គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការ​ដើរតួ​នៅ​ក្នុង​ដំណើររឿង​របស់​អាន៉្នានាស និងសាភីរ៉ា​ដោយ​ស្លៀកពាក់​សម្លៀកបំពាក់​សាមញ្ញៗ ហើយ​មាន​កាក់​ខ្លះៗ ។ តើ​យើង​អាច​រៀន​មេរៀន​អ្វី​ខ្លះមក​ពី​រឿង​នេះ ? អាស្រ័យ​ទៅលើ​តម្រូវការ​ក្នុង​គ្រួសារ​របស់​បងប្អូន បងប្អូន​អាច​ពិភាក្សា​ពី​ភាព​ទៀងត្រង់ ការគាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ការ​ថ្វាយ ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជ្រើសរើស​ប្រធានបទ​មួយ ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ផ្លាស់​វេន​​គ្នា​ជ្រើសរើស​ប្រធាន​បទ​មួយ​មក​ពី កិច្ចការ ១–៥ ដើម្បី​សិក្សា​រួម​គ្នា ។

ការយាង​ឡើង​ទៅ​ឋានសួគ៌​របស់​ព្រះយេស៊ូវ

ការយាង​ឡើង​ទៅ​ឋានសួគ៌​របស់​ព្រះអម្ចាស់ដោយ វិល្លាម ហ៊ែនរី ម៉ាហ្គែតសុន