ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូល​ក៏​ដុះ​ដាល​ចម្រើន​កាន់​តែ​ច្រើន​ឡើង ›


« ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៥–២១ ខែ កក្កដា ។ កិច្ចការ ៥–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

កូនេលាស និយាយ​ជាមួយ​ពេត្រុស

ថ្ងៃទី ១៥–២១ ខែ កក្កដា

កិច្ចការ ១០–១៥

« ឯ​ព្រះបន្ទូល​ក៏​ដុះដាល​ចម្រើន​កាន់តែ​ច្រើន​ឡើង »

សូម​អាន កិច្ចការ ១០–១៥ ដោយ​យកចិត្ត​ទុកដាក់ ហើយ​សូម​ទុក​ពេល​ឲ្យ​ព្រះវិញ្ញាណ​បំផុស​​គំនិត និង​អារម្មណ៍​បងប្អូន ។ តើ​មាន​អ្វី ខ្លះ​ដែល​បងប្អូន​ត្រូវ​រៀន​នៅ​ក្នុង​ជំពូក​ទាំង​នេះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

អំឡុង​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ការ​បង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ជាញឹកញាប់​ផ្ចាញ់​ដល់​ទំនៀមទម្លាប់ និង​ជំនឿ​ដែល​មនុស្ស​កាន់​តាម​ជា​យូរ​មក​នោះ ហើយ​រឿង​នេះ​ពុំ​បាន​បញ្ឈប់ បន្ទាប់​ពី​ទ្រង់​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ​នោះ​ទេ—ដោយសារ​ទ្រង់​បាន​បន្ដ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាម​រយៈ​វិវរណៈ ។ ឧទាហរណ៍ អំឡុង​ជីវិត​របស់ ព្រះយេស៊ូវ​គ្រីស្ទ ពួក​សិស្ស​របស់​ទ្រង់​បាន​ផ្សាយ​ដំណឹងល្អ​ទៅ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បាន​សុគត​ទៅ នោះ​ពេត្រុស​បាន​ក្លាយ​ជា​ព្យាការី​ក្នុង​សាសនាចក្រ ហើយ​ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សម្ដែង​ដល់​ពេត្រុស​ថា វា​ដល់​ពេល​ដើម្បី​ផ្សាយ​ដំណឹងល្អ​ទៅ​កាន់​សាសន៍​ដែល​ពុំ​មែន​ជា​ពួក​យូដា​ហើយ ។ គំនិត​អំពី​ការចែកចាយដំណឹងល្អ​ជាមួយ​សាសន៍​ដទៃ​ហាក់ដូចជា​ពុំ​មាន​ការ​ភ្ញាក់ផ្អើល​ទេ​សព្វថ្ងៃ​នេះ ដូច្នេះ​តើ​មាន​មេរៀន​អ្វី​នៅ​ក្នុង​ដំណើរ​រឿង​នេះ​សម្រាប់​ពួក​យើង ? ប្រហែល​ជា​មាន​មេរៀន​មួយ​ដែល​ផ្លាស់ប្ដូរ​នៅ​ក្នុង​គោលនយោបាយ និង​ការអនុវត្ត—ទាំង​នៅ​ក្នុង​សាសនាចក្រ​ពី​បុរាណ និង​សម័យ​ទំនើប—កើត​មក​តាម​វិវរណៈ​មកពី​ព្រះអម្ចាស់​ទៅកាន់​ពួក​អ្នកដឹកនាំ​ដ៏​ជម្រើស​របស់​ទ្រង់ ( អេម៉ុស ៣:៧, គ. និង ស. ១:៣៨ ) ។ ការបន្ដ​មាន​វិវរណៈ​គឺ​ជា​លក្ខណៈ​សំខាន់​មួយ​នៃ​សាសនាចក្រ​ដ៏​ពិត និង​សកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូចជា​ពេត្រុស​ដែរ យើង​ត្រូវ​តែ​មាន​ឆន្ទៈ​ទទួល​យក​ការ​បន្ដ​មាន​វិវរណៈ ហើយ​រស់នៅ « តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ » ( លូកា ៤:៤ ) រួមទាំង « ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ » និង « ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន » ដែល​ទ្រង់​មិន​ទាន់​បាន​បើក​សម្ដែង « ដែល​ទាក់ទង​ទៅនឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កិច្ចការ  ១០

« ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ » ។

អស់​ជា​ច្រើន​ជំនាន់​មក​ហើយ ពួកសាសន៍យូដា​បាន​ជឿ​ថា ពួកគេ​ជា « ពូជ​របស់​អ័ប្រាហាំ » ឬ​ជា​កូន​ចៅ​របស់​អ័ប្រាហាំ​ពិត ដែល​មានន័យ​ថា ជា​មនុស្ស​ម្នាក់​ត្រូវ​បាន​ទទួល​យក ( ជ្រើសរើស ) ដោយ​ព្រះ ( សូមមើលលូកា ៣:៨ ) ។ អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់ទុក​ថា ជា​ពួក​សាសន៍​ដទៃ « មិន​ស្អាត » ដែល​ព្រះ​ពុំ​ទទួល​យក ។ នៅក្នុង កិច្ចការ ១០ តើ​ព្រះអម្ចាស់​បាន​បង្រៀន​ពេត្រុស​អ្វី​ខ្លះ​អំពី​មនុស្ស​ដែល « គាប់​ដល់​ព្រះហឬទ័យ​ទ្រង់ » ? ( កិច្ចការ ១០:៣៥ ) ។ តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​មាន​នៅ​ក្នុង​ជំពូក​នេះ ដែល​កូនេលាស​កំពុង​រស់នៅ​ក្នុង​ជីវិត​សុចរិត ដែល​ត្រូវ​បាន​ព្រះអម្ចាស់​ទទួល​យក ? ហេតុ​អ្វី​ក៏​វា​សំខាន់​ដើម្បី​ដឹង​ថា « ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ » ( ខទី ៣៤ ) មានន័យ​ថា​មនុស្ស​ទាំងអស់​អាច​ទទួល​ពរជ័យ​នៃ​ដំណឹងល្អ បើ​ពួកគេ​រស់នៅ​តាម​ដំណឹងល្អ​នោះ ? ( សូម​មើល នីហ្វៃទី  ១ ១៧:៣៥ ) ។

ដូចជា​ពួក​សាសន៍​យូដា​ដែល​បាន​មើល​ងាយ​ដល់​អស់​អ្នក​ដែល​ពុំ​មែន​ជា​ពូជ​អ័ប្រាហាំ​ដែរ តើ​បងប្អូន​ធ្លាប់ដឹង​ថា​ខ្លួន​បងប្អូន​បាន​ធ្វើ​ការស្មាន​ដោយ​ពុំ​មាន​សន្ដាន​ចិត្តល្អ ឬ​ការស្មាន​ដែល​មិន​ដឹង​ជាមុន​អំពី​នរណា​ម្នាក់​ដែល​ខុស​ពី​បងប្អូន​ឬទេ ? តើបងប្អូន​អាច​យកឈ្នះ​លើ​ទំនោរ​នេះ​បាន​យ៉ាង​ដូចម្ដេច ? វា​អាច​នឹង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​សាកល្បង​សកម្មភាព​សាមញ្ញ​មួយ​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត ៖ នៅពេល​ណា​ដែល​បងប្អូន​ប្រាស្រ័យ​ទាក់ទង​នឹង​នរណា​ម្នាក់ សូម​ព្យាយាម​គិត​មក​ខ្លួន​បងប្អូន​ថា « បុគ្គល​នេះ​គឺ​ជា​កូន​របស់​ព្រះ » ។  នៅពេល​បងប្អូន​ធ្វើ​ដូច​នេះ តើ​បងប្អូន​កត់​សម្គាល់​ឃើញ​ទៅ​លើ​របៀប​ដែល​បងប្អូន​គិត ​និង​ប្រាស្រ័យទាក់ទង​នឹង​អ្នកដទៃ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ណា​ខ្លះ ?

សូម​មើល​ផងដែរ ឌី  ថត គ្រីស្តូហ្វឺសិន« Abide in My Love » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨–៥១, សាំយូអែលទី  ១ ១៦:៧ « Peter’s Revelation to Take the Gospel to the Gentiles » ( វីដេអូ LDS.org ) ។

កិច្ចការ ១០; ១១:១–១៨១៥

ព្រះវរបិតាសួគ៌​បង្រៀន​ខ្ញុំ​មួយ​បន្ទាត់​ម្ដងៗ​តាមរយៈ​វិវរណៈ ។

នៅពេល​ពេត្រុស​បាន​ឃើញ​ការនិមិត្ត​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង កិច្ចការ ១០ គាត់​មាន​ការ​លំបាក​ពី​ដំបូង​ដើម្បី​យល់​អំពី​វា ហើយ « នៅ​ងោង​ក្នុង​ខ្លួន​ពី​ន័យ​ការ​ជាក់​ស្ដែង » (​ ខទី ១៧ ) ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​ប្រទាន​ការយល់ដឹង​កាន់តែ​ច្រើន​ដល់​ពេត្រុស នៅពេល​ពេត្រុស​ព្យាយាម​យល់​ពី​វា ។ នៅ​ពេល​បងប្អូន​អាន កិច្ចការ ១០, ១១​ និង ១៥​ សូម​កត់ចំណាំ​អំពី​របៀប​ដែល​ការ​យល់​ដឹង​របស់​ពេត្រុស​អំពី​ការ​និមិត្ត​របស់​គាត់​បាន​យល់​កាន់តែ​ជ្រៅជ្រះ​នៅ​ពេល​យូរៗ​ទៅ ។ តើ​បងប្អូន​បាន​ស្វែងរក និង​ទទួល​បាន​ការ​យល់​ដឹង​កាន់តែ​ខ្លាំង​មកពី​ព្រះ​នៅពេល​បងប្អូន​មាន​សំណួរ​យ៉ាង​ដូចម្ដេច ?

កិច្ចការ ១០, ១១ និង ១៥ ប្រាប់​ពី​ឧទាហរណ៍​ជាច្រើន​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​តាមរយៈ​វិវរណៈ ។ វា​អាច​នឹង​ជា​ជំនួយ​ដើម្បី​កត់ត្រា​អំពី​អ្វី​ដែល​បងប្អូន​បាន​រកឃើញ​ទាក់ទង​នឹង​វិវរណៈ នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ ។ តើ​ព្រះវិញ្ញាណ​ថ្លែង​មក​កាន់​បងប្អូន​តាម​របៀប​ណា ?

សូម​មើល​ផង​ដែរ « វិវរណៈ » ប្រធានបទ​ដំណឹង​ល្អ នៅ​គេហទំព័រ topics.lds.org រ៉ូណល  អេ រ៉ាសបាន « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៣–៩៦ « The Jerusalem Conference » ( វីដេអូ LDS.org ) ។

កិច្ចការ ១១:២៦

ខ្ញុំ​គឺ​ជា​គ្រិស្ដសាសនិក​ម្នាក់ ពីព្រោះ​ខ្ញុំ​ជឿ ហើយ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

តើ​បុគ្គល​រូប​នេះ​សំខាន់​យ៉ាងណា​ដែល​ត្រូវ​បាន​ហៅ​ថា​ជា​គ្រិស្ដសាសនិក ? ( សូមមើល កិច្ចការ ១១:២៦ ) ។ តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន​ដើម្បី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គ្រិស្ដសាសនិក ឬ​លើក​ដាក់​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​ខ្លួន​បងប្អូន​នោះ ? (សូមមើល គ. និង ស. ២០:៧៧ ) ។ សូម​ពិចារណា​អំពី​សារៈសំខាន់​នៃ​ឈ្មោះ​ទាំងឡាយ ។ ឧទាហរណ៍ តើ​ត្រកូល​របស់​បងប្អូន​មានន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ? ហេតុអ្វី​ឈ្មោះ​របស់​សាសនាចក្រ​សព្វថ្ងៃ​នេះ​សំខាន់​ ? ( សូមមើល គ. និង ស. ១១៥:៤  ) ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧–១៥; អាលម៉ា ៤៦:១៣–១៥; នីហ្វៃទី  ៣ ២៧:៣–៨ អិម រ័សុល បាឡឺដ « The Importance of a Name » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៩–៨២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ នេះ​គឺ​ជា​ការផ្ដល់​យោបល់​មួយ​ចំនួន ៖

កិច្ចការ ១០:១៧ ២០

តើ​យើង​ធ្លាប់​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​ក្រោយ​មក​សង្ស័យ​នឹង​អ្វី​ដែល​យើង​ទទួល​អារម្មណ៍ ឬ​បាន​រៀន​ឬទេ ? តើ​យើង​មាន​ដំបូន្មាន​អ្វីខ្លះ ដែលអាច​ផ្ដល់​ទៅ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដែល​អាច​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការ​សង្ស័យ​របស់​យើង ?​ ( សូម​មើល រ៉ូណល  អេ រ៉ាសបាន « ក្រែង​ភ្លេច » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១៣–១១៥ ) ។

កិច្ចការ ១២:១–១៧

នៅ​ពេល​ពេត្រុស​ត្រូវ​បាន​ចាប់​ដាក់​គុក នោះ​សមាជិក​នៃ​សាសនាចក្រ​បាន​ជួប​ជុំ​គ្នា ហើយបាន​អធិស្ឋាន​សម្រាប់​គាត់ ។ តើ​មាន​នរណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​បងប្អូន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​អធិស្ឋាន សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​មនុស្ស​ជា​ទីស្រឡាញ់​ឬ​ទេ ? តើ​ការអធិស្ឋាន « ដោយ​ឥតឈប់ឈរ »​មាន​ន័យ​យ៉ាង​ដូចម្ដេច ? ( កិច្ចការ ១២:៥ ) ។

ពេត្រុស​បាន​រួច​ពី​គុក

ពេត្រុស​បាន​រួច​ពី​គុក ដោយ អេ អិល ណូកេស

កិច្ចការ  ១៤

នៅ​ពេល​បងប្អូន​អាន​ជំពូក​នេះ​ជាមួយ​គ្នា សមាជិក​គ្រួសារ​មួយ​ចំនួន​អាច​នឹង​កត់ត្រា​ពរជ័យ​ដែល​កើត​មាន​ចំពោះ​ពួក​សិស្ស និង​សាសនាចក្រ ខណៈ​ដែល​សមាជិក​គ្រួសារ​ដទៃទៀត​អាច​កត់ត្រា​ពី​ការផ្ទុយ ឬ​ការ​សាកល្បង​ដែល​ពួក​សិស្ស​បាន​ជួប ។ ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​រឿង​លំបាកៗ​កើតឡើង​ចំពោះ​មនុស្ស​សុចរិត ?

កិច្ចការ ១៥:១–២១

ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​ការ​មិន​ចុះ​សម្រុង​នៅ​ក្នុង​សាសនាចក្រ​ស្ដី​អំពី​ថា​តើ​ពួក​សាសន៍​ដទៃ ( ពួក​ពុំ​មែនជា​ពួក​យូដា ) ដែល​បាន​ផ្លាស់ប្រែ​ចិត្តជឿ​គួរ​តម្រូវ​ឲ្យ​កាត់ស្បែក​ទុកជា​ទីសម្គាល់​នៃ​សេចក្ដីសញ្ញា​របស់​ពួកគេ​ដែរ​ឬ​ទេ ។ ការ​មិន​ចុះ​សម្រុង​គ្នា​ត្រូវ​បាន​ដោះស្រាយ​បន្ទាប់​ពី​ពួក​សាវក​បាន​ជួប​ជុំ​គ្នា​ពិចារណា​អំពី​ប្រធានបទ​នេះ បន្ទាប់មក​បាន​ទទួល​ចម្លើយ​ដ៏​បំផុសគំនិត​មួយ ។ នេះ​ប្រហែល​ជា​ពេលវេលា​ល្អ​មួយ​ដើម្បី​បង្រៀន​គ្រួសារ​បងប្អូន​ថា លំនាំ​ដូចគ្នា​នេះ​កំពុង​អនុវត្ត​នៅ​សព្វថ្ងៃ​នេះ ។ សូម​លើក​សំណួរ​អំពី​ដំណឹងល្អ​មួយ​​ដែល​បងប្អូន​ចង់​ស្វែងរក​ចម្លើយ​ជាមួយ​គ្នា​ជាគ្រួសារ​រួមគ្នា ។ សូម​ស្វែងរក​គំនិត​យោបល់​នៅក្នុង​បទគម្ពីរ​ជាមួយគ្នា និង​រក​មើល​នៅ​ក្នុង​ការបង្រៀន​របស់​ពួក​ព្យាការី និង​ពួក​សាវក​សម័យ​បច្ចុប្បន្ន ។ ( Topical Guide និង លិបិក្រម​ប្រធានបទ​នៅ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ​អំពីសន្និសីទ​អាច​ជួយ​បាន ) ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​គូរ​រូបភាព ។ រូបភាព​ទាំងឡាយ​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​មើល​ឃើញ​ការ​បង្រៀន និង​ដំណើរ​រឿង​ខាង​បទគម្ពីរ ។ បងប្អូន​អាច​អាន​ខគម្ពីរ​មួយ​ចំនួន បន្ទាប់​មក​ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​គូរ​រូប​អ្វី​មួយ​ដែល​ជាប់​ទាក់ទង​នឹង​អ្វី​ដែលបងប្អូន​បាន​អាន ។ ឧទាហរណ៍ សមាជិក​គ្រួសារ​អាច​រីករាយ​នឹង​ការ​គូរ​រូប​អំពី​ការ​និមិត្ត​របស់​ពេត្រុស​នៅក្នុង កិច្ចការ ១០ ។

កូនេលាស និងពេត្រុស

ការនិមិត្ត​ប្រកប​ដោយ​អព្ភូតហេតុ​របស់​មេបញ្ជាការ​កូនេលាស និង​ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ពេត្រុស បង្ហាញ​ថា « ព្រះ​មិន​រើស​មុខ​អ្នកណា​ទេ » ( កិច្ចការ ១០:៣៤ ) ។