ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៤-៣០ ខែ​មិថុនា ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០-–២១ ៖ ‹ ទ្រង់​រស់​ឡើង​វិញ ›


« ថ្ងៃទី ២៤–៣០ ខែ​មិថុនា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ យ៉ូហាន ២០–២១ ៖ ‹ ទ្រង់​រស់​ឡើង​វិញ ›»ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៤–៣០ ខែ​មិថុនា ។ ម៉ាថាយ ២៨ ម៉ាកុស ១៦ លូកា ២៤ យ៉ូហាន ២០–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពេត្រុស

ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផងដោយ ខាមីល ខូរី

ថ្ងៃទី ២៤–៣០ ខែ​មិថុនា​

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ »

សូម​អានម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; និង យ៉ូហាន ២០–២១ប្រកប​ដោយ​ការ​អធិស្ឋាន នឹកគិត​អំពី​អំណរ​ដែល​អ្នក​មាន ដោយ​សារ​តែ​ការ​រស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី ព្រឹត្តិការណ៍​នេះ​ជាមួយ​នឹង​អ្នកដទៃ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ចំពោះ​អ្នក​អង្កេត​ជា​ច្រើន មើល​ឃើញ​ថា ការ​សុគត​របស់​ព្រះយេស៊ូវនៃណាសារ៉ែត ​ដែល​ហាក់​ដូចជាជាការ​ចំអកឡកឡឺយ ត្រូវ​បាន​បញ្ចប់​ទៅ​ជា​ជីវិត​ដ៏​អស្ចារ្យ​មួយ ។ តើ​ពុំ​មែន​ជា​បុរស​នេះ​ដែល​បាន​ប្រោស​ឡាសា​ពី​ស្លាប់​ទេឬ​អី ? តើ​ពុំ​មែន​ជា​ទ្រង់​ដែល​ទប់ទល់​នឹង​ការគំរាមគំហែង​សម្លាប់​មកពី​ពួក​ផារិស៊ី​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ទេ​ឬអី ? ទ្រង់​បាន​សម្ដែង​ព្រះចេស្ដា​ដើម្បី​ព្យាបាល​មនុស្សខ្វាក់ មនុស្ស​ឃ្លង់ និង​មនុស្ស​ស្វិតដៃជើង ។ គ្រប់​ខ្យល់ និង​សមុទ្រ​គោរព​ទ្រង់ ។ ប៉ុន្តែ​ដោយ​ឡែក​ទ្រង់ត្រូវ​ ​ព្យួរ​នៅលើ​ឈើ​ឆ្កាង ប្រកាស​ថា « វា​បាន​បញ្ចប់​ហើយ » (យ៉ូហាន ១៩:៣០) ។ ប្រហែល​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ស្មោះ​មួយ​ចំនួន​នៅ ក្នុង​ពាក្យ​ចំអក​ថា « វា​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត​បាន តែ​មិន​អាច​នឹង​ជួយ​សង្គ្រោះ​ដល់​ខ្លួន​វា​បាន​ទេ » (ម៉ាថាយ ២៧:៤២) ។ ប៉ុន្តែ​យើង​ដឹង​ថា​ការ​សុគត​របស់​ព្រះយេស៊ូវ​ពុំ​មែន​ជា​ទីបញ្ចប់​នៃ​រឿង​នោះ​ទេ ។ យើង​ដឹង​ថា​ផ្នូរ​ស្ងាត់​ជ្រងំ​គឺ​ជា​រឿង​បណ្ដោះ​អាសន្ន ហើយ​ថា​កិច្ចការ​សង្គ្រោះ​របស់​ព្រះគ្រីស្ទ គឺ​គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ។ ទ្រង់​ពុំ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​« ចំណោម​មនុស្ស​ស្លាប់ » ទេ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​មនុស្ស​រស់ (លូកា ២៤:៥) ។ ការ​បង្រៀន​របស់​ទ្រង់​នឹង​ពុំ​ត្រូវ​បាន​នៅ​ស្ងាត់​នោះទេ ដ្បិត​ពួកសិស្ស​ស្មោះត្រង់​របស់​ទ្រង់​នឹង​ផ្សាយ​ដំណឹងល្អ​នៅ « គ្រប់​ជាតិសាសន៍ » ដោយ​ទុក​ចិត្ត​ទៅ​លើ​ការ​សន្យា​របស់​ទ្រង់​ថា ទ្រង់​នឹង « គង់​នៅ​ជាមួយ​នឹង​[ ពួកគេ ]​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប » (ម៉ាថាយ ២៨:១៩–២០) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ  ២៨ម៉ាកុស  ១៦លូកា  ២៤យ៉ូហាន  ២០

ដោយ​សារ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​ខ្ញុំ​នឹង​រស់​ឡើង​វិញ​ផងដែរ ។

នៅ​ក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ អ្នក​នឹង​អាន​អំពី​ព្រឹត្តការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​លោក​គឺ ៖ ការ​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នកអាន សូម​ដាក់​ខ្លួន​អ្នក​នៅក្នុង​កន្លែង​មនុស្ស​ដែល​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ព្រឹត្តការណ៍​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ពេលនៃ​ការ​រស់ឡើងវិញ ។ តើ​សាក្សី​ទាំងនេះ​មានអារម្មណ៍​យ៉ាង​ដូចម្ដេច ? តើ​អ្នក មានអារម្មណ៍​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​អាន​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ ? សូម​ពិចារណា​អំពី​របៀប​ដែល​វា​មាន​ឥទ្ធិពល​មក​លើ​អ្នក—ទស្សនៈ​របស់​អ្នក​អំពី​ជីវិត ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នកដទៃ ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះគ្រីស្ទ និង​ជំនឿ​អ្នក​ទៅ លើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដទៃទៀត ។

សូមមើល​ផងដែរ Bible Dictionary, « Resurrection »; « Resurrection, » Gospel Topics, topics.lds.org ។

លូកា ២៤:១៣-៣៥

យើង​អាច​អញ្ជើញ​ព្រះអង្គសង្គ្រោះ​ឲ្យ « គង់​នៅ​ជិត​យើង » ។

បទពិសោធន៍​របស់​ពួក​សិស្ស​ពីរ​នាក់​ដែល​ធ្វើ​ដំណើរ ហើយ​បាន​ជួប​នឹង​ព្រះអង្គសង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ អាច​មាន​ភាព​ស្រដៀងគ្នា​ទៅ​នឹង​ផ្លូវ​នៃ​ភាព​ជា​សិស្ស​របស់​អ្នក ។ តើ​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​មាន​នៅ​ក្នុង​ដំណើរ​រឿង​នេះ និង​បទពិសោធន៍​របស់​អ្នក​ក្នុង​នាម​ជា​អ្នក​ដើរ​តាម​របស់​ព្រះគ្រីស្ទ ? តើ​អ្នកអាច​ដើរ​ជាមួយ​នឹង​ទ្រង់​នៅ​សព្វថ្ងៃនេះ ហើយ​យាង​អញ្ជើញ​ទ្រង់​ឲ្យ « គង់​នៅ » យូរ​បន្ដិច​ទៀត​យ៉ាង​ដូចម្ដេច ? ( លូកា ២៤:២៩ ) ។ តើ​អ្នក​ទទួល​ស្គាល់​វត្តមាន​របស់​ទ្រង់​នៅ ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ? តើ​ព្រះវិញ្ញាណបរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​អ្នក​តាម​របៀប​ណា ?

លូកា ២៤:៣៦–៤៣; យ៉ូហាន ២០

តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះកាយ​ឬ​ទេ ?

តាមរយៈ​ដំណើរ​រឿង​នៃ​ការ​រស់ឡើង​វិញ​របស់​ព្រះអម្ចាស់ លេច​ឡើង​មក​ជួប​នឹង​ម៉ារា ម៉ាក់ដាឡា និង​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់​នៅ ពេល​ក្រោយ​មក នោះ​យើង​បាន​ដឹង​ថា ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ គឺពិតៗ ហើយទ្រង់មានព្រះកាយជាសាច់ឈាម ។ ដោយសារ​តួអង្គ​ដ៏​រុងរឿង ដែល​បាន​រស់ឡើងវិញ​របស់​ទ្រង់ ទ្រង់​បាន​យាង បាន​មាន​បន្ទូល ហើយ​បាន​ទទួល​ទាន​ជាមួយ​នឹង​អ្នក​ដើរ​តាម​របស់​ទ្រង់ ។ ខគម្ពីរ​ដទៃទៀត​ក៏​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ​ថា ព្រះយេស៊ូវគ្រីស្ទ មាន​តួអង្គសាច់ និង​ឆ្អឹង ៖ ភីលីព ៣:២០–២១; នីហ្វៃទី ៣  ១១:១៣–១៥; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:២–៣; ១៣០:១, ២២ ។

យ៉ូហាន ២០:១៩–២៩

« មាន​ពរហើយ​អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ។

វា​អាច​ជា​ការ​ពិបាក​ដើម្បី​ជឿ​ថា រឿង​អ្វី​មួយ​ពិត​ដោយ​ពុំ​បាន​មើល​ឃើញ​ភស្ដុតាង​ខាង​រូបកាយ ។ ជួន​កាល​អ្នក​អាច​មាន​អារម្មណ៍​ដូចជា​ថូម៉ាស​ដែល​និយាយ​ថា « បើ​ខ្ញុំ​មិន​ឃើញ … នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ » (យ៉ូហាន ២០:២៥) ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ជា​ការ​ឆ្លើយតប​ទៅ​ថូម៉ាស​ថា « មាន​ពរហើយ​អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ » (យ៉ូហាន ២០:២៩) ។ តើ​អ្នក​ត្រូវ​បាន​ពរ​ចំពោះ​ការ​ជឿ​ទៅលើ​រឿង​ខាង​វិញ្ញាណ​ដែល​អ្នក​មើល​មិន​ឃើញ​ដោយ​របៀប​ណា ? តើ​មាន​អ្វីខ្លះ​ដែល​បាន ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​ទៅ​លើ​ព្រះអង្គសង្គ្រោះ ទោះ​ជា​ពេល​ដែល​អ្នក​មើល​មិន​ឃើញ​ទ្រង់​ក្ដី​នោះ ? តើ​មាន​សេចក្ដីពិត​ផ្សេងទៀត​អ្វីខ្លះ ដែល​អ្នក​ជឿ​ដោយ​ពុំ​មាន​ភស្ដុតាង​ខាង​រូបកាយ ? តើ​អ្នកអាច​បន្ដ​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅលើ « រឿង​ដែល​មើល​មិនឃើញ តែ​ជា​ការ​ពិត » ដោយ​របៀប​ណា ? (អាលម៉ា ៣២:២១ សូមមើល​ផងដែរ អេធើរ ១២:៦) ។ សូម​ពិចារណា​ធ្វើ​ការ​កត់ត្រា​បទពិសោធន៍នានា​ដែល​បាន​ជួយ​អ្នក​ឲ្យ​ជឿ​ទៅលើ​ព្រះអង្គសង្គ្រោះ​​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ ឬ​ចែកចាយ​វា​ជាមួយ​នឹង​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ។

យ៉ូហាន ២១:១–១៧

ព្រះអង្គសង្គ្រោះ​អញ្ជើញ​ខ្ញុំ​ឲ្យ​ផ្ដល់​ចំណី​ឲ្យ​ចៀម​ទ្រង់ ។

វា​អាច​នឹង​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ប្រៀបធៀប​ការ​ប្រាស្រ័យទាក់ទង​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹង​ពួក​សិស្ស​នៅ​ក្នុងយ៉ូហាន ២១ទៅ​នឹង​គ្រា​ដំបូង​ដែល​ទ្រង់​បាន​បង្គាប់​ពួកគេ​ឲ្យ​ទម្លាក់​អួន​របស់​ពួកគេ ដែល​បាន​កត់ត្រា​នៅក្នុងលូកា ៥:១-១១ ។ តើ​អ្នក​រក​ឃើញ​មាន​ភាព​ស្រដៀងគ្នា និង​ភាព​ខុសគ្នា​អ្វីខ្លះ ? តើ​អ្នករកឃើញ​គំនិត​យោបល់​អ្វីខ្លះ​អំពី​ភាព​ជា​សិស្ស ?

សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ទ្រង់​មាន​ចំពោះ​ពេត្រុស​នៅក្នុងយ៉ូហាន ២១:១៥-១៧អាច​នឹង​អនុវត្ត​ចំពោះ​អ្នក ។ តើ​មាន​អ្វី​ផ្សេងទៀត​ដែល​បាន​រារាំង​អ្នក​មិន​ឲ្យ​បម្រើ​ដល់​ចៀម​របស់​ព្រះអម្ចាស់ ? តើ​ការ​ឆ្លើយ​តប​របស់​អ្នក​មាន​អ្វីខ្លះ បើ​ព្រះអម្ចាស់​សួរ​អ្នក​ថា « តើ​ពេញចិត្ត​នឹង​ខ្ញុំ​ឬ​អី ? » សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ។

សូមមើល​ផងដែរ ជែហ្វ្រី  អ័រ ហូឡិន « The First Great Commandment » Ensignលីអាហូណា, ខែ​វិច្ឆិកា ​ឆ្នាំ ២០១២,ទំព័រ ៨៣–៨៥ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និងរាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​បញ្ចប់​ការអាន​ដំណឹងល្អ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ២៨:៦

ហេតុអ្វី​ពាក្យ​« ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ » ជា​ពាក្យ​ដែល​សំខាន់ និង​ប្រកប​ដោយ​សេចក្ដីសង្ឃឹម​បំផុត​ដែល​បាន​និយាយ​ដូច្នេះ ?

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

នៅពេល​គ្រួសារ​របស់​អ្នក​អាន​ជំពូក​ទាំងនេះ សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​មនុស្ស​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះយេស៊ូវ​នៅ​ក្នុង​ដំណើរ​រឿង​នីមួយៗ ។ ឧទាហរណ៍ នៅ​ត្រង់​ចំណុច​មួយ អ្នក​អាច​ផ្ដោត​ទៅលើ​មនុស្ស​ដែល​បាន​ទៅ​មើល​ផ្នូរ​របស់​ព្រះអង្គសង្គ្រោះ ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត អ្នកអាច​សិក្សា​ដោយ​ប្រុងប្រយ័ត្ន​អំពី​សកម្មភាព​របស់​ពួក​សាវក និង​ពួក​សិស្ស​នៅ​តាម​ផ្លូវ​ទៅ​កាន់​ទីក្រុង​អេម៉ោស ។

ព្រះគ្រីស្ទ​ជាមួយ​នឹង​ពួក​សិស្ស​ពីរ​នាក់

នៅតាម​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោសដោយ​ចន ម៉ាក់នូតុន

ម៉ាថាយ ២៨:១៦–២០; ម៉ាកុស ១៦:១៤–២០; លូកា ២៤:៤៤–៥៣

សូម​ពិភាក្សា​ជា​គ្រួសារ​អំពី​កិច្ចការ​ដែល​ព្រះ​គ្រីស្ទ​បាន​សុំ​ឲ្យ​ពួកសាវក​របស់​ទ្រង់​ធ្វើ ។ តើ​យើង​អាច​ជួយ​សម្រេច​កិច្ចការ​នេះ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​ចែកចាយ​ពី​គ្រា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា « ព្រះអម្ចាស់​កំពុង​ធ្វើ​ការ​ជាមួយ​នឹង [ អ្នក ] » ដើម្បី​ជួយ​អ្នក​សម្រេច​តាម​ព្រះរាជបំណង​របស់​ទ្រង់​បាន​ឬទេ ? (ម៉ាកុស ១៦:២២) ។

យ៉ូហាន ២១:១៥–១៧

សូម​ធ្វើ​ការ​ពិចារណា​អាន​អំពី​ខគម្ពីរ​ទាំងនេះ ខណៈ​ពេល​ទទួលទាន​អាហារ​ជាមួយ​គ្នា ។ ការណ៍​នេះ​អាច​បន្ថែម​អត្ថន័យ​ខ្លះ​ទៀត​ទៅ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ « ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផង » ។ ផ្អែក​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ចៀម​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល ឧទាហរណ៍, ម៉ាថាយ ៩:៣៥–៣៦; ១០:៥–៦; ២៥:៣១–៤៦; លូកា ១៥:៤–៧; យ៉ូហាន ១០:១–១៦), ហេតុអ្វី​ក៏​ការ​ឲ្យ​ចំណី​ចៀម គឺ​ជា​រឿង​ប្រៀបធៀប​ដ៏​ល្អ​មួយ​សម្រាប់​ការ​ចញ្ចឹម​បីបាច់ និង​ការ​មើល​ថែ​ចំពោះ​កូនចៅ​របស់​ព្រះ ? តើ​រឿង​ប្រៀបធៀប​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ព្រះទ័យ​អំពី​យើង ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ប្រើ​តន្ត្រី​ដើម្បី​យាង​ព្រះវិញ្ញាណ និងបង្រៀន​គោលលទ្ធិ ។ ការ​ស្ដាប់ ឬ​ការ​ច្រៀង​ទំនុក​តម្កើង​ដូចជា« ទ្រង់​រស់​ឡើងវិញ ! »« Christ the Lord Is Risen Today, »ទំនុកតម្កើងលេខ ១៩៩, ២០០ អាច​យាង​ព្រះវិញ្ញាណ ហើយ​ជួយ​អ្នក​រៀន​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះ​អង្គសង្គ្រោះ ។

ព្រះគ្រីស្ទ​បាន​លេច​មក​ឯ​នាង​ម៉ារា​នៅ​ឯផ្នូរក្នុង​សួនច្បារ

នាង​អើយ ហេតុ​អ្វី​បាន​ជា​យំ ? ដោយ ស៊ីម៉ូន ឌីវី