ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១០–១៦ ខែ​មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; លូកា ២២; យ៉ូហាន ១៨ ៖ ‹ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ›


« ថ្ងៃទី ១០–១៦ ខែ​មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; លូកា ២២; យ៉ូហាន ១៨ ៖ ‹ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ›»  ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១០–១៦ ខែ​មិថុនា ។ ម៉ាថាយ ២៦ ម៉ាកុស ១៤ លូកា ២២ យ៉ូហាន ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

អាហារ​យប់​ចុងក្រោយ

ហើយ​វា​ពេល​យប់​ហើយ, ដោយ​បេនយ៉ាមីន ម៉ាក់ភើរសុន

ថ្ងៃទី ១០–១៦ ខែ​មិថុនា

ម៉ាថាយ  ២៦ម៉ាកុស  ១៤លូកា  ២២យ៉ូហាន  ១៨

« ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ »

នៅ​ពេល​អ្នក​អាន​អំពី​ព្រឹត្តការណ៍​នានា​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង ម៉ាថាយ ២៦; ម៉ាកុស ១៤; លូកា ២២; និង យ៉ូហាន ១៨, សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាប់​អារម្មណ៍​ទាំងឡាយ​ណា​ដែល​អ្នក​បាន​ទទួល ជា​ពិសេស​ការ​បំផុសគំនិត​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​នៅ ក្នុង​ជីវិត​របស់​អ្នក ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

មាន​តែ​សាក្សី​នៃ​ជីវិត​រមែង​ស្លាប់​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឃើញ​ការរងទុក្ខ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ ក្នុង​សួនច្បារគែតសេម៉ានី—ហើយ​ពួកគេ​បាន​ដេក​ស្ទើរ​តែ​ពេញ​មួយ​យប់ ។ នៅ​ក្នុង​សួនច្បារ​នោះ និង​ក្រោយមក​នៅលើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​បាន​យក​មក​ដាក់​លើ​ព្រះអង្គទ្រង់​នូវ​អំពើបាប ការឈឺចាប់ និង​ការរងទុក្ខ​របស់​មនុស្ស​គ្រប់​រូប​ដែល​បាន​រស់នៅ ដែល​ស្ទើរ​តែ​គ្មាន​មនុស្ស​នៅ​រស់​ណា​ម្នាក់​ក្នុង​គ្រា​នោះ​បាន​ដឹង​អំពី​អ្វី​កំពុង​កើត​ឡើង​សោះ ។ ប៉ុន្តែ​ព្រឹត្តការណ៍​សំខាន់​បំផុត​នៃភាពអស់កល្បជានិច្ច​បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការយក​ចិត្ត​ទុកដាក់​ច្រើន​ពី​លោកិយ​ទេ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​ជា​ព្រះវរបិតា​បាន​មាន​ព្រះ​ញាណ​ដឹង​ជាមុន ។ ទ្រង់​បាន​ស្ដាប់​ឮ​ការ​ទូល​អង្វរ​របស់​ព្រះរាជបុត្រា​ស្មោះត្រង់​របស់​ទ្រង់​ថា ៖ « ឱ ព្រះវរបិតា អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ។ នោះ​មាន​ទេវតា​បាន​លេច​មក​ឯ​ទ្រង់​អំពី​ស្ថានសួគ៌​មក​ចម្រើន​កម្លាំង ថ្វាយ​ទ្រង់ » (លូកា ២២:៤២-៤៣) ។ ដូច​យើង​ដឹង​ហើយ​ថា​ខណៈ​ពេល​យើង​ពុំ​មាន​វត្តមាន​ខាង​រូបកាយ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ទង្វើរ​ដែល​ពុំ​គិត​ពី​ព្រះអង្គ​ទ្រង់ និង​ការ​ចុះចូល​នោះ​យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ជា​សាក្សី​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ រាល់​ពេល​ដែល​យើង​ប្រែចិត្ត ហើយ​ទទួល​ការ​អភ័យទោស​ចំពោះ​អំពើបាប​របស់​យើង ហើយ​រាល់ពេល​ដែល​យើង​មានអារម្មណ៍​ទទួល​អំណាច​ពង្រឹង​របស់​ព្រះអង្គសង្គ្រោះ យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សួនច្បាគែតសេម៉ានី ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ២៦:១៧–៣០; ម៉ាកុស ១៤:១២–២៦; លូកា ២២:៧–៣៩ ។

ពិធីសាក្រាម៉ង់​គឺ​ជា​ឱកាស​មួយ​ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ ។

តើ​អ្នក​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ចងចាំ​មនុស្ស​ដែល​សំខាន់​នៅ​ក្នុង​ជីវិត​របស់​អ្នក ? នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ណែនាំ​ពិធី​សាក្រាម៉ង់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ទ្រង់​មាន​បន្ទូល​ថា « ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » (លូកា ២២:១៩; សូមមើល​ផងដែរ នីហ្វៃទី ៣  ១៨:៧) ។ តើ​នំប៉័ង ទឹក និង​ធាតុ​ផ្សេងៗ​ទៀត​នៃ​ពិធីបរិសុទ្ធ​នេះ ជួយ​អ្នក​ឲ្យ​ចងចាំ​ទ្រង់ និង​ការរងទុក្ខ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អំពី​សំណួរ​នេះ​នៅពេល​អ្នក​អាន​អំពី​ពិធីសាក្រាម៉ង់​ដំបូង ។ សូម​កត់ចំណាំ​អំពី​កំណែថ្មី​ដែល​មាន​នៅក្នុង​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​ផងដែរ ( សូមមើល​លេខយោង និងBible appendix ) ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិចារណា​អំពី​បទពិសោធន៍​ដែល​អ្នក​មាន​អំឡុង​ពិធីសាក្រាម៉ង់​រាល់​សប្ដាហ៍ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​អត្ថន័យ ? ប្រហែល​ជា​អ្នក​អាច​សរសេរ​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​មានអារម្មណ៍​បំផុសគំនិត​ឲ្យ​ចងចាំ​អំពី ព្រះអង្គសង្គ្រោះ—ការ​បង្រៀន​របស់​ទ្រង់ ទង្វើរ​នៃ​ក្ដីស្រឡាញ់​របស់​ទ្រង់ គ្រា​ដែល​អ្នក​មាន​អារម្មណ៍​នៅ​ជិត​ទ្រង់​ជា​ពិសេស ឬ​មាន​អារម្មណ៍​ពិសេស​អំពី​អំពើបាប និង​ការឈឺចាប់​ដែល​ទ្រង់​បាន​លើក​ដាក់​លើ​ព្រះអង្គទ្រង់​ជំនួស​អ្នក ។

សូមមើល​ផងដែរ នីហ្វៃទី ៣ ៣ ១៨:១–១៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៦–៧៩; « Sacrament, » Gospel Topics, topics.lds.org; « Always Remember Him » ( វីដេអូ, LDS.org ) ។

( សូម​មើល ម៉ាថាយ ២៦:៣៦–៤៦ ម៉ាកុស ១៤:៣២–៤២លូកា ២២:៤០–៤៦

ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​ដើម្បី​ខ្ញុំ​នៅ​សួន​ច្បារ​គែតសេម៉ានី ។

ប្រធាន រ័សុល  អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ « វិនិយោគ​ពេល​វេលា​ទៅលើ​ការ​រៀនសូត្រ​អំពី​ព្រះអង្គសង្គ្រោះ និង​ការ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ » ( « Drawing the Power of Jesus Christ into Our Lives, » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៧, ទំព័រ ៤០ ) ។

ចូរ ពិចារណា​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ទទួល​យក​ការ​អញ្ជើញ​របស់​ប្រធាន ណិលសុន ។ អ្នក​អាច​ចាប់​ផ្ដើម​ពិចារណា​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​នៅ សួនច្បារគែតសេម៉ានី​ប្រកប​ដោយ​ការ​អធិស្ឋាន ដូច​បាន​ពិពណ៌នា​នៅ ក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​សរសេរ​អំពី​ចំណាប់អារម្មណ៍ និង​សំណួរ​ដែល​មាន​ក្នុង​គំនិត​របស់​អ្នក ។

សម្រាប់​ការ​សិក្សា​កាន់តែ​ជ្រៅជ្រះ​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ សូម​ព្យាយាម​ស្វែងរក​ខគម្ពីរ​ដទៃទៀត​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖

នៅពេល​អ្នក​រៀន អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ ក្នុង​សួនច្បារគែតសេម៉ានី វា​អាច​នឹង​ជា​ការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ដឹង​ថា សួនច្បារគែតសេម៉ានី គឺ​ជា​សួន​នៃ​ដើម​អូលីវ​មួយ ហើយ​មាន​ទាំង​កន្លែង​កៀប​ផ្លែ​អូលីវ​ដែល​បាន​ប្រើ​ដើម្បី​គៀប​ផ្លែអូលីវ យក​ប្រេង​មក​ប្រើ​សម្រាប់​ដុតបំភ្លឺ និង​ធ្វើ​ជា​អាហារ ក៏ដូចជា​ដើម្បី​ព្យាបាល​ជំងឺ​ផងដែរ ( សូមមើលលូកា ១០:៣៤) ។ ដំណើរការ​នៃ​ការប្រើ​ទម្ងន់​ធ្ងន់​មក​គៀប​យក​ប្រេង​អូលីវ អាច​នឹង​ជា​និមិត្តរូប​នៃ​ទម្ងន់​អំពើបាប និង​ការ​ឈឺ​ចាប់​ដែល​ព្រះអង្គសង្គ្រោះ​បាន​រែក​សម្រាប់​យើង ( សូមមើល ឌី. ថត គ្រីស្តូហ្វឺសិន, « Abide in My Love » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៥០-៥១ ) ។

ម៉ាកុស ១៤:២៧–៣១, ៦៦–៧២; លូកា ២២:៣១–៣២

ការប្រែចិត្តជឿ​គឺ​ជា​ដំណើរ​ការ​ជា​បន្ដ​បន្ទាប់​មួយ ។

ចូរ​គិត​អំពី​បទពិសោធន៍​ទាំងឡាយ​ដែល​ពេត្រុស​មាន​ជាមួយ​នឹង​ព្រះអង្គសង្គ្រោះ—ជា​អព្ភូតហេតុ​ដែល​លោក​បាន​ធ្វើ​ជា​សាក្សី និង​គោលលទ្ធិ​ដែល​លោក​បាន​រៀន ។ នៅពេល​នោះ​ហេតុអ្វី​ក៏​ព្រះអង្គសង្គ្រោះ​មានបន្ទូល​ទៅ​ពេត្រុស​ថា « កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង​ដូច្នេះ ? » (លូកា ២២:៣២; បន្ថែម​អក្សរ​ទ្រេត ) ។ តើ​អែលឌើរ ដេវីឌ  អេ បែដណា បង្រៀន​អ្វីខ្លះ​អំពី​ភាព​ខុសគ្នា​រវាង​ការ​មាន​ទីបន្ទាល់ និង​ការ​ត្រូវ​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿពិត​ប្រាកដ ? ( សូមមើល « Converted unto the Lord, » Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–៩ ) ។ នៅពេល​អ្នក​អាន​អំពី​បទពិសោធន៍​របស់​ពេត្រុស​នៅក្នុង ម៉ាកុស ១៤:២៧–៣១, ៦៦–៧២, ចូរ​គិត​អំពី​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់​អ្នក​ផ្ទាល់ ។ តើ​មាន​មេរៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​មកពី​ពេត្រុស ? នៅពេល​អ្នក​បន្ដ​អាន​ព្រះគម្ពីរ​សញ្ញា​ថ្មី តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​រកឃើញ​មាន​នៅក្នុង​ការ​ប្រែចិត្តជឿ​របស់​ពេត្រុស និង​ការ​ខិតខំ​របស់​លោក​ដើម្បី​ពង្រឹង​ដល់​អ្នកដទៃ ? តើ​មាន​ឥទ្ធិពល​អ្វីខ្លះ​មក​ពី​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ទៅលើ​ការ​ប្រែចិត្តជឿ​របស់​លោក? ( សូមមើលយ៉ូហាន ១៥:២៦–២៧; កិច្ចការ ១:៨; ២:១–៤ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និងរាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​បន្ដ​អាន​អំពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ២៦:១៧–៣០; ម៉ាកុស ១៤:១២–២៦; លូកា ២២:៧–៣៩ ។

តើ​បទពិសោធន៍​ជា​គ្រួសារ​របស់​អ្នក​មាន​អ្វីខ្លះ អំឡុង​ពេលសាក្រាម៉ង់​រាល់​សប្ដាហ៍ ? ការ​អាន​អំពី​សាក្រាម៉ង់​ដំបូង​អាច​បំផុសគំនិត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ពិធីសាក្រាម៉ង់ និង​របៀប​ដែល​សមាជិក​គ្រួសារ​អាច​ធ្វើ​ឲ្យ​ការ​ថ្វាយ​បង្គំ​របស់ពួកគេ​កាន់​តែ​មាន​អត្ថន័យ ។ សូម​ពិចារណា​ធ្វើ​ការ​ដាក់​បង្ហាញ​រូបភាព ការចែក​សាក្រាម៉ង់សៀវភៅ​រូបភាព​ដំណឹងល្អ, លេខ. ១០៨ ) ហើយ​ចែកចាយ​អំពី​គំនិត​យោបល់​ជាមួយ​នឹង​គ្នា​ទៅវិញ​ទៅមក អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ពី​មុន អំឡុង​ពេល និង​បន្ទាប់​ពី​ពិធី​សាក្រាម៉ង់ ។

លូកា ២២:៤០–៤៦

នៅពេល​គ្រួសារ​របស់​អ្នក​អាន​ខគម្ពីរ​ទាំងនេះ នោះ​ពួកគេ​អាច​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន នៅពេល​ពួកគេ​សិក្សា​បទគម្ពីរ​ដែល​បាន​ផ្ដល់​យោបល់​នៅ​ក្នុង​វគ្គ​សិក្សា​បទគម្ពីរ​ផ្ទាល់​ខ្លួន « ព្រះអង្គសង្គ្រោះ​បាន​រងទុក្ខ​ដើម្បី​ខ្ញុំ​នៅ​សួន​ច្បារ​គែតសេម៉ានី » ។

លូកា ២២:៥០–៥១

តើ​យើង​រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ចេញ​មក​ពី​បទពិសោធន៍​នេះ ?

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​ត្រចៀក​របស់​អ្នក​បម្រើ

ចូរ​ឈប់​ប៉ុណ្ណឹង​ចុះ, ដោយ វលធើរ រេន

( សូម​មើល ម៉ាថាយ ២៦:៣៦–៤៦ ម៉ាកុស ១៤:៣២–៤២លូកា ២២:៤០–៤៦

តើ​យើង​រៀន​អ្វីខ្លះ​មកពី​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ចូរ​សិក្សា​ពាក្យសម្ដី​របស់​ពួក​ព្យាការី និង សាវក​ជំនាន់​ចុងក្រោយ​នេះ ។ សូម​អាន​អំពី​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន អំពី​សេចក្ដីពិត ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង​បទគម្ពីរ ។ ឧទាហរណ៍ នៅ​ក្នុង​ច្បាប់​ទស្សនាវដ្ដី​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ Ensignលីអាហូណា, អ្នក​អាច​ស្រាវជ្រាវ​មាតិកា​ប្រធាន​បទ​រក​ពាក្យ​« ដង្វាយធួន » ( សូមមើល​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ  ២១ ) ។

ព្រះគ្រីស្ទ​គង់​នៅក្នុង​ច្បារ​គែតសេម៉ានី

កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ ដោយ​វលធើរ រេន