ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៣ ខែ​មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ ‹ វា​បាន​បញ្ចប់​ហើយ ›


« ថ្ងៃទី ១៨-២៣ ខែ​មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ យ៉ូហាន ១៩ ៖ ‹ វា​បាន​បញ្ចប់​ហើយ ›»ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៨–២៣ ខែ​មិថុនា ។ ម៉ាថាយ ២៧ ; ម៉ាកុស ១៥ ; លូកា ២៣; យ៉ូហាន ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ព្រះគ្រីស្ទ នៅ​ចំពោះ​មុខ លោក​ពីឡាត់

អេស៊ី ហូម៉ូ, ដោយ អានតូនីញ៉ូ ស៊ីស៊ើរី

ថ្ងៃទី ១៧-២៣ ខែ​មិថុនា

ម៉ាថាយ  ២៧ ម៉ាកុស  ១៥ លូកា  ២៣ យ៉ូហាន  ១៩

« វា​បាន​បញ្ចប់​ហើយ »

ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; និង យ៉ូហាន ១៩ រួម​មាន​ទាំង​ការ​ពិពណ៌នា​អំពីនាទី​ចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ ។ សូម​ព្យាយាម​ដឹង​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នក នៅពេល​អ្នក​សិក្សា​អំពី​ការ​ពលិកម្ម និង​ការ​សុគត​របស់​ទ្រង់ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

នៅ​គ្រប់​ព្រះបន្ទូល និង​ទង្វើ ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​ជា​គំរូ​ពី​សេចក្ដីស្រឡាញ់​ដ៏​ពិត—ជា​អ្វី​ដែល​សាវក​ប៉ុល​បាន​ហៅ​ថា សេចក្តីសប្បុរស ( សូមមើល កូរិនថូសទី ១ ១៣) ។ ពុំ​មាន​ពេល​ណា​ដែល​បង្ហាញ​ជា​ភស្ដុតាង​ខ្លាំង​ជាង​ពេល​នេះ អំឡុង​នាទីចុង​ក្រោយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គសង្គ្រោះ​នោះទេ ។ ភាព​ស្ងៀមស្ងាត់​ដ៏​រុងរឿង​របស់​ទ្រង់ នៅ​ពេល​ប្រឈម​ចំពោះ​ការ​ចោទប្រកាន់​ដោយ​ខុសឆ្គង​បាន​បង្ហាញ​ថា ទ្រង់ « មិន​រហ័ស​ខឹង​ឡើយ » (កូរិនថូសទី ១  ១៣:៥) ។ ព្រះ​ឆន្ទៈ​របស់​ទ្រង់​ក្នុង​ការ​ចុះចូល​ចំពោះ​ការ​ធ្វើ​ទុក្ខ​ទោស ការ​ចំអក និង​ការ​ឆ្កាង—ខណៈ​ពេល​កំពុង​រក្សា​ព្រះចេស្ដា​របស់​ទ្រង់​រហូត​ដល់​ទារុណកម្ម​ចុង​ក្រោយ​របស់​ទ្រង់—បាន​បង្ហាញ​ថា ទ្រង់ « អត់ធ្មត់ » ហើយ​« គ្របបាំង​ទាំងអស់ » (កូរិនថូសទី១  ១៣:៤, ៧) ។ សេចក្តីមេត្តាករុណា​របស់​ទ្រង់​ចំពោះ​មាតា​ និង​​ចំពោះ​អ្នក​ឆ្កាង​ទ្រង់—ទោះ​ជា​អំឡុង​ពេល​នៃ​ការ​រងទុក្ខ​ដ៏​ពុំ​អាច​ប្រៀបបាន​ផ្ទាល់​របស់​ទ្រង់—ព្រះអង្គ​បាន​បង្ហាញ​ថា ទ្រង់​« មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​[ ព្រះអង្គ​ទ្រង់ ] ឡើយ » (កូរិនថូសទី ១ ១៣:៥) ។ នៅ​ក្នុង​គ្រា​ចុង​ក្រោយ​របស់​ទ្រង់​នៅ លើ​ផែនដី​នេះ ព្រះយេស៊ូវ​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ពេញ​មួយ​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់—គឺ​បង្រៀន​ពួក​យើង​តាមរយៈ​ការ​បង្ហាញ​ដល់​ពួក​យើង ។ ប្រាកដ​ណាស់ សេចក្តីសប្បុរស គឺ​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » (មរ៉ូណៃ ៧:៤៧) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ  ២៧ម៉ាកុស  ១៥លូកា  ២៣យ៉ូហាន  ១៩

ព្រះ​ឆន្ទៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​រងទុក្ខ បាន​បង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ ព្រះវរបិតា និង​ចំពោះ​យើង​ទាំងអស់​គ្នា ។

ទោះ​ជា​ព្រះអង្គសង្គ្រោះ​មាន​អំណាច​ដើម្បី​ហៅ « ពួក​ទេវតា​ដប់ពីរ​កង » ឲ្យ​ចុះ​មក​(ម៉ាថាយ ២៦:៥៣) ក៏​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ជ្រើសរើស​ស៊ូទ្រាំ​នឹង​ការសាកល្បង​អយុត្តិធម៌​ទាំងឡាយ ការចំអក​ដ៏​ឃោរឃៅ និង​ការ​ឈឺចាប់​ខាង​រូបកាយ​ដែល​ពុំ​អាច​នឹក​ស្មាន​ដល់​នោះ​ដែរ ។ ហេតុអ្វី​បាន​ជា​ទ្រង់​ធ្វើ​បែប​នេះ ? នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​ថា « ពីព្រោះ​មក​ពី​សេចក្ដីមេត្តា​ករុណា និង​ការ​អត់ធ្មត់​ដែល​ទ្រង់​មាន​ចំពោះ​កូន​ចៅ​មនុស្ស » (នីហ្វៃទី  ១ ១៩:៩) ។

អ្នក​អាច​ចាប់​ផ្ដើម​ការ​សិក្សា​របស់​អ្នក​អំពី​នាទី​ចុង​ក្រោយ​របស់​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​អាននីហ្វៃទី ១ ១៩:៩។ តើ​នៅក្នុង ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; និង យ៉ូហាន ១៩ ត្រង់ណា ដែល​អ្នក​រកឃើញ​គំរូ​នៃ​រឿង​នីមួយៗ ដែល​នីហ្វៃ​បាន​ថ្លែង​ថា​ព្រះយេស៊ូវ​នឹង​រងទុក្ខ ?

« [ ពួកគេ ] ចាត់​ទ្រង់​ទុក​ជា​គ្មាន​តម្លៃ »

« ពួកគេ​វាយ​ទ្រង់ »

« ពួកគេ​ទះទ្រង់ »

« ពួកគេ​ស្ដោះ​ដាក់​ទ្រង់ »

តើ​វគ្គ​គម្ពីរ​ណា​មួយ​ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ពី « សេចក្ដីមេត្តាករុណា » របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ចំពោះ​អ្នក ? តើ​អាកប្បកិរិយា​ណា​ខ្លះ​ដែល​ព្រះអង្គសង្គ្រោះ បាន​បង្ហាញ ដែល​បាន​បំផុសគំនិត​អ្នក​ឲ្យ​អភិវឌ្ឍ​កាន់តែ​ពេញលេញ ?

សូមមើល​ផងដែរ « ព្រះយេស៊ូវ​ត្រូវ​បាន​ដាក់​ទោស​នៅ​ចំពោះ​លោក​ពីឡាត់ » និង « ព្រះយេស៊ូវ​ត្រូវ​បាន​វាយ និង​ឆ្កាង » ( វីដេអូLDS.org) ។

ម៉ាថាយ ២៧:២៧–៤៩, ៥៤; ម៉ាកុស ១៥:១៦–៣២; លូកា ២៣:១១, ៣៥–៣៩; យ៉ូហាន ១៩:១–៥

ការ​ចំអក​ដល់​សេចក្ដីពិត​របស់​ព្រះ ពុំ​គួរ​ធ្វើ​ឲ្យ​ជំនឿ​របស់​ខ្ញុំ​ទន់​ខ្សោយ​ទេ ។

ខណៈ​ដែល​ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ​នឹង​ការចំអក​នៅ​ក្នុង​ការ​បម្រើ​របស់​ទ្រង់ នោះ​វា​ធ្វើ​ឲ្យ​មាន​ថាមពល​កាន់តែ​ខ្លាំង​អំឡុង​ពេល​ការ​វាយ និង​ការ​ឆ្កាង​ទ្រង់ ។ ប៉ុន្តែ​ការចំអក​នេះ​ពុំ​អាច​ផ្លាស់ប្ដូរ​សេចក្ដីពិត​ដែល​ថា ៖ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​នោះទេ ។ នៅពេល​អ្នក​អាន​អំពី​ភាព​អាម៉ាស់​ដែល​ព្រះយេស៊ូវ​បាន​ស៊ូទ្រាំ ចូរ​គិត​អំពី​ការ​ផ្ទុយ និង​ការចំអក​ដល់​កិច្ចការ​របស់​ទ្រង់​នា​ពេល​បច្ចុប្បន្ន​នេះ។ តើ​អ្នក​ទទួល​បាន​គំនិត​យល់​ដឹង​អ្វីខ្លះ​អំពី​ការ​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ ? តើ​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​ពាក្យ​សម្ដីរបស់​មេទ័ព​នៅ ក្នុង​ម៉ាថាយ ២៧:៥៤?

ម៉ាថាយ ២៧:៤៦; ម៉ាកុស ១៥:៣៤

តើ​ព្រះ​វរបិតាសួគ៌​បោះបង់​ព្រះយេស៊ូវ​ចោល​នៅលើ​ឈើឆ្កាង​ឬទេ ?

អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​ផ្ដល់​នូវ​គំនិត​ដូច​តទៅ​នេះ​ថា ៖ « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា… ព្រះបិតា​ដ៏​ឥតខ្ចោះពុំបោះបង់​ព្រះរាជបុត្រា​របស់​ទ្រង់​ចោល​នៅ គ្រា​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​ពលិកម្ម​ដ៏​មហិមា​របស់​ព្រះរាជបុត្រា​របស់​ទ្រង់​អាច​ធ្វើ​បាន​សម្រេច​ទាំងស្រុង នោះ​ព្រះ​បិតា​បាន​ដក​ព្រះអង្គទ្រង់​ចេញ​ពី​វត្តមាន​នៅ​គាំទ្រ ហើយ​លួងលោម​ដល់​ព្រះយេស៊ូវ​មួយរយៈ ពេល​ខ្លី… ដើម្បី​ឲ្យ​ដង្វាយធួន​[ របស់​ព្រះអង្គសង្គ្រោះ ]​គ្មាន​ទីបញ្ចប់ ហើយ​មាន​ភាពអស់​កល្ប ទ្រង់​ត្រូវ​ទទួល​អារម្មណ៍​ដកពិសោធន៍ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណថា​តើ​សេចក្ដី​ស្លាប់​មាន​សភាព​បែបណា​ដើម្បី​ញាណដឹង​ថាតើ​ការបាត់​ព្រះវិញ្ញាណ​នៃ​ព្រះ​មាន​សភាព​បែបណា ដែល​បន្សល់​ទុក​នូវ​អារម្មណ៍​ឯកោ​ទាំងស្រុង ហើយ​អស់​សង្ឃឹម​នោះ » (« None Were with Him,» Ensignលីអាហូណា, ខែ​ឧសភា ឆ្នាំ ២០០៩, ៨៧–៨៨) ។

លូកា ២៣:៣៤

ព្រះអង្គ​សង្គ្រោះ​គឺ​ជា​គំរូ​នៃ​ការ​អភ័យទោស​របស់​យើង ។

តើ​អ្នក​មានអារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​អាន​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ នៅ ក្នុងលូកា ២៣:៣៤? ( សូមមើល​គំនិត​យោបល់​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ នៅក្នុងលេខ​យោង  ) ។ យោង​ទៅ​លើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ប្រធាន ហិនរី  ប៊ី អាវរិង បាន​បង្រៀន​ថា ៖ « យើង​ត្រូវ​តែ​អភ័យទោស ហើយ​ឈប់​ព្យាបាទ​ចំពោះ​អ្នកទាំងឡាយ​ដែល​ធ្វើ​ឲ្យ​យើង​អាក់​អន់ចិត្ត ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើជា​គំរូ​មក​ពី​លើ​ឈើ​ឆ្កាង ។… យើង​ពុំ​ដឹង​ពី​ដួងចិត្ត​នៃ​អ្នក ​ដែល​ធ្វើ​ឲ្យ​យើងអាក់អន់​ចិត្តទេ » («That We May Be One »​Ensignខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ  ៦៨ ) ។ តើ​ខគម្ពីរ​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច បើ​អ្នក​មាន​បញ្ហា​ក្នុងការ​អភ័យទោស​ដល់​នរណា​ម្នាក់ ?

លូកា ២៣:៣៩–៤៣

តើ​ពាក្យ​« ស្ថានបរមសុខ » នៅ ក្នុង​សេចក្ដីថ្លែង​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​ចោរ​មានន័យ​យ៉ាង​ណា ?

នៅ​ក្នុង​គម្ពីរ ពាក្យ​ថាស្ថានបរមសុខជា​ធម្មតា​មានន័យ​ថា​ជា « កន្លែង​នៃ​ភាព​សុខសាន្ដ និង​សុភ មង្គល​មួយ​នៅ ក្នុងស្ថានភាពជីវិត ពិភពវិញ្ញាណ » —ជា​កន្លែង​មួយ​ដែល​បាន​រក្សា​ទុក្ខ​សម្រាប់​មនុស្ស​សុចរិត ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ពាក្យស្ថានបរមសុខនៅក្នុងលូកា ២៣:៤៣« គឺ​បកប្រែ​ខុស តាមពិត​ព្រះអម្ចាស់​មាន​បន្ទូលថា ចោរ​នឹង​ទៅ​ជាមួយ​ទ្រង់​នៅ​ក្នុង​ពិភព​វិញ្ញាណ » (ពិត​ចំពោះ​សេចក្ដី​ជំនឿ  ទំព័រ ១១១សូមមើល​ផងដែរ កំណត់ហេតុ​របស់​យ៉ូសែប ស្ម៊ីធ ថ្ងៃទី ១១ ខែ​មិថុនា ឆ្នាំ ១៨៤៣josephsmithpapers.org ) ។ នៅ​ក្នុង​ពិភព​វិញ្ញាណ​ចោរ​នឹង​ស្ដាប់​ឮ​ការ​ផ្សាយ​ដំណឹងល្អ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និងរាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ២៧:៣–១០

ទោះ​ជា​យូដាស បាន​ស្គាល់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ក្ដី ក៏​គាត់ « បានងាក​ចេញ​ពី​[ ព្រះយេស៊ូវ ] ហើយ​ត្រូវ​បាន​អាក់អន់ចិត្ត ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ទ្រង់ » ( ការបកប្រែ​ដោយយ៉ូសែប ស្ម៊ីធ ម៉ាកុស ១៤:៣១ [ម៉ាកុស ១៤:១០ លេខ​យោង ] ) ។ តើ​អ្វី​ខ្លះ​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ដែល​ហាក់​ដូចជា​មាន​ទីបន្ទាល់​រឹងមាំ​ងាក​ចេញ​ពី​ព្រះអង្គសង្គ្រោះ ? តើ​យើង​អាច​នៅ​ពិត​ស្មោះ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ២៧:១១–២៦; ម៉ាកុស ១៥:១–១៥; លូកា ២៣:១២–២៤; យ៉ូហាន ១៩:១–១៦

ហេតុអ្វី​ពីឡាត់​ប្រគល់​ព្រះយេស៊ូវ​ឲ្យ​ត្រូវ​ទៅ​ឆ្កាង ទោះ​ជា​គាត់​បាន​ដឹង​ថា​ព្រះយេស៊ូវ ជាមនុស្ស​ស្លូតត្រង់​ក្តី ? តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​យើង​រៀន​មកពី​បទពិសោធន៍​របស់​ពីឡាត់​អំពី​ការ​ឈរ​រឹងមាំ​ចំពោះ​អ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ ? វា​អាច​នឹង​ជា​ជំនួយ​ដល់​គ្រួសារ​របស់​អ្នក​ដើម្បី​ដើរតួ​សម្តែង​នូវ​សាច់រឿង​ដើម្បី​ឲ្យ​ពួកគេ​ហាត់​រៀន​ឈរ​ឲ្យ​រឹងមាំ​ចំពោះ​អ្វី​ដែល​ត្រឹមត្រូវ ។

ព្រះគ្រីស្ទ​លី​ឈើឆ្កាង

« ហើយ​ទ្រង់​បាន​យាង​ចេញ​ទៅ​ទាំងលី​ឈើ​ឆ្កាង​ទៅ…ដល់​ភ្នំ​លលាដ៏ក្បាល ដែល​ហៅ​ថា គាល់កូថា » យ៉ូហាន ១៩:១៧) ។

ម៉ាថាយ ២៧:៤៦លូកា ២៣:៣៤, ៤៣, ៤៦យ៉ូហាន ១៩:២៦–២៨​ ៣០

ប្រហែល​ជា​អ្នក​អាច​ចាត់តាំង​សេចក្ដី​ថ្លែង​ដែល​ព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល​នៅលើ​ឈើឆ្កាង​មួយ ឬ​ច្រើន ដែល​អាច​រក​បាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទៅ​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​សុំ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។

ម៉ាកុស ១៥:៣៩

តើ​ការ​អាន​អំពី​ការ​ឆ្កាង​ជួយ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​យើង​ថា ព្រះយេស៊ូវ​គឺ​ជា​« ព្រះរាជបុត្រា​របស់​ព្រះ » បានយ៉ាង​ដូចម្ដេច ?

យ៉ូហាន ១៩:២៥–២៧

តើ​យើង​រៀន​អ្វីខ្លះ​ចេញពី​ខ​ទាំងនេះ អំពី​របៀប​ដែល​យើង​គួរ​តែ​ស្រឡាញ់ ហើយ​គាំទ្រ​ដល់​សមាជិក​គ្រួសារ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រឹង​ធ្វើ​តាម​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ « វា​នឹង​ជា​ជំនួយ​ដើម្បី​សិក្សា​តាមរបៀប​ដែល​ទ្រង់បាន​បង្រៀន—ជា​វិធីសាស្ត្រ​ដែល​ទ្រង់​បាន​ប្រើ និង​អ្វីៗ​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ។ ប៉ុន្តែ​ព្រះចេស្ដា​របស់ព្រះអង្គ​សង្គ្រោះ​ដើម្បី​បង្រៀន និង​លើក​តម្កើង​អ្នកដទៃ​កើត​ចេញ​មកពី…​បុគ្គលិកលក្ខណៈ​របស់​ទ្រង់​ពី​មុន​មក ។ នៅពេល​អ្នក​ព្យាយាម​កាន់តែ​ឧស្សាហ៍​ដើម្បីរស់នៅដូចជា​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​នឹង​កាន់តែ​អាចបង្រៀនដូចជា​ទ្រង់ » (ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​នេះ ទំព័រ ១៣) ។

ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង

ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាងដោយ ខាល ហេនរីក ប្លូច ។