ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៧ ខែ​ឧសភា–ថ្ងៃទី ២ ខែ​មិថុនា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូនមនុស្សនឹង​ចុះ​មក ›


« ថ្ងៃទី ២៧ ខែ​ឧសភា–ថ្ងៃទី ២ ខែ​មិថុនា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូន​មនុស្ស​នឹង​ចុះ​មក ›» ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ​ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៧ ខែ​ឧសភា–ថ្ងៃទី ២ ខែ​មិថុនា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១ ម៉ាថាយ ២៥ ម៉ាកុស ១២–១៣ លូកា ២១ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ការយាង​មក​ជា​លើក​ទី​ពីរ

ការយាងមកជាលើកទីពីរដោយ ហារីអាន់ឌើរសិន​

ថ្ងៃទី ២៧ ខែ​ឧសភា–ថ្ងៃទី  ២ ខែ​មិថុនា

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; លូកា ២១

« កូន​មនុស្ស​នឹង​ចុះ​មក »

នៅ​ពេល​អ្នក​អាន យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១; ម៉ាថាយ ២៥; ម៉ាកុស ១២–១៣; និង លូកា ២១, អ្នក​អាច​សួរ « តើ​មាន​សារលិខិត​អ្វី​ខ្លះ​ដែល​ជំពូក​នេះ​មាន​សម្រាប់​ខ្ញុំ ? សម្រាប់​គ្រួសារ​ខ្ញុំ ? សម្រាប់​ការ​ហៅ​បម្រើ​របស់​ខ្ញុំ ? »

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ពួកសិស្ស​របស់​ព្រះយេស៊ូវ​ច្បាស់​ជា​បាន​រកឃើញ​ការ​ព្យាករណ៍​របស់​ទ្រង់​ដោយ​ការ​ភ្ញាក់ផ្អើល​ថា ៖ ព្រះវិហារបរិសុទ្ធ​នៅ​កុ្រង​យេរូសាឡិម​ដ៏​ធំ ជាមជ្ឈមណ្ឌល​វប្បធម៌ និង​ខាង​វិញ្ញាណ​របស់​ប្រជាជន​យូដា នឹង​ត្រូវ​បំផ្លាញ​ទាំងស្រុង « ដែល​[ នឹង ]​គ្មាន​អ្វី​នៅ​សល់ …គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​នោះ​ទេ » ។ ជា​ធម្មតា​ពួកសិស្ស​ចង់​ដឹង​បន្ថែមទៀត ។ ពួកគេ​បាន​សួរ​ថា « តើ​នៅពេល​ណា​ដែល​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក ? » « តើ​មាន​ទី​សម្គាល់​ណា​ប្រាប់​ពី​ការយាងមក​របស់​ទ្រង់ » ? ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២–៤) ។ ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ​បាន​បើក​សម្ដែង​ថា ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នេះ​នឹង​កើត​មាន​ចំពោះ​ទីក្រុង​យេរូសាឡិម—ការ​ព្យាករណ៍​ត្រូវ​បាន​បំពេញ​នៅ ក្នុង គ.ស ៧០—ដែល​មាន​កម្រិត​តូច​បើ​ប្រៀប​ទៅ​នឹង​ទីសម្គាល់នៃ​ការ​យាងមក​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។ រឿង​ដែល​ហាក់​ដូចជា​មាន​ស្ថេរភាព​ជាង​ព្រះវិហារបរិសុទ្ធ​នៅ យេរូសាឡិម នឹង​បង្ហាញ​ថា​ជា​រឿង​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ—ដូចជា​ព្រះអាទិត្យ ព្រះចន្ទ ដួងតារា ជាតិសាសន៍​នានា និង​សមុទ្រ ។ សូម្បី​តែ​« អំណាច​ទាំងឡាយ​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក » (យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៣) ។ បើ​យើង​បាន​ដឹង​ជា​មុន​ខាង​វិញ្ញាណ ភាព​ចលាចល​នេះ​អាច​បង្រៀន​យើង​ឲ្យ​ដាក់​ទី​ទុកចិត្ត​របស់​យើង​ទៅលើ​អ្វី​ដែល​ពិត​មិន​ផ្លាស់ប្តូរ ។ ដូច​ព្រះយេស៊ូវ​បាន​សន្យា​ថា « ឯផ្ទៃមេឃ និង ផែនដីនោះនឹងកន្លងបាត់ទៅតែឯពាក្យខ្ញុំមិន ដែលកន្លងបាត់ឡើយ។… ហើយ​អស់​អ្នក​ណា​ដែល​រក្សា​ពាក្យ​ខ្ញុំ​ទុក នោះ​នឹង​មិន​ត្រូវ​បញ្ឆោត​ឡើយ » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣៥,  ៣៧ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ

តើ​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ គឺ​ជា​អ្វី ?

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ, មាន​នៅ​ក្នុង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា គឺ​ជា​ការ​ដក​ស្រង់​មក​ពី​ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​របស់ ​យ៉ូសែប ស្ម៊ីធ ។ វា​មាន​នូវ​កំណែ​ថ្មី​ចំពោះ ខ​ចុង​ក្រោយ​នៃ​គម្ពីរ​ម៉ាថាយ ២៣ និង​ម៉ាថាយ ២៤ទាំង​ស្រុង ( សូមមើល Bible Dictionary, « ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ » ) ។ កំណែថ្មី​ដ៏​បំផុសគំនិត​របស់​យ៉ូសែប ស្ម៊ីធ បាន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត​ដ៏​មាន​តម្លៃ​ដែល​បាន​បាត់​បង់​ទៅ ។ខ ១២–២១ នៃ​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ សំដៅ​ទៅ​លើ​ការ​បំផ្លិច​បំផ្លាញ​នៃ​ទីក្រុង​យេរូសាឡិម​ពី​បុរាណ ខ ២១–៥៥ មាន​នូវ​ការ​ព្យាករណ៍​អំពី​ថ្ងៃ​ចុង​ក្រោយ ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧; ម៉ាកុស ១៣:២១–៣៧; លូកា ២១:២៥–៣៨

ការព្យាករ​អំពី​ការយាងមក​ជា​លើក​ទី ពីរ​របស់​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ខ្ញុំ​ប្រឈម​មុខ​នឹង​អនាគត​កាល​ដោយ​សេចក្ដីជំនឿ ។

វា​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ដើម្បី​អាន​អំពី ព្រឹត្តិការណ៍​នានា​ដែល​នាំ​ទៅ​រក​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្តែ​នៅ ពេល​ព្រះយេស៊ូវ​បាន​ព្យាករ​អំពី​ព្រឹត្តការណ៍​ទាំងនេះ ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​« កុំ​ខ្វល់​ឡើយ » ( យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៣ ) ។ តើ​អ្នក​អាច « កុំ​ខ្វល់ » នៅពេល​អ្នក​ស្ដាប់​ឮ​អំពី​ការ​រញ្ជួយ​ដី សង្គ្រាម ការបោកបញ្ឆោត និង​គ្រោះ​ទុរភិក្ស​យ៉ាង​ដូចម្ដេច​ទៅ ? ចូរ​គិត​អំពី សំណួរ​នេះ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ ។ សូម​គូស​ចំណាំ ឬ​កត់ចំណាំ​អំពី​ការប្រឹក្សា​អះអាង​ណា​ដែល​អ្នក​រក​បាន ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:១៤–២១; ៣៨:៣០; ៤៥:១៦–៥២; ៨៨:៨៦–៩៤; « Second Coming of Jesus Christ, » Gospel Topics, topics.lds.org ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥; ម៉ាថាយ ២៥:១–១៣; លូកា ២១:២៩–៣៦

ខ្ញុំ​ត្រូវ​តែ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់ការ​យាងមក​ជា​លើកទីពីរ​របស់ព្រះអង្គសង្គ្រោះ ។

ព្រះ​មិន​បាន​បើក​សម្ដែង​ពី « ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ » (ម៉ាថាយ ២៥:១៣) ។ ប៉ុន្តែ​ទ្រង់​ពុំ​ចង់​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​យើង « ភ្លាម » នោះ​ទេ ( លូកា ២១:៣៤ ) ដូច្នេះ​ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​ដំបូន្មាន​អំពី​របៀប​ដើម្បី​រៀបចំខ្លួន ។

នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ ចូរ​កត់សម្គាល់​អំពី​រឿងប្រៀបប្រដូច និង​ការ​ប្រៀបធៀប​ដទៃទៀត​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រើ​ដើម្បី​បង្រៀន​ដល់​យើង​ឲ្យ​ត្រៀម​ខ្លួន​ជានិច្ច​សម្រាប់​ការ​យាងមក​ជា​លើកទីពីរ​របស់​ទ្រង់ ។ តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​រឿង​ប្រៀបធៀប​ទាំងនេះ ? តើ​អ្នក​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

ម៉ាថាយ ២៥:១៤–៣០

ព្រះវរបិតាសួគ៌​រំពឹង​ឲ្យ​ខ្ញុំ​ប្រើ​អំណោយទាន​របស់​ទ្រង់​ដោយ​ឆ្លាតវៃ ។

នៅជំនាន់​របស់​ព្រះអង្គសង្គ្រោះ « កាក់ » សំដៅ​ទៅលើ​ប្រាក់ ។ ប៉ុន្តែ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះអម្ចាស់​អំពី​កាក់ អាច​បង្រៀន​យើង​អំពី​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ប្រើ​ពរជ័យ​នានា​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​កែលម្អ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។ នៅពេល​អ្នកអាន​រឿង​ប្រៀបប្រដូច​នេះ សូម​ធ្វើ​បញ្ជី​មួយ​អំពី​ពរជ័យ និង​ឱកាស​មួយចំនួន​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក ។ តើ​ទ្រង់​រំពឹង​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ពរជ័យ​ទាំងនេះ ? តើអ្នក​អាច​ប្រើ​អំណោយទាន​ទាំង​នេះ​ឲ្យ​កាន់តែ​ឆ្លាតវៃ​យ៉ាង​ដូចម្ដេច ? តើ​ទេពកោសល្យ​របស់​អ្នក​ត្រូវ​បាន​តម្កើង​ឡើងយ៉ាង​ដូចម្ដេច​នៅពេល​អ្នក​បម្រើ​ព្រះអម្ចាស់ ?

ម៉ាថាយ ២៥:៣១–៤៦

នៅពេលខ្ញុំបម្រើអ្នកដទៃខ្ញុំកំពុងបម្រើដល់​ព្រះ ។

បើ​អ្នក​ធ្លាប់​ងឿងឆ្ងល់​ថា​តើ​ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​ជីវិត​របស់​អ្នក​តាមរបៀប​ណា សូម​អាន​រឿង​ប្រៀបធៀប​អំពី​ចៀម និង​ពពែ ។ តើ​អ្វី​នឹង​ជា​រឿង​សំខាន់​បំផុត នៅពេលអ្នក​ឈរ​នៅ​ចំពោះ​ព្រះគ្រីស្ទ ?

សូម​មើល​ផងដែរ ម៉ូសាយ ២:១៧ ។

ម៉ាកុស ១២:១៨–២៧

តើ​អាពាហ៍ពិពាហ៍​នឹង​បន្ដ​មាន​បន្ទាប់​ពី​ការរស់​ឡើងវិញ​ឬទេ ?

យើង​រៀន​មកពី​វិវរណៈ​សម័យ​ទំនើប​ដែល​ជា សេចក្ដី​ថ្លែងការណ៍​របស់​ព្រះយេស៊ូវ​ថា « នៅពេល​ពួកគេ​រស់​ឡើង​វិញ នោះ​ពួកគេ​ពុំ​រៀបការ ទាំង​ពុំ​មែន​រៀបការ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ទៀតទេ » សំដៅ​ទៅលើ​អស់​អ្នក​ដែល​ពុំ​បាន​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ( សូមមើល​គ និង ស ១៣២:១៥-១៦) ។ អាពាហ៍ពិពាហ៍​សេឡេស្ទាល ដែល « បុរស​ម្នាក់ [ រៀបការ ] ប្រពន្ធ​ម្នាក់ …ដោយ​សេចក្ដីសញ្ញា​ថ្មី និង​នៅ​អស់កល្បអស់កាល​ជានិច្ច » និង នៅ« ដល់​អស់កល្បជានិច្ច » បើ​ស្វាមី និង​ភរិយា​នោះ​នៅ​ស្មោះ​ចំពោះ​សេចក្ដីសញ្ញា​របស់​ពួកគេ ( គ និង ស ១៣២:១៩) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ

ដើម្បី​ជួយ​គ្រួសារ​របស់​អ្នក​រកមើល​ក្នុង​ជំពូក​នេះ សូម​អញ្ជើញ ពួកគេ​ឲ្យ​រក​មើល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​អំពី​របៀប​ដែល​យើង​អាច​រៀបចំ​ខ្លួន​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ( សូមមើល ឧទាហរណ៍ខ ២២–២៣, ២៩–៣០, ៣៧, ៤៦–៤៨ ) ។ តើគ្រួសារ​អ្នកអាចធ្វើ​អ្វីខ្លះដើម្បីធ្វើតាមដំបូន្មាន នេះ ?

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២ ៣៧

តើ​វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ រក្សាទុក​ព្រះបន្ទូល​របស់​ព្រះ ? តើ​យើង​អាច​ធ្វើ​រឿង​នេះ​ជា​គ្រួសារ​យ៉ាង​ដូចម្ដេច ? តើ​ការ​ធ្វើ​ដូច្នេះ​ជួយ​យើង​ចៀសវាង​ពី​ការ​បោកបញ្ឆោត​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ២៥:១–១៣

អ្នកអាច​ប្រើ​រូបភាព​នៃ​ស្ត្រី​ព្រហ្មចារី​ដប់នាក់ ដែល​មាន​ជាមួយ​នឹង​គម្រោង​នេះ ដើម្បី​ពិភាក្សាម៉ាថាយ ២៥:១–១៣ ។ តើ​រឿង​លម្អិត​អ្វីខ្លះ​ដែល​សមាជិក​គ្រួសារ​មើល​ឃើញ​នៅ​ក្នុង​រូបភាព​ដែល​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ?

តើ​សមាជិក​គ្រួសារ​រីករាយ​នឹង​ការ​រក​មើល​នៅ​ជុំ​វិញ​ផ្ទះ​ដើរ​រក​ក្រដាស​តំណក់​ប្រេង​ដែល​អ្នក​បាន​លាក់​ដែរ​ឬទេ ? អ្នកអាច​ភ្ជាប់​ក្រដាស​តំណក់​ប្រេង​ទាំង​នោះ​ទៅ​នឹង​វត្ថុ​ដែល​តំណាង​ឲ្យ​រឿង​ដែល​សមាជិក​គ្រួសារ​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទីបន្ទាល់របស់​ពួកគេ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ ដូចជា​ព្រះគម្ពីរ សម្លៀកបំពាក់​ទៅ​ព្រះវិហារ ឬ​រូបថត​ព្រះវិហារបរិសុទ្ធ ។

ម៉ាកុស ១២:៣៨–៤៤; លូកា ២១:១–៤

តើ​សមាជិក​គ្រួសារ​អ្នក​រៀន​អ្វី​ខ្លះ​មកពី​គំរូ​របស់​ស្ត្រី​មេម៉ាយ ? តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អ្វី​ខ្លះ ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ការ​ថ្វាយ ? សូម​បង្ហាញ​ក្រដាស​ថ្វាយដង្វាយ​មួយភាគ​ក្នុង​ដប់ ហើយ​ពិភាក្សា​អំពី​ការ​ថ្វាយ​របស់​គ្រួសារ​អ្នក​ទៅ​ព្រះអម្ចាស់ និង​របៀប​ដែល​ការ​ថ្វាយ​ទាំងនេះ​ជួយ​ស្ថាបនា​ដល់​នគរ​របស់​ព្រះ ។ តើ​មានការ​ថ្វាយ​ណា​មួយ​ដែល​គ្រួសារ​របស់​អ្នកថ្វាយ ដែល ពុំ​អាច​កត់ត្រា​នៅ​លើ​ក្រដាស​ដង្វាយ​ដែរ​ឬទេ ?

ប្រាក់​របស់​ស្ត្រី​មេម៉ាយ

ប្រាក់​របស់​ស្ត្រី​មេម៉ាយដោយ សាន់ដ្រា រ៉េស្ទ

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រៀបចំ​បរិដ្ឋាន​ជុំ​វិញ ។ « បរិដ្ឋាន​ជុំ​វិញ​របស់​យើង អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​សមត្ថភាព​របស់​យើង​ដើម្បី​រៀន និង​ដឹង​ពី​សេចក្ដីពិត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។ សូម​ព្យាយាម​ស្វែងរក​កន្លែង​មួយ​ដើម្បី​សិក្សា​ព្រះគម្ពីរ​ដែល​នឹង​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណបរិសុទ្ធ ។ តន្ត្រី​លើក​តម្កើង និង​រូបភាព​ក៏​អាច​អញ្ជើញ​យាង​ព្រះវិញ្ញាណបរិសុទ្ធ​ផងដែរ ។

ស្រីព្រហ្មចារិយ​ដប់​នាក់

ស្ត្រី​ប្រាំ​នាក់​ដែល​ឈ្លាសវៃដោយ វលធើរ រេន