ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦​ ខែ​ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២: ‹ មើល ស្តេច​ឯង​ទ្រង់​យាង​មក ›


« ថ្ងៃទី ២០–២៦​ខែ​ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ យ៉ូហាន ១២ ៖ ‹ មើល ស្តេច​ឯង​ទ្រង់​យាង​មក ›»ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២០–២៦​ខែ​ឧសភា ។ ម៉ាថាយ ២១–២៣ ម៉ាកុស ១១ លូកា ១៩–២០ យ៉ូហាន ១២ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

បុរស​នៅលើ​ដើម​ឈើ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​ដល់

សាខេនៅលើ​ដើម​ឧទុម្ពរ , ដោយ ជេមស៍ ធីសសត

ថ្ងៃទី ២០–២៦​ខែ​ឧសភា

ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

« មើល ស្តេច​ឯង​ទ្រង់​យាង​មក »

ពីមុន​អាន​គំនិត​យោបល់​នៅក្នុង​គម្រោង​នេះ សូម​អាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; និង យ៉ូហាន ១២ ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក ឬ​នៅក្នុង​ថ្នាក់រៀន​នៅ​ព្រះវិហារ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ព្រះអង្គសង្គ្រោះ​មាន​ការហេវហត់​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​មក​ពី​ភូមិ បេថានី​ទៅ កាន់​ទីក្រុង​យេរូសាឡិម ហើយ​មើល​ឃើញ​ដើម​ល្វា​មួយ​ពី​ចម្ងាយ​ហាក់​ដូចជា​ប្រភព​នៃ​អាហារ ។ ប៉ុន្តែ​ពេល​ព្រះយេស៊ូវ​យាង​ទៅ​ដល់​ដើម​ល្វារ​នោះ ទ្រង់​ពុំ​ឃើញ​មាន​ផ្លែ​សោះ ( សូមមើលម៉ាថាយ ២១:១៧–២០,ម៉ាកុស ១១:១២–១៤, ២០ ) ។ តាម​របៀប​មួយ ដើម​ល្វា​នោះ​គឺ​ដូចជា​អ្នកដឹកនាំ​សាសនា​នៅ ក្នុង​ក្រុង​យេរូសាឡិម​ដែល​លាក់ពុត ៖ ការ​បង្រៀន​របស់​ពួកគេ​គ្មាន​ន័យ ហើយ​ការបង្ហាញ​ពី​បរិសុទ្ធភាព​សំបក​ក្រៅ​របស់​ពួកគេ​ពុំ​មាន​ការ​បីបាច់​ខាង​វិញ្ញាណ​សោះ ។ ពួក​ផារិស៊ី និង​ពួក​អាចារ្យ បាន​បង្ហាញ​ពីការរក្សា​បទបញ្ញត្តិ​ជា​ច្រើន​ប៉ុន្តែ​បាន​ភ្លេច​បទបញ្ញត្តិ​ធំបំផុត​ពីរគឺ ៖ ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​ដូច​ជា​ខ្លួន​ឯង ( សូមមើលម៉ាថាយ ២២:៣៤–៤០,២៣:២៣) ។

ផ្ទុយ​ទៅ​វិញ មនុស្ស​ជាច្រើន​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ផលផ្លែ​ល្អ​នៅ​ក្នុង​ការបង្រៀន​របស់​ព្រះយេស៊ូវ ។ នៅពេល​ទ្រង់​បាន​ទៅ​ដល់​ទីក្រុងយេរូសាឡិម ពួកគេ​បាន​ស្វាគមន៍​ទ្រង់​ ដោយយក​មែកឈើ ដែលកាត់​ចេញ​ពី​ដើម មក​ធ្វើ​ជា​ផ្លូវ​ថ្វាយទ្រង់ ដោយក្តី​អំណរដែល​នៅ​ទីបំផុត ដូច​ការព្យាករណ៍​ពីបុរាណ​បាន​ថ្លែង​ថា « ស្តេច​របស់​នាង ទ្រង់​យាង​មក » (សាការី ៩:៩) ។ នៅពេល​អ្នក​អាន​សប្ដាហ៍​នេះ ចូរ​គិត​អំពី​ផលផ្លែ​នៃ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ធួន​នៅ ក្នុង​ជីវិត​របស់​អ្នក និង​របៀប​ដែល​អ្នកអាច​នាំ « បង្កើត​ផល​ជា​ច្រើន​ឡើង » (យ៉ូហាន ១២:២៤) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ២៣; លូកា ១៩:១–១០; ២០:៤៥–៤៧

ព្រះអម្ចាស់​ពុំ​វិនិច្ឆ័យ​រូបរាង​ខាង​ក្រៅ​ទេ ប៉ុន្តែ​វិនិច្ឆ័យ​ទៅ​លើ​បំណងប្រាថ្នា​នៃ​ដួងចិត្ត​វិញ ។

នៅ​ជំនាន់​របស់​ព្រះយេស៊ូវ មនុស្ស​ជាច្រើន​បាន​ស្មាន​ថា ពួក​អ្នក​យកពន្ធ ឬ​អ្នក​ប្រមូល​ពន្ធ គឺ​ជា​ពួក​មិនស្មោះត្រង់ ហើយ​ឆក់​ប្លន់​ពី​ប្រជារាស្រ្ត ។ ដូច្នេះ​ដោយសារសាខេ ដែល​ជា​មេ​លើ​ពួក​អ្នក​យកពន្ធ មាន​ទ្រព្យសម្បត្តិ​ច្រើន នោះ​គាត់​អាច​នឹង​ត្រូវ​គេ​សង្ស័យ​កាន់តែ​ខ្លាំង ។ ប៉ុន្តែ ព្រះយេស៊ូវ​បាន​ទត​មើលទៅ​ដួងចិត្ត​របស់​សាខេ ។ តើ លូកា ១៩:១–១០ បើក​សម្ដែង​អំពី​ដួងចិត្ត​របស់​សាខេ​យ៉ាងដូចម្តេច​ខ្លះ ? អ្នកអាច​នឹង​ធ្វើ​ការ​កត់ចំណាំ​ពាក្យសម្ដីនៅ ក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​សាខេ​បានធ្វើ​ដើម្បី​បង្ហាញ​ពី​ការ​លះបង់​របស់​គាត់​ចំពោះ​ព្រះអង្គសង្គ្រោះ ។ តើ​បំណង​ប្រាថ្នា​ក្នុង​ដួងចិត្ត​អ្នក​ជា​អ្វី ? តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្វែងរក​ព្រះអង្គសង្គ្រោះ ដូចជា សាខេ បាន​ធ្វើ ?

ការ​ប្រាស្រ័យទាក់​ទង​របស់​ព្រះអង្គសង្គ្រោះ នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី បង្កើត​ជា​ការ​ផ្ទុយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​ប្រាស្រ័យទាក់ទង​ជាមួយ​នឹង​សាខេ ។ ដូច​ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ បាន​ពន្យល់ « [ ព្រះយេស៊ូវ ] មាន​ព្រះពិរោធ​ដោយ​សុចរិត​ទាស់​នឹង​ពួក​លាក់ពុត ដូចជា ពួកអាចារ្យ ផារិស៊ី និង​ពួក​សាឌូស៊ី—ពួក​ទាំងនោះ​បាន​ព្យាយាម​ធ្វើ​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ការ​កោតសរសើរ អំណាច និង​ទ្រព្យសម្បត្តិ​នៃ​លោកិយ តែ​ដំណាល​គ្នា​នោះ គេ​សង្កត់សង្កិន​មនុស្ស​ដែល​គួរ​ទទួល​បាន​ពរជ័យ​វិញ » (« On Being Genuine, » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៥  ទំព័រ ៨១ ) ។

នៅក្នុង ម៉ាថាយ ២៣ព្រះអង្គសង្គ្រោះ​បាន​ប្រើ​រឿង​ប្រៀបធៀប​ជាច្រើន​ដើម្បី​ពិពណ៌នា​អំពី​ភាព​លាក់ពុត ។ សូម​ពិចារណា​ធ្វើ​ការ​គូសចំណាំ ឬ​រៀបរាប់​ពី​រឿង​ប្រៀបធៀប​ទាំងនេះ ហើយកត់ចំណាំ​ពី​អ្វី​ដែល​ពួកគេ​បង្រៀន​អំពី​ភាព​លាក់ពុត ។ តើ​អ្នក​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ​ខុស​ប្លែក​ពីមុន ដោយសារ​តែ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ ?

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៦២–៦៣; ១៣៧:៩; Bible Dictionary, « Hypocrite »

ម៉ាថាយ ២១:១–១១; ម៉ាកុស ១១:១–១១; លូកា ១៩:២៩–៤៤; យ៉ូហាន ១២:១២–១៦

ព្រះយេស៊ូវគ្រីស្ទ គឺជាស្ដេច​របស់​ខ្ញុំ ។

ដំណើររឿង​នៅក្នុង ម៉ាថាយ ២១:១–១១; ម៉ាកុស ១១:១–១១; លូកា ១៩:២៩–៤៤; និង យ៉ូហាន ១២:១២–១៦ ពិពណ៌នា​អំពី​ការ​ចាប់​ផ្ដើម​នៃ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ រួមទាំង​ការ​ចូល​ទៅ​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។ អស់​អ្នក​ដែល​បាន​ទទួល​ស្គាល់​ទ្រង់ ជា​ស្ដេច​របស់​ពួកគេ​បាន​បង្ហាញ​នូវ​ការ​លះបង់​របស់​ពួកគេ​តាមរយៈ​ការ​តែងតាំង​ទ្រង់ ( សូមមើលយ៉ូហាន ១២:១–៨) ការ​ដាក់​សម្លៀកបំពាក់ និង​មែក​ឈើ​នៅ​តាម​ផ្លូវ​ទៅ​របស់​ទ្រង់​ទៅ​ក្នុង​ទីក្រុង​យេរូសាឡិម ហើយ​ស្រែក​សរសើរ​ថា្វយ​ទ្រង់ ។ សូម​ពិចារណា​មើល​ពី​របៀប​ដែល​ធនធាន​ដូច​ខាង​ក្រោម​អាច​ផ្ដល់​ជា​ការ​យល់​ដឹង​កាន់​តែ​ជ្រៅជ្រះ​ដល់​អ្នក​អំពី​ព្រឹត្តការណ៍​ដែល​បាន​ចាប់​ផ្ដើមនា​សប្ដាហ៍​ចុងក្រោយ នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ។

តើ​អ្នក​អាច​ទទួល​ព្រះអង្គសង្គ្រោះ​ជា​ព្រះអម្ចាស់ និង​ជា​ស្ដេច​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ « ការ​យាង​ចូល​ទៅ​កាន់​ទីក្រុង​យេរូសាឡិម​ដ៏​ជោគជ័យ​របស់​ព្រះអម្ចាស់ » (វីដេអូ LDS.org ) ។

ម៉ាថាយ ២២:៣៤–៤០

បទ​បញ្ញត្តិ​ធំ​ពីរ គឺ​ត្រូវ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកដទៃ​ឲ្យ​ដូច​ជា​ខ្លួន​ឯង ។

បើ​អ្នក​ធ្លាប់​មានអារម្មណ៍​វិលវល់​ពេល​អ្នក​ព្យាយាម​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​ទៅ​កាន់​អ្នក​ប្រាជ្ញ​ខាង​ច្បាប់​នៅ​ម៉ាថាយ ២២ អាច​ជួយ​អ្នក​ឲ្យ​មាន​ភាព​ងាយ​ស្រួល ហើយ​ផ្ដោត​ទៅ​លើ​ភាព​ជា​សិស្ស​របស់​អ្នក ។ នេះ​ជា​របៀប​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ ៖ ចូរ​ធ្វើ​បញ្ជី​នៃ​បទបញ្ញត្តិ​ជាច្រើន​របស់​ព្រះអង្គសង្គ្រោះ ។ តើ​ចំណុច​នីមួយៗ​នៅ​ក្នុង​បញ្ជី​របស់​អ្នក​ទាក់ទង​នឹង​បទបញ្ញត្តិ​ធំពីរ​យ៉ាង​ដូចម្ដេច ? តើ​ការ​ផ្ដោត​ទៅ​លើ​បទបញ្ញត្តិ​ធំ​ពីរ​អាច​ជួយ​អ្នក​រក្សា​បទបញ្ញត្តិ​ផ្សេងទៀត​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ២៣:៥

តើ​ស្លាក​កត់​ក្រឹត្យវិន័យ​គឺ​ជា​អ្វី ?

ស្លាក​កត់​ក្រឹត្យវិន័យ​គឺ​ជា​ប្រអប់​ស្បែក​ដែល​មាន​ផ្ទាំង​ស្បែក​កត់​ត្រា​វគ្គ​បទគម្ពីរ​នៅ​លើ​វា ។ ពួកសាសន៍យូដា​បាន​ភ្ជាប់​ប្រអប់​តូចៗ​ទាំងនេះ​ទៅ នឹង​ខ្សែ​ស្បែក ហើយ​ពាក់​នឹង​ថ្ងាស់​របស់​ពួកគេ ឬ​ដៃ​របស់​ពួកគេ ជា​របៀប​មួយ​ដើម្បី​ចងចាំ​ពី​បទបញ្ញត្តិទាំងឡាយ ( សូមមើលចោទិយកថា ៦:៦–៨) ។ ដោយ​មាន​អំនួត ពួក​ផារិស៊ី​បាន​ពាក់​ស្លាក​កត់​ក្រឹត្យវិន័យ​ធំៗ​ខុស​ពី​ធម្មតា ដើម្បី​មនុស្ស​គ្រប់​គ្នា​នឹង​មើល​ឃើញ​ថា​តើ​ពួកគេ​ស្រឡាញ់​ព្រះបន្ទូល​របស់​ព្រះ​ខ្លាំង​ប៉ុណ្ណា ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

យ៉ូហាន ១២:១–៨

តើម៉ារា​បង្ហាញ​សេចក្ដីស្រឡាញ់​របស់នាង​ចំពោះ​ព្រះ​អង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​តាម​របៀប​ណា ?

ស្ត្រី​យក​សក់​របស់​នាង​ជូត​ព្រះបាទា​របស់​ព្រះយេស៊ូវ

ការ​លាង​ព្រះបាទា​របស់​ព្រះយេស៊ូវ ដោយ ប្រាយអ៊ិន ខល

យ៉ូហាន ១២:៤២–៤៣

តើ​យើង​អាច​បង្ហាញ​ការគោរព​ដល់​អ្នកដទៃ​នៅពេល​ពួកគេ​បង្ហាញ ឬ​ការពារ​ជំនឿ​សាសនា​របស់​ពួកគេ​តាម​របៀប​ណា ? តើ​ផលវិបាក​ក្នុង​សង្គម​អ្វីខ្លះ ដែល​ពេល​ខ្លះ​បំបាក់​ទឹកចិត្ត​យើង​មិន​ឲ្យ​បញ្ចេញ ឬ​ការពារ​ជំនឿ​ទៅលើព្រះគ្រីស្ទ​របស់​យើង ? ឧទាហរណ៍ នៃ​អ្នក​ដែល​នឹង​មិន​ចុះ​ចាញ់​ចំពោះ សម្ពាធ​ខាង​សង្គម សូមមើល ដានីយ៉ែល ១:៣–២០; ; ; យ៉ូហាន ៧:៤៥–៥៣; ៩:១–៣៨; និង ម៉ូសាយ ១៧:១–៤ ។

ម៉ាថាយ ២១:១២–១៧

តើ​យើង​បង្ហាញ​គារវភាព និង​ការ​គោរព​របស់​យើង​ចំពោះ​ព្រះវិហារបរិសុទ្ធ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច « បណ្ដេញ​ចេញ » ពី​ជីវិត​របស់​យើង​នូវ​អ្វី​ខ្លះ ដែលអាច​រារាំង​យើង​មិន​ឲ្យ​មាន​បទពិសោធន៍​ថា​ព្រះវិហារបរិសុទ្ធ គឺ​ដូចជា « ដំណាក់នៃ​ការ​អធិស្ឋាន » (ម៉ាថាយ ២១:១២–១៣) និង​កន្លែង​មួយ​នៃ​ការ​ព្យាបាល​ខាង​វិញ្ញាណ​នោះ ? សូម​ពិចារណា​ធ្វើ​ការ​ច្រៀង​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះវិហារបរិសុទ្ធ,» ចម្រៀង​កុមារ, លេខ ៩៩ ។

ម៉ាថាយ ២១:២៨–៣២

តើ​មេរៀន​មកពី​រឿង​ប្រៀបធៀប​អំពី បុរស​ដែល​មាន​កូន​ប្រុស​ពីរ​នាក់ អាច​ជួយ​ដល់​គ្រួសារ​របស់​អ្នក​យ៉ាង​ណា​ខ្លះ ? ឧទាហរណ៍ អ្នក​អាច​ប្រើ​រឿង​នោះ​ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​គោរព​ប្រតិបត្តិ និង​ការ​ប្រែចិត្ត​ដោយ​ស្មោះ ។ ប្រហែល​ជា​គ្រួសារ​អ្នក​អាច​សរសេរ​ជាអត្ថបទ​មួយ​ដើម្បី​ដើរតួ​អំពី​រឿង​ប្រៀបប្រដូច​នោះ ហើយ​ផ្លាស់វេណ​គ្នា​ដើរ​តួ​ផ្សេងៗ ។

ម៉ាថាយ ២២:១៥–២២

តើ« ឯ​របស់​ព្រះ » មួយ​ចំនួន​ណាខ្លះ (ខ ២១) ដែល​យើង​គប្បី​ថ្វាយ​ដល់​ទ្រង់ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ប្រើ​រូបភាព​ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​ចូលរួម ។ « សៀវភៅ​សិល្បៈ​ដំណឹងល្អនិងបណ្ដាល័យ​ប្រព័ន្ធផ្សព្វផ្សាយ អិល.ឌី.អែសនៅលើLDS.orgមាននូវ​រូបភាព និងវីដេអូ​ជាច្រើន ដែលអាច​ជួយ​[ គ្រួសារ​អ្នក ]​មើល​ឃើញពី​គោលគំនិត ឬព្រឹត្តការណ៍​នានា » (ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ, ទំព័រ ២២) ។ ឧទាហរណ៍ រូបភាព​ដែល​ដាក់​អមជាមួយ​នឹង​គម្រោង​នេះ អាច​ជួយ​នាំឲ្យ​រឿង​អំពី ការ​យាង​ចូល​ទៅ​ក្រុង​យេរូសាឡិម​របស់​ព្រះ​គ្រីស្ទ​មាន​ភាព​រស់​រវើក ។

ការ​យាង​ចូល​មក​ដ៏​ជោគជ័យ

ការយាង​ចូល​មក​ដោយ​ជោគជ័យ, ដោយ វលធើរ រេន