ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩​ ខែ​ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ ‹ តើ​ខ្ញុំ​នៅ​ខ្វះ​ចន្លោះ​អ្វី​ទៀត ? ›


« ថ្ងៃទី ១៣–១៩​ខែ​ឧសភា ។ ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨ ៖ ‹ តើ​ខ្ញុំ​នៅ​ខ្វះ​ចន្លោះ​អ្វី​ទៀត ? ›» ។ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ២០១៩ )

« ថ្ងៃទី ១៣–១៩​ខែ​ឧសភា ។ ម៉ាថាយ ១៩–២០ ម៉ាកុស ១០ លូកា ១៨ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ

ថ្ងៃទី ១៣–១៩​ខែ​ឧសភា

ម៉ាថាយ ១៩–២០; ម៉ាកុស ១០; លូកា ១៨

« តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? »

សូម​អាន ហើយ​ពិចារណា​ម៉ាថាយ ១៩–២០; ម៉ាកុស ១០; និង លូកា ១៨, យកចិត្ត​ទុកដាក់​ទៅលើ​ការ​បំផុសគំនិត​ដែល​អ្នក​បាន​ទទួល ។ សូម​កត់ចំណាំ​ការ​បំផុសគំនិត​ទាំង​នោះ ហើយ​តាំងចិត្ត​ថា​អ្នក​នឹង​ធ្វើ​សកម្មភាព​ដោយ​របៀប​ណា ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

បើ​អ្នក​មាន​ឱកាស​ដើម្បី​សួរ​សំណួរ​មួយ​ដល់​ព្រះអង្គសង្គ្រោះ តើអ្នកនឹងសួរ​អ្វី ? នៅពេល​បុរស​អ្នក​មាន​ម្នាក់​បាន​ជួប​នឹង​ព្រះអង្គសង្គ្រោះ​ជា​លើក​ដំបូង គាត់​បានសួរ​ថា « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប​ជានិច្ច ?» (ម៉ាថាយ ១៩:១៦) ។ ចម្លើយ​របស់​ព្រះអង្គសង្គ្រោះ បង្ហាញ​ទាំង​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​ធ្វើរឿង​ល្អៗ​ដល់​បុរស​នេះ ដែល​គាត់​បាន​ធ្វើ​រួច​ហើយ និង​លើក​ទឹកចិត្ត​ដោយ​សេចក្ដីស្រឡាញ់​ឲ្យ​ធ្វើ​បន្ថែម​ទៀត ។ នៅពេល​យើង​ពិចារណា​អំពី​លទ្ធភាព​នៃ​ជីវិត​អស់កល្បជានិច្ច នោះ​យើង​អាច​នឹង​ងឿង​ឆ្ងល់​ស្រដៀងគ្នា បើ​មាន​អ្វី​ទៀត​ដែល​យើង​គួរ​ធ្វើ ។ នៅពេលយើង​សួរ តាម​របៀប​របស់​យើង​ផ្ទាល់​ថា « តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត ? » (ម៉ាថាយ ១៩:២០), ព្រះអម្ចាស់​អាច​ប្រទាន​ចម្លើយ​ដល់​យើង​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ដូចជា​ចម្លើយ​របស់​គាត់​ទៅ​ដល់​កម្លោះ​អ្នក​មាន​នោះ ។ អ្វី​ក៏​ដោយ​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ នោះ​ការ​ធ្វើ​តាម​ចម្លើយ​របស់​ទ្រង់ នឹង​តម្រូវ​ឲ្យ​យើង​ទុកចិត្ត​លើ​ទ្រង់​ច្រើន​ជាង​សេចក្ដីសុចរិត​ផ្ទាល់​ខ្លួន​យើង​ជា​និច្ច ( សូមមើល លូកា ១៨:៩–១៤) ហើយដើម្បី​យើង « ​ទទួល​នគរ​ព្រះ ដូច​ជា​កូន​តូចៗ » (លូកា ១៨:១៧; សូមមើល​ផងដែរ នីហ្វៃទី  ៣ ៩:២២) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១៩:១–៩, ម៉ាកុស ១០:១–១២

អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

ការ​ចែករំលែក​រវាង​ព្រះអង្គសង្គ្រោះ និង​ពួក​ផារិស៊ី​នេះ គឺ​ជា​រឿង​ដែល​បាន​កត់ត្រា​មួយ​នៃ​រឿង​មួយ​ចំនួន​តូច​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ជា​ពិសេស​អំពី​អាពាហ៍ពិពាហ៍ ។ បន្ទាប់​ពី​ការ​អានម៉ាថាយ ១៩:១–៩ និង ម៉ាកុស ១០:១–១២, ធ្វើ​ជា​បញ្ជី​មួយ​នៃ​សេចក្ដី​ថ្លែង​ការណ៍​ជា​ច្រើន​ថា អ្នក​នឹង​សង្ខេប​អំពី​ព្រះតំរិះ​របស់​ព្រះអម្ចាស់​ស្ដី​អំពីអាពាហ៍ពីពាហ៍ ។ បន្ទាប់​មក​សិក្សា« អាពាហ៍ពិពាហ៍ »នៅក្នុង ប្រធានបទ​ដំណឹង​ល្អtopics.lds.orgហើយ​បន្ថែម​សេចក្ដី​ថ្លែង​ការណ៍​បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​របស់​អ្នក នៅពេល​អ្នក​រក​ឃើញ​វា ។ តើ​ចំណេះ​ដឹង​របស់​អ្នក​អំពី ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​បានជួយ​អ្នក​យល់​ថា​ហេតុអ្វី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

គូស្វាមីភរិយា​ចំណាស់​មួយគូរ​នៅ​ខាង​មុខ​ព្រះវិហាបរិសុទ្ធ

អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ ។

អ្នកអាច​ស្គាល់​មនុស្ស​ដែល​ពុំ​យល់ស្រប ឬ​ជំទាស់​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​រឿង​អាពាហ៍ពិពាហ៍ ។ ចំពោះ​ការ​បរិយាយ​ដ៏​ជា​ជំនួយ​អំពី​របៀប​ដើម្បី​មាន​ការសន្ទនា​ប្រកប​ដោយ​ការគោរព​ជាមួយ​នឹង​ពួកគេ សូមមើល​វីដេអូ « គំរូ​ប្រចាំ​ថ្ងៃ ៖ នៅពេល​ជំនឿ​ត្រូវ​បាន​គេ​ចោទ​សួរ » (LDS.org) ។

ម៉ាថាយ ១៩:៣–៩, ម៉ាកុស ១០:២–១២

តើ​ព្រះយេស៊ូវ​បង្រៀន​ថា ការ​លែងលះ គ្នា​ជា​រឿង​ពុំ​អាច​ទទួល​យកបាន ឬ​ថា​មនុស្ស​ដែល​បាន​លែង​លះ​គ្នា​ពុំ​គួរ​រៀបការ​ម្ដង​ទៀត​ឬ ?

នៅក្នុង​សុន្ទរកថា​អំពី​ការ​លែងលះគ្នា អែលឌើរ ដាល្លិន  អេក អូក បាន​បង្រៀន​ថា ព្រះវរបិតាសួគ៌ មាន​ព្រះ​រាជបំណង​ចង់​ឲ្យ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​មាន​នៅ​អស់កល្បជានិច្ច ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​ឈ្វេងយល់​ថា​« ដោយសារ​តែ​ដួង​ចិត្ត​[ របស់​យើង ]​រឹងរូស » (ម៉ាថាយ ១៩:៨) រួមទាំង​ការ​ជ្រើសរើស​មិនល្អ និង​អត្មានិយមរបស់​ប្ដី ឬ​ប្រពន្ធ ឬ​ទាំង​ពីរ​នាក់ ទើប​ពេល​ខ្លះ​ចាំបាច់​មាន​ការ​លែងលះ​គ្នា ។

អែលឌើរ អូក បាន​ពន្យល់​ថាព្រះអម្ចាស់ « អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​លែង​លះគ្នា​រៀបការ​ម្ដង​ទៀត តែ​ពុំ​ត្រូវប្រឡូក​ប្រឡាក់​​នៃ​ភាព​អសីលធម៌ ដែលបាន​បញ្ជាក់​នៅ ក្នុង​ក្រឹត្យវិន័យ​ខ្ពស់​ជាង​ទេ ។ លុះត្រា​តែ​សមាជិក​ដែល​បាន​លែងលះ​គ្នា​នោះ បាន​ប្រព្រឹត្ត​អំពើរំលង​ធ្ងន់ធ្ងរ បើ​មិន​ដូច្នោះ​ទេ នោះ​គាត់ ឬ​នាង អាច​មាន​សិទ្ធិ​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​បទដ្ឋាន​នៃ​ភាព​សក្ដិសម​ដូចគ្នា​ដែល​អនុវត្ត​ចំពោះ​សមាជិក​ដទៃទៀត » (« Divorce »Ensignលីអាហូណាខែ​ឧសភា ឆ្នាំ ២០០៧  ទំព័រ ៧០ ) ។

សូមមើល​ផងដែរ « Divorce, » Gospel Topics, topics.lds.org ) ។

ម៉ាថាយ ១៩:១៦–២២ម៉ាកុស ១០:១៧–២២លូកា ១៨:១៨–២៣

ប្រសិនបើ​ខ្ញុំ​ទូល​សួរ​ដល់ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រាប់​ខ្ញុំ​នូវអ្វី​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​គ្រង​នូវជីវិត​អស់កល្បជានិច្ច ។

ដំណើរ​រឿង​របស់​កម្លោះ​អ្នក​មាន​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្មោះត្រង់ ឬ​សិស្ស​ដែល​នៅ​យូរ​អង្វែង​ហើយ​មាន​កង្វល់​ផងដែរ ។ នៅពេល​អ្នក​អានម៉ាកុស ១០:១៧–២២តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​រក​ឃើញ​អំពី​ភាព​ស្មោះត្រង់ និង​ភាពស្មោះ​ពី​ចិត្ត​របស់​កម្លោះ​នោះ ?

ក៏​ដូចជា​កម្លោះ​អ្នក​មាន​ដែរ យើង​ទាំង​អស់​គ្នា​ពុំ​ល្អ​ឥតខ្ចោះ និង​មិន​ពេញលេញ​ទេ ដូច្នេះ​ក្នុង​នាម​ជា​ពួក​សិស្ស យើង​ត្រូវ​សួរ​ថា « តើ​ខ្ញុំ​នៅ ខ្វះ​ចន្លោះ​អ្វី​ទៀត ? »—ហើយ​យើង​គួរតែ​សួរ​វា​ពេញ​មួយ​ជីវិត​របស់​យើង ។ សូម​កត់សម្គាល់​ថា ចម្លើយ​ដែល​បាន​ផ្ដល់​ឲ្យ​ចេញ​ពី​ក្ដីស្រឡាញ់​មក​ពី​ព្រះ​មួយ​អង្គ​ដែល​បាន​ទត​មើល​មក​យើង​ក្នុង​នាម​យើង​ជា​នរណា​ពិតប្រាកដ ( សូមមើលម៉ាកុស ១០:២១) ។ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន​ទូល​សួរ​ដល់​ព្រះអម្ចាស់​អំពី​អ្វី​ដែល​អ្នក​ខ្វះខាត—ហើយ​ទទួល​យក​ចម្លើយ​របស់​ទ្រង់ ?

សូមមើល​ផងដែរ លែរី អរ. ឡូរិន« What Lack I Yet? » Ensignលីអាហូណា, ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ, ៣៣–៣៥; អេស. ម៉ាក ផាមមើរ, « Then Jesus Beholding Him Loved Him, » Ensignលីអាហូណា, ខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៤-១៦ ។

ម៉ាថាយ ២០:១–១៦

មនុស្ស​គ្រប់​រូប​អាច​ទទួល​ពរជ័យ​នៃ​ជីវិត​អស់កល្បជានិច្ច​នៅពេល​ណា​ពួកគេ​ទទួល​ដំណឹងល្អ ។

តើ​អ្នក​អាច​ភ្ជាប់​ទៅ​នឹង​បទពិសោធន៍​របស់​អ្នក​ធ្វើ​ការ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​ដែរ​ឬទេ ? តើ​មាន​មេរៀន​អ្វីខ្លះ​ដែល​អ្នក​រក​ឃើញ​សម្រាប់​ខ្លួន​ឯង​នៅ​ក្នុង​វគ្គ​គម្ពីរ​នេះ ? សារលិខិត​របស់​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន« The Laborers in the Vineyard »(Ensignលីអាហូណាខែឧសភា ឆ្នាំ ២០១២ ទំព័រ ៣១–៣៣ ) អាច​ជួយ​អ្នក​មើល​ឃើញ​ផ្លូវ​ថ្មី​ដើម្បី​អនុវត្ត​រឿង​ប្រៀបប្រដូច​នេះ។ តើ​មាន​ការ​បំផុសគំនិត​បន្ថែម​ទៀត​អ្វីខ្លះ​ដែល​ព្រះវិញ្ញាណ​ប្រទាន​ដល់​អ្នក ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ១៩:១–៩, ម៉ាកុស ១០:១–១២

តើ​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​មក​ពី ការ​ពិភាក្សា​អំពី​ការ​បង្រៀន​របស់​ព្រះ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដែរ​ឬទេ ? បើ​ដូច្នោះ​មែន អ្នកអាច​អាន« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » (Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១០  ទំព័រ ១២៩ ) ។ តើ​ការ​បង្រៀន​នៅ ក្នុង​ការប្រកាស​នេះ​ជួយ​ជម្រះ​ភាពភាន់ច្រឡំ និង​កំហុស​ឆ្គង​នៅ​ក្នុង​សារលិខិត​របស់​ពិភពលោក​ទាក់ទង​នឹង​រឿង​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច​ខ្លះ ?

ម៉ាកុស ១០:២៣–២៧

តើ​ការមាន ទ្រព្យសម្បត្តិ និងការ​ទុកចិត្ត​ទៅលើទ្រព្យសម្បត្តិ​មាន​ភាព​ខុស​គ្នា​អ្វី​ខ្លះ ? ( សូមមើល ម៉ាកុស ១០:២៣–២៤) ។ នៅពេល​អ្នកអាន ខ ២៧, អ្នក​អាច​នឹង​ចង់​ចង្អុល​បង្ហាញ​អំពី​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ៖ « ជាមួយ​នឹង​មនុស្ស​ដែលទុកចិត្ត​លើ​ទ្រព្យសម្បត្តិ, វា​ពុំ​អាច​ទៅ​រួច​ទេ; ប៉ុន្តែ​វាអាច ទៅ​រួច​ជាមួយ​នឹង​មនុស្ស​ដែល​ទុកចិត្ត​ទៅលើ​ព្រះ ហើយ​បោះបង់​អ្វីៗ​ទាំងអស់​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​ជាមួយ​នឹង​មនុស្ស ដូច្នោះ អ្វីៗ​ទាំងអស់ នេះ គឺ​អាច​ធ្វើ​ទៅ​បាន » ( នៅក្នុង ម៉ាកុស ១០:២៧, លេខ​យោង ) ។

ម៉ាថាយ ២០:១–១៦

ដើម្បី​បង្ហាញ​គោលការណ៍​នៅ​ក្នុងម៉ាថាយ ២០:១–១៦អ្នកអាច​រៀបចំ​មាន​ការ​ប្រកួតប្រជែង​សាមញ្ញ​មួយ ដូចជា​ការ​រត់ប្រណាំង​ជិតៗ និង​ការ​សន្យា​ថា​អ្នក​ណា​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់ ។ បន្ទាប់​ពី​មនុស្ស​គ្រប់គ្នា​បាន​បញ្ចប់​ការប្រកួតប្រជែង មនុស្សគ្រប់​គ្នា​បាន​ទទួល​រង្វាន់​ដូចគ្នា ចាប់​ផ្ដើម​ជាមួយ​នឹង​អ្នក​ដែល​បាន​មក​ដល់​ក្រោយ​គេ ហើយ​បញ្ចប់​ជាមួយ​នឹង​អ្នក​ដែល​មក​ដល់​ទីផ្ដាច់​ព្រាត់​មុន​គេ។ តើ​រឿង​នេះ​បង្រៀន​យើង​អំពី​អ្នក​ដែល​ទទួល​ពរជ័យ​នៃ​ជីវិត​អស់កល្បជានិច្ច​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ណា​ខ្លះ ?

ម៉ាថាយ ២០:២៥–២៧; ម៉ាកុស ១០:៤២–៤៥

តើ​ឃ្លា « អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ មាន​អត្ថន័យ​យ៉ាងណា » ? (ម៉ាថាយ ២០:២៧) ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អំពី​គោលការណ៍​នេះ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​នៅ​ក្នុង​គ្រួសារ​យើង វួដ​ឬ​សាខា ឬ​អ្នក​ជិត​ខាង​របស់​យើង​យ៉ាង​ដូចម្ដេច ?

លូកា ១៨:១–១៤

តើ​យើង​រៀន​អ្វីខ្លះ​អំពី ការ​អធិស្ឋាន មកពី​រឿង​ប្រៀបប្រដូច​ទាំង​ពីរ​នេះ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ?

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​អ្នក ។ ជាញឹកញាប់​វា​ងាយ​ស្រួល​ដើម្បី​រៀន នៅពេល​អ្នកអាច​សិក្សា​បទគម្ពីរ​ដោយ​គ្មាន​ការ​រំខាន ។ សូម​រក​ពេល​មួយ​ដែល​ល្អ​សម្រាប់​អ្នក ហើយ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​សិក្សា​ដោយ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ម៉ោង​នោះ​រាល់​ថ្ងៃ ។

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ​ហិនរីឆ ហូហ្វមិន