ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៣–១៩ ខែ ឧសភា ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨ ៖ ‹ តើ​នៅ​ខ្វះ​អ្វី​ទៀត ? ›


« ថ្ងៃទី ១៣–១៩ ខែ ឧសភា ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨ ៖ ‹ តើ​នៅ​ខ្វះ​អ្វី​ទៀត ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៣–១៩ ខែ ឧសភា ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ពួក​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ

ថ្ងៃទី ១៣–១៩ ខែ ឧសភា

ម៉ាថាយ ១៩–២០, ម៉ាកុស ១០, លូកា ១៨

« តើ​នៅ​ខ្វះ​អ្វី​ទៀត »?

សូម​អាន ម៉ាថាយ ១៩–២០; ម៉ាកុស ១០ និង លូកា ១៨ ដោយ​គិត​ក្នុង​ចិត្ត​ដល់​កុមារ​ដែល​អ្នក​បង្រៀន ។ សូម​កត់ត្រា​រាល់​ការបំផុស​គំនិត​នានា​ដែល​អ្នក​ទទួល​បាន ។ ការរៀបចំ​មេរៀន​របស់​អ្នក​នឹង​ជួយ​ដល់​អ្នក​ឲ្យ​បង្រៀន​កុមារ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ដឹង​មកពី​ជំពូក​ទាំងនេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​កុមារ​ប្រាប់​ដល់​កុមារ​ក្នុង​ថ្នាក់​នូវ​អ្វីមួយ​ដែល​ពួកគេ​ស្រឡាញ់​អំពី​គ្រួសារ​របស់​ពួកគេ ។ អ្នក​ថែម​ទាំង​អាច​សុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​កុមារ​ទាំងឡាយ​ផ្ដល់​នូវ​រូបភាព​ក្រុមគ្រួសារ​របស់​ខ្លួន​ដល់​កូនៗ​របស់​ពួកគាត់​ដើម្បី​ចែកចាយ​ជាមួយ​នឹង​កុមារ​ក្នុង​ថ្នាក់​ផងដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាកុស ១០:៦–៨

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

តើ​កុមារ​ដែល​អ្នក​បង្រៀន​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​ការរៀន​សូត្រ​អំពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​យ៉ាង​ដូចម្ដេច ? វា​ប្រហែល​មាន​ប្រយោជន៍​ដើម្បី​បើក​មើល « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០  ទំព័រ ១២៩ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ាកុស ១០:៦–៨ ដល់​កុមារ ហើយ​សូម​បង្ហាញ​រូបភាព​គូស្វាមី​ភរិយា​ដែល​រៀបការ​មួយ​គូ ។ សូម​ឲ្យ​កុមារ​ចង្អុល​ទៅ​បុរស និង​ស្ដ្រី​នៅពេល​ពួកគេ​ឮ​អ្នក​អាន​ពាក្យ បុរស និង ស្ត្រី ។ សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​រៀបការ​ជាមួយ​នឹង​គ្នា ( សូមមើល លោកុប្បត្តិ ១:២៧–២៨ ) ។

  • សូម​បង្ហាញ​រូបភាព​អំពី​គ្រួសារ និង​ព្រះវិហារ​បរិសុទ្ធ ។ សូម​ពន្យល់​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​ជាមួយ​នឹង​គ្នា​ជា​រៀងរហូត​តទៅ ។ សូម​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​ដែល​មាន​ឪពុកម្ដាយ​ដែល​មិន​ទាន់​បាន​ផ្សារភ្ជាប់​នៅឡើយ ។

  • សូម​ច្រៀង « ក្រុម​គ្រួសារ​រីករាយ » សៀវភៅ​ចម្រៀង​កុមារទំព័រ ១០៤ ។ សូម​ឲ្យ​កុមារ​ចង្អុល​មក​ខ្លួន​គេ ពេលណា​ដែល​ពួកគេ​ច្រៀង​ពាក្យ « ខ្ញុំ » និង « យើង » ។ សកម្មភាព​នេះ​អាច​ធ្វើ​សារឡើង​វិញ​បី​បួន​ដង​បាន ។ សូម​ឲ្យ​កុមារ​ចែកចាយ​ពី​រឿង​សប្បាយៗ​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។ ហេតុអ្វី​ពួកគេ​មាន​អំណរគុណ​ចំពោះ​ក្រុមគ្រួសារ​របស់​ពួកគេ ?

  • សូម​ច្រៀង​ចម្រៀង​មួយ​អំពី​ព្រះវិហារ​បរិសុទ្ធ ឬ​ក្រុមគ្រួសារ​ដូចជា​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ »« ក្រុមគ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជានិរន្តរ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩, ៩៨ ។ សូម​ឲ្យ​កុមារ​កាន់​រូបភាព​ព្រះវិហារ​បរិសុទ្ធ ឬ​ក្រុមគ្រួសារ ហើយ​ឲ្យ​ពួកគេ​លើក​រូបភាព​របស់​ពួកគេ​ឡើង នៅពេល​ពួកគេ​ច្រៀង « ព្រះវិហារ​បរិសុទ្ធ » ឬ « ក្រុមគ្រួសារ » ។ ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ស្វាមី​ភរិយា​វ័យ​ចំណាស់​ឈរ​នៅ​ពី​មុខ​ព្រះវិហារ​បរិសុទ្ធ

អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ ។

ម៉ាកុស ១០:១៣–១៦

ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​កូន​តូចៗ​មក​រក​ទ្រង់ ដើម្បី​ទ្រង់​អាច​ប្រទានពរ​ដល់​ពួកគេ ។

ដំណើរ​រឿង​នេះ​ផ្ដល់​នូវ​ឱកាស​មួយ​ដើម្បី​ជួយ​កុមារ​ឲ្យ​មាន​អារម្មណ៍​ថា​ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ​ខ្លាំង​ប៉ុណ្ណា ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​រឿង​នៅក្នុង ម៉ាកុស ១០:១៣–១៦ ជា​សម្ដី​របស់​អ្នក​ផ្ទាល់ ។ អ្នក​ក៏​អាច​ចាក់​បង្ហាញ​វីដេអូ « Suffer the Little Children to Come unto Me » ( LDS.org ) ផងដែរ ។ តើ​កុមារ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​ចំពោះ​ពួកគេ​នៅពេល​ណា ? សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ទៅ​កាន់​កុមារ​ថា ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ ហើយ​សព្វ​ព្រះទ័យ​ប្រទាន​ពរជ័យ​ដល់​ពួកគេ ។

  • សូម​ដាក់​បង្ហាញ​រូបភាព ព្រះគ្រីស្ទ និង​កូនក្មេង​( សៀវភៅ​រូបភាព​ដំណឹងល្អទំព័រ ៤៧ ) ។ សូម​ពន្យល់​ថា ប្រសិនបើ​យើង​ចង់​ក្លាយ​ដូចជា​កូនក្មេង​ដែល​អង្គុយ​នៅក្បែរ​ព្រះយេស៊ូវ នោះ​យើង​អាច​ធ្វើតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់ ព្រមទាំង​មនុស្ស​ផ្សេង​ទៀត​ផងដែរ ។ តើ​កុមារ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ក្លាយ​ដូចជា​កុមារ​ដែល​អង្គុយ​នៅក្បែរ​ព្រះយេស៊ូវ ?

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​ខ្លួន​គេ​ដែល​ត្រូវ​បាន​ប្រទានពរ​ដោយ​ព្រះយេស៊ូវ ( សូមមើល ម៉ាកុស ១០:១៦ ) ។

ម៉ាកុស ១០:១៧–២២

បើ​យើង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​អ្នកមាន​វ័យ​ក្មេង​ម្នាក់​ដែល​ចង់​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​—​ជា​ជីវិត​មួយ​ដូចជា​ព្រះវរបិតាសួគ៌​—​នោះ​គាត់​ត្រូវ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ដំណើររឿង​អ្នក​មាន​វ័យ​ក្មេង​នេះ​នៅក្នុង ម៉ាកុស ១០:១៧–២២ ជាមួយ​នឹង​កុមារ ។ ( សូមមើល​ផងដែរ « ជំពូក​ទី ៤២ ៖ អ្នកមាន​វ័យ​ក្មេង »រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១០៥–៦ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើគេហទំព័រ LDS.org ) ។ សូម​ឲ្យ​ពួកគេ​ស្ដាប់​រក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​យុវជន​នេះ​ឲ្យ​ធ្វើ និង​របៀប​ដែល​យុវជន​រូប​នេះ​បាន​ឆ្លើយតប​វិញ ។

  • សូម​តំណាល​រឿង​មួយ ឬ​ច្រើន​អំពី​កុមារ​ដែល​សុំ​ពាក្យ​ទូន្មាន ឬ​ការដឹកនាំ​ពី​ឪពុកម្ដាយ​របស់​ពួកគេ ប៉ុន្ដែ​បែរ​ជា​មិន​បាន​ធ្វើតាម ឬ​គោរព​តាម​ពាក្យ​នោះ​ទៅវិញ ។ តើ​មាន​រឿង​មួយ​ចំនួន​អ្វី​ខ្លះ​ដែល​ព្រះវរបិតាសួគ៌​សុំ​ឲ្យ​យើង​ធ្វើ ? តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ?

  • សូម​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​បាន​ទទួល​ការបំផុស​គំនិត​ផ្ទាល់​ខ្លួន​ឲ្យ​ធ្វើ​អ្វីមួយ​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ដ៏​ប្រសើរ​ម្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាកុស ១០:៦–៨

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុមគ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

រឿង​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​អាពាហ៍ពិពាហ៍​អាច​ជួយ​ដល់​កុមារ នៅពេល​ពួកគេ​ជួប​ប្រទះ​នឹង​សារ​លិខិត​ដែល​ផ្ទុយ​ទៅនឹង​គោលការណ៍​នេះ​នៅក្នុង​ពិភពលោក​នេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន ម៉ាកុស ១០:៦–៨ ឮៗ ។ សូម​ពន្យល់​ថា នៅ​ជាប់​នឹង មាន​ន័យ​ថា « មិន​ឃ្លាត​ពី​គ្នា » ឬ « នៅ​កៀក​នឹង » អ្វី​មួយ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​ស្វាមី និង​ភរិយា​ត្រូវ​នៅ​ជាប់​ជាមួយ​គ្នា ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​ធ្វើការ​ជា​ដៃគូ​នោះ ?

  • សូម​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​មកពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ហើយ​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​របស់​វា ៖ « ភេទ​ប្រុស​ស្រី​គឺជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង​គោលបំណង​របស់​បុគ្គល​ម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង​នៅ​អស់កល្ប​ជានិច្ច » ។

  • សូម​ឲ្យ​កុមារ​ជួយ​អ្នក​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « ហេតុអ្វី​បានជា​ក្រុមគ្រួសារ​មាន​សារៈសំខាន់​នៅក្នុង​សាសនាចក្រ ? » ឬ « ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ? » សូម​ច្រៀង​រួម​គ្នា​នូវ​បទ « ក្រុមគ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជានិរន្តរ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៨ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​កុមារ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​អាន​បទគម្ពីរ​មួយ​មកពី​បញ្ជី​នេះ ៖ ម៉ាកុស ១០:៦–៨; កូរិនថូស ទី១ ១១:១១; គ. និង ស. ៤២:២២; ១៣១:១–៤; និង ម៉ូសេ ៣:១៨, ២១–២៤ ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​អាពាហ៍ពិពាហ៍ ?

ម៉ាកុស ១០:១៧–២២

ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​អភិវឌ្ឍ​ទៅមុខ ។

អ្នកមាន​វ័យ​ក្មេង​បាន​ទៅរក​ព្រះយេស៊ូវ ហើយ​បាន​ទទួល​ការណែនាំ​ជាក់លាក់​ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​រូប​គាត់ ។ តើ​អ្នក​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ស្វែងរក​ការដឹកនាំ​ស្រដៀង​គ្នា​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្វែងរក​ខគម្ពីរ​មួយ​នៅក្នុង ម៉ាកុស ១០:១៧–២២ ដែល​រៀបរាប់​ពី​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ពន្យល់​ថា ការប្រឹក្សា​ដែល​ព្រះយេស៊ូវ​បាន​ផ្ដល់​ដល់​អ្នកមាន​រូប​នេះ​គឺ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន ហើយ​យើង​ទាំងអស់​គ្នា​អាច​ទទួល​បាន​ការដឹកនាំ​ផ្ទាល់ខ្លួន​មកពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បាន ។

  • សូម​អាន ម៉ាកុស ១០:១៧–២២ រួមគ្នា ។ សូម​ឲ្យ​កុមារ​សរសេរ​បទបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ទៅ​អ្នកមាន​វ័យ​ក្មេង​រូប​នេះ​ឲ្យ​ធ្វើ​តាម​នៅលើ​ក្ដារខៀន ( សូមមើល ខទី ១៩ ) ។ តើ​គាត់​មាន​អ្វី​ទៀត​ដែល​ត្រូវ​ធ្វើ ? ( សូមមើល ខទី ២១ ) ។ សូម​លើក​ទឹកចិត្ត​ឲ្យ​កុមារ​គិត​អំពី​រឿង​ផ្សេងៗ​ដែល​ពួកគេ​ត្រូវ​ចាប់ផ្ដើម​ធ្វើ ឬ​ឈប់​ធ្វើ​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ។ តើ​មាន​វិធី​មួយ​ចំនួន​អ្វីខ្លះ ដែល​យើង​អាច​រកឃើញ​អ្វី​ដែល​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​នោះ ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​កុមារ​ប្រាប់​ក្រុមគ្រួសារ​របស់​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរ​ចំពោះ​ពួកគាត់ ប្រហែល​ដោយ​ការសរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ឪពុក​ម្ដាយ​របស់​ពួកគេ ឬ​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំឡុង​ពេលរាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​យកចិត្ត​ទុកដាក់​ចំពោះ​កុមារ ។ តើ​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ឆ្លើយ​តប​នឹង​សកម្មភាព​រៀនសូត្រ​នានា​យ៉ាង​ដូចម្ដេច ? ប្រសិនបើ​ពួកគេ​មើល​ទៅ​មិន​សូវ​ចូលរួម​ក្នុង​សកម្មភាព​ទេ នោះ​វា​អាច​ជា​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាព​ផ្សេង​ទៀត ឬ​ចេញ​ដើរ​បន្ដិច​ដោយ​គារវភាព ។ ប៉ុន្ដែ ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា កុមារ​ចូលរួម ហើយ​រៀន​ពី​ផ្នែក​មួយ​ចំនួន​នៃ​មេរៀន​នេះ សូម​កុំ​មាន​អារម្មណ៍​តានតឹង​ដើម្បី​បន្ដ​ទៅមុខ ដើម្បី​ប្រាកដ​ថា អ្នក​បាន​បង្រៀន​គ្រប់​ចំណុច​មេរៀន​ទាំងអស់​ឡើយ ។