ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៦–១២ ខែ ឧសភា លូកា ១២–១៧; យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ ›


« ថ្ងៃទី ៦–១២ ខែ ឧសភា លូកា ១២–១៧, យ៉ូហាន ១១ ៖ ‹ សូម​អរ​សប្បាយ​ជាមួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ៦–១២ ខែ ឧសភា លូកា ១២–១៧, យ៉ូហាន ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

បុរស​ឱបក្រសោប​កូនប្រុស​របស់​គាត់

កូនប្រុស​ខ្ជះខ្ជាយ ដោយ លីស លេម៉ុន ស្វិនដល

ថ្ងៃទី ៦–១២ ខែ ឧសភា

លូកា ១២–១៧, យ៉ូហាន  ១១

« សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ »

សូម​អាន លូកា ១២–១៧ និង យ៉ូហាន ១១ សូម​ស្វែង​រក​មើល​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ពី​សេចក្ដីពិត​នៅក្នុង​ជំពូក​ទាំងនេះ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​រំឭក​កុមារ​អំពី​រឿង​ប្រៀប​ប្រដូច និង​រឿង​តំណាល​នានា​មួយ​ចំនួន​ដែល​មាន​នៅក្នុង លូកា ១២–១៧ និង យ៉ូហាន ១១ រួច​ឲ្យ​ពួកគេ​ជ្រើសរើស​យក​ខគម្ពីរ​មួយ ហើយ​គូរ​រូបភាព​នៃ​សាច់រឿង​ក្នុង​ខគម្ពីរ​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

លូកា ១៥

ព្រះវរបិតាសួគ៌​មាន​ព្រះ​ទ័យ​ឲ្យ​កូនចៅ​ទាំងអស់​របស់​ទ្រង់​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។

ប្រហែល​ជា​មាន​កុមារ​មួយ​ចំនួន​នៅក្នុង​ថ្នាក់​របស់​អ្នក ដែល​មិន​បាន​ចូលរួម​ក្នុង​ថ្នាក់​បឋមសិក្សា​ទៀងទាត់ ។ តើ​អ្នក​អាច​បំផុស​គំនិត​ដល់​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ឈោង​ទៅ​ជួយ​កុមារ​ដែល​មិន​មក​ទៀងទាត់​ទាំងនោះ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កាក់​មួយ​ទៅ​កុមារ​ម្នាក់ ឲ្យ​រូបភាព​កូនចៀម​មួយ​ទៅ​កុមារ​ម្នាក់​ទៀត ហើយ​ឲ្យ​រូបភាព​កូនប្រុស​ខ្ជះខ្ជាយទៅ​កុមារ​ម្នាក់​ទៀត ( LDS.org ) ។ សូម​ប្រាប់​រឿង​ប្រៀប​ប្រដូច​ទាំងបី​ដែល​មាន​នៅក្នុង លូកា ១៥ ហើយ​ឲ្យ​កុមារ​លើក​កាក់ ឬ​រូបភាព​របស់​ពួកគេ​ឡើង កាល​អ្នក​និយាយ​ដល់​ពាក្យ​នោះ ។ អ្នក​អាច​ឲ្យ​កុមារ​តំណាល​ប្រាប់​រឿង​ប្រៀប​ប្រដូច​ទាំងនេះ​សារឡើង​វិញ​ដល់​គ្នា​ទៅវិញ​ទៅមក​ជា​ពាក្យ​សម្ដី​របស់​គេ​ផ្ទាល់ ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​បាត់បង់​អ្វីមួយ ។ សូម​ពន្យល់​ថា មនុស្ស​អាច​វង្វេង​ខាង​វិញ្ញាណ ពេល​ពួកគេ​មិន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ឬ​ពេល​ពួកគេ​បែរ​ចេញ​ពី​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា រឿង​ប្រៀប​ប្រដូច​ទាំងនេះ​បង្រៀន​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ជួយ​មនុស្ស​ដែល​វង្វេង​ឲ្យ​ត្រឡប់​មក​កាន់​ទ្រង់​វិញ ។

  • សូម​ឲ្យ​កុមារ​គិត​អំពី​កុមារ​ផ្សេង​ទៀត​ដែល​មិន​បាន​មក​កាន់​ថ្នាក់​បឋមសិក្សា ។ សូម​ជួយ​ពួកគេ​ឲ្យ​សរសេរ​លិខិត​អញ្ជើញ​មួយ​ទៅ​កុមារ​ទាំងនេះ​ឲ្យ​មក​ចូលរួម​នៅក្នុង​ថ្នាក់​បឋមសិក្សា ឬ​សកម្មភាព​ថ្នាក់​បឋមសិក្សា​មួយ​វិញ ។ តើ​អ្នក​អាច​ជួយ​កុមារ​ទាំងនេះ​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ដែល​មាន​សម្រាប់​ពួកគេ​ដោយ​របៀប​ណា​ទៀត ?

លូកា ១៧:១១–១៩

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ដល់​ព្រះវរបិតា​សួគ៌ ដោយ​ការមាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ខ្ញុំ ។

តើ​រឿង​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់​អាច​លើក​ទឹកចិត្ត​ដល់​កុមារ​ឲ្យ​មាន​អំណរគុណ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​តំណាល​រឿង​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់​ដែល​ត្រូវបាន​ប្រោស​ឲ្យ​ជា​ដោយ​ព្រះយេស៊ូវ ។ សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​រាប់​ម្រាមដៃ​របស់​ពួកគេ​ដល់​ដប់ ។ រួច​សុំ​ឲ្យ​ពួកគេ​ដាក់​ម្រាមដៃ​ប្រាំបួន​ចុះ​ដើម្បី​បង្ហាញ​ពី​មនុស្ស​ឃ្លង់​មួយ​រូប​ដែល​បាន​អរព្រះគុណ​ដល់​ព្រះយេស៊ូវ ។ តើ​កុមារ​បាន​បង្ហាញ​ការដឹងគុណ​របស់​ពួកគេ​ដល់​មិត្ត​ម្នាក់ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់​នៅពេល​ណា ?

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​សម្ដែង​រឿង​អ្វីមួយ​ដែល​ពួកគេ​មាន​អំណរគុណ ហើយ​សុំ​ឲ្យ​កុមារ​ក្នុង​ថ្នាក់​ទាយ​ថា​វា​គឺជា​អ្វី។ សូម​ឲ្យ​កុមារ​ចែកចាយ​របៀប​ដែល​យើង​អាច​បង្ហាញ​ព្រះវរបិតាសួគ៌​ថា យើង​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​យើង ។

យ៉ូហាន ១១:១–៤៦

យើង​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

ម៉ាថា ដែល​ជា​បងស្រី​របស់​ឡាសារ បាន​ទូល​ទៅ​ព្រះយេស៊ូវ​ថា ៖ « ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ៍​មែន » ( យ៉ូហាន ១១:២៧ ) ។ រឿង​របស់​ម៉ារា ម៉ាថា និង​ឡាសារ អាច​ពង្រឹង​ដល់​ទីបន្ទាល់​របស់​កុមារ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប​ដំណើររឿង​ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​ផុត​ពី​សេចក្ដី​ស្លាប់ ( សូមមើល « ជំពូកទី ៤៣ ៖ ព្រះយេស៊ូវ​ប្រោស​ឡាសារ​ឲ្យ​បាន​រស់​ឡើង​វិញ » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១០៧–៩ ឬ​វីដេអូ​ដែល​ដូចគ្នា​នេះ​នៅលើ LDS.org ) ហើយ​សូម​បង្ហាញ​មែកឈើ​ងាប់​មួយ និង​ដើមឈើ​រស់​មួយ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ដោយសារ​តែ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​ដែល​ស្លាប់​ទៅ​នឹង​ត្រូវ​រស់​ឡើង​វិញ​ម្ដង​ទៀត ហើយ​នឹង​រស់នៅ​ជា​រៀង​រហូត ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ឃ្លា​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ ម៉ាថា ថា « ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត » ( យ៉ូហាន ១១:២៥ ) ។ សូម​ពន្យល់​ថា ដោយសារ​តែ​ការរស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​ឃើញ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ទៅ​នោះ​ជា​ថ្មី​ម្ដង​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

លូកា ១៥

ខ្ញុំ​អាច​ជួយ​ព្រះយេស៊ូវ​ឲ្យ​ស្វែងរក​កូន​ចៀម​ដែល​វង្វេង​បាត់​របស់​ទ្រង់ ។

កុមារ​អាច​មិន​ដឹង​ថា មាន​កុមារ​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ដែល​មិន​បាន​មក​កាន់​ថ្នាក់​បឋមសិក្សា​ឡើយ ។ តើ​អ្នក​អាច​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ​ឈោង​ទៅ​ជួយ​ដល់​កុមារ​ទាំងនេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចាត់តាំង​កុមារ​ម្នាក់ៗ​ឲ្យ​អាន​រឿង​ប្រៀប​ប្រដូច​ដោយ​ស្ងាត់ស្ងៀម ដោយ​អាន​រឿង​ចៀម​ដែល​បាត់​ក៏​បាន ឬ​រឿង​ប្រាក់​កាក់​ដែល​បាត់​ក៏​បាន ដែល​មាន​នៅក្នុង លូកា ១៥:១–១០ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • សូម​សរសេរ​ឈ្មោះ​ទាំងនេះ​នៅលើ​ក្ដារខៀន ៖ ឪពុក កូនប្រុស​ច្បង និង កូនប្រុស​ពៅ ។ សូម​បង្ហាញ​វីដេអូ « កូនប្រុស​ខ្ជះខ្ជាយ » ( LDS.org ) ហើយ​ផ្អាក​វា​ម្ដង​ម្កាល ដើម្បី​ឲ្យ​កុមារ​អាច​សរសេរ​នៅលើ​ក្ដារខៀន​អំពី​អារម្មណ៍​របស់​មនុស្ស​ដែល​មាន​នៅក្នុង​រឿង​នោះ ។

  • សូម​ឲ្យ​កុមារ​ម្នាក់​ចាកចេញ​ពី​បន្ទប់ កាល​កុមារ​ផ្សេង​ទៀត​លាក់​ប្រាក់កាក់​មួយ ឬ​កូនចៀម​ក្រដាស ។ សូម​ឲ្យ​កុមារ​នោះ​ត្រឡប់​មក​វិញ ហើយ​រកមើល​ប្រាក់កាក់ ឬ​កូនចៀម​នោះ ។ សូម​រំឭក​កុមារ​ថា មនុស្ស​អាច​វង្វេង​ចេញ​ពី​ពរជ័យ​ដំណឹងល្អ​ទាំងឡាយ ។ សូម​ឲ្យ​ពួកគេ​លើក​ឡើង​ពី​របៀប​ដែល​ពួកគេ​អាច​ឈោង​ទៅ​ជួយ​មនុស្ស​ទាំងនេះ​បាន ។ សូម​ច្រៀង​ជាមួយ​នឹង​កុមារ​រួម​គ្នា​នូវ​បទ « បណ្តូល​ចិត្ត​របស់​អ្នក​គង្វាល » ទំនុក​តម្កើង លេខ ១៣៦ ហើយ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីអំណរ​ដែល​កើត​មាន នៅពេល​មនុស្ស​ត្រឡប់​ទៅ​កាន់​ព្រះ​វិញ ។

  • សូម​ពន្យល់​ថា ព្រះយេស៊ូវ​បាន​ប្រើ​រឿង​កូនចៀម​ដែល​បាត់ ប្រាក់​កាក់​ដែល​បាត់ និង​កូនប្រុស​ខ្ជះខ្ជាយដើម្បី​តំណាង​ឲ្យ​មនុស្ស​ដែល « វង្វេង » ដោយសារ​ពួកគេ​មិន​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ ។ សូម​ឲ្យ​កុមារ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់​ដែល​មិន​បាន​មក​កាន់​ព្រះវិហារ ។ តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ដល់​មនុស្ស​ទាំងនេះ​ឲ្យទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ចំពោះ​ពួកគេ ?

ព្រះយេស៊ូវ​ជាមួយ​នឹង​កូនចៀម​នៅលើ​ស្មា

ចៀម​ដែល​បាត់ ដោយ លីស ឡេមិន ស្វីនដល

លូកា ១៧:១១–១៩

ខ្ញុំ​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ដល់​ព្រះវរបិតា​សួគ៌ ដោយ​ការមាន​អំណរ​គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ខ្ញុំ ។

រឿង​និទាន​អំពី​មនុស្ស​ឃ្លង់​ដប់​នាក់​អាច​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​បង្ហាញ​សេចក្ដី​ដឹងគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​ពរជ័យ​ទាំងឡាយ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​តំណាល​រឿង​មនុស្ស​ឃ្លង់​ទាំង​ដប់​រួម​គ្នា ។ តើ​មនុស្ស​ឃ្លង់​ដែល​បាន​ថ្លែង​អំណរគុណ​នោះ ត្រូវ​បាន​ប្រទានពរ​ចំពោះ​សេចក្ដី​ដឹងគុណ​របស់​គាត់​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ក៏​វា​សំខាន់​ដើម្បី​អរព្រះគុណ​ដល់​ព្រះ​សម្រាប់​ពរជ័យ​ទាំងឡាយ​របស់​យើង ?

  • សូម​ឲ្យ​កុមារ​សរសេរ​រឿង​ដែល​ពួកគេ​មាន​អំណរគុណ​ដែល​ចាប់ផ្ដើម​ពី​អក្សរ​នីមួយៗ​នៃ​ឈ្មោះ​របស់​ពួកគេ ។

  • សូម​ឲ្យ​កុមារ​សរសេរ​ក្រដាស​ថ្លែង​អំណរគុណ​ទៅកាន់​ព្រះវរបិតាសួគ៌​ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកគេ ។ ពួកគេ​អាច​ព្យួរ​ក្រដាស​ទាំងឡាយ​ក្បែរ​គ្រែ​គេង​របស់​ពួកគេ​ដើម្បី​រំឭក​ពួកគេ​ឲ្យ​បង្ហាញ​សេចក្ដី​ដឹងគុណ នៅពេល​ពួកគេ​អធិស្ឋាន ។

យ៉ូហាន ១១:១–៤៦

យើង​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

តើ​អ្នក​អាច​ប្រើ​រឿង​របស់​ម៉ារា ម៉ាថា និង​ឡាសារ ដើម្បី​ជួយ​ដល់​កុមារ​ឲ្យ​ដឹង ដូច​ដែល​ម៉ាថា​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា « ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ដោយ​របៀប​ណា ? ( យ៉ូហាន ១១:២៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ប្រយោគ​មួយ​ចំនួន​ដែល​បាន​និយាយ​ដោយ​មនុស្ស​នៅក្នុង យ៉ូហាន ១១ ដាក់​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​ទស្សន៍ទាយ​ថា តើ​នរណា​បាន​និយាយ​ប្រយោគ​នីមួយៗ​នោះ ហើយ​សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ក្នុង យ៉ូហាន ១១ ដើម្បី​ពិនិត្យ​មើល​ការទាយ​របស់​ពួកគេ ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​ពួកគេ​គឺជា​ព្រះយេស៊ូវ ម៉ាថា ម៉ារា ឬ​ឡាសារ​នោះ ? តើ​ការជឿ​លើ​ព្រះយេស៊ូវ​អាច​ជួយ​យើង នៅពេល​យើង​ក្រៀមក្រំ ឬ​ភ័យខ្លាច​ដោយ​របៀប​ណា ?

  • សូម​អាន​ទីបន្ទាល់​របស់​ម៉ាថា​ដែល​មាន​នៅក្នុង យ៉ូហាន ១១:២០–២៧ ។ ចូរ​សុំ​ឲ្យ​កុមារ​រកមើល​ពាក្យ និង​ឃ្លា​នានា​ដែល​បង្ហាញ​ថា ម៉ាថា​បាន​មាន​សេចក្ដី​ជំនឿ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មាន​សេចក្ដី​ជំនឿ​នៅពេល​វា​ពិបាក ?

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ យ៉ូហាន ១១:២៥ ។ សូម​ពន្យល់​ថា មនុស្ស​គ្រប់រូប​នឹង​ត្រូវ​រស់​ឡើង​វិញ ប៉ុន្ដែ​មាន​តែ​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ហើយ​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ម្ដង​ទៀត ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ឲ្យ​ក្រដាស​មួយ​ចំនួន ឬ​សៀវភៅ​កត់ចំណាំ​តូច​មួយ​ដល់​កុមារ ដើម្បី​ពួកគេ​អាច​ប្រើ​វា​សរសេរ ឬ​គូរ​រឿង​អ្វីៗ​ដែល​ពួកគេ​មាន​អំណរ​ពេញ​ក្នុង​មួយ​សប្ដាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការធ្វើ​សារឡើង​វិញ​គឺជា​គន្លឹះ​មួយ​សម្រាប់​ការរៀនសូត្រ ។ កុមារ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​មក​ពី​ការស្ដាប់​គោលការណ៍​ដំណឹងល្អ ឬ​ការធ្វើ​សកម្មភាព​មួយ​ច្រើន​ជាង​ម្ដង ។ សូម​ព្យាយាម​ធ្វើ​សកម្មភាព​ផ្សេងៗ​សារ​ឡើង​វិញ​តាម​របៀប​ជាច្រើន​ខុសៗ​គ្នា ។