ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ ឧសភា ។ ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០, យ៉ូហាន ១២ ៖ ‹ មើល ស្ដេច​ឯង​ទ្រង់​យាង​មក ›


« ថ្ងៃទី ២០–២៦ ខែ ឧសភា ។ ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០, យ៉ូហាន ១២ ៖ ‹ មើល ស្ដេច​ឯង​ទ្រង់​យាង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ២០–២៦ ខែ ឧសភា ។ ម៉ាថាយ ២១–២៣, ម៉ាកុស ១១, លូកា ១៩–២០, យ៉ូហាន ១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

បុរស​នៅលើ​ដើមឈើ កាល​ព្រះយេស៊ូវ​យាង​មក​ដល់

លោកសាខេ​នៅលើ​ដើម​ឧទុម្ពរ ដោយ ជេមស៍ ធីសុទ្ធ

ថ្ងៃទី ២០–២៦ ខែ ឧសភា

ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២

« មើល ស្ដេច​ឯង​ទ្រង់​យាង​មក »

កាល​អ្នក​អាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ និង យ៉ូហាន ១២ សូម​យកចិត្ត​ទុកដាក់​ទៅលើ​ចំណាប់​អារម្មណ៍​ដែល​អ្នក​ទទួល​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​មើល « ការបំពេញ​តាម​តម្រូវការ​របស់​កុមារ​តូចៗ » នៅ​ទំព័រ​ដំបូង​នៃ​សៀវភៅ​សិក្សា​នេះ នូវ​រឿង​នានា​ដែល​ត្រូវ​ទុក​ក្នុង​ចិត្ត កាល​អ្នក​បង្រៀន​គោលការណ៍​ទាំងនេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​រូបភាព​នេះ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

លូកា ១៩:១–១០

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​ទ្រង់​ស្គាល់​ខ្ញុំ​តាម​ឈ្មោះ ។

កាល​អ្នក​អាន​អំពី​ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​លោក​សាខេ តើ​សារលិខិត​អ្វី​ដែល​អ្នក​រកឃើញ ដែល​អាច​ប្រទានពរ​ដល់​កុមារ​ដែល​អ្នក​បង្រៀន ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព លោកសាខេ​នៅលើ​ដើម​ឧទុម្ពរLDS.org ) ។ សូម​ជួយ​កុមារ​ឲ្យ​រកមើល​លោកសាខេ ហើយ​ហៅ​ឈ្មោះ​របស់​លោក ។ សូម​បង្កើត​សកម្មភាព​ឲ្យ​កុមារ​ធ្វើ នៅពេល​អ្នក​តំណាល​ប្រាប់​រឿង​លោកសាខេ និង ព្រះយេស៊ូវ​—​ឧទាហរណ៍ ដោយ​​ជំអឺត​ជើង​ដើម្បី​មើល​ហ្វូង​មនុស្ស ឬ​ធ្វើ​ជា​ឡើង​ដើមឈើ ។ សូម​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​លោក​សាខេ ហើយ​ហៅ​លោក​តាម​ឈ្មោះ​របស់​លោក ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​ក៏​ស្គាល់​កុមារ​ម្នាក់ៗ និង​ឈ្មោះ​របស់​ពួកគេ​ផង​ដែរ ។

  • សូម​យក​ស៊ុម​រូបថត​ទទេ​ទៅកាន់​ថ្នាក់​រៀន ឬ​ធ្វើ​ស៊ុម​មួយ​ពី​ក្រដាស ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ប្ដូរ​វេនគ្នា​កាន់​ស៊ុម​នេះ​នៅ​ពី​មុខ​របស់​គាត់ ខណៈ​កុមារ​ផ្សេង​ទៀត​ក្នុង​ថ្នាក់​និយាយ​ថា « ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​ស្គាល់ [ ឈ្មោះ​របស់​កុមារ ] » ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្ដូរវេន​គ្នា​ធ្វើ​ជា​ឡើង​ដើមឈើ ដូចជា​លោកសាខេ​បាន​ធ្វើ ។ សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​ក្នុង​ថ្នាក់​និយាយ​ថា « ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​ស្គាល់ [ ឈ្មោះ​របស់​កុមារ ] » ។

  • សូម​ច្រៀង​រួមគ្នា​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ »សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២ ហើយ​សូម​ឲ្យ​កុមារ​ស្ដាប់​រក​រឿង​ដែល​ជួយ​ពួកគេ​ឲ្យដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។

ម៉ាថាយ ២១:១២–១៤

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទី​បរិសុទ្ធ​មួយ ។

ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ថា ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទី​បរិសុទ្ធ​មួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធសៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៥១ ) ហើយ​តំណាល​ប្រាប់​រឿង​ដូច​បាន​កត់ត្រា​នៅក្នុង ម៉ាថាយ ២១:១២–១៤ ។ សូម​ជួយ​កុមារ​ឲ្យ​រកឃើញ​រូប​ប្រាក់កាក់ និង​សត្វធាតុ​នានា​នៅក្នុង​រូបភាព​នេះ ។ រួច​សូម​ពិភាក្សា​ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នកដូរ​ប្រាក់ និង​អ្នក​លក់​សត្វ​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អទំព័រ ១១៧–២១ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​កាល​ពួកគេ​ឃើញ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ប្រាប់​កុមារ​ថា អារម្មណ៍​ទាំងនោះ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់យើង​ថា ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទី​បរិសុទ្ធ​មួយ ។ សូម​ឲ្យ​កុមារ​សម្ដែង​ធ្វើ​ដូចជា​ពួកគេ​បាន​នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឧទាហរណ៍ ពួកគេ​អាច​និយាយ​ខ្សឹបៗ ហើយ​អង្គុយ​ដោយ​គារវភាព ។ សូម​ច្រៀង​រួមគ្នា​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ហើយ​សូម​កុមារ​ឲ្យ​ដាក់​គោលដៅ​មួយ​ដើម្បី​ចូល​ទៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ណាមួយ ។

ព្រះវិហារ​បរិសុទ្ធ ហ្វត ខូលីន កូឡូរ៉ាដូ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ម៉ាថាយ ២១:២៨–៣២

ខ្ញុំ​អាច​គោរព​ប្រតិបត្តិ ។

ព្រះវរបិតាសួគ៌​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ចេះ​គោរព​ប្រតិបត្តិ ។ រឿង​ប្រៀប​ប្រដូច​អំពី​កូនប្រុស​ពីរ​នាក់​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​រូប​កូនប្រុស​ពីរ​នាក់​នៅលើ​ក្ដារខៀន ហើយ​ប្រើ​គំនូរ​នេះ កាល​អ្នក​តំណាល​រឿង​ប្រៀប​ប្រដូច​សារជា​ថ្មី​ដែល​មាន​នៅក្នុង ម៉ាថាយ ២១:២៨–៣២ ។ តើ​កូនប្រុស​មួយ​ណា​ដែល​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​នៅ​ចុង​បញ្ចប់ ? សូម​ឲ្យ​កុមារ​នឹក​ឈ្មោះ​ការណ៍​នានា​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ចេះ​គោរព​ប្រតិបត្តិ​នៅ​ផ្ទះ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​គូរ​រូបភាព​ខ្លួន​ឯង​ដែល​កំពុង​ធ្វើ​ការណ៍​ទាំងនេះ​ណា​មួយ ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន​ក្នុង​ការចេះ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ ឬ​អាណាព្យាបាល ឬ​អ្នកដឹកនាំ​ផ្សេង​ទៀត ។ តើ​ពួកគេ​ទទួល​បាន​ពរជ័យ​យ៉ាងណា​ខ្លះ​ក្នុង​ការចេះ​គោរព​ប្រតិបត្តិ​នេះ ? តើ​ពួកគេ​អាច​កាន់តែ​ចេះ​គោរព​ប្រតិបត្តិ​ទៅ​ពេល​អនាគត​ដោយ​របៀប​ណា ?

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

លូកា ១៩:១–១០

នៅពេល​ខ្ញុំ​ស្វែងរក​ព្រះអង្គ​សង្គ្រោះ នោះ​ខ្ញុំ​នឹង​រកឃើញ​ទ្រង់ ។

អ្នក​អាច​ប្រើ​រឿង​លោក​សាខេ ដើម្បី​ជួយ​កុមារ​ឲ្យ​គិត​អំពី​ការណ៍​នានា​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ខិត​ទៅ​កាន់​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន លូកា ១៩:១–១០ ហើយ​ផ្អាក​រាល់​ពីរ​បី​ខ​ម្ដង ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​យើង​រៀន​ពី​លោក​សាខេ ។ តើ​លោក​សាខេ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​លោក​អាច​មើល​ឃើញ​ព្រះយេស៊ូវ ? តើ​លោក​បាន​ឆ្លើយតប​យ៉ាង​ណា នៅពេល​ព្រះយេស៊ូវ​បាន​សុំ​លោក​ឲ្យ​ចុះ​មក​ដី​នោះ ? សូម​ឲ្យ​កុមារ​ម្នាក់ៗ​ចែកចាយ​នូវ​មូលហេតុ​មួយ​ដែល​ពួកគេ​ចង់​ឃើញ​ព្រះយេស៊ូវ ។ ប្រសិនបើ​ព្រះអង្គ​សង្គ្រោះ​នឹង​មក​កាន់​ទីក្រុង​របស់​អ្នក តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​រៀបចំ​ជួប​ទ្រង់​នោះ ?

  • សូម​ឲ្យ​កុមារ​គិត​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដូចជា​លោកសាខេ​ដែរ ដែល​អាច​កំពុង​ស្វែងរក​ព្រះអង្គ​សង្គ្រោះ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​នរណាម្នាក់​ទៀត​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​បទពិសោធន៍​ផ្សេងៗ​កាល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្គាល់​ពួកគេ ហើយ​បាន​ស្រឡាញ់​ពួកគេ ។

ម៉ាថាយ ២១:១២–១៤

ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទី​បរិសុទ្ធ​មួយ ដែល​ខ្ញុំ​ត្រូវ​គោរព ។

តើដំណើររឿង​របស់​ព្រះអង្គ​សង្គ្រោះ​សម្អាត​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​បង្រៀន​កុមារ​អំពី​ភាពបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​អាន ម៉ាថាយ ២១:១២–១៤ ។ សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​សម្អាត​ព្រះវិហារ​បរិសុទ្ធសៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៥១ ) ហើយ​សូម​សួរ​ពួកគេ​ថា តើ​ខគម្ពីរ​មួយ​ណា​ដែល​រៀបរាប់​ពី​រូបភាព​នេះ ។ សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ពីមុន និង​ក្រោយ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សម្អាត​វា ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​បាន​ទៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ បាន​ទៅ​មើល​ទីតាំង​ព្រះវិហារ​បរិសុទ្ធ ឬ​បាន​មើល​រូបភាព​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តើ​អ្វី​ទៅ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទី​បរិសុទ្ធ​មួយ ?

  • សូម​ឲ្យ​យុវវ័យ​ម្នាក់ ឬ​ច្រើន​នាក់​មក​កាន់​ថ្នាក់​រៀន ហើយ​និយាយ​អំពី​របៀប​ដែល​ពួកគេ​បាន​រៀបចំ​ដើម្បី​ចូលទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ពួកគេ​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ហើយ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​អារម្មណ៍​របស់​ពួកគេ កាល​ពួកគេ​បាន​នៅ​ទីនោះ ។

  • សូម​កាត់​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ជា​បំណែក​តូចៗ ហើយ​ឲ្យ​បំណែក​មួយ​ដល់​កុមារ​ម្នាក់ៗ ។ សូម​ឲ្យ​កុមារ​សរសេរ​នៅ​ខាង​ខ្នង​នៃ​បំណែក​របស់​ពួកគេ​នូវ​ការណ៍​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​ចូល​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។ កាល​កុមារ​ម្នាក់ៗ​ចែកចាយ​គំនិត​របស់​ពួកគេ​ហើយ សូម​ដាក់​បំណែក​របស់​គេ​ទៅក្នុង​បំណែក​រូបភាព​ទាំងឡាយ​នោះ ។

ម៉ាថាយ ២៣:២៥–២៨

ខ្ញុំ​ត្រូវ​តែ​មាន​សុចរិតភាព​នៅក្នុង​សកម្មភាព និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ ។

ព្រះយេស៊ូវ​បាន​បង្រៀន​ពួកអាចារ្យ និង​ពួកផារិស៊ី​អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​ដំណឹងល្អ​ដ៏​ពិត​—​ដោយ​មិន​គ្រាន់​តែ​ធ្វើ​ពុត​ជា​សុចរិត​ប៉ុណ្ណោះ​ទេ ។ តើ​អ្វី​ទៅ​ដែល​នឹង​ជួយ​កុមារ​ឲ្យ​យល់​ពី​សេចក្ដីពិត​នេះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • នៅពេល​អ្នក​អាន ម៉ាថាយ ២៣:២៥–២៨ ជាមួយ​នឹង​កុមារ សូម​ពិចារណា​ចែកចាយ​នូវ​និយម​ន័យ​នៃ​ពាក្យ​នេះ មនុស្ស​កំពុត មកពី​វចនានុក្រម​គម្ពីរ​ប៊ីប ៖ « មនុស្ស​ដែល​ធ្វើ​ពុត​ជា​គោរព​សាសនា ដែល​តាម​ពិត​មនុស្ស​នេះ​មិន​ជឿ​លើ​សាសនា​ឡើយ » ។ ហេតុអ្វី​ក៏​វា​អាក្រក់​ដើម្បី​ធ្វើ​ជា​មនុស្ស​កំពុត ?

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​ពែង​មួយ ដែល​ស្អាត​តែ​ខាងក្រៅ ប៉ុន្ដែ​កខ្វក់​ខាង​ក្នុង​ដើម្បី​ជួយ​បង្ហាញ​ពី​អត្ថន័យ​ប្រៀបធៀប​នៅក្នុង ម៉ាថាយ ២៣:២៥ នេះ ។ តើ​យើង​អាច​ប្រាកដ​ថា យើង​ស្អាត ហើយ​បរិសុទ្ធ​នៅ​ខាងក្នុង​ដោយ​របៀប​ណា ?

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​ជួយ​កុមារ​ឲ្យ​រើស​យក​គោលការណ៍ ឬ​សកម្មភាព​មួយ​ពី​ក្នុង​ថ្នាក់​ដើម្បី​ចែកចាយ​វា​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ផ្ទះ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​គាំទ្រ​ឪពុក​ម្ដាយ​របស់​កុមារ ។ « ឪពុក​ម្ដាយ​គឺជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​សម្រាប់​កូនចៅ​របស់​ពួកគេ​—​ពួកគេ​មាន​ទាំង​ទំនួល​ខុសត្រូវ​ជា​ចម្បង និង​អំណាច​ដ៏​អស្ចារ្យ​ក្នុង​ការមាន​ឥទ្ធិពល​ទៅលើ​កូនចៅ​របស់​ពួកគេ ( សូមមើល ចោទិយកថា ៦:៦–៧ ) ។ កាល​អ្នក​បង្រៀន​កុមារ​នៅ​ឯ​ព្រះវិហារ សូម​អធិស្ឋាន​ស្វែងរក​របៀប​គាំទ្រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅក្នុង​តួនាទី​ដ៏​ចាំបាច់​ហើយ​សំខាន់​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។

ទំព័រ​សកម្មភាព ៖ ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ