ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៩ ខែ​មេសា–ថ្ងៃទី ៥ ខែ​ឧសភា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ›


« ថ្ងៃទី ២៩ ខែ​មេសា–ថ្ងៃទី ៥ ខែ​ឧសភា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៩ ខែ​មេសា–ថ្ងៃទី ៥ ខែ​ឧសភា ។ យ៉ូហាន ៧–១០ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ព្រះគ្រីស្ទ និង​ស្ត្រី​ដែល​នាំ​មក​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​សាហាយ​ស្មន់

អ្នក​ណា​ដែល​គ្មាន​បាប​សោះ, ដោយ លីស លេម៉ុន ស្វិនដល

ថ្ងៃទី ២៩ ខែ​មេសា–ថ្ងៃទី  ៥ ខែ​ឧសភា ។

យ៉ូហាន ៧–១០

« ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ »

នៅពេល​អ្នក​អាន យ៉ូហាន ៧–១០, អ្នក​អាច​ទទួល​បាន​ចំណាប់​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​អំពី​គោលការណ៍​ខាង​គោលលទ្ធិ​នៅ​ក្នុង​ជំពូក​ទាំង​នេះ ។ ការ​កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ផែនការ​មួយ​ដើម្បី​ធ្វើ​សកម្មភាព​ទៅ​លើ​វា ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​អ្នក

ថ្វី​ដ្បិត​តែ​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​ដើម្បី​នាំ​ឲ្យ​មាន «​សេចក្តី​សុខសាន្ត [និង] ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ក្ដី ( លូកា ២:១៤ ),ក៏​មាន « ការ​បាក់​បែក​ទាស់​គ្នា ដោយ​ព្រោះ​ទ្រង់ » ( យ៉ូហាន ៧:៤៣ ) ។ មនុស្ស​ដែល​បាន​ធ្វើ​ជា​សាក្សី​ក្នុងព្រឹត្តការណ៍​ដូចគ្នា បាន​មាន​នូវ​ការ​សន្និដ្ឋាន​ខុស​គ្នា​ទាំង​ស្រុង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ។ អ្នក​ខ្លះ​សន្និដ្ឋាន​ថា « លោក​ជា​មនុស្ស​ល្អ » ខណៈ​ដែល​អ្នក​ឯ​ទៀត​និយាយ​ថា « អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជាជន » ( យ៉ូហាន ៧:១២ ) ។ ពេល​ទ្រង់​ព្យាបាល​ដល់​បុរស​ខ្វាក់​ភ្នែក​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក មាន​មនុស្ស​ខ្លះ​បាន​ទទូច​ថា « មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សម្រាក​សោះ » ខណៈ​ដែល​អ្នក​ឯ​ទៀត បាន​សួរ​ថា « ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សម្គាល់​យ៉ាង​នេះ​បាន ? » ( យ៉ូហាន ៩:១៦ ) ។ ប៉ុន្ដែ​ដាច់​ដោយ​ឡែក​ពី​ការ​សន្និដ្ឋាន​អស់​ទាំង​នោះ មាន​អ្នក​ដែល​ស្វែងរក​សេចក្ដីពិត​បាន​ទទួល​ស្គាល់​ព្រះចេស្ដា​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់ « មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ » ( យ៉ូហាន ៧:៤៦ ) ។ ខណៈ​ដែល​ពួក​សាសន៍​យូដា​បាន​សូម​ព្រះយេស៊ូវ​ឲ្យ « ប្រាប់​ពួក​យើង ឲ្យ​ច្បាស់ » ថា​តើ​ទ្រង់​គឺ​ជា​ព្រះគ្រីស្ទ​ឬ រួច​ទ្រង់​បាន​បើក​សម្ដែង​គោលការណ៍​មួយ​ដែល​អាច​ជួយ​យើង​ញែក​ដឹង​ការ​ពិត ពី​ភាព​ខុសឆ្គង​ថា ៖ « ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្តាប់​ខ្ញុំ » ទ្រង់​មាន​ព្រះបន្ទូល​ថា « ហើយ​មក​តាម ខ្ញុំ​ក៏​ស្គាល់​វា​ដែរ » ( យ៉ូហាន ១០:២៧ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ៧:១៤–១៧

នៅ​ពេល​ខ្ញុំ​រស់នៅ​តាម​សេចក្ដីពិត​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន ខ្ញុំ​បាន​ដឹង​ថា​វា​គឺ​ជា​ការ​ពិត ។

ពួកសាសន៍យូដា​នឹក​ឆ្ងល់​យ៉ាង​អស្ចារ្យ​នៅ​ពេល​ព្រះយេស៊ូវ​ចេះ​គម្ពីរ​យ៉ាង​ច្រើន ព្រោះ​ទ្រង់​ពុំ​បាន​រៀនសូត្រ​សោះ ( សូមមើលខ ១៥ ) —គឺ​ពុំ​បាន​រៀន​តាម​របៀប​ដែល​ពួកគេ​ធ្លាប់​រៀន ។ នៅ​ក្នុង​ការ​ឆ្លើយ​តប​របស់​ព្រះយេស៊ូវ ទ្រង់​បាន​បង្រៀន​ពី​របៀប​ផ្សេង​មួយ​អំពី​ការ​ស្គាល់​សេចក្ដីពិត ដែល​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​ពុំ​គិត​ពី​ការ​អប់រំ ឬ​ជីវប្រវត្តិ ។ ស្របតាមយ៉ូហាន ៧:១៤–១៧តើ​អ្នក​អាច​ដឹង​ថា​គោលលទ្ធិ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​គឺ​ជា​ការ​ពិត​យ៉ាង​ដូចម្ដេច ? តើ​ដំណើរ​ការ​នេះ​បាន​ជួយ​អ្នក​អភិវឌ្ឍ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ៨:២–១១

សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប ។

នៅពេល​និយាយ​អំពី​ការ​ប្រាស្រ័យ​ទាក់ទង​របស់​ព្រះអង្គសង្គ្រោះ​ជាមួយ​នឹងស្ត្រី​ដែល​នាំ​មក​ដោយ​ចោទ​ថា​បាន​ប្រព្រឹត្ត​សាហាយ​ស្មន់ អែលឌើរ ឌែល  ជី រិនឡាន់ បាន​មានប្រសាសន៍​ថា ៖ « ប្រាកដ​ណាស់ ព្រះអង្គសង្គ្រោះ​ពុំ​លើក​ទោស​ដល់​សេចក្តីកំផិត​ទេ ។ ប៉ុន្តែ​ទ្រង់​ក៏​ពុំ​កាត់​ទោស​ស្ត្រី​នោះ​ដែរ ។ ទ្រង់​បាន​លើក​ទឹកចិត្ត​នាង​ឲ្យ​កែ​ប្រែ​ជីវិត​នាង​សារ​ជា​ថ្មី ។ នាង​មាន​ការ​ជំរុញ​ចិត្ត​ឲ្យ​ផ្លាស់ប្តូរ ដោយសារ​តែ​ក្តី​អាណិត​មេត្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះគម្ពីរប៊ីប​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ភាព​ជា​សិស្ស​របស់​ស្ត្រី​នោះ​ថា ៖ ‹ ហើយ​ស្ដ្រី​នោះ​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ចាប់​តាំង​ពី​គ្រា​នោះ​មក ហើយ​បាន​ជឿ​ទៅ​លើ​ព្រះនាម​របស់​ទ្រង់ › [ សូមមើល យ៉ូហាន ៨:១១, លេខ​យោង  ] » ( « Our Good Shepherd, » Ensignលីអាហូណា ខែ​ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ ) ។

តើ​អ្នក​មាន​អារម្មណ៍​ដូចជា​ស្ត្រី​រូប​នោះ ថា​បាន​ទទួល​សេចក្ដីមេត្តាករុណា ជំនួស​ឲ្យ​ការ​ផ្ដន្ទាទោស​មក​ពី​ព្រះអង្គសង្គ្រោះ​នៅពេល​ណា ? តើ​​អ្នក​ដូច​ជា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ដែល​ថ្កោលទោស ឬ​វិនិច្ឆ័យ​អ្នកដទៃ ទាំង​ខ្លួន​អ្នក​មាន​អំពើ​បាប​នៅ​ពេល​ណា​ខ្លះ ? ( សូម​មើល យ៉ូហាន ៨:៧ ) ។ តើ​អ្នក​អាច​រៀន​អ្វីខ្លះ​ទៀត មកពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ពួក​អាចារ្យ និង​ពួក​ផារិស៊ី និង​ស្ត្រី​ដែល​ត្រូវ​បាន​នាំ​មក​កាន់ទ្រង់ ថា​បាន​ប្រព្រឹត្ត​អំពើ​សាហាយស្មន់នោះ ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការ​អភ័យទោស​របស់​ព្រះអង្គសង្គ្រោះ​ នៅពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ ?

យ៉ូហាន ៨:៥៨–៥៩

ហេតុអ្វី​ក៏​ពួក​សាសន៍​យូដា អាក់​អន់ចិត្ត នៅពេល​ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា « មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ » ?

« ខ្ញុំ » គឺ​ជា​វាក្យសព្ទ​ដែល​ព្រះយេហូវ៉ា​បាន​ប្រើ​ដើម្បី​ប្រាប់​អំពី​ព្រះអង្គទ្រង់​ទៅ​ដល់​ម៉ូសេ ដូច​បាន​កត់ត្រា​នៅក្នុងនិក្ខមនំ ៣:១៤។ ដូច្នេះ​នៅពេល​ព្រះយេស៊ូវ​បាន​មានបន្ទូល​ថា « ខ្ញុំ » នោះ​ទ្រង់​ប្រាប់​អំពី​ព្រះអង្គទ្រង់​ថា​ជា​ព្រះយេហូវ៉ា ជា ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ពួកសាសន៍យូដា​បាន​គិត​ថា​នេះ​គឺ​ជា​ការ​ប្រមាថ ហើយ​នៅ ក្រោម​ច្បាប់​ម៉ូសេ ត្រូវ​ដាក់​ទោស​ដល់​ស្លាប់​ដោយ​ការ​ចោល​នឹង​ដុំ​ថ្ម ។

យ៉ូហាន  ៩

ព្រះ​អាច​បើក​សម្ដែង​ព្រះអង្គទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង​តាមរយៈ​ការ​លំបាក​របស់​យើង ។

ដោយសារ​ជា​ញឹកញាប់​លទ្ធផល​អវិជ្ជមាន​កើត​មាន​តាម​ពី​ក្រោយ​អំពើបាប នោះ​យើង​អាច​មើល​ថា​ភាព​អកុសល​របស់​យើង​មួយចំនួន​កើត​មាន​ជា​លទ្ធផល​មក​ពី ការ​ធ្វើ​ខុស ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​សិស្ស​របស់​ព្រះអង្គសង្គ្រោះ​បាន​សន្មត់​ថា បុរស​ម្នាក់​ដែល​បាន​កើត​មក​ខ្វាក់​គឺ​ដោយសារ​ឪពុក​ម្ដាយ​របស់​គាត់​បាន​ធ្វើ​បាប តែ​ព្រះយេស៊ូវ​បាន​កែតម្រូវ​ពួកគេ ។ តើ​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ​នៅ ក្នុងយ៉ូហាន ៩:៣បាន​ផ្លាស់ប្ដូរ​ទស្សនវិស័យ​របស់​អ្នក​អំពី​ឧបសគ្គ​របស់​អ្នក និង​ឧបសគ្គ​របស់​អ្នក​ដទៃ​យ៉ាង​ដូចម្ដេច ? នៅពេល​អ្នក​អាន យ៉ូហាន ៩, ចូរ​ពិចារណា​អំពី របៀប​ដែល « ការ​របស់​ព្រះ [ បាន ] សម្ដែង​មក » ( យ៉ូហាន ៩:៣ ) ។ តើ​កិច្ចការ​ត្រូវ​បាន​បើក​សម្ដែង​មក នៅពេល​អ្នក​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​យ៉ាង​ដូចម្ដេច ?

វា​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​កត់ចំណាំ​ថា សំណួរ​របស់​ពួក​សិស្ស​នៅក្នុង យ៉ូហាន ៩:២ បាន​បើក​សម្ដែង​ថា ពួកគេ​បាន​ជឿ​ទៅលើ​ជីវិត​មុន​ជីវិត​រមែង​ស្លាប់ ជា​គោលលទ្ធិ​មួយ​ដែល​ត្រូវ​បាន​បាត់​បង់​ពី​ពួក គ្រីស្ទាន អំឡុង​ការ​ក្បត់​សាសនា​ដ៏​ធំ ប៉ុន្តែ​បាន​ស្ដារ​ឡើងវិញ​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ( សូមមើល គ និង ស ៩៣:២៩; ម៉ូសេ ៤:១–៤; អ័ប្រាហាំ ៣:២២–២៦ ) ។

យ៉ូហាន ១០:១៦

តើ​នរណា​ជា « ចៀម​ដទៃទៀត » ដែលព្រះអង្គសង្គ្រោះ​សំដៅ​ទៅ​លើ​នោះ នៅ​ក្នុង យ៉ូហាន ១០:១៦?

នៅពេល​ព្រះអង្គសង្គ្រោះ​បាន​យាង​ទៅ​ទ្វីប​អាមេរិក​បន្ទាប់​ពី​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ពន្យល់​ថា​នរណា​គឺ​ជា​ចៀម​ផ្សេងទៀត​របស់​ទ្រង់ ( សូមមើល នីហ្វៃទី ៣  ១៥:២១–១៦:៥) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

យ៉ូហាន ៧:២៤

តើ​អ្នក​អាច​ជួយ​ដល់​គ្រួសារ​របស់​អ្នក​យល់​អំពី​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​នៅ​ក្នុង យ៉ូហាន ៧:២៤​ដោយ​របៀប​ណា ? របៀប​មួយ​គឺ​ត្រូវ​ចេញ​ទៅ​ក្រៅ ហើយ​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ប្រឡាក់​ខ្លួន ។ តើ​មនុស្ស​ចម្លែកនោះ​នឹង​គិត​អំពី​សមាជិក​គ្រួសារ​រូប​នេះ​យ៉ាង​ណា បើ​មើល​តែ​អាការៈខាង​ក្រៅ​របស់​ពួកគាត់​នោះ ? សូម​សរសេរ​នូវ​គុណសម្បត្តិ​ល្អ​មួយចំនួន​ដែលសមាជិក​គ្រួសារ​រូប​នេះ​មាន ដែល​ពុំ​អាច​មើល​ឃើញ​នឹង​ភ្នែក​ដោយ​គ្រាន់តែ​មើល​ទៅ​រូប​គាត់​នោះ ( សូមមើល​ផងដែរសាំយូអែលទី  ១ ១៦:៧) ។

យ៉ូហាន ៨:៣១–៣៦

តើ​ពេល​ខ្លះ​យើង​ក្លាយ​ទៅ​ជា​ទាសករ​នៃ​អំពើបាប​យ៉ាង​ដូចម្ដេច ? តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន អាច​នាំ​ឲ្យ​យើង​មាន​សេរីភាព ?

ព្រះគ្រីស្ទ កំពុង​ព្យាបាល បុរស ខ្វាក់ ភ្នែក ម្នាក់

ព្រះគ្រីស្ទ​កំពុង​ព្យាបាល​បុរស​ខ្វាក់​ភ្នែកដោយ ខាល ហេនរីក ប្លូច

យ៉ូហាន  ៩

តើ​អ្នក​អាច​ជួយ​គ្រួសារ​របស់​អ្នក​មើល​ឃើញ​ពី​ដំណើរ​រឿង​របស់​ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​ភ្នែក​នៅក្នុងយ៉ូហាន ៩យ៉ាង​ដូចម្ដេច ? អ្នក​អាច​សម្ដែង​រឿង​ជាមួយ​គ្នា ឬ​បង្ហាញ​វីដេអូ « ព្រះយេស៊ូវ​ព្យាបាល​បុរស​ពិការ​ភ្នែក​ពីកំណើត » ( LDS.org ) ។ សូម​ផ្អាក​រឿង​បន្ដិច​សិន ដើម្បី​សមាជិក​គ្រួសារ​អាច​អាន​ខ​ឆ្លើយ​ឆ្លង​គ្នា​មកពីយ៉ូហាន ៩ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ចំណាំ​មេរៀន​ណា​ដែល​ពួកគេ​បាន​រៀន​អំពី​ដំណើរ​រឿង​ដូចជា តើ​វា​មានន័យ​យ៉ាង​ណា​ដើម្បី​ប្រែ​ជា​បាន​ផ្លាស់ប្រែចិត្តជឿ​ទៅ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ូហាន ១០:១–១៨,២៧–២៩

ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​ចូលរួម​ក្នុង​ការ​រៀន​សូត្រ​មក​ពី រឿងប្រៀបប្រដូច​អំពី​អ្នក​គង្វាល​ល្អ ចូរ​សុំ​ឲ្យ​ពួកគេ​គូររូប​មួយ​ដូច​ខាង​ក្រោម ៖ ចោរ ទ្វារ អ្នកគង្វាល កម្មករ ( អ្នក​ដែល​គេ​ជួល​ឲ្យ​ធ្វើការ ) សត្វ​ចចក និង​ចៀម ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន យ៉ូហាន ១០:១–១៨, ២៧–២៩, បន្ទាប់​មក​ពិភាក្សា​ជា​គ្រួសារ​អំពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​អំពី​រឿង​ដែល​ពួកគេ​បាន​គូររូប ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែង​រក​ពាក្យ និង​ឃ្លា​បំផុសគំនិត នៅពេល​អ្នក​អាន ព្រះវិញ្ញាណ​អាច​បំផុសពាក្យ ឬ​ឃ្លា​ជាក់លាក់​នានា​ឲ្យ​អ្នក​យកចិត្ត​ទុកដាក់ ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​អ្នក ឬ​ហាក់ដូចជា​សរសេរ​ទុក​សម្រាប់​តែ​អ្នក ។ សូម​ពិចារណា​ធ្វើ​ការ​កត់ចំណាំ​ពាក្យ ឬ​ឃ្លា​នានា​ដែល​បំផុសគំនិត​អ្នក​នៅក្នុង យ៉ូហាន ៧–១០ ។

ព្រះគ្រីស្ទ ជាមួយ​នឹង​សត្វចៀម​មួយ​ក្បាល

ពុំ​វង្វេង​បាត់​ទៀត​ឡើយ ដោយ ហ្គ្រេក ខេ អុលសិន