« ថ្ងៃទី ៣–៩ ខែមិថុនា ។ យ៉ូហាន ១៣-១៧ ៖ ‹ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ ›»ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៣–៩ ខែមិថុនា ។ យ៉ូហាន ១៣–១៧ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
នៅក្នុងការចងចាំពីខ្ញុំដោយ វលធើរ រេន
ថ្ងៃទី ៣–៩ ខែមិថុនា
យ៉ូហាន ១៣–១៧
« ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំចុះ »
នៅពេលអ្នកអានអំពី ការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១៣–១៧, ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយប្រាប់សារលិខិតដល់អ្នក ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែលអ្នកទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
សព្វថ្ងៃនេះ យើងហៅវាថា « អាហារយប់ថ្ងៃចុងក្រោយ » ប៉ុន្តែយើងពុំដឹងថាតើពួកសិស្សរបស់ព្រះយេស៊ូវពិតជាបានដឹងដោយពេញលេញ ពេលពួកគេជួបជុំគ្នាសម្រាប់ពិធីជប់លៀងបុណ្យរំលងប្រចាំឆ្នាំ ថានឹងជាអាហារចុងក្រោយរបស់ពួកគេជាមួយនឹងលោកគ្រូរបស់ពួកគេពីមុនទ្រង់សុគតដែរឬអត់នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវ « ទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញ យ៉ូហាន ១៣:១) ។ មិនយូរប៉ុន្មាន ទ្រង់នឹងជួបនឹងការរងទុក្ខនៅសួនច្បារគែតសេម៉ានី ការក្បត់ និងការបដិសេធមកពីមិត្តជិតស្និតបំផុតរបស់ទ្រង់ និងការរងទុក្ខដល់សុគតនៅលើឈើឆ្កាង ។ ប៉ុន្តែទោះជារឿងទាំងអស់នេះនឹងកើតឡើងចំពោះទ្រង់ក្ដី ក៏ការផ្ដោតរបស់ព្រះយេស៊ូវ គឺពុំមែនមកលើព្រះអង្គទ្រង់ទេ ប៉ុន្តែទ្រង់ផ្ដោតទៅលើការបម្រើដល់ពួកសិស្សរបស់ទ្រង់វិញ ។ ទ្រង់បានលាងជើងរបស់ពួកគេដោយរាបទាប ។ ទ្រង់បានបង្រៀនពួកគេអំពីសេចក្ដីស្រឡាញ់ ។ ហើយទ្រង់អះអាងនឹងពួកគេថា ជាក់ស្ដែង ទ្រង់នឹងមិនចាកចេញពីពួកគេឡើយ ហើយពួកគេពុំចាំបាច់ចាកចេញពីទ្រង់ទេ ។ នៅពេលនោះរហូតមកដល់ពេលនេះពួកសិស្សបានរកឃើញនូវភាពសុខសាន្ដនៅក្នុងការសន្យារបស់ទ្រង់ថា ៖ « ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ » (យ៉ូហាន ១៤:១៨)។ « បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ » (យ៉ូហាន ១៥:១០) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំបង្ហាញសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះយេស៊ូវគ្រីស្ទ ដោយការគោរពតាមព្រះបញ្ញត្តិឲ្យស្រឡាញ់របស់ទ្រង់ ។
ព្រះយេស៊ូវបានបង្រៀនរួចហើយថា ព្រះបញ្ញត្តិដ៏ធំពីរត្រូវជាប់នឹងសេចក្ដីស្រឡាញ់ ( សូមមើលម៉ាថាយ ២២:៣៤–៤០) ។ នៅក្នុងការរក្សាតាមការគូសបញ្ជាក់នេះ សេចក្ដីស្រឡាញ់ គឺជាបាវចនាដ៏ធំមួយនៃការបង្រៀនចុងក្រោយរបស់ទ្រង់ទៅដល់ពួកសាវក ។ នៅពេលអ្នកអាន យ៉ូហាន ១៣–១៥, អ្នកអាចកត់ចំណាំ ឬគូសចំណាំការប្រើពាក្យ ស្រឡាញ់នីមួយៗ ។
អ្នកអាចកត់សម្គាល់ពាក្យបទបញ្ញត្តិដែលថ្លែងឡើងវិញជាញឹកញាប់នៅក្នុងទំនាក់ទំនងជាមួយនឹងពាក្យសេចក្ដីស្រឡាញ់នៅក្នុងជំពូកទាំងនេះ ។ តើអ្នកអាចរៀនអ្វីខ្លះអំពីទំនាក់ទំនងរវាងសេចក្ដីស្រឡាញ់ និងបទបញ្ញត្តិមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ? តើពាក្យផ្សេងទៀតដែលអ្នករកឃើញមានថ្លែងឡើងវិញជាញឹកញាប់ជាមួយនឹងពាក្យស្រឡាញ់នៅក្នុងជំពូកទាំងនេះមានអ្វីខ្លះ ? ផ្អែកទៅលើអ្វីដែលអ្នករៀន សូមពិចារណាធ្វើការសរសេរសង្ខេបអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីសេចក្ដីស្រឡាញ់ ។
សូមមើលផងដែរ ឌី. ថត គ្រីស្តូហ្វឺសិន « Abide in My Love »Ensignឬលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨–៥១ ។
ព្រះវិញ្ញាណបរិសុទ្ធជួយខ្ញុំបំពេញគោលបំណងរបស់ខ្ញុំក្នុងនាម ជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។
ព្រះយេស៊ូវគ្រីស្ទបានដឹងថាទ្រង់នឹងចាកចេញពីពួកសិស្សរបស់ទ្រង់ក្នុងពេលឆាប់ៗ ហើយទ្រង់បានដឹងថាពួកគេនឹងត្រូវការការគាំទ្រខាងវិញ្ញាណ នៅពេលទ្រង់យាងទៅបាត់ ។ ដើម្បីជួយពួកគេយល់អំពីរបៀបដែលពួកគេនឹងទទួលការគាំទ្រនេះ ទ្រង់បានបង្រៀនពួកគេអំពីព្រះវិញ្ញាណបរិសុទ្ធ ។ តើអ្នករៀនអ្វីខ្លះអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធមកពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរដូចខាងក្រោម ?
ហេតុអ្វីក៏ពួកសិស្សត្រូវការជំនួយប្រភេទនេះមកពីព្រះវិញ្ញាណបរិសុទ្ធ ? តើព្រះវិញ្ញាណបរិសុទ្ធបំពេញតួនាទីទាំងនេះ នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? នៅពេលអ្នកបន្ដសិក្សាព្រះគម្ពីរសញ្ញាថ្មី សូមរកមើលរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ពួកសិស្សរបស់ព្រះយេស៊ូវ ។ តើជីវិតរបស់អ្នកនឹងខុសប្លែកយ៉ាងដូចម្ដេច បើអ្នកយាងព្រះវិញ្ញាណបរិសុទ្ធឲ្យមានឥទ្ធិពលលើអ្នកកាន់តែខ្លាំងនោះ ?
សូមមើលផងដែរ ម៉ូសាយ ៣:១៩; ៥:១–៣; នីហ្វៃទី ៣ ២៧:២០; មរ៉ូណៃ ៨:២៥–២៦; ១០:៥; គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៤; ម៉ូសេ ៦:៦១; « Holy Ghost, » Gospel Topics, topics.lds.org ។
នៅពេលខ្ញុំនៅជាប់នឹងព្រះគ្រីស្ទ ខ្ញុំនឹងផ្ដល់ផលផ្លែល្អ ។
តើឃ្លា « នៅជាប់នឹង[ ព្រះគ្រីស្ទ ] » មានអត្ថន័យយ៉ាងណាដែរ ? ( យ៉ូហាន ១៧:៤ ) ។ តើ « ផលផ្លែ » អ្វីខ្លះ ដែលបង្ហាញថា អ្នកត្រូវបាននៅជាប់នឹងគល់ ដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ?
ព្រះយេស៊ូវគ្រីស្ទជាអង្គសង្រួបសង្រួមសម្រាប់ពួកសិស្សរបស់ទ្រង់ ។
ព្រះបន្ទូលរបស់ព្រះយេស៊ូវបានកត់ត្រានៅក្នុងយ៉ូហាន ១៧ត្រូវបានស្គាល់ថាជាការអធិស្ឋានជំនួស ។ នៅក្នុងការអធិស្ឋាននេះ ព្រះយេស៊ូវកំពុងអធិស្ឋានសម្រាប់ពួកសាវករបស់ទ្រង់ និង « ទាំងអ្នកណាដែលនឹងជឿដល់[ ទ្រង់ ] ដោយសារពាក្យរបស់គេថែមទៀតដែរ » ( យ៉ូហាន ១៧:២០ ) ។ នោះមានន័យថា ទ្រង់កំពុងអធិស្ឋានសម្រាប់អ្នក ។ តើព្រះយេស៊ូវស្នើរសុំអ្វីខ្លះមកពីព្រះបិតារបស់ទ្រង់ ជួសឲ្យអ្នក និងអស់អ្នកដែលជឿដទៃទៀត ?
ការអធិស្ឋាននេះ ក៏បង្រៀនពីសេចក្ដីពិតដ៏អស្ចារ្យ អស់កល្បជានិច្ចផងដែរ ។ តើសេចក្ដីពិតអ្វីខ្លះដែលអ្នករកឃើញ នៅពេលអ្នកអានវា ?
តើព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ជាអង្គតែមួយដោយរបៀបណា ?
នៅក្នុងការអធិស្ឋានរបស់ទ្រង់នៅយ៉ូហាន ១៧ ព្រះយេស៊ូវបានគូសបញ្ជាក់អំពីសាមគ្គីភាពរបស់ទ្រង់នឹងព្រះវរបិតា ប៉ុន្តែរឿងនេះពុំមានន័យថាទ្រង់ និងព្រះបិតាទ្រង់ គឺជាតួអង្គតែមួយនោះទេ ។ នៅពេលព្រះអង្គសង្គ្រោះអធិស្ឋានសុំឲ្យពួកសិស្សរបស់ទ្រង់ជាតែមួយ « ដូចជា »—ឬតាមរបៀបដូចគ្នានឹង—ទ្រង់ និងព្រះបិតាទ្រង់ គឺតែមួយ ( យ៉ូហាន ១៧:២២ ) ទ្រង់ពុំសុំឲ្យពួកសិស្សក្លាយជាតួអង្គតែមួយនោះទេ ។ តែព្រះបំណងរបស់ទ្រង់គឺដើម្បីឲ្យពួកគេរីករាយនឹងសាមគ្គីភាពដូចដែលទ្រង់នឹងព្រះវរបិតាមាន—ជាសាមគ្គីភាពក្នុងគោលបំណង ដួងចិត្ត និងគំនិតដ៏ល្អឥតខ្ចោះ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
តើគ្រួសាររបស់យើងរៀនអ្វីខ្លះមក ពី គំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ? តើយើងអាចជួយធ្វើតាមគំរូរបស់ទ្រង់ដោយរបៀបណា ?
នៅពេលអ្នកពិភាក្សាអំពី ការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីសេចក្ដីស្រឡាញ់ សូមពិចារណាអំពីពាក្យទាំងនេះមកពីប្រធាន ថូម៉ាស អេស ម៉នសុន ៖ « នៅក្នុងពិភពលោកសព្វថ្ងៃនេះ ពុំមានកន្លែងណាត្រូវការមានគ្រឹះរឹងមាំនៃសេចក្ដីស្រឡាញ់ខ្លាំងជាងនៅ ក្នុងគេហដ្ឋាននោះទេ ។ ហើយគ្មានកន្លែងណាផ្សេងទៀតដែលពិភពលោកនេះអាចរកឃើញគំរូមួយនៃគ្រឹះនោះប្រសើរជាងនៅក្នុងគេហដ្ឋាននៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលបានធ្វើឲ្យសេចក្ដីស្រឡាញ់ក្លាយជារឿងដ៏សំខាន់នៅក្នុងជីវិតគ្រួសាររបស់ពួកគេនោះទេ ។… សេចក្ដីស្រឡាញ់ គឺមានសារៈសំខាន់បំផុត ចំពោះដំណឹងល្អ ជាអាកប្បកិរិយាដ៏រុងរឿងបំផុតនៃព្រលឹងមនុស្ស » ( « As I Have Loved You» Ensign ឬ លីអាហូណា ខែកុម្ភៈ ឆ្នាំ ២០១៧, ទំព័រ ៤–៥ ) ។
សមាជិកគ្រួសាររបស់អ្នកអាចនឹងរីករាយក្នុងការគូររូប ឬសរសេរនៅលើក្រដាសរាងបេះដូងអំពីអ្វីមួយដែលពួកគេស្រឡាញ់អំពីគ្នាទៅវិញទៅមក ។ ពួកគេអាចដាក់ក្រដាសរូបបេះដូងទាំងនេះនៅជុំវិញផ្ទះទុកជាការរំឭកដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ។
វាអាចនឹងជាការសប្បាយដើម្បីអានខគម្ពីរទាំងនេះនៅខាងក្រៅនៅជិតនឹងដើមទំពាំងបាយជូរ ដើមឈើមួយ ឬដើមឈើផ្សេងទៀត ។ តើសកម្មភាពនេះជួយសមាជិកគ្រួសាររបស់អ្នកយល់បានកាន់តែល្អ ប្រសើរអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
ទ្រង់បានបង្រៀនថា « ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង » ( យ៉ូហាន ១៥:៥ ) ។
ហេតុអ្វីអ្នកគិតថាព្រះយេស៊ូវគ្រីស្ទព្រមានដល់ពួកសិស្សរបស់ទ្រង់អំពី ការបៀតបៀន ? តើពួកសិស្សរបស់ព្រះគ្រីស្ទត្រូវបានបៀតបៀននៅសព្វថ្ងៃនេះយ៉ាងដូចម្ដេចខ្លះ ? តើដំបូន្មានរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ អាចជួយយើងនៅពេលយើងប្រឈមនឹងការបៀតបៀនយ៉ាងដូចម្ដេច ?
តើព្រះគ្រីស្ទយកឈ្នះលើលោកិយយ៉ាងដូចម្ដេច ? តើដង្វាយធួនរបស់ទ្រង់បាននាំភាពសុខសាន្ដ និងក្ដីរីករាយដល់យើងយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ គ និង ស ៦៨:៦) ។
តើគ្រួសាររបស់យើងអាចមានសាមគ្គីភាពដូចជាព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌មានសាមគ្គីភាពតាមរបៀបណា ? ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងមានសាមគ្គីភាព ? ( សូមមើលផងដែរ គ. និង ស. ៣៨:២៧ ) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
សូមប្រើម៉ាស៊ីនថតសំឡេង ។ នៅពេលអ្នកបង្រៀនគ្រួសាររបស់អ្នកអំពីបទគម្ពីរនានា សូមពិចារណាធ្វើការស្ដាប់បទគម្ពីរជាសំឡេង ដែលមាននៅក្នុង LDS.org ឬកម្មវិធី Gospel Library app ។ សូមស្ដាប់ យ៉ូហាន ១៣–១៧ អាចមានអានុភាពជាពិសេស ដោយសារជំពូកទាំងនេះ មាននូវព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះជាច្រើន ។
លោកគ្រូបម្រើ, ដោយ ឌែល ផាសុន