ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៤–៣០ ខែ មិថុនា ។ ម៉ាថាយ ២៨​, ម៉ាកុស ១៦​, លូកា ២៤​, យ៉ូហាន ២០–២១ ៖ ‹ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ ›


« ថ្ងៃទី ២៤–៣០ ខែ មិថុនា ។ ម៉ាថាយ ២៨​, ម៉ាកុស ១៦​, លូកា ២៤​, យ៉ូហាន ២០–២១ ៖ ‹ ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ២៤–៣០ ខែ មិថុនា ។ ម៉ាថាយ ២៨​, ម៉ាកុស ១៦​, លូកា ២៤​, យ៉ូហាន ២០–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​ពេត្រុស

ចម្អែត​ចៀម​របស់​ខ្ញុំ ដោយ ខាមីល ខូរី

ថ្ងៃទី ២៤–៣០ ខែ មិថុនា

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ »

សូម​ចាប់ផ្ដើម​ការរៀបចំ​មេរៀន​របស់​អ្នក​ដោយ​ការអាន ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ និង យ៉ូហាន ២០–២១ ។ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស​គោលការណ៍​ពី​ក្នុង​ជំពូក​ទាំងនេះ ដែល​មាន​អត្ថន័យ​សម្រាប់​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

ការមើល​រូបភាព​មួយ​អាច​ជួយ​កុមារ​ឲ្យ​ចងចាំ​រឿង​ដែល​ពួកគេ​បាន​រៀន​នៅ​ផ្ទះ ឬ​នៅ​ក្នុង​មជ្ឈដ្ឋាន​ផ្សេង​ទៀត ។ ប្រហែល​អ្នក​អាច​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​ដែល​មាន​នៅក្នុង​រូបភាព​នេះ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០:១–២៣

ខ្ញុំ​នឹង​រស់នៅ​ម្ដង​ទៀត បន្ទាប់​ពី​ខ្ញុំ​ស្លាប់​ទៅ គឺ​ដូច​ព្រះយេស៊ូវ​បាន​រស់​ឡើង​វិញ​ដែរ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការរស់​ឡើង​វិញ​របស់​ទ្រង់​ផង គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ ហើយ​វា​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគ្រីស្ទាន ។ ពេល​អ្នក​អាន​អំពី​ការរស់​ឡើង​វិញ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ជួយ​ដល់​កុមារ​ឲ្យ​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រាប់​ពី​ដំណើររឿង​នៃ​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​ជា​សម្ដី​របស់​អ្នក ។ សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​តំណាល​រឿង​នេះ​សារឡើង​វិញ​ប្រាប់​អ្នក​វិញ ។ អ្នក​អាច​ប្រើ « ជំពូក​ទី ៥៤ ៖ ព្រះយេស៊ូវ​រស់​ឡើង​វិញ » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៩–៤៤ ឬ​វីដេអូ​ដូច​គ្នា​នេះ ( LDS.org ) ។ សូម​ពន្យល់​ថា នៅពេល​ដែល​ព្រះយេស៊ូវ​បាន​សុគត នោះ​វិញ្ញាណ​របស់​ទ្រង់​បាន​ចាកចេញ​ពី​ព្រះកាយ​របស់​ទ្រង់ ។ នៅពេល​ទ្រង់​បាន​រស់​ឡើងវិញ នោះ​វិញ្ញាណ​និង​រូបកាយ​របស់​ទ្រង់​បាន​រួបរួម​គ្នា​ឡើង​វិញ​ម្ដង​ទៀត ។

  • សូម​ឲ្យ​សមាជិក​វួដ​បី​បួន​នាក់​មក​សម្ដែង​ជា​ពួកទាហាន ពួកទេវតា ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា ពេត្រុស យ៉ូហាន ពួកសិស្ស និង​ថូម៉ាស ហើយ​សូម​ប្រាប់​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាសាក្សី​បន្ទាប់​ពី​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ ។

  • សូម​បង្ហាញ​វីដេអូ « What Happens after We Die ? » ( LDS.org ) ហើយ​សូម​ប្រាប់​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា មនុស្ស​គ្រប់រូប​នឹង​ត្រូវ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ។

  • សូម​ច្រៀង​ជាមួយ​នឹង​កុមារ​បទ « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ ? » និង « ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥, ៤៦ ។ សូម​ឲ្យ​កុមារ​ស្រមៃ​ពី​អារម្មណ៍​របស់​គេ​ដែល​នឹង​មាន​ពេល​ឃើញ​ព្រះយេស៊ូវ​បាន​រស់​ឡើង​វិញ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

យ៉ូហាន ២០:២៤–២៩

ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបីជា​ខ្ញុំ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​សេចក្ដី​ជំនឿ និង​ពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព ព្រះគ្រីស្ទ​មក​ឯ​ថូម៉ាសLDS.org ) ខណៈ​អ្នក​ប្រាប់​អំពី​បទពិសោធន៍​របស់​ថូម៉ាស​នៅក្នុង យ៉ូហាន ២០:២៤–២៩ ។ សូម​តំណាល​រឿង​នេះ​ម្ដង​ទៀត​នៅពេល​ក្រោយ​ក្នុង​មេរៀន​នេះ ប៉ុន្ដែ​លើក​នេះ​សូម​ឲ្យ​កុមារ​ផ្ដល់​នូវ​សេចក្ដី​លម្អិត​មួយ​ចំនួន ។

  • សូម​បង្ហាញ​ប្រអប់​មួយ​ដែល​មាន​របស់​របរ​នៅក្នុង​នោះ ដែល​កុមារ​មិន​អាច​មើល​ឃើញ ហើយ​សូម​ពិពណ៌នាពី​របស់​របរនោះ​ប្រាប់​កុមារ ។ សូម​សួរ​កុមារ​ប្រសិនបើ​ពួកគេ​ជឿ​ថា​ពិត​ជា​មាន​របស់​របរ​នៅក្នុង​ប្រអប់​នោះ​មែន និង​ឲ្យ​គេ​ប្រាប់​ពី​មូលហេតុ ។ រួច​មក​សូម​បង្ហាញ​របស់​នោះ ហើយ​ពន្យល់​ថា សេចក្ដី​ជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វីមួយ​ដែល​យើង​មិន​អាច​មើល​ឃើញ ។ សេចក្តី​ជំនឿ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​មាន​គឺ​ការមាន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះយេស៊ូវ​បង្ហាញ​ព្រះហស្ដ​ដល់​ពួកសាវក

ចូរ​មក​មើល​ព្រះហស្ត​យើង​ចុះ ដោយ ចេហ្វ វួដ

យ៉ូហាន ២១:១៥–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​ដោយ​ការបម្រើ​ដល់​មនុស្ស​ដទៃ ។

តើ​អ្នក​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ស្រឡាញ់ និង​ជួយ​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​គេ​ដោយ​របៀបណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន យ៉ូហាន ២១:១៥–១៧ ឬ​សូម​បង្ហាញ​វីដេអូ « ចម្អែត​ចៀម​របស់​ខ្ញុំ » ( LDS.org ) ។ ព្រះយេស៊ូវ​មិន​បាន​សព្វព្រះទ័យ​ឲ្យ​ពេត្រុស​ចំណាយ​ពេល​របស់​លោក​ទាំងអស់​ចាប់​ត្រី​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ទ្រង់​បាន​សព្វព្រះទ័យ​ឲ្យ​ពេត្រុស​ទៅ​ចែកចាយ​ដំណឹងល្អ ហើយ​អញ្ជើញ​មនុស្ស​គ្រប់រូប​ឲ្យ​មក​រក​ទ្រង់ ។ សូម​ឲ្យ​ក្រដាស​រាង​កូនចៀម​មួយ​ដល់​កុមារ​ម្នាក់ៗ ហើយ​សូម​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្រដាស​នោះ​នូវ​ឧបសគ្គ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ចម្អែត​កូនចៀម​របស់​ព្រះយេស៊ូវ ។

  • សូម​ស្នើ​ជាមុន​ឲ្យ​កុមារ​បី​បួន​នាក់​ចែកចាយ​រឿង​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ស្រឡាញ់ និង​បម្រើ​ដល់​មនុស្ស​ដទៃ ឬ​របៀប​ដែល​មនុស្ស​ដទៃ​បាន​បម្រើ​ដល់​ពួកគេ ។

  • សូម​សរសេរ​ឈ្មោះ​កុមារ​គ្រប់​រូប​នៅក្នុង​ថ្នាក់​របស់​អ្នក​នៅលើ​ក្រដាស​មួយ​សន្លឹក ដែល​កាត់​ជា​រាង​កូនចៀម ហើយ​ពង្រាយ​កូនចៀម​ទាំងនេះ​ជុំវិញ​ថ្នាក់ ។ ( រួម​ទាំង​ឈ្មោះ​របស់​កុមារ​មួយ​ចំនួន​ដែល​មិន​បាន​ចូលរួម​ទៀងទាត់​ផង ) ។ សូម​ឲ្យ​កុមារ​ប្រមូល​កូនចៀម​ដោយ​ការស្វែងរក​កូនចៀម​មួយ​ដោយ​មាន​ឈ្មោះ​របស់​ពួកគេ​នៅលើ​នោះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បម្រើ​ដល់​កូនចៀម​ដែល​បាត់​មួយ​ចំនួន​ដែល​យើង​អាច​ស្គាល់ ?

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០:១–២៣

ដោយសារ​តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​មនុស្ស​គ្រប់រូប​នឹង​រស់​នៅ​ម្ដង​ទៀត ។

វា​ជា​ការធម្មតា​ដែល​កុមារ​ឆ្ងល់​ពី​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​បង្រៀន​អំពី​ការរស់​ឡើង​វិញ​តាម​របៀប​មួយ​ដែល​នឹង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​បិទ​ភ្នែក​របស់​ពួកគេ ហើយ​ស្រមៃ​ថា ពួកគេ​កំពុង​អង្គុយ​នៅក្បែរ​ផ្នូ​របស់​ព្រះយេស៊ូវ កាល​អ្នក​អាន​ក្នុង យ៉ូហាន ២០:១–១៧ ឬ សូម​សង្ខេប​សាច់​រឿង​ការរស់​ឡើង​វិញ​របស់​ទ្រង់ ( សូមមើល​ផងដែរ « ជំពូក​ទី ៥៤ ៖ ព្រះយេស៊ូវ​រស់​ឡើង​វិញ » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១៣៩–៤៤ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ LDS.org ) ។ តើ​វា​នឹង​មាន​សភាព​ដូចម្ដេច​ដែល​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ ?

  • សូម​ឲ្យ​កុមារ​ម្នាក់ៗ​សិក្សា​ពី​បទពិសោធន៍​របស់​នរណាម្នាក់​ដែល​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ហើយ​ចែកចាយ​ដល់​កុមារ​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​គេ​បាន​រៀន ។

  • សូម​មើល​វីដេអូ​ទាំង​នេះ​មួយ ឬ​ច្រើន​ជាមួយ​នឹង​កុមារ ៖ « Jesus Is Laid in a Tomb » , « Jesus Is Resurrected » , « Christ Appears on the Road to Emmaus » និង​« The Risen Lord Appears to the Apostles » ( LDS.org ) ។

យ៉ូហាន ២០:២៤–២៩

ខ្ញុំ​អាច​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះបីជា​ខ្ញុំ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

តើ​កុមារ​ដែល​អ្នក​បង្រៀន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្នក​អាច​ជួយ​ពួកគេ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ខគម្ពីរ​ក្នុង យ៉ូហាន ២០:២៤–២៩ ។ ( សូម​មើល​វីដេអូ « មាន​ពរ​ហើយ អ្នកណា​ដែល​ជឿ​ឥត​ឃើញ​សោះ » ផងដែរ​នៅលើគេហទំព័រ LDS.org ) ។

  • សូម​សរសេរ​ពាក្យ​នីមួយៗ​ក្នុង​ឃ្លា « មាន​ពរ​ហើយ អ្នកណា​ដែល​ជឿ​ឥត​ឃើញ​សោះ » នៅលើ​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តម្រៀប​ពាក្យ​ទាំងនេះ​តាម​លំដាប់​លំដោយ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​ពី​បទពិសោធន៍​នានា​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ទោះបីជា​ពួកគេ​មិន​បាន​ឃើញ​ទ្រង់​ក្ដី ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ កាល​ពួកគេ​គូរ​រូប សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ូហាន ២១:១–១៧

ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវ​ដោយ​ការចម្អែត​ចៀម​របស់​ទ្រង់ ។

កុមារ​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅលើ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ពួកគេ ។ តើ​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពង្រឹង​ដល់​មនុស្ស​ដទៃ​នៅក្នុង​ដំណឹងល្អ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ពីមុន​អ្នក​អាន យ៉ូហាន ២១:១–១៧ រួម​គ្នា សូម​សួរ​កុមារ​ថា តើ​ពួកគេ​ធ្លាប់​បាន​ទៅ​ស្ទូច​ត្រី​ពីមុន​មក​ទេ ។ តើ​វា​មាន​សភាព​ដូចម្ដេច ? សូម​សួរ ប្រសិនបើ​នរណាម្នាក់​ធ្លាប់​ចាប់​បាន « ត្រី​សន្ធឹក​ណាស់ » ( យ៉ូហាន ២១:៦ ) ។

  • សូម​អាន យ៉ូហាន ២១:១៥–១៧ ប៉ុន្ដែ​សូម​ជំនួស​ឈ្មោះ​របស់​ស៊ីម៉ូន ដោយ​ឈ្មោះ​របស់​កុមារ​វិញ ។ តើ​នរណា​គឺជា​ចៀម​របស់​ព្រះយេស៊ូវ ? តើ​យើង​អាច​ចម្អែត​ចៀម​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • សូម​ចែក​នំ​មួយ​ជាមួយ​នឹង​កុមារ ។ កាល​ពួកគេ​កំពុង​ញ៉ាំ​នំ​នោះ សូម​សួរ​ពួកគេ​ថា តើ​ការចែកចាយ​ដំណឹងល្អ​ដល់​នរណាម្នាក់​គឺ​ដូចជា​ការចម្អែត​ពួកគេ​ដោយ​របៀប​ណា ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ដើម្បី​បង្រៀន​ដល់​គ្រួសារ​របស់​ពួកគេ​អំពី​សប្ដាហ៍​ចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​តាមដាន​ការអញ្ជើញ​ដើម្បី​ធ្វើ​សកម្មភាព ។ នៅពេល​អ្នក​អញ្ជើញ​ឲ្យ​កុមារ​ធ្វើ​សកម្មភាព​លើ​អ្វី​ដែល​ពួកគេ​កំពុង​រៀន សូម​តាមដាន​ការអញ្ជើញ​របស់​អ្នក​ពេលបង្រៀន​លើក​ក្រោយ ។ ការណ៍​នេះ​បង្ហាញ​ដល់​កុមារ​ថា អ្នក​យក​ចិត្ត​ទុក​ដាក់​អំពី​របៀប​ដែល​ដំណឹងល្អ​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។ កាល​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ នោះ​ពួកគេ​នឹង​ត្រូវ​បាន​ពង្រឹង​ឡើង ហើយ​នឹង​ជួយ​ដល់​គ្នា​ទៅវិញ​ទៅមក​ឲ្យ​រស់​នៅ​តាម​ដំណឹងល្អ ។

ទំព័រ​សកម្មភាព ៖ មនុស្ស​គ្រប់រូប​នឹង​រស់នៅ​ឡើង​វិញ