ចូរ​មក​តាម​ខ្ញុំ
ធនធាន​បន្ថែម​ទាំងឡាយ


« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩​( ឆ្នាំ​២០១៩ )

« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​ទាំង​នេះ​ភាគច្រើន​អាច​រក​បាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ និង​នៅ​លើ​គេហទំព័រ LDS.org ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

អ្នក​អាចជ្រើសយកសកម្មភាព​ណា​មួយ​នៅ​ក្នុង​ធនធាន​នេះ​សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​អ្នក ។ ប្រសិន​បើ​សិស្ស​ធ្លាប់​ប្រើ​សកម្មភាព​ទាំងនេះ​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​រួច​ហើយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍ និង​គំនិត​របស់​ពួកគេ ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្ដី New Era, Ensign និង លីអាហូណា ផ្ដល់​នូវ​អត្ថបទ និង​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដែល​អាច​បន្ថែម​បង្គ្រប់​ដល់​គោលការណ៍​ដែល​អ្នក​កំពុង​បង្រៀន​មក​ពី ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ។

ទំនុក​តម្កើង និង សៀវភៅ​ចម្រៀង​កុមារ

តន្ត្រី​ពិសិដ្ឋ​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បង្រៀន​គោលលទ្ធិ​នៅ​ក្នុង​របៀប​មួយ​ដែល​គួរ​ឲ្យ​ចងចាំ ។ បន្ថែម​ទៅ​លើ​កំណែ​បោះពុម្ព​នៃ ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ អ្នក​អាច​រក​បាន​នូវ​ការ​ថត​នៃ​ទំនុក​តម្កើង និង​ចម្រៀង​របស់​កុមារ​នៅ​លើ​គេហទំព័រ music.lds.org និង​នៅ​ក្នុង​កម្មវិធី LDS Music ។

បណ្ណាល័យប្រព័ន្ធផ្សព្វផ្សាយ

រូបគំនូរ វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​អាច​ជួយ​សិស្ស​ដែល​អ្នក​បង្រៀន​មើល​ឃើញ​អំពី​គោលលទ្ធិ និង​ដំណើរ​រឿង​ដែលមាននៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​ចូល​ទៅ​គេហទំព័រ medialibrary.lds.org ដើម្បី​រុក​រក​ការ​ប្រមូល​ផ្ដុំ​នៃ​ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ រួម​បញ្ចូល​ទាំង​ស៊េរី​វីដេអូ​ព្រះគម្ពីរ​ប៊ីប ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​ផ្ដល់​ផ្ទៃ​រឿង​ជា​ប្រវត្តិ​សាស្ត្រ និង​ការ​អត្ថាធិប្បាយ​ខាង​គោលលទ្ធិ​សម្រាប់​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។ វា​ក៏​មាន​នូវ​គំនិត​សម្រាប់​ការបង្រៀន​ដែល​អាច​កែ​សម្រួល​សម្រាប់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ផង​ដែរ ។

ប្រធានបទ​ដំណឹង​ល្អ

នៅ​គេហទំព័រ topics.lds.org អ្នក​អាច​ស្វែង​រក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រធាន​បទ​ដំណឹងល្អ​ជាចើនប្រភេទ ជាមួយ​នឹង​តំណ​នានា​ទៅ​កាន់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​ដូចជា សុន្ទរកថា​សន្និសីទ​ទូទៅ អត្ថបទ បទគម្ពីរ និង​វីដេអូ​នានា​ដែល​ទាក់​ទង​គ្នា ។ អ្នក​ក៏​អាច​ស្វែង​រក និក្ខេបទ​ស្ដីពី​ប្រធាន​បទ​ដំណឹងល្អ ដែល​ផ្ដល់​ឲ្យ​នូវ​ចម្លើយ​ដ៏​ស៊ី​ជម្រៅ​ចំពោះ​សំណួរ​នានា​អំពី​ដំណឹងល្អ ។

ពិត​ចំពោះ​សេចក្តី​ជំនឿ

ធនធាន​នេះ​ផ្ដល់​ការ​ពន្យល់​សាមញ្ញៗ​អំពី​ប្រធាន​បទដំណឹងល្អ ដែល​បាន​រៀបរៀង​តាម​លំដាប់​តួ​អក្សរ ។

ប្រកាស​ដំណឹង​ល្អ​របស់​យើង

មគ្គុទ្ទេសក៍​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​គោលការណ៍​មូលដ្ឋាន​អំពី​ដំណឹងល្អ ។

ដើម្បី​កម្លាំង​នៃ​យុវជន

ធនធាន​នេះ​ផ្ដល់​នូវ​ចំណុច​សំខាន់ៗ​អំពី​បទដ្ឋាន​របស់​សាសនាចក្រ​ដែល​អាច​ជួយ​យើង​ឲ្យ​សក្ដិសម​នឹង​ពរជ័យ​របស់​ព្រះអម្ចាស់ជានិច្ច ។ ជាពិសេស ប្រសិន​បើ​អ្នក​កំពុង​បង្រៀន​ដល់​យុវវ័យ សូម​ពិចារណា​មើល​សៀវភៅ​នេះ​ជា​រឿយៗ ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

ធនធាន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន​សូត្រ ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ គោលការណ៍​ទាំងនេះ​ត្រូវ​បាន​ពិភាក្សា ហើយ​អនុវត្ត​នៅ​ក្នុង​ការ​ប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ។

ពួក​ក្មេង​ប្រុស​កំពុង​ប្រើ​កុំព្យូទ័រ