ចូរ​មក​តាម​ខ្ញុំ
លំនាំ​សម្រាប់​ការ​បង្រៀន


« លំនាំ​សម្រាប់​ការ​បង្រៀន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩​( ឆ្នាំ​២០១៩ )

« លំនាំ​សម្រាប់​ការ​បង្រៀន »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩

ថ្នាក់​សាលា​ថ្ងៃអាទិត្យ

លំនាំ​សម្រាប់​ការ​បង្រៀន

នៅ​ក្នុង​ធនធាន​នេះ អ្នក​នឹង​រក​ឃើញ​លំនាំ​ដូច​តទៅ​នេះ​ដដែលៗ នៅ​ក្នុង​គម្រោង​មេរៀន​នីមួយៗ ៖ អញ្ជើញ​ឲ្យ​ចែកចាយ បង្រៀន​គោលលទ្ធិ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន ។ នៅ​ក្នុង​ករណី​ជាច្រើន នៅ​ពេល​អ្នក​បង្រៀន នោះ​ធាតុ​ទាំងឡាយ​នៃ​លំនាំ​នេះ​អាច​នឹង​ជាន់​គ្នា ឬ​កើត​ឡើង​ក្នុង​លំដាប់​ខុស​គ្នា​មួយ ។ ឧទាហរណ៍ សូម​ពិចារណា​ថា ការ​ចែក​ចាយ​គឺជា​ឱកាស​មួយ​ដើម្បី​បង្រៀន​គោលលទ្ធិ ហើយ​ការ​បង្រៀន​គោលលទ្ធិ​គួរ​តែ​ទាក់​ទង​នឹង​ការ​អញ្ជើញ​ឲ្យ​ចែកចាយ ។ ដូចគ្នា​នេះ​ដែរ ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន​អាច​កើត​មាន​ឡើង​ពេញ​ការ​ពិភាក្សា​ក្នុង​ថ្នាក់​មួយ ។ សូម​អនុញ្ញាត​សកម្មភាព​ដដែលៗ​នេះ​កើត​ឡើង​តាម​ធម្មតា ដោយ​ធ្វើ​តាម​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​របស់​មនុស្ស​ដែល​អ្នក​បង្រៀន ។

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ជា​ផ្នែក​មួយ​នៃ​គ្រប់​ម៉ោង​រៀន​ទាំងអស់ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​គំនិត និង​បទពិសោធន៍​ដែល​ពួកគេ​មាន​កាល​ពី​សប្ដាហ៍​មុន កាល​ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ ហើយ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ការ​រៀន​សូត្រ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​នៅ​ក្រៅ​ថ្នាក់​រៀន​គឺ​មាន​សារៈសំខាន់ ។ ការ​ប្រែ​ចិត្ត​ជឿ​របស់​ពួកគេ​ម្នាក់ៗ​នឹង​ពុំ​កើត​មាន​ឡើង​តែ​តាមរយៈ​ការ​រៀនសូត្រ​នៅ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កើត​ឡើង​តាមរយៈ​បទពិសោធន៍​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ផង​ដែរ ។ នៅ​ពេល​សិស្ស​ស្ដាប់​ឮ​បទពិសោធន៍​ពីគ្នាទៅវិញ​ទៅ​មក ពួកគេ​នឹង​ទទួល​បាន​ការ​បំផុស​គំនិត​ឲ្យ​ស្វែង​រក​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ។

ពុំ​មែន​មនុស្ស​គ្រប់​គ្នា​នឹង​អាន​នូវ​ជំពូក​ទាំងឡាយ​សម្រាប់​មេរៀន​នីមួយៗ​នោះ​ទេ ហើយ​សូម្បី​តែ​មនុស្ស​មួយ​ចំនួន​ដែល​បាន​អាន​ប្រហែល​ជា​ពុំ​មាន​អារម្មណ៍​កក់ក្តៅនឹងចែកចាយ​ឡើយ ។ សូម​ប្រាកដ​ថា សិស្ស​ទាំងអស់​មាន​អារម្មណ៍​ថា​ពួកគេ​ជា​ចំណែកមួយដ៏មានតម្លៃ​នៅ​ក្នុង​ថ្នាក់ មិន​ថា​ពួកគេ​មាន​អ្វី​មួយ​ដើម្បី​ចែកចាយ​ដែរ​ឬ​អត់​នោះ​ទេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀនគោលលទ្ធិ

អ្នក និង​សិស្ស​របស់​អ្នក​គួរ​ផ្ដោត​ទៅ​លើ​គោលលទ្ធិ—ជា​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​នៃ​ដំណឹងល្អ—ដែល​មាន​នៅ​ក្នុង​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ឲ្យ ។ នៅ​ពេល​អ្នក​ពិភាក្សា​គោលលទ្ធិ​ចេញ​មក​ពី​បទគម្ពីរ តើ​ខគម្ពីរ ពាក្យ​ដក​ស្រង់បទពិសោធន៍ សំណួរ និង​ធនធាន​បន្ថែម​ណាខ្លះ​ដែល​អ្នក​គប្បី​ចែកចាយ ? តើ​អ្នក​នឹង​ប្រើ​ធនធាន​ទាំងនេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រក​ឃើញ ហើយ​យល់​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​តាម​របៀប​ណា ? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​កត់ត្រា ហើយ​ធ្វើ​តាម​គំនិត និង​អារម្មណ៍​ដែល​ពួកគេ​មាន​តាម​របៀប​ណា ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​មើល​ឡើង​វិញ​នូវ​ការ​ពិភាក្សា​សម្រាប់​សប្ដាហ៍​ក្រោយ ។ សូម​ពិចារណា​អំពី​របៀប​ដើម្បី​បំផុស​គំនិត​ដល់​សិស្ស​ឲ្យ​បន្ត​រៀន​សូត្រ​ចេញ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឯ​គេហដ្ឋាន ដោយ​ខ្លួន​ឯង និង​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ។