ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ « សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »


« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ ៖ ‹ សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២–៨ ខែ មករា ។ ម៉ាថាយ ១; លូកា ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ម៉ារា និង​អេលីសាបិត

ថ្ងៃទី ២–៨ ខែ មករា

ម៉ាថាយ ១; លូកា ១

« សូម​ឲ្យ​បាន​សម្រេច​ដូច​ពាក្យ​លោក​ចុះ »

ពី​មុន​បងប្អូន​អាន​សម្ភារ​សិក្សា​បន្ថែម​ទៀត​ណា​មួយ សូម​អាន ហើយ​ពិចារណា ម៉ាថាយ ១ និង លូកា ១ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ សូម​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការរៀបចំ​ខ្លួន​របស់​បងប្អូន ។ បន្ទាប់​មក សូម​រុករក​គំនិត​នៅក្នុង​គម្រោង​មេរៀន​នេះ និង​នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

គោលបំណង​ចម្បង​មួយ​របស់​ម៉ាថាយ លូកា និង​អ្នក​និពន្ធ​ផ្សេង​ទៀត​អំពី​ដំណឹងល្អ គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាទី​ដើម្បី​រំឭក ម៉ាថាយ ១លូកា ១ ហើយ​ចែកចាយ​ខគម្ពីរ​មួយ ដែល​នឹង​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ផ្ដល់​ជា​យោបល់​ដល់​សមាជិក​ក្នុង​ថ្នាក់​ថា នៅពេល​ពួកគេ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ នោះ​ពួកគេ​អាច​រក្សា​ជា​បញ្ជី​នៃ​វគ្គ​បទគម្ពីរ​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​របស់​ព្រះ ។ បងប្អូន​ក៏​អាច​រក្សា​បញ្ជី​នេះ​ជាថ្នាក់​រួមគ្នា​ផងដែរ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១:១៨–២៥; លូកា ១:៥–៨០

ព្រះវរបិតា​សួគ៌​ធ្វើការ​តាមរយៈ​បុត្រា​បុត្រី​ដ៏​ស្មោះត្រង់​របស់​ទ្រង់​ដើម្បី​សម្រេច​បាន​ព្រះរាជបំណង​របស់​ទ្រង់ ។

  • សមាជិក​ក្នុង​ថ្នាក់​ទំនង​ជា​មាន​បទពិសោធន៍​កាន់​តែ​មាន​ន័យ កាល​កំពុង​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំ​នេះ ប្រសិន​បើ​ពួកគេ​អាច​រៀន​មេរៀន​ចេញ​ពី​បទពិសោធន៍​របស់​មនុស្ស ដែល​ពួកគេ​បាន​អាន​នោះ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន​មេរៀន​ចេញពី​បទពិសោធន៍​របស់​មនុស្ស​ដែល​ពួកគេ​បាន​អាន​នោះ បងប្អូន​អាច​សរសេរ​ឈ្មោះ​មនុស្ស​នៅ​ក្នុង ម៉ាថាយ ១ និង លូកា ១ នៅ​លើ​ក្ដារ​ខៀន​ជាមួយ​នឹង​សេចក្ដី​យោង​បទគម្ពីរ​អំពី​បុគ្គល​ទាំងនេះ​ដូច​តទៅ ៖

    តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញពី​ដំណើររឿង​ទាំងនេះ ដែល​នឹង​ជួយ​ដល់​យើង​នៅ​សព្វថ្ងៃ​នេះ ?

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យគិត​អំពី​ម៉ារា និង​តួនាទី​របស់​នាង​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​បាន​កាន់តែ​ស៊ីជម្រៅ​ជាងនេះ បងប្អូន​អាច​បង្ហាញ​វីដេអូ « An Angel Foretells Christ’s Birth to Mary » និង « Mary and Elisabeth Rejoice Together » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ឬ​បងប្អូន​អាច​អាន​រួមគ្នា​ក្នុង លូកា ១:២៦–៣៨, ៤៦–៥៦ ហើយ​រកមើល​អ្វី​ដែល​ម៉ារា​បាន​និយាយ ដែល​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​នាង ។ តើ​យើង​រៀន​បាន​អ្វី​ផ្សេងទៀត​មកពី​ម៉ារា ?

    4:13
    5:9

លូកា ១:៥–២៥

ពរជ័យ​របស់​ព្រះ​ប្រទានឲ្យ​តាម​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

  • នៅ​ក្នុង​ថ្នាក់​របស់​បងប្អូន​ប្រហែល​ជាមាន​មនុស្ស​ជាច្រើន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុចរិត ប៉ុន្តែ​ពុំ​បាន​ទទួល​ពរជ័យ​ដែល​សង្ឃឹម​ចង់​បាន ដូចជា​អេលីសាបិត និង សាការី​ដែរ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យស្រាវជ្រាវ​ក្នុង លូកា ១:៥–២៥ រកមើល​មេរៀន​ដែល​ពួកគេ​អាច​រៀន​ពី​អេលីសាបិត និង​សាការី​អំពី​ការ​រង់​ចាំ​ព្រះអម្ចាស់ ។ តើ​គំរូ​នៃ​ការ​រង់​ចាំ​តាម​កាលវេលា​របស់​ព្រះអម្ចាស់​អ្វីខ្លះ​ទៀត ដែល​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ចេញ​ពី​ជីវិត​របស់​ពួក​គេ​ផ្ទាល់ ឬ​ចេញ​ពី​ដំណើរ​រឿង​នៅ​ក្នុង​ព្រះគម្ពីរ ? តើ​យើង​អាច​រៀន​​អ្វី​ខ្លះ​មក​ពី​គំរូ​ទាំងនេះ ? សមាជិក​ក្នុង​ថ្នាក់​ក៏អាច​រកឃើញ​ការយល់​ដឹង​ដ៏​មាន​អត្ថប្រយោជន៍​ផ្សេងទៀត​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផងដែរ ។

លូកា ១:២៦–៣៨

« ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន នោះ​គ្មាន​សោះ​ឡើយ » ។

  • នៅ​ពេល​ខ្លះ សមាជិក​ក្នុង​ថ្នាក់​អាច​មាន​ការងឿង​ឆ្ងល់—ដូចជា​ម៉ារា​ដែរ—ថា​តើ​ផែនការ​របស់​ព្រះ​សម្រាប់​ពួកគេ ឬ​ការ​សន្យា​ចំពោះ​ពួកគេ​អាច​បំពេញ​បាន​តាម​របៀបណា ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​ថា តាមរយៈ​ព្រះចេស្ដា​របស់​ព្រះ គ្រប់​ការណ៍​ទាំងអស់​នឹង​កើតឡើង​បាន បងប្អូន​អាច​បង្ហាញ​រូបភាព ការប្រកាស ៖ ទេវតា​កាព្រីយ៉ែល​បង្ហាញ​ព្រះកាយ​ដល់​ម៉ារាសៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. ២៨ ) ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន លូកា ១:២៦–៣៨ រួម​គ្នា ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ការ​យក​ឈ្នះ​លើ​អ្វី ដែល​ហាក់​ដូចជា​ពុំ​អាច​ទៅ​រួច​ដោយ​ការ​សិក្សា​ពាក្យ​សម្ដី និង​សកម្មភាព​របស់​ម៉ារា ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​បទពិសោធន៍ ដែល​ព្រះ​បាន​ជួយ​ពួកគេ​ឲ្យ​សម្រេច​បាន​នូវ​រឿង​មួយ ដែល​ពួកគេ​បាន​គិត​ថា​វា​ពុំ​អាច​ទៅ​រួច​នោះ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការរង់ចាំ​ព្រះអម្ចាស់ ។

ដោយ​ទទួល​ស្គាល់​ថា ពួកយើង​ជាច្រើន​នាក់​មាន​សំណួរ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​រង់ចាំ​ពរជ័យ​របស់​ព្រះ នោះ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍ ៖

« ចម្លើយ​ចំពោះ​សំណួរ​បែប​នោះ​គឺ ‹ បាទ ព្រះ​អាច​ប្រទាន​អព្ភូតហេតុ​ភ្លាមៗ​បាន ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​យើង​នឹង​រៀន​ថា មានតែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​ពេល​វេលា និង​រដូវកាល​នៃ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន › ។ … សេចក្ដី​ជំនឿ​មានន័យ​ថា ជា​ការទុក​ចិត្ត​លើ​ព្រះ​ទាំងក្នុង​គ្រា​ល្អ និង​គ្រា​អាក្រក់ សូម្បី​តែ​បើ​វា​មានការរង​ទុក្ខ​ខ្លះៗ រហូត​ទាល់​តែ​យើង​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ​ក៏ដោយ ។ …

« … អស់​អ្នក​ណា​ដែល ‹ សង្ឃឹម​ដល់​ព្រះយេហូវ៉ា វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជានិច្ច [ ហើយ ] គេ​នឹង​ហើរ​ឡើង​ទៅ​លើ​ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ … › [ អេសាយ ៤០:៣១; បាន​បន្ថែម​ការគូស​បញ្ជាក់ ] ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ‹ នៅ​មិន​យូរ​មិន​ឆាប់ ›—នាពេល​ខាងមុខនេះ—ពរជ័យ​ទាំងនោះ​នឹង​មក​ដល់​បងប្អូន​គ្រប់​គ្នា​ដែល​ស្វែង​រក​ការធូរ​ស្បើយ​ពី​ទុក្ខ​ព្រួយ​របស់​បងប្អូន និង​សេរីភាព​ពី​គ្រោះមហន្តរាយ​របស់​បងប្អូន ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​អំពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​ដ៏​រុងរឿង​របស់​ទ្រង់ ដែល​តាម​មធ្យោបាយ​មួយណា​ក៏ដោយ វា​ជា​ចម្លើយ​ចំពោះ​គ្រប់​បញ្ហា​ដែល​យើង​ជួប​ក្នុង​ជីវិត​យើង » ( « Waiting on the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៦–១៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើក​ទឹកចិត្ត​សមាជិក​ថ្នាក់​ឲ្យ​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន ។ វិធី​មួយ​ដែល​បងប្អូន​អាច​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​ព្រះគម្ពីរ​នៅឯ​គេហដ្ឋាន​គឺ ត្រូវ​ផ្ដល់​ពេលវេលា​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ការ​រកឃើញ និង​គំនិត​នានា​មក​ពី​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ និង​ជា​គ្រួសារ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។