« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ ៖ យើងបានឃើញព្រះមែស៊ីហើយ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៦–២២ ខែ មករា ។ យ៉ូហាន ១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៦–២២ ខែ មករា
យ៉ូហាន ១
យើងបានឃើញព្រះមែស៊ីហើយ
នៅពេលបងប្អូនអាន និងសញ្ជឹងគិតអំពី យ៉ូហាន ១ សូមអធិស្ឋានសូមការដឹកនាំខាងវិញ្ញាណនៅក្នុងការទទួលខុសត្រូវរបស់បងប្អូនលើការបង្រៀនអំពីទីបន្ទាល់របស់យ៉ូហាន ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនមាន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគំនិតដូចតទៅនេះ អាចជួយបងប្អូនឲ្យបំផុសគំនិតសមាជិកនៅក្នុងថ្នាក់របស់បងប្អូនឲ្យយល់ និងអនុវត្តតាមគោលលទ្ធិនៅក្នុងជំពូកនេះ ។
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀនសូត្រ បងប្អូនគួរតែអញ្ជើញពួកគេឲ្យសរសេរសំណួរ មតិយោបល់ ឬការយល់ដឹងចេញពីការអានរបស់ពួកគេដាក់នៅលើចម្រៀកក្រដាស ហើយដាក់វាចូលទៅក្នុងក្រឡកែវមួយ ។ សូមលូកយកចម្រៀកក្រដាសទាំងឡាយចេញពីក្រឡកែវនេះដើម្បីពិភាក្សារួមគ្នា ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទ « គង់នៅជាមួយនឹងព្រះតាំងអំពីដើមមក » ។
-
តើយ៉ូហានបានបង្រៀនអ្វីខ្លះអំពីព្រះគ្រីស្ទកាលពីជីវិតមុនផែនដីនេះ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងអំពីតួនាទីពីជីវិតមុនផែនដីរបស់ព្រះគ្រីស្ទ ? វាអាចជាជំនួយ ពេលសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ហើយសូមឲ្យសមាជិកក្នុងថ្នាក់រកមើលចម្លើយនៅក្នុង យ៉ូហាន ១:១–៥ ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–៥ [ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ]; ម៉ូសេ ១:៣២–៣៣; Topical Guide « Jesus Christ, Antemortal Existence of » ) ។ សមាជិកក្នុងថ្នាក់ក៏អាចចែកចាយអ្វី ដែលពួកគេបានរៀនអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះមុនជីវិតលើផែនដីនេះមកពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ផងដែរ ។
-
ប្រសិនបើបងប្អូនចង់ប្រើខគម្ពីរទាំងនេះ ដើម្បីពិភាក្សាអំពីការបង្កបង្កើតរបស់ព្រះអម្ចាស់ បងប្អូនអាចអាន យ៉ូហាន ១:៣ ហើយបង្ហាញរូបភាពដែលរ៉ាយរ៉ាប់អំពីភាពស្រស់ស្អាតរបស់ផែនដីបាន ។ បងប្អូនក៏អាចបង្ហាញវីដេអូ « Our Home » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បានផងដែរ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយរបៀបដែលការបង្កបង្កើតរបស់ព្រះអង្គសង្គ្រោះ ជួយពួកគេឲ្យទទួលបានអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ។
-
សូមពិចារណាឲ្យសមាជិកក្នុងថ្នាក់រកមើលឧទាហរណ៍ទាំងអស់អំពីពាក្យ ពន្លឺ នៅក្នុង យ៉ូហាន ១:១–១៤ ។ ហេតុអ្វី ពន្លឺ គឺជាពាក្យដ៏ល្អមួយដើម្បីពិពណ៌នាអំពីព្រះយេស៊ូវគ្រីស្ទ ? សមាជិកថ្នាក់អាចចែកចាយពីរបៀបដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់បានផ្ដល់ពន្លឺខាងវិញ្ញាណដល់ជីវិតរបស់ពួកគេ ។ ជាផ្នែកមួយនៃការពិភាក្សានេះ បងប្អូនអាចអញ្ជើញឲ្យសមាជិកក្នុងថ្នាក់អានបន្ថែមទៀតអំពីពន្លឺនៃព្រះគ្រីស្ទនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៥–៤៦; ៨៨:១១–១៣ ឬបងប្អូនអាចឲ្យពួកគេមើល « ពន្លឺនៃព្រះគ្រីស្ទ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ តើយើងអាចចែកចាយពន្លឺរបស់ព្រះអង្គសង្គ្រោះជាមួយនឹងមនុស្សដទៃបានដោយរបៀបណា ?
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យស្រមៃឃើញអ្វីដែលបានបង្រៀនអំពីព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១ នោះបងប្អូនអាចបង្ហាញរូបភាពបីបួនបាន ( រួមទាំងរូបភាពមកពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ដែលបង្ហាញពីផ្នែកនានានៃព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។ សមាជិកក្នុងថ្នាក់អាចស្រាវជ្រាវ យ៉ូហាន ១:១–១៤ ដោយរកមើលពាក្យ ឬឃ្លាដែលអាចប្រើធ្វើជាចំណងជើងសម្រាប់រូបភាពទាំងនោះ ។
យើងអាចទទួលបានសាក្សីផ្ទាល់ខ្លួនរបស់យើងអំពីព្រះអង្គសង្គ្រោះ រួចហើយអញ្ជើញមនុស្សដទៃទៀតឲ្យ « ចូរតាមខ្ញុំទៅមើល » ។
-
នៅក្នុង យ៉ូហាន ១ ការអញ្ជើញឲ្យ « ចូរតាមខ្ញុំទៅមើល » មានលេចឡើងនៅពីរកន្លែង ( សូមមើល ខទី ៣៩, ៤៦ ) ។ យើងប្រហែលជាគ្មានឱកាសបានមើលឃើញព្រះអង្គសង្គ្រោះដោយផ្ទាល់ដូចជា អនទ្រេ និងណាថាណែល នោះទេ ប៉ុន្តែយើងអាចឆ្លើយតបចំពោះការអញ្ជើញដូចគ្នានេះបាន ។ តើ « ចូរតាមខ្ញុំទៅមើល » អាចមានន័យយ៉ាងដូចម្ដេចនៅជំនាន់របស់យើង ?
-
សមាជិកក្នុងថ្នាក់អាចអាន យ៉ូហាន ១:៣៥–៥១ ហើយចែកចាយអ្វីដែលពួកគេបានរៀនមកពីខគម្ពីរទាំងនេះអំពីការអញ្ជើញមនុស្សដទៃឲ្យមករៀនអំពីព្រះគ្រីស្ទ ( សូមមើលផងដែរ « ធនធានបន្ថែមទាំងឡាយ » ឬវីដេអូ « Inviting Others to ‘Come and See’ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ពួកគេក៏អាចចែកចាយពីរបៀបដែលពួកគេបានរកឃើញរបៀបសាមញ្ញ និងធម្មតាដើម្បីអញ្ជើញមនុស្សដទៃឲ្យ « ចូរតាមខ្ញុំទៅមើល » ផងដែរ ។
1:17
ធនធានបន្ថែមទាំងឡាយ
យើងអាចអញ្ជើញមនុស្សដទៃឲ្យ « ចូរតាមខ្ញុំទៅមើល » ។
អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀន ៖
« ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបចែកចាយដំណឹងល្អ ។ ខ្ញុំចូលចិត្តរឿងរបស់អនទ្រេ ដែលបានទូលសួរថា ‹ លោកគ្រូ តើលោកនៅឯណា ? › [ យ៉ូហាន ១:៣៨ ] ។ ព្រះយេស៊ូវអាចមានបន្ទូលតបប្រាប់ពីទីតាំងដែលទ្រង់គង់នៅ ។ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលទៅអនទ្រេថា ‹ ចូរតាមខ្ញុំទៅមើលចុះ › [ យ៉ូហាន ១:៣៩ ] ។ ខ្ញុំចូលចិត្តគិតថា ព្រះអង្គសង្គ្រោះកំពុងមានបន្ទូលថា ‹ ចូរតាមខ្ញុំទៅមើលពុំមែនគ្រាន់តែកន្លែងដែលខ្ញុំរស់នៅប៉ុណ្ណោះទេ ប៉ុន្តែពីរបៀបដែលខ្ញុំរស់នៅផង ។ ចូរតាមខ្ញុំទៅមើលថាតើខ្ញុំជានរណា ។ ចូរតាមខ្ញុំដើម្បីមានអារម្មណ៍ពីព្រះវិញ្ញាណ › ។ យើងមិនដឹងអ្វីគ្រប់យ៉ាងអំពីថ្ងៃនោះទេ តែយើងពិតជាដឹងថា ពេល អនទ្រេ រកឃើញបងប្រុសគាត់គឺ ស៊ីម៉ូន ហើយ គាត់ប្រកាសថា ‹ យើងបានឃើញ … ព្រះគ្រីស្ទ › [ យ៉ូហាន ១:៤១ ] ។
« ចំពោះជនដែលបង្ហាញចំណាប់អារម្មណ៍នៅក្នុងការសន្ទនារបស់យើង យើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយអញ្ជើញពួកគេឲ្យ ‹ តាមទៅមើល › ។ មនុស្សខ្លះនឹងទទួលយកការអញ្ជើញរបស់យើង ហើយមនុស្សខ្លះទៀតនឹងបដិសេធ ។ យើងទាំងអស់គ្នាស្គាល់មនុស្សដែលត្រូវបានអញ្ជើញច្រើនដង មុននឹងទទួលការអញ្ជើញឲ្យ ‹ ចូរតាមខ្ញុំទៅមើល › » ( « It’s a Miracle » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៩ ) ។