« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ ៖ ‹ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៥–១១ ខែ មិថុនា ។ យ៉ូហាន ១៤–១៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៥–១១ ខែមិថុនា
យ៉ូហាន ១៤–១៧
« ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ »
នៅពេលបងប្អូនសិក្សា យ៉ូហាន ១៤–១៧ ប្រកបដោយការអធិស្ឋាន សូមសញ្ជឹងគិតអំពីរបៀប ដែលបងប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់បានយ៉ាងល្អបំផុតដល់អស់អ្នកដែលបងប្អូនបង្រៀន ។ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំគំនិតយោបល់មកក្នុងគំនិតរបស់បងប្អូន នៅពេលបងប្អូនសិក្សាបទគម្ពីរ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគម្រោងមេរៀននេះ ។
អញ្ជើញឲ្យចែកចាយ
សូមសរសេរលេខចាប់ពី ១៤ រហូតដល់ ១៧ នៅលើក្ដារខៀន ដែលតំណាងឲ្យជំពូកនៅក្នុងគម្ពីរយ៉ូហាន ដែលសមាជិកក្នុងថ្នាក់បានអាននៅសប្ដាហ៍នេះ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យសរសេរនៅជិតលេខជំពូកនីមួយៗ នូវសេចក្ដីយោងទៅខគម្ពីរមួយ ដែលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេឲ្យយល់កាន់តែច្បាស់ ឬដែលពួកគេចង់ពិភាក្សាក្នុងថ្នាក់រួមគ្នា ។
បង្រៀនគោលលទ្ធិ
យ៉ូហាន ១៤:១៦–២៧; ១៥:២៦; ១៦:៧–១៥
ព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យបំពេញគោលបំណងរបស់យើងក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរៀនអំពីតួនាទីខុសៗគ្នារបស់ព្រះវិញ្ញាណបរិសុទ្ធ សូមពិចារណាអញ្ជើញពួកគេឲ្យអានវគ្គបទគម្ពីរដូចតទៅនេះមួយ ឬច្រើន ៖ យ៉ូហាន ១៤:១៦–២៧; ១៥:២៦ និង ១៦:៧–១៥ ។ ពួកគេអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរៀនអំពីព្រះវិញ្ញាណបរិសុទ្ធ ចេញមកពីវគ្គបទគម្ពីរទាំងនេះបាន ។ ពួកគេក៏អាចស្វែងរកការយល់ដឹងអំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរ និងសារលិខិតនៅក្នុង « ធនធានបន្ថែមទាំងឡាយ » បានដែរ ។ តើព្រះវិញ្ញាណបរិសុទ្ធបានបំពេញតាមតួនាទីទាំងនេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ? បងប្អូនក៏អាចគិតដល់វត្ថុ ឬជំនួយចក្ខុនានា ដែលបងប្អូនអាចយកមកកាន់ថ្នាក់រៀនបាន ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីតួនាទីទាំងនេះមួយចំនួនផងដែរ ។
-
សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ទុកជាមុន ឲ្យពួកគេសិក្សាសុន្ទរកថាសន្និសីទទូទៅមួយ ដែលផ្ដល់យោបល់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ( ឬសុន្ទរកថាសន្និសីទដទៃទៀត ដែលពួកគេស្គាល់ ) អំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមទុកឲ្យពួកគេចែកចាយដោយសង្ខេបៗ អំពីអ្វីដែលពួកគេបានរៀនជាមួយសមាជិកក្នុងថ្នាក់ ។ តើសារលិខិតទាំងនេះបន្ថែមអ្វីខ្លះទៅលើអ្វី ដែលយើងបានរៀនអំពីព្រះវិញ្ញាណបរិសុទ្ធមកពី យ៉ូហាន ១៤–១៦ ?
នៅពេលយើងនៅជាប់ក្នុងព្រះគ្រីស្ទ នោះយើងនឹងនាំមកនូវផលផ្លែល្អ និងមានអំណរ ។
-
សូមពិចារណាយករុក្ខជាតិតូចមួយ ( ឬរូបភាពរុក្ខជាតិមួយ ) មកកាន់ថ្នាក់រៀន ហើយប្រើវាដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យមើលឃើញការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីចម្ការទំពាំងបាយជូរ និងមែកទាំងឡាយ ។ បន្ទាប់ពីអាន យ៉ូហាន ១៥:១–១២ ជាថ្នាក់ហើយ បងប្អូនអាចពិភាក្សាអំពីអត្ថន័យនៃការ « នៅជាប់ក្នុង [ ព្រះគ្រីស្ទ ] » ( យ៉ូហាន ១៥:៤ ) ។ សមាជិកក្នុងថ្នាក់ពីរបីនាក់អាចចែកចាយអំពីរបៀប ដែលពួកគេបានរកឃើញថា យ៉ូហាន ១៥:៥ គឺជាការពិត ។ ( សូមមើលផងដែរសេចក្ដីថ្លែងការណ៍មកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានសាមគ្គីភាពយ៉ាងល្អឥតខ្ចោះ ។
-
បងប្អូនប្រហែលជាមិនអាចបង្រៀនគ្រប់សេចក្ដីពិតសំខាន់ៗទាំងអស់ ដែលមាននៅក្នុង យ៉ូហាន ១៧ នៅក្នុងការពិភាក្សារួមគ្នាមួយបាននោះទេ ប៉ុន្តែនេះជារបៀបមួយដើម្បីជួយថ្នាក់ទាំងមូលឲ្យរកឃើញសេចក្ដីពិតមួយចំនួន ។ សូមសរសេរនៅលើក្ដារខៀនអំពីគោលគំនិតនានាមកពី យ៉ូហាន ១៧ ដូចជាគោលគំនិតទាំងនេះ ៖
-
ទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ
-
ទំនាក់ទំនងរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងព្រះវរបិតាទ្រង់
-
ទំនាក់ទំនងរបស់យើងជាមួយនឹងពិភពលោកទាំងមូល
-
ទំនាក់ទំនងរបស់យើងជាមួយនឹងគ្នាទៅវិញទៅមកក្នុងនាមជាពួកសិស្សរបស់ទ្រង់
សូមអញ្ជើញសមាជិកក្នុងថ្នាក់ម្នាក់ៗឲ្យជ្រើសរើសគោលគំនិតមួយនៃគោលគំនិតទាំងនេះ ហើយអាន យ៉ូហាន ១៧ ដោយស្វែងរកខគម្ពីរដែលជាប់ទាក់ទងនឹងវា ។ សូមឲ្យសមាជិកក្នុងថ្នាក់បីបួននាក់ឡើងចែកចាយពីអ្វីដែលពួកគេបានរៀន ។
តើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយគ្នាទៅវិញទៅមកយ៉ាងដូចម្ដេច ? តើទំនាក់ទំនងរបស់យើងជាមួយគ្នាទៅវិញទៅមកមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះយ៉ាងដូចម្ដេច ?
-
ធនធានបន្ថែមទាំងឡាយ
ព្រះវិញ្ញាណបរិសុទ្ធ ។
-
កិច្ចការ ២:៣៧–៣៨; កាឡាទី ៥:២២–២៣; នីហ្វៃទី១ ១០:១៧–១៩; នីហ្វៃទី២ ៣២:៣–៥; ម៉ូសាយ ៣:១៩; នីហ្វៃទី៣ ២៧:២០; មរ៉ូណៃ ៨:២៦; ១០:៤–៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣; ៤២:១៧
-
ហិនរី ប៊ី អាវរិង « His Spirit to Be with You » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៦–៨៩
-
ដេវីឌ អេ បែដណា « Receive the Holy Ghost » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៤–៩៧
-
មីឈែល ឌី ក្រេហ្គ « Spiritual Capacity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១៩–២១
ការនៅជាប់ក្នុងព្រះគ្រីស្ទ ។
ដោយកត់ចំណាំថាពាក្យ នៅជាប់ មានបង្កប់នូវភាពជាប់លាប់ និងការតាំងចិត្ត អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន ៖
« អត្ថន័យនៃ [ ពាក្យ ] នេះគឺ ‹ នៅ—ប៉ុន្តែនៅ ជារៀងរហូត › ។ … ចូរមក ប៉ុន្តែត្រូវនៅបន្ត ។ ចូរមកដោយមានជំនឿ និងការស៊ូទ្រាំ ។ …
« ព្រះយេស៊ូវមានបន្ទូលថា ‹ បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចធ្វើអ្វីបានទេ › [ យ៉ូហាន ១៥:៥ ] ។ ខ្ញុំថ្លែងទីបន្ទាល់ថា នោះគឺជាសេចក្ដីពិតរបស់ព្រះ ។ ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងចំពោះយើង ហើយយើងត្រូវ ‹ នៅជាប់ › នឹងទ្រង់ជាអចិន្ត្រៃយ៍ ឥតងាករេ ខ្ជាប់ខ្ជួនជារៀងរហូត ។ ដើម្បីឲ្យផលផ្លែនៃដំណឹងល្អរីកឡើង ហើយឲ្យពរដល់ជីវិតយើង យើងត្រូវតែនៅជាប់ក្នុងទ្រង់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា និងចំពោះសាសនាចក្ររបស់ទ្រង់ដែលមានព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ទ្រង់គឺជាដើមទំពាំងបាយជូរដែលជាប្រភពពិតនៃកម្លាំង និងជាប្រភពតែមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅក្នុងទ្រង់យើងពុំគ្រាន់តែស៊ូទ្រាំបានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងយកឈ្នះ ហើយមានជ័យជំនះនៅក្នុងបុព្វហេតុដ៏បរិសុទ្ធនេះ ដែលនឹងពុំឲ្យយើងបរាជ័យឡើយ » ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។