ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ ៖ « កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ »


« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ ៖ ‹ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១២–១៨ ខែ មិថុនា ។ លូកា ២២; យ៉ូហាន ១៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ព្រះគ្រីស្ទ និង​ពួកសិស្ស​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ ឌេរេក ហិចស្ទេដ

ថ្ងៃទី ១២–១៨ ខែ មិថុនា

លូកា ២២; យ៉ូហាន ១៨

« កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់​វិញ »

សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​នឹង​ធ្វើ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន នៅពេល​បងប្អូន​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​ពិសិដ្ឋ​នានា​នៅក្នុង​ជំពូក​ទាំងនេះ ។ សូម​អធិស្ឋាន​ស្វែងរក​វិធី​នានា ដើម្បី​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់ និង​ចម្រើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ទ្រង់ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​បីបួន​នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ នៅពេល​ពួកគេ​អាន​នៅ​សប្ដាហ៍​នេះ និង​ខគម្ពីរ​អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ដូច្នេះ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

លូកា ២២:៣៩–៤៦

យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ នៅពេល​យើង​ជ្រើសរើស​ចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ។

  • គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការចុះចូល​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា អាច​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​បាន នៅពេល​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​រឿង​ដូចគ្នា​នេះ ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អំពី​បទពិសោធន៍​នានា នៅពេល​ពួកគេ​បាន​ចុះចូល​តាម​អ្វីមួយ ដែល​ពួកគេ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា ព្រះ​បាន​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើអ្វី និង​របៀប​ដែល​ពួកគេ​មាន​ពរជ័យ​ដែល​ប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន លូកា ២២:៣៩–៤៦ ហើយ​និយាយ​អំពី​ហេតុផល​ដែល​ព្រះហឫទ័យ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ព្រម​ចុះចូល​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

  • បន្ថែម​ពីលើ​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះ​នៅក្នុង លូកា ២២:៤២ តើ​មាន​គំរូ​ផ្សេងទៀត​ណាខ្លះ​អំពី​ការប្រតិបត្តិ​តាម​របស់​ទ្រង់ ដែល​យើង​រកឃើញ​នៅក្នុង លូកា ២២ និង យ៉ូហាន ១៨ ? តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រតិបត្តិ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ពេញ​មួយ​ព្រះជន្ម​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់តែ​ក្លាយ​ដូចជា​ទ្រង់ ? សេចក្ដី​ថ្លែងការណ៍​មកពី​អែលឌើរ នែល អេ ម៉ាក់ស្វែល នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​ពី​របៀប ដែល​ពួកគេ​អាច​ចុះចូល​ឆន្ទៈ​របស់​ពួកគេ​តាម​ព្រះហឫទ័យ​របស់​ព្រះ ។

លូកា ២២:៣៩–៤៦

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​ដ៏​និរន្តរ​មួយ​សម្រាប់​យើង ។

  • លូកា ២២:៣៩–៤៦ ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​សួនច្បារ​គែតសេម៉ានី ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​ដ៏ពិសិដ្ឋ​នេះ​ផ្ទាល់ខ្លួន ប្រហែល​បងប្អូន​អាច​សរសេរ​សំណួរ​ដូចនេះ​ដាក់លើ​ក្ដារខៀន តើ​មាន​អ្វី​បាន​កើតឡើង​នៅក្នុង​សួនច្បារ​គែតសេម៉ានី ? និង ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​ខ្ញុំ ? សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ចម្លើយ​នៅក្នុង លូកា ២២:៣៩–៤៦; អាលម៉ា ៧:១១–១៣; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦–១៩ និង​វីដេអូ « The Savior Suffers in Gethsemane » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូន​ក៏អាច​រកឃើញ​ចម្លើយ​នៅក្នុង​សារលិខិត​របស់​ប្រធាន ថាត អរ ខាលីស្ទើរ « The Atonement of Jesus Christ » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៥–៨៧ ) ផងដែរ ។

  • នៅក្នុង​ព្រះគម្ពីរ​មរមន យ៉ាកុប​ហៅ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ថាជា​« ដង្វាយធួន​ដ៏​និរន្តរ » ( នីហ្វៃ​ទី​២ ៩:៧ ) ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​អំពី​អត្ថន័យ​នេះ បងប្អូន​អាច​ចែកចាយ​ការបង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​នូវ​របៀប​នានា ដែល​ឥទ្ធិពល​នៃ​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ចាត់ទុក​ថា​មាន​ភាពនិរន្តរ​បាន ។ ពួកគេ​ក៏អាច​អាន​បទគម្ពីរ​ដូច​តទៅ​នេះ​ផងដែរ ហើយ​ដាក់​បន្ថែម​ទៅក្នុង​បញ្ជី​របស់​ពួកគេ ៖ ហេព្រើរ ១០:១០; អាលម៉ា ៣៤:១០–១៤; គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:២៤ និង ម៉ូសេ ១:៣៣ ។ តើ​យើង​អាច​បង្ហាញ​ការដឹងគុណ​របស់​យើង​ចំពោះ​អ្វីៗ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​សម្រាប់​យើង​តាម​របៀប​ណា ?

ពេត្រុស​ងាក​ចេញពី​ព្រះគ្រីស្ទ

ការបដិសេធ​របស់​ពេត្រុស ដោយ ខាល ហេនរីក ប្លក់

លូកា ២២:៥៤–៦២

យើង​អាច​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន មិន​ថា​យើង​ភ័យខ្លាច និង​ទន់ខ្សោយ​ប៉ុណ្ណា​នោះទេ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រមៃ​ឃើញ​ព្រឹត្តិការណ៍​នៅក្នុង លូកា ២២:៥៤–៦២ បងប្អូន​អាច​បង្ហាញ​រូបភាព​មួយ ដូចជា​ការបដិសេធ​របស់​ពេត្រុស ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ឬ​វីដេអូ « Jesus Is Tried by Caiaphas, Peter Denies Knowing Him » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​មកពី​បទពិសោធន៍​របស់​ពេត្រុស ដែល​បំផុស​គំនិត​ពួកគេ​ឲ្យ​ស្មោះត្រង់​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ការចុះចូល​ឆន្ទៈ​របស់​យើង​តាម​ព្រះវរបិតា ។

អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « នៅពេល​បងប្អូន​ចុះចូល​ឆន្ទៈ​របស់​បងប្អូន​តាម​ព្រះ នោះ​បងប្អូន​នឹង​ថ្វាយដល់​ទ្រង់​នូវ​របស់ តែមួយ​គត់ ដែល​បងប្អូន​​ពិត​ជា អាច ថ្វាយ​ទៅ​ទ្រង់បាន ជា​អ្វីៗ​គ្រប់យ៉ាង​ដែល​បងប្អូន​អាច​ថ្វាយ​ទ្រង់​បាន ។ សូម​កុំ​រង់ចាំ​យូរ​ពេក ដើម្បី​ស្វែងរក​ទីអាសនា ឬ ដើម្បី​ចាប់ផ្ដើម​ដាក់​អំណោយ​នៃ​ឆន្ទៈ​របស់​បងប្អូន​នៅលើ​នោះ ! » ( « Remember How Merciful the Lord Hath Been » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤៦ ) ។

ដង្វាយធួន​ដ៏​និរន្តរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

« ដង្វាយធួន​របស់ [ ព្រះយេស៊ូវ​គ្រីស្ទ ] គឺ​និរន្តរ—គ្មាន​ទីបញ្ចប់ ។ វា​ក៏ជា​និរន្ដរ​ដែល​មនុស្ស​ជាតិ​ទាំងអស់​នឹង​ត្រូវបាន​សង្គ្រោះ​ពី​សេចក្ដីស្លាប់​ដែល​មិន​ចេះ​ចប់ ។ វា​ជានិរន្ដរ​ក្នុង​ន័យ​ការរងទុក្ខ​ដ៏​ខ្លាំង​មហិមា​របស់​ទ្រង់ ។ វា​មាន​ទំហំ​និរន្ដរ​ក្នុង​ពេលវេលា ដោយ​ការបញ្ចប់​គំរូ​ដើម​ពីមុន​នៃ​យញ្ញបូជា​សត្វ ។ វា​មាន​ទំហំ​អនន្ដ—វា​ត្រូវ​ធ្វើ​តែម្ដង​សម្រាប់​មនុស្ស​ទាំងអស់ ។ ហើយ​សេចក្ដី​មេត្តា​ករុណា​នៃ​ដង្វាយធួន​ពង្រីក​មិន​ត្រឹម​តែ​ដល់​ចំនួន​មនុស្ស​ដ៏ច្រើន​មហិមា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ដល់​ចំនួន​ដ៏​អនន្ដ​នៃ​ពិភពលោក​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្កើត​ផងដែរ ។ វា​មាន​ចំនួន​អនន្ដ​លើសពី​ទំហំ​នៃ​រង្វាស់ ឬ​ការយល់ដឹង​ខាង​សាច់ឈាម​ណាមួយ​របស់​មនុស្ស​ទៅ​ទៀត ។

« ព្រះយេស៊ូវ​គឺជា​អង្គ​តែ​មួយ​គត់ ដែល​អាច​ផ្ដល់​នូវ​ដង្វាយធួន​ជានិរន្ដរ​មួយ​បែប​នោះ​បាន ដោយសារ​ទ្រង់​បាន​ប្រសូត​ពី​ម្ដាយ​ជា​សាច់​ឈាម​ម្នាក់ និង ពី​ព្រះវរបិតា​ខាង​វិញ្ញាណ​មួយ​អង្គ ។ ដោយសារ​តែ​អំណាច​មរតក​របស់​បងច្បង​តែមួយ​គត់​នោះ ព្រះយេស៊ូវ​គឺជា​អង្គ​ដ៏រន្ដរ » ( « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ធ្វើជា​ឧបករណ៍​ដ៏​រាបសា​របស់​ព្រះវិញ្ញាណ ។ « គោលបំណង​របស់​បងប្អូន​នៅក្នុង​នាម​ជា​គ្រូ​បង្រៀន គឺ​មិនមែន​ដើម្បី​ធ្វើ​បទបង្ហាញ​ដ៏​គួរ​ចាប់អារម្មណ៍​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​គ្រូបង្រៀន​ដ៏ពិត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។