ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ « ការ​ស្រេច​ហើយ »


« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ ៖ ‹ ការ​ស្រេច​ហើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៩–២៥ ខែ មិថុនា ។ ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ព្រះគ្រីស្ទ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់

Ecce Homo ( ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ធ្វើ​ទុក្ខទោស ) ដោយ អាន់ថូញូ ស៊ីស៊ើរី

ថ្ងៃទី ១៩–២៥ ខែ មិថុនា

ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩

« ការ​ស្រេច​ហើយ »

សូម​ចាប់ផ្ដើម​ការរៀបចំ​ខ្លួន​បង្រៀន​របស់​បងប្អូន ដោយ​ការអាន ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ និង យ៉ូហាន ១៩ ប្រកប​ដោយ​ការអធិស្ឋាន ។ សូម​ខិតខំ​រស់នៅ​ឲ្យ​ស័ក្ដិសម​នឹង​ព្រះវិញ្ញាណ ដើម្បី​បងប្អូន​អាច​ថ្លែង​ជា​សាក្សី​ដ៏មាន​អានុភាព​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​ជំពូក​មួយ​មកពី​ការអាន​នៅ​សប្ដាហ៍​នេះ ហើយ​ចំណាយ​ពេល​ពីរបី​នាទី​មើល​វា​ត្រួសៗ ស្វែងរក​ពាក្យ ឃ្លា ឬ​ព័ត៌មាន​លម្អិត​មួយ ដែល​បង្រៀន​ពួកគេ​អំពី​អ្វីមួយ​ដែល​មាន​អត្ថន័យ​អំពី​ព្រះអង្គ​សង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។ សូម​ផ្ដល់​ឱកាស​ដល់​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ហើយ​ពន្យល់​ថា​ហេតុអ្វី​ក៏​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣; យ៉ូហាន ១៩

ព្រះឆន្ទៈ​ព្រម​រងទុក្ខ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា និង​ចំពោះ​ពួកយើង​ទាំងអស់​គ្នា ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​អំពី​របៀប​ដែល​ការរងទុក្ខ និង​ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ​នៅលើ​ឈើឆ្កាង បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​នោះ សូម​សាកល្បង​ធ្វើ​សកម្មភាព​ដូចនេះ ៖ សូម​ឲ្យ​ក្រដាស​រាង​បេះដូង​មួយ​ទៅ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្រដាស​បេះដូង​របស់​ពួកគេ​នូវ​ឃ្លា​មួយ​ចេញ​មកពី កូរិនថូស ទី១ ១៣:៤–៧ ដែល​ពិពណ៌នា​អំពី​សេចក្ដី​សប្បុរស ។ បន្ទាប់មក​សូមឲ្យ​ពួកគេ​ស្រាវជ្រាវ​នៅក្នុង ម៉ាថាយ ២៧; ម៉ាកុស ១៥; លូកា ២៣ ឬ យ៉ូហាន ១៩ ហើយ​សរសេរ​នៅលើ​ក្រដាស​បេះដូង​របស់​ពួកគេ​ម្ខាង​ទៀត​នូវ​ខគម្ពីរ​ពីរបី​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​បាន​ពិពណ៌នា​នៅក្នុង​ឃ្លា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​យល់ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ?

    មកុដ​បន្លា

    ពួក​ទាហាន « ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ​ទ្រង់ » ( ម៉ាកុស ១៥:១៧ ) ។

  • គំនូរ​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​នូវ​ព្រឹត្តការណ៍​មួយ​ចំនួន ដែល​ពួកគេ​បាន​អាន​នៅ​សប្ដាហ៍​នេះ ។ ប្រហែល​ជា​បងប្អូន​អាច​បំបែក​សមាជិក​ក្នុង​ថ្នាក់​ទៅជា​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​មាន​រូបភាព​មួយ ( សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » សម្រាប់​រូបភាព​ដែល​បាន​ស្នើ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​អាន​ខគម្ពីរ ដែល​ពិពណ៌នា​អំពី​ព្រឹត្តិការណ៍ ដែល​បាន​បង្ហាញ​នៅក្នុង​រូបភាព​របស់​ពួកគេ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រឹត្តិការណ៍​ទាំងនេះ—រួមទាំង​របៀប​ដែល​រូបភាព​នេះ​បាន​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​ក៏អាច​ពិចារណា​បង្ហាញ​វីដេអូ « Jesus Is Condemned before Pilate » និង « Jesus Is Scourged and Crucified » ផងដែរ ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

3:19
4:49

ម៉ាថាយ ២៧:១១–៦០

ពួកព្យាការី​ពី​បុរាណ​បាន​មើលឃើញ​ជាមុន​អំពី​ការរងទុក្ខ និង​ការឆ្កាង​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ពួកព្យាការី​ពីបុរាណ​បាន​ព្យាករ​ពី​ព្រឹត្តិការណ៍​ជាច្រើន​អំពី​វេលា​ចុងក្រោយ​របស់​ព្រះអង្គ​សង្គ្រោះ ។ វិធី​មួយ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ការណ៍នេះ គឺ​ត្រូវ​ឲ្យ​បទគម្ពីរ​មួយ ឬ​ច្រើន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ដល់​សមាជិក​ម្នាក់ៗ ហើយ​សូម​ពួកគេ​ឲ្យ​ស្វែងរក​ខគម្ពីរ​នៅក្នុង ម៉ាថាយ ២៧ ដែល​បង្ហាញ​ពី​របៀប​ដែល​បទគម្ពីរ​ទាំងឡាយ​ត្រូវបាន​បំពេញ ។ បងប្អូន​អាច​ធ្វើជា​តារាង​មួយ ដែល​ផ្គូផ្គង​ការព្យាករ​ទៅនឹង​ការបំពេញ​ការព្យាករ​បាន ។ តើ​ការព្យាករ​ទាំងនេះ​ជួយ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ម៉ាថាយ ២៧:២៧–៤៩; ម៉ាកុស ១៥:១៦–៣២; លូកា ២៣:១១, ៣៥–៣៩; យ៉ូហាន ១៩:១–៥

ការផ្ទុយ​ពុំ​អាច​បញ្ឈប់​កិច្ចការ​របស់​ព្រះ​បាន​ទេ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ប្រឈម​មុខ​នឹង​ការផ្ទុយ​ដោយ​ស្មោះត្រង់ នៅពេល​ពួកគេ​រស់នៅ​តាម​សេចក្ដីពិត​របស់​ពួកគេ​យ៉ាងពិត​នោះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ ដែល​ពិពណ៌នា​អំពី​ការបៀតបៀន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួប​ប្រទះ ( សូមមើល ម៉ាថាយ ២៧:២៧–៤៩; ម៉ាកុស ១៥:១៦–៣២; លូកា ២៣:១១, ៣៥–៣៩; យ៉ូហាន ១៩:១–៥ ) ។ តើ​យើង​រៀន​បាន​អ្វីខ្លះ មកពី​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ការផ្ទុយ ? តើ​មាន​គំរូ​ផ្សេងទៀត​ណាខ្លះ​អំពី​ការប្រឈម​មុខ​នឹង​ការផ្ទុយ​ដែល​អាច​ជួយ​យើង​បាន ? ( ឧទាហរណ៍ សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤–២៥ ) ។

លូកា ២៣:៣៤–៤៣

ព្រះអង្គ​សង្គ្រោះ​ប្រទាន​សេចក្តី​សង្ឃឹម និង​ការអភ័យ​ទោស​ដល់​យើង ។

  • ទោះបីជា​នៅក្នុង​គ្រា​ចុងក្រោយ​របស់​ទ្រង់​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​បាន​បន្ដ​ប្រទាន​សេចក្ដី​សង្ឃឹម និង​ការអភ័យទោស​ដែរ ។ សូម​ពិចារណា​ពី​របៀប​ដើម្បី​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ធ្វើតាម​គំរូ​របស់​ទ្រង់ ។ ឧទាហរណ៍ បងប្អូន​អាច​សូមឲ្យ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​អាន លូកា ២៣:៣៤–៣៨ ( រួម​មាន ខទី ៣៤ ដែល​ផ្ដល់​ការយល់ដឹង​មកពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ) ហើយ​សមាជិក​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន លូកា ២៣:៣៩–៤៣ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ចេញ​មកពី​ខគម្ពីរ​ចាត់តាំង​របស់​ពួកគេ​បាន ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

រូបភាព​នៃ​ការបៀតបៀន ការរងទុក្ខ និង​ការសុគត​របស់​ព្រះយេស៊ូវ ។

បទគម្ពីរ​ដែល​ព្យាករ​អំពី​ការសាកល្បង និង​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ទាញ​យក​កម្លាំង​មកពី​ព្រះអង្គ​សង្គ្រោះ ។ « នៅក្នុង​ការខិតខំ​របស់​បងប្អូន​ដើម្បី​រស់នៅ ហើយ​បង្រៀន​ឲ្យ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ បងប្អូន​នឹង​ត្រូវ​ជំពប់​ជើង​ដួល​ម្ដងម្កាល​ដោយ​ចៀស​ពុំ​រួច​នោះ​ទេ ។ ចូរ​កុំ​បាក់​ទឹកចិត្ត​ឡើយ តែ​ចូរ​ឲ្យ​កំហុស និង​ភាពទន់ខ្សោយ​របស់​បងប្អូន បង្វែរ​បងប្អូន​ឲ្យ​ទៅរក​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​វិញ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៤ ) ។