« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ ‹ ដោយនូវការចងចាំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា
ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣
« ដោយនូវការចងចាំ »
សូមអាន ម៉ាថាយ ២៦; លូកា ១៤ និង យ៉ូហាន ១៣ ហើយពិចារណាអំពីគំនិត និងចំណាប់អារម្មណ៍ដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ តើសារលិខិតអ្វីខ្លះ ដែលនឹងផ្ដល់ពរជ័យដល់សមាជិកក្នុងថ្នាក់របស់បងប្អូន ?
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វីមួយ ដែលពួកគេបានរៀននៅសប្ដាហ៍នេះ ដែលវាបានជួយពួកគេឲ្យរកឃើញអត្ថន័យបន្ថែមទៀតនៅក្នុងពិធីសាក្រាម៉ង់ ។ តើពួកគេបានធ្វើអ្វីខ្លះ ហើយតើវាបានជះឥទ្ធិពលអ្វីខ្លះដល់បទពិសោធន៍របស់ពួកគេនៅក្នុងការទទួលទានសាក្រាម៉ង់ ?
បង្រៀនគោលលទ្ធិ
យើងត្រូវតែពិនិត្យមើលជីវិតរបស់យើងផ្ទាល់ ដើម្បីកំណត់អំពីរបៀបដែលព្រះបន្ទូលរបស់ព្រះអម្ចាស់អនុវត្តចំពោះយើង ។
-
យើងស្ដាប់ឮមេរៀនដំណឹងល្អជាច្រើននៅក្នុងជីវិតរបស់យើង ប៉ុន្តែពេលខ្លះ វាគឺជាការល្បួងឲ្យគិតថា មេរៀនទាំងនេះភាគច្រើនអនុវត្តចំពោះមនុស្សដទៃទៀត ។ ការពិភាក្សាមួយអំពី ម៉ាថាយ ២៦:២០–២២ អាចជួយយើងឲ្យយកឈ្នះនិន្នាការនេះបាន ។ តើយើងអាចរៀនមេរៀនអ្វីខ្លះ ចេញពីរបៀបដែលពួកសិស្សអនុវត្តព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះចំពោះខ្លួនពួកគេ ? ប្រសិនបើសមាជិកណាម្នាក់នៅក្នុងថ្នាក់បានអានសេចក្ដីយោងរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ចំពោះដំណើររឿងនេះនៅក្នុងសារលិខិតរបស់លោក « Lord, Is It I? » នោះពួកគេអាចចែកចាយការយល់ដឹង ដែលពួកគេបានទទួល ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦–៥៩ ) ។
ពិធីសាក្រាម៉ង់គឺជាឱកាសមួយដើម្បីចងចាំដល់ព្រះអង្គសង្គ្រោះ ។
-
តើសមាជិកក្នុងថ្នាក់នឹងពន្យល់ពីពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃពិធីសាក្រាម៉ង់ ទៅកាន់នរណាម្នាក់ដែលមិនស្គាល់វាដោយរបៀបណា ? ប្រហែលបងប្អូនអាចធ្វើបញ្ជីមួយរួមគ្នាអំពីសំណួរ ដែលនរណាម្នាក់អាចមានអំពីពិធីសាក្រាម៉ង់ ដូចជា « ហេតុអ្វីបានជាព្រះអង្គសង្គ្រោះប្រទានពិធីសាក្រាម៉ង់ដល់យើង ? ហេតុអ្វីបានជានំប៉័ង និងទឹកគឺជានិមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទដ៏មានអានុភាពខ្លាំងបែបនេះ ? តើយើងសន្យាអ្វីខ្លះ នៅពេលយើងទទួលទានសាក្រាម៉ង់ ? តើយើងទទួលបានការសន្យាអ្វីខ្លះ ? » សមាជិកក្នុងថ្នាក់អាចរកមើលចម្លើយនៅក្នុងធនធានដូចតទៅនេះ ៖ ម៉ាថាយ ២៦:២៦–២៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩ និង Gospel Topics « Sacrament » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ បងប្អូនក៏អាចចែកចាយការយល់ដឹងមកពីអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ។
-
សមាជិកក្នុងថ្នាក់អាចទទួលបានអត្ថប្រយោជន៍មកពីការស្ដាប់គំនិតគ្នាទៅវិញទៅមក អំពីរបៀបចងចាំព្រះអង្គសង្គ្រោះអំឡុងពិធីសាក្រាម៉ង់ និងពេញមួយសប្ដាហ៍នោះ ( សូមមើល លូកា ២២:១៩–២០; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៦–៣៧ ) ។ ប្រហែលជាបងប្អូនអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលជួយពួកគេ និងក្រុមគ្រួសាររបស់ពួកគេឲ្យចងចាំព្រះអង្គសង្គ្រោះ ហើយរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ ពួកគេក៏អាចចែកចាយអ្វីដែលពួកគេកំពុងធ្វើ ដើម្បីធ្វើឲ្យពិធីសាក្រាម៉ង់ជាបទពិសោធន៍ដ៏ពិសិដ្ឋមួយផងដែរ ។
ព្រះអង្គសង្គ្រោះគឺជាគំរូរបស់យើងអំពីការបម្រើដល់អ្នកដទៃដោយរាបសា ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យពិចារណា អំពីសារៈសំខាន់នៃការដែលព្រះយេស៊ូវលាងជើងឲ្យពួកសិស្សរបស់ទ្រង់ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ម្នាក់ឲ្យដើរតួជាពេត្រុស ហើយនឹងត្រូវសម្ភាសដោយសមាជិកផ្សេងទៀតក្នុងថ្នាក់ ។ សមាជិកក្នុងថ្នាក់អាចស្រាវជ្រាវក្នុង យ៉ូហាន ១៣:១–១៧ ហើយគិតអំពីសំណួរដ៏មានអត្ថន័យ ដែលពួកគេអាចសួរពេត្រុស ដើម្បីរៀនពីបទពិសោធន៍របស់លោក ។ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងនេះ ដែលអាចជះឥទ្ធិពលលើរបៀបដែលយើងបម្រើដល់អ្នកដទៃ ?
សេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកដទៃគឺជាសញ្ញាមួយថា យើងគឺជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើបងប្អូនអាចបំផុសគំនិតសមាជិកក្នុងថ្នាក់ឲ្យកាន់តែមានសេចក្ដីស្រឡាញ់ដោយរបៀបណា ? ប្រហែលបងប្អូនអាចសួរពួកគេថា តើបុគ្គលិកលក្ខណៈអ្វីខ្លះដែលពួកគេសម្គាល់ឃើញ នៅពេលពួកគេជួបនឹងនរណាម្នាក់ដែលជាអ្នកដើរតាមព្រះគ្រីស្ទ ។ បងប្អូនអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវក្នុង យ៉ូហាន ១៣:៣៤–៣៥ ដើម្បីរៀនអំពីរបៀបដែលគេសម្គាល់ឃើញសិស្សពិតរបស់ព្រះអង្គសង្គ្រោះ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យសេចក្ដីស្រឡាញ់កំណត់ពីចរិតលក្ខណៈនៃភាពជាសិស្សរបស់យើង ? ប្រហែលបងប្អូនអាចពិភាក្សាអំពីរបៀបដែលការស្រឡាញ់មនុស្សដទៃ គឺជារបៀបមួយនៃការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ តើយើងអាចធ្វើការណ៍នេះនៅក្នុងក្រុមគ្រួសាររបស់យើង លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងមជ្ឈដ្ឋានផ្សេងទៀតបានយ៉ាងដូចម្ដេច ?
-
បងប្អូនបានរៀនច្រើនជាថ្នាក់រៀនទាំងមូលអំពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះក្នុងឆ្នាំនេះ រួមមានទាំងគំរូជាច្រើនអំពីរបៀបដែលទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃផងដែរ ។ របៀបមួយដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យពិចារណាអំពីបទបញ្ញត្តិនៅក្នុង យ៉ូហាន ១៣:៣៤ អាចជាការសរសេរថា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ដាក់នៅលើក្ដារខៀន ហើយសូមសមាជិកក្នុងថ្នាក់ឲ្យរៀបរាប់អំពីគំរូ ដែលពួកគេនឹកចាំមកពីព្រះគម្ពីរសញ្ញាថ្មី ដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ។ បន្ទាប់មក បងប្អូនអាចសរសេរថា ស្រឡាញ់គ្នាទៅវិញទៅមក ដាក់នៅលើក្ដារខៀន ហើយសូមសមាជិកក្នុងថ្នាក់ឲ្យរៀបរាប់អំពីរបៀប ដែលយើងអាចដើរតាមគំរូនៃសេចក្ដីស្រឡាញ់របស់ទ្រង់បាន ។ សមាជិកក្នុងថ្នាក់អាចរកឃើញគំនិតនានានៅក្នុងវីដេអូមួយ នៅក្នុងចំណោមវីដេអូដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
ធនធានបន្ថែមទាំងឡាយ
« ត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទក្នុងខ្លួនយើង » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ពាក្យប្រៀបធៀបអំពីការទទួលទានព្រះកាយ [ របស់ព្រះអង្គសង្គ្រោះ ] ហើយផឹកលោហិតរបស់ទ្រង់ [ មានន័យថា ] ត្រូវដាក់គុណសម្បត្តិ និងចរិតលក្ខណៈរបស់ព្រះគ្រីស្ទក្នុងខ្លួនយើង ហើយសម្រាតចោលភាពជាមនុស្សខាងសាច់ឈាមចេញ ហើយប្រែក្លាយជាពួកបរិសុទ្ធ ‹ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទជាព្រះអម្ចាស់ › [ ម៉ូសាយ ៣:១៩ ] ។ នៅពេលយើងទទួលទាននំប៉័ង និងទឹកនៃពិធីសាក្រាម៉ង់រាល់សប្ដាហ៍ នោះយើងនឹងធ្វើបានល្អ ពេលយើងពិចារណាថា យើងត្រូវតែដាក់បញ្ចូលបុគ្គលិកលក្ខណៈរបស់ទ្រង់ និងគំរូនៃជីវិតគ្មានបាបរបស់ទ្រង់មកក្នុងជីវិត និងតួអង្គរបស់យើងឲ្យពេញលេញទាំងស្រុងដោយរបៀបណា » ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧ ) ។
វីដេអូអំពីសេចក្ដីស្រឡាញ់មាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
« Love One Another »
-
« Families Sacrifice, Give, and Love »
-
« Preparation of Thomas S. Monson: He Learned Compassion in His Youth »