« ថ្ងៃទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ សម្តេចសង្ឃខាងឯសេចក្តីល្អដែលត្រូវមក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ វិច្ឆិកា
ហេព្រើរ ៧–១៣
« សម្តេចសង្ឃខាងឯសេចក្តីល្អដែលត្រូវមក »
នៅពេលបងប្អូនអាន ហេព្រើរ ៧–១៣ សូមពិចារណាថា តើអ្វីជាសារលិខិតរបស់ព្រះអម្ចាស់ចំពោះពួកបរិសុទ្ធហេព្រើរ ។ សូមរកមើលផងដែរនូវសារលិខិតរបស់ទ្រង់ចំពោះបងប្អូន និងសមាជិកដែលបងប្អូនបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ពីមុនម៉ោងបង្រៀន សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យមកថ្នាក់រៀន ដោយត្រៀមខ្លួនចែកចាយខគម្ពីរនៅក្នុង ហេព្រើរ ៧–១៣ ដែលជួយពួកគេឲ្យ « ចូលទៅជិត [ ព្រះ ] ទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ » ( ហេព្រើរ ១០:២២ ) ។
បង្រៀនគោលលទ្ធិ
ពិធីបរិសុទ្ធពីជំនាន់បុរាណ និងសម័យទំនើបចង្អុលបង្ហាញទៅរកព្រះយេស៊ូវគ្រីស្ទ ។
-
គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យស្រាវជ្រាវក្នុង ហេព្រើរ ៧ រកមើលវគ្គបទគម្ពីរនានា ដែលបង្រៀនអំពីបព្វជិតភាពម៉ិលគីស្សាដែក ហើយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។ ឬបងប្អូនអាចទុកពេលឲ្យពួកគេរំឭក ជំពូក ៧ នៅក្នុងថ្នាក់រៀន ហើយស្វែងរកខគម្ពីរដែលបង្រៀនអំពីបព្វជិតភាពនេះ និងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ តើម៉ិលគីស្សាដែកដូចជាព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? ( សូមមើលងាររបស់ម៉ិលគីស្សាដែកនៅក្នុង ខទី ១–២ ) ។ តើពិធីបរិសុទ្ធនៃបព្វជិតភាពម៉ិលគីស្សាដែកជួយយើងឲ្យមករកព្រះគ្រីស្ទតាមរបៀបណា ? ប្រហែលជាសមាជិកក្នុងថ្នាក់អាចរកមើលចម្លើយដែលអាចមាននៅក្នុង Gospel Topics « Melchizedek Priesthood » ( នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។
-
ទោះជាយើងមិនថ្វាយយញ្ញបូជាសត្វក្ដី ក៏យើងចូលរួមនៅក្នុងពិធីបរិសុទ្ធនានានៅសព្វថ្ងៃនេះតាមរបៀបស្រដៀងនោះដែរ ដែលវាចង្អុលបង្ហាញព្រលឹងរបស់យើងទៅរកព្រះគ្រីស្ទ ហើយផ្ដល់ « ច្រកផ្លូវដែលមានការអនុញ្ញាត ដែលតាមច្រកផ្លូវនោះ ពរជ័យ និងអំណាចនៃស្ថានសួគ៌អាចចាក់ស្រោចមកក្នុងជីវិតរបស់យើងម្នាក់ៗ » ( ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០) ។ ប្រហែលបងប្អូនអាចស្វែងយល់ជាមួយគ្នាអំពីរបៀបដែលពិធីបរិសុទ្ធពីបុរាណ ដូចបានពិពណ៌នានៅក្នុង ហេព្រើរ ៨–១០ គឺជានិមិត្តរូបនៃពលិកម្មដ៏ធួនរបស់ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ តើឈាមគោឈ្មោល និងឈាមពពែឈ្មោលតំណាងឲ្យអ្វី ? ( សូមមើល ហេព្រើរ ៩:១៣–១៤ ) ។ តើសម្ដេចសង្ឃតំណាងឲ្យនរណា ? ( សូមមើល ហេព្រើរ ៩:២៤–២៦ ) ។ វីដេអូ « Sacrifice and Sacrament » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជាជំនួយ ។ តើពិធីបរិសុទ្ធសម័យទំនើបផ្ដល់ពរជ័យដល់យើង ហើយបានជួយចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យពិធីបរិសុទ្ធទាំងនេះកាន់តែមានអត្ថន័យ ហើយផ្ដោតទៅលើព្រះអង្គសង្គ្រោះកាន់តែខ្លាំងនោះ ?
សេចក្តីជំនឿតម្រូវឲ្យមានការទុកចិត្តលើការសន្យារបស់ព្រះ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីការបង្រៀនរបស់ប៉ុលអំពីសេចក្ដីជំនឿ នោះបងប្អូនអាចចាប់ផ្ដើមដោយសុំឲ្យពួកគេគិតអំពីរបៀប ដែលពួកគេនឹងពិពណ៌នាសេចក្ដីជំនឿជាសម្ដីមួយប្រយោគ ។ បន្ទាប់មក សូមអាន ហើយពិភាក្សារួមគ្នាក្នុងថ្នាក់អំពីនិយមន័យដែលប៉ុលបានផ្ដល់ឲ្យនៅក្នុង ហេព្រើរ ១១:១ ។ ក្រោយមក បងប្អូនអាចចាត់ឲ្យសមាជិកម្នាក់ៗជ្រើសរើសបុគ្គលម្នាក់ ដែលបានលើកឡើងនៅក្នុង ហេព្រើរ ១១ ដើម្បីយកមកសិក្សា ។ សមាជិកក្នុងថ្នាក់អាចប្រើលេខយោង ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ដើម្បីរំឭកឡើងវិញនូវបទពិសោធន៍របស់បុគ្គលនោះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ រួចហើយចែកចាយជាមួយសមាជិកក្នុងថ្នាក់ផ្សេងទៀតនូវអ្វីដែលពួកគេបានរកឃើញ ។ តើមនុស្សទាំងនេះបានបង្ហាញថា ពួកគេបានទទួលអារម្មណ៍នូវ « ការអះអាងនៃអ្វីៗដែលសង្ឃឹមចង់បាន » តាមរបៀបណា ? ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, ហេព្រើរ ១១:១ [ នៅក្នុង ហេព្រើរ ១១:១ ] ) ។ សមាជិកក្នុងថ្នាក់អាចនឹងចែកចាយគំរូផ្សេងៗទៀតអំពីប្រជាជនដ៏ស្មោះត្រង់បាន ។ តើនៅពេលណាដែលយើងបានអនុវត្តសេចក្ដីជំនឿតាមការសន្យា ដែលពុំទាន់បានបំពេញនៅឡើយ ?
-
ពាក្យទូន្មានទៅកាន់ពួកបរិសុទ្ធហេព្រើរ ដែលត្រូវបានល្បួងឲ្យ « ឃ្លាតចេញ » ពីសេចក្ដីជំនឿរបស់ពួកគេ អាចមានតម្លៃចំពោះសមាជិកក្នុងថ្នាក់ ដែលអាចកំពុងពុះពារជាមួយនឹងទីបន្ទាល់របស់ពួកគេ ។ វាក៏អាចជួយដល់អស់អ្នកដែលកំពុងជួយដល់មនុស្សជាទីស្រឡាញ់ ដែលកំពុងមានវិបត្តិនៃសេចក្ដីជំនឿផងដែរ ។ ដើម្បីរកឃើញនូវពាក្យទូន្មាននេះ សមាជិកក្នុងថ្នាក់អាចអាន ហេព្រើរ ១០:៣៤–៣៨ និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ហេតុអ្វីពេលខ្លះយើងត្រូវបានល្បួងឲ្យបោះបង់ទំនុកចិត្តរបស់យើង ( សូមមើល ហេព្រើរ ១០:៣៥ ) ទៅលើព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីស្ថាបនា ហើយរក្សាសេចក្ដីជំនឿ និងភាពជឿជាក់ដើម្បី « ទទួលបានការសន្យារបស់ [ ព្រះ ] » ? ( ហេព្រើរ ១០:៣៦ ) ។ វីដេអូ « Good Things to Come » និង « An High Priest of Good Things to Come » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយបន្ថែមដល់ការពិភាក្សានេះបាន ។
ធនធានបន្ថែមទាំងឡាយ
« ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា » ។
ដោយសំដៅទៅលើ ហេព្រើរ ១០:៣២–៣៩ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន ៖
« ប្រាកដណាស់ វាមានការលំបាក—ពីមុនបងប្អូនចូលរួមក្នុងសាសនាចក្រ ខណៈដែលបងប្អូនកំពុងព្យាយាមចូលរួម និងបន្ទាប់ពីបងប្អូនបានចូលរួម ។ ប៉ុលបាននិយាយថា នេះជារបៀបដែលវាតែងតែកើតឡើង ប៉ុន្តែចូរកុំរុញរាធ្វើតាមវាឡើយ ។ ចូរកុំភិតភ័យ ហើយដកខ្លួនចេញ ។ ចូរកុំបោះបង់ភាពជឿជាក់របស់បងប្អូន ។ ចូរកុំភ្លេចពីអារម្មណ៍ដ៏អស្ចារ្យមួយដែលបងប្អូនធ្លាប់មាន ។ ចូរកុំភ្លេចពីបទពិសោធន៍ដែលបងប្អូនធ្លាប់មានឡើយ ។ …
« ជាមួយនឹងការសម្រេចចិត្តដ៏ធំនានា នោះមាននូវបម្រាម និងការសម្រេចចិត្តដែលត្រូវធ្វើ ប៉ុន្តែនៅពេលការបំភ្លឺបានកើតឡើង សូមប្រយ័ត្ននឹងការល្បួងដែលអូសទាញឲ្យឃ្លាតឆ្ងាយពីរឿងល្អ ។ ប្រសិនបើវាត្រឹមត្រូវ ពេលបងប្អូនអធិស្ឋាន ហើយទុកចិត្តលើការណ៍នោះ ហើយរស់នៅតាម នោះវាគឺជាពេលនេះហើយ ។ សូមកុំរាថយនៅពេលសម្ពាធមានការកើនឡើង ។ … សូមប្រឈមមុខនឹងការសង្ស័យរបស់បងប្អូន ។ សូមគ្រប់គ្រងភាពភ័យខ្លាចរបស់បងប្អូន ។ ‹ ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា › ។ សូមបន្ដដើរនៅលើផ្លូវនោះ ហើយមើលឃើញនូវភាពស្រស់ស្អាតនៃជីវិត ដែលនឹងបើកបង្ហាញចំពោះបងប្អូន » ( « Cast Not Away Therefore Your Confidence » Ensign ខែ មីនា ឆ្នាំ ២០០០ ទំព័រ ៨–៩ ) ។