« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ « មេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច » › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា
ហេព្រើរ ១–៦
ព្រះយេស៊ូវគ្រីស្ទ « មេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច » ។
សូមពិចារណាចែកចាយជាមួយសមាជិកក្នុងថ្នាក់របស់បងប្អូននូវចំណាប់អារម្មណ៍មួយចំនួន ដែលបងប្អូនទទួលបានពីព្រះវិញ្ញាណបរិសុទ្ធអំពី ហេព្រើរ ១–៦ ។ ការធ្វើបែបនេះអាចបំផុសគំនិតពួកគេឲ្យស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។
អញ្ជើញឲ្យចែកចាយ
សមាជិកក្នុងថ្នាក់មួយចំនួន ដែលជារឿយៗមិនបានចែកចាយអ្វីនៅក្នុងថ្នាក់ អាចគ្រាន់តែត្រូវការការអញ្ជើញជាក់លាក់មួយ និងពេលវេលាត្រៀមខ្លួនបន្តិចប៉ុណ្ណោះ ។ បងប្អូនអាចទាក់ទងទៅពួកគេពីរបីនាក់ មួយថ្ងៃ ឬពីរថ្ងៃមុន ហើយសូមឲ្យពួកគេមកកាន់ថ្នាក់រៀនដោយត្រៀមខ្លួនចែកចាយខគម្ពីរមួយមកពី ហេព្រើរ ១–៦ ដែលមានអត្ថន័យចំពោះពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជា « មេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច » ។
-
តើបងប្អូនអាចលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយបទគម្ពីរ ដែលមានអត្ថន័យអំពីព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានរកឃើញនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ និងជាមួយគ្រួសារនៅសប្ដាហ៍នេះតាមរបៀបណា ? សូមពិចារណាបង្កើតជួរឈរចំនួនប្រាំនៅលើក្ដារខៀន ដើម្បីតំណាងឲ្យប្រាំជំពូកដំបូងនៅក្នុងគម្ពីរ ហេព្រើរ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសរសេរនៅក្នុងជួរឈរដែលសមរម្យ នូវឃ្លាចេញមកពីជំពូកទាំងនេះដែលបានបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងលេខខគម្ពីរ ត្រង់កន្លែងដែលពួកគេបានរកឃើញឃ្លានីមួយៗនោះ ។ តើការស្គាល់រឿងទាំងនេះអំពីព្រះអង្គសង្គ្រោះ ជះឥទ្ធិពលដល់សេចក្ដីជំនឿរបស់យើងលើទ្រង់ និងឆន្ទៈដើម្បីដើរតាមទ្រង់យ៉ាងដូចម្ដេចដែរ ?
ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខរឿងគ្រប់យ៉ាង ដើម្បីទ្រង់អាចយល់ ហើយជួយយើង នៅពេលដែលយើងរងទុក្ខបាន ។
-
ហេព្រើរ ២:៩–១៨; ៤:១២–១៦; ៥:៧–៨ អាចជួយមនុស្សដែលសង្កេតឃើញការរងទុក្ខនៅក្នុងពិភពលោកនេះ ហើយងឿងឆ្ងល់ថា តើព្រះបានញាណដឹង ឬខ្វល់ព្រះទ័យដែរឬទេ ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចស្រាវជ្រាវខគម្ពីរទាំងនេះ ដើម្បីស្វែងរកសេចក្ដីពិតដែលនឹងជួយបានសម្រាប់សំណួរបែបនេះ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះអង្គសង្គ្រោះបានឆ្លើយតបនឹងការរងទុក្ខរបស់មនុស្សលោក ? វាក៏អាចមានប្រយោជន៍ផងដែរ ដើម្បីអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយគំរូមកពីបទគម្ពីរ ដែលព្រះយេស៊ូវគ្រីស្ទបានគាំទ្រ និងលួងលោមដល់មនុស្សនៅក្នុងការរងទុក្ខរបស់ពួកគេ ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ឬសូមបង្ហាញវីដេអូ « Mountains to Climb » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សមាជិកក្នុងថ្នាក់អាចពិភាក្សាអំពីអ្វីដែលពួកគេបានរៀនអំពីរបៀប ដែលព្រះអង្គសង្គ្រោះអាចជួយយើងបាន នៅពេលយើងជួបនឹងឧបសគ្គពិបាកៗ ។
ពរជ័យរបស់ព្រះមានសម្រាប់អស់អ្នកដែល « កុំឲ្យតាំងចិត្ត [ របស់ពួកគេ ] រឹងរូស » ។
-
ហេព្រើរ ៣ និង ៤ មាននូវការអង្វរមួយទៅកាន់ពួកបរិសុទ្ធ កុំឲ្យតាំងចិត្តរឹងរូស ហើយបដិសេធពរជ័យដែលព្រះសព្វព្រះទ័យចង់ប្រទានដល់ពួកគេឡើយ ។ នៅពេលបងប្អូន និងសមាជិកក្នុងថ្នាក់របស់បងប្អូនអាន ហេព្រើរ ៣:៧–៤:២ សូមពិភាក្សាអំពីវិធីនានាដែលបទពិសោធន៍របស់ពួកសាសន៍អ៊ីស្រាអែលពីបុរាណ អាចអនុវត្តបានចំពោះយើងនាសព្វថ្ងៃនេះ ដូចជាវាបានអនុវត្តចំពោះពួកសាសន៍ហេព្រើរនៅក្នុងសាសនាចក្រកាលពីបុរាណដែរ ( សូមមើលឯកសារសិក្សាអំពីខគម្ពីរទាំងនេះនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីរក្សាដួងចិត្តរបស់យើងឲ្យទន់ភ្លន់ និងឆ្លើយតបតាមព្រះទ័យរបស់ព្រះអម្ចាស់នោះ ? ( សូមមើល សុភាសិត ៣:៥–៦; អាលម៉ា ៥:១៤–១៥; អេធើរ ៤:១៥ ) ។ សមាជិកក្នុងថ្នាក់អាចចែកចាយពីរបៀបដែលពួកគេ ឬមនុស្សដទៃដែលពួកគេស្គាល់មានពរជ័យ ដោយសារពួកគេមានដួងចិត្តទន់ទាប និងចិត្តសោកសង្រេង ។
អស់អ្នកដែលបម្រើនៅក្នុងនគររបស់ព្រះត្រូវតែបានហៅដោយព្រះ ។
-
សារលិខិតនៅក្នុង ហេព្រើរ ៥ អំពីអ្នកកាន់បព្វជិតភាពដែលត្រូវបានហៅដោយព្រះ អាចអនុវត្តបានចំពោះមនុស្សទាំងអស់ដែលត្រូវបានញែកចេញដោយសិទ្ធិអំណាចបព្វជិតភាព ដើម្បីបម្រើនៅក្នុងការហៅរបស់សាសនាចក្រ ។ ដើម្បីជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យរៀនអំពីអត្ថន័យនៃការត្រូវ « ព្រះទ្រង់ហៅដូចជាលោកអើរ៉ុន » សូមពិចារណាអញ្ជើញពួកគេឲ្យរំឭកឡើងវិញនូវដំណើររឿងរបស់អើរ៉ុនទទួលបានការហៅរបស់លោកនៅក្នុង និក្ខមនំ ៤:១០–១៦, ២៧–៣១; ២៨:១ ។ តើការយល់ដឹងអ្វីខ្លះចេញពីដំណើររឿងនេះដែលជួយយើងឲ្យយល់ពី ហេព្រើរ ៥:១–៥ ? សមាជិកក្នុងថ្នាក់អាចចែកចាយពីរបៀបដែលពួកគេបានទទួលការបញ្ជាក់ថា នរណាម្នាក់ត្រូវបានហៅដោយព្រះឲ្យបំពេញការហៅជាក់លាក់មួយ—ប្រហែលរួមមានខ្លួនគេផងដែរ ។ តើការបញ្ជាក់នោះបានជួយពួកគេឲ្យគាំទ្រដល់បុគ្គលនេះនៅក្នុងការហៅរបស់គាត់ ឬនាងបានកាន់តែប្រសើរដោយរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
គំរូក្នុងបទគម្ពីរអំពីមនុស្សដែលព្រះយេស៊ូវគ្រីស្ទបានលួងលោម ។
-
យ៉ូហាន ៨:១–១១ ៖ ព្រះអម្ចាស់បានលួងលោមចិត្តស្ត្រីដែលគេបាននាំខ្លួនមកដោយសារអំពើកំផិត ។
-
យ៉ូហាន ១១:១–៤៦ ៖ ព្រះអម្ចាស់បានលួងលោមចិត្តម៉ារា និងម៉ាថា បន្ទាប់ពីប្អូនប្រុសរបស់ពួកគេ ឡាសារ បានស្លាប់ ។
-
អេណុស ១:៤–៦ ៖ ព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់អេណុស ហើយបានដកយកកំហុសរបស់លោកចេញ ។
-
ម៉ូសាយ ២១:៥–១៥ ៖ ព្រះអម្ចាស់បានបន្ទន់ចិត្តរបស់ពួកសាសន៍លេមិន ដើម្បីពួកគេបានសម្រាលបន្ទុករបស់ប្រជាជនលឹមហៃ ។
-
ម៉ូសាយ ២៤:១៤–១៥ ៖ ព្រះអម្ចាស់បានពង្រឹងប្រជាជនរបស់អាលម៉ា ដើម្បីពួកគេអាចទ្រាំទ្រនឹងបន្ទុករបស់ពួកគេបាន ។
-
អេធើរ ១២:២៣–២៩ ៖ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានលួងលោមដល់មរ៉ូណៃ ។
-
នីហ្វៃទី៣ ១៧:៦–៧ ៖ ព្រះអង្គសង្គ្រោះបានព្យាបាលពួកសាសន៍នីហ្វៃពីទុក្ខវេទនារបស់ពួកគេ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–១០ ៖ ព្រះអម្ចាស់បានលួងលោមចិត្ត យ៉ូសែប ស្ម៊ីធ ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ ) ។