ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន ៖ « ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ »


« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន ៖ ‹ ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ស្ត្រី​បីនាក់​កំពុង​ដើរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២៣–២៩ ខែ តុលា

ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន

« ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ »

សូម​អាន ធីម៉ូថេ ទី១ និង ទី២; ទីតុស និង ភីលេម៉ូន ដោយ​គិត​អំពី​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។ គំនិត និង​ចំណាប់​អារម្មណ៍​ដែល​នឹង​កើតមាន នឹង​ជួយ​បងប្អូន​ឲ្យ​ដឹកនាំ​សមាជិក​ក្នុង​ថ្នាក់​ទៅរក​វគ្គ​បទគម្ពីរ​ដែល​ទាក់ទង ហើយ​នាំ​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ថ្នាក់រៀន​របស់​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

វា​អាច​មាន​សារៈប្រយោជន៍​ចំពោះ​សមាជិក​ក្នុង​ថ្នាក់ ដើម្បី​ស្ដាប់​ឮ​សមាជិក​ក្នុង​ថ្នាក់​ផ្សេងទៀត​និយាយ​អំពី​ជោគជ័យ និង​ការប្រឈម​របស់​ពួកគេ​ជាមួយ​នឹង​ការសិក្សា​ព្រះគម្ពីរ ទាំង​ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុមគ្រួសារ ។ សូម​ពិចារណា​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​និយាយ​អំពី​អ្វី ដែល​នឹង​ដំណើរការ​ល្អ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ធីម៉ូថេ ទី១ និង ទី២; ទីតុស

ការយល់ដឹង​ពី​គោលលទ្ធិ​ពិត​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការត្រូវ​គេ​បោក​បញ្ឆោត​បាន ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​កំពុង​រស់នៅ​ក្នុង​ជំនាន់​មួយ ដែល​វា​អាច​ពិបាក​នឹង​កំណត់​ពី​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត ។ ធីម៉ូថេ និង​ទីតុស​ក៏បាន​រស់នៅ​ក្នុង​គ្រា​មួយ​បែប​នោះ​ដែរ ដូច្នេះ​ប្រហែល​ជា​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅកាន់​ពួកលោក​អាច​មាន​តម្លៃ​នា​សព្វថ្ងៃ​នេះ ។ នេះ​គឺជា​វគ្គ​បទគម្ពីរ​មួយ​ចំនួន ដែល​មាន​នូវ​ពាក្យ​ទូន្មាន​របស់​ប៉ុល ៖ ធីម៉ូថេ ទី១ ១:១–៧; ៤:១–២, ៦; ៦:៣–៥, ២០–២១; ធីម៉ូថេ ទី២ ៣:១៣–១៧; ៤:២–៤; ទីតុស ១:៧–៩; ២:១, ៧–៨ ។ បងប្អូន​អាច​ចាត់​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ឲ្យ​អាន​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងនេះ ហើយ​ចែកចាយ​អ្វី​ដែល​គាត់ ឬ​នាង​បាន​រៀន​អំពី​សារៈសំខាន់​នៃ​គោលលទ្ធិ​ពិត​( សូមមើល​ផងដែរ អាលម៉ា ៣១:៥ ) ។ តើ​គោលលទ្ធិ​របស់​ព្រះអង្គ​សង្រ្គោះ​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​របៀប​ណា ? សមាជិក​ក្នុង​ថ្នាក់​ក៏​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​អំណាច​នៃ​គោលលទ្ធិ​ពិត​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។

អ្នកផ្សព្វផ្សាយ​សាសនា​ពីរនាក់​និយាយ​ទៅកាន់​បុរស​ម្នាក់

« កុំ​ឲ្យ​អ្នកណា​មើលងាយ​អ្នក ដោយ​ព្រោះ​នៅក្មេង​នោះ​ឡើយ ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។

ធីម៉ូថេ ទី១ ៤:១០–១៦

« ចូរ​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ » ។

  • វា​អាច​កើតឡើង​បាន​ដែល​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ពុំបាន​ដឹង​អំពី​អានុភាព​នៃ​គំរូ​ល្អ​ដែល​ពួកគេ​កំពុង​ធ្វើ ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​របៀប​របស់​មនុស្ស​ដែល​ពួកគេ​ស្គាល់ រួមទាំង​សមាជិក​រួម​ថ្នាក់​ផងដែរ បាន​ធ្វើជា​គំរូ​នៃ​សិស្ស​របស់​ព្រះគ្រីស្ទ ។ វា​អាច​ជួយ​ដល់​ការពិភាក្សា​នោះ​បាន ប្រសិនបើ​បងប្អូន​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ពាក្យពេចន៍​ក្នុង ខទី ១២ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​យើង​គួរ​ធ្វើជា​គំរូ—ពាក្យសម្ដី ការសន្ទនា ( ដែល​អាច​មាន​ន័យ​ថា​ជា​ការប្រព្រឹត្តិ ឬ​អាកប្បកិរិយា​ផងដែរ ) សេចក្ដី​សប្បុរស ព្រះវិញ្ញាណ សេចក្ដី​ជំនឿ និង សេចក្ដី​បរិសុទ្ធ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​របៀប ដែល​យើង​អាច​ធ្វើជា​គំរូ​ដល់​ពួក​អ្នកជឿ​តាម​របៀប​នីមួយៗ​នៃ​របៀប​ទាំងនេះ​បាន ។

ធីម៉ូថេ ទី២ ១

« ដ្បិត​ព្រះ​ទ្រង់​មិន​បាន​ប្រទានឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែងតែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏មាន​អំណាច​សេចក្តី​ស្រឡាញ់ និង ប្រាជ្ញា​នឹង​ធឹង​វិញ » ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ឲ្យ​ស្រាវជ្រាវ​ក្នុង ធីម៉ូថេ ទី២ រកមើល​ពាក្យ​ទូន្មាន ដែល​ប៉ុល​បាន​ផ្ដល់​ដើម្បី​លើក​ទឹកចិត្ត​ធីម៉ូថេ​នៅក្នុង​ការងារ​បម្រើ​របស់​លោក ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ការយល់ដឹង​នានា ដែល​ពួកគេ​បាន​រកឃើញ ។ ឬ​បងប្អូន​អាច​ផ្ដល់​ពេលវេលា​ពីរបី​នាទី​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល និង​ចែកចាយ​ពាក្យ​ទូន្មាន​មួយ​ចំនួន​របស់​ប៉ុល ( ជំពូក ១ មាន​គំរូ​ល្អៗ​មួយ​ចំនួន ) ។ ពួកគេ​ក៏អាច​ចែកចាយ​បទពិសោធន៍​មួយ​នៃ​គ្រា ដែល​ព្រះ​បាន​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ការភ័យខ្លាច​របស់​ពួកគេ ហើយ​ប្រទាន​ដល់​ពួកគេ​នូវ « វិញ្ញាណ​ដ៏មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង​ធឹង … » ផងដែរ ( ធីម៉ូថេ ទី២ ១:៧ ) ។

ធីម៉ូថេ ទី២ ៣

ការសិក្សា​ព្រះគម្ពីរ​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​គ្រោះថ្នាក់​នៃ​ថ្ងៃ​ចុងក្រោយ ។

  • បន្ទាប់ពី​ការព្រមាន​ធីម៉ូថេ​អំពី « គ្រា​លំបាក​ណាស់ » ដែល​នឹង​កើត​មាន នោះ​ប៉ុល​បាន​ថ្លែង​ទីបន្ទាល់​អំពី​អំណាច និង​សារៈសំខាន់​នៃ​ព្រះគម្ពីរ ( សូមមើល ធីម៉ូថេ ទី២ ៣:១, ១៤–១៧ ) ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​របៀប​ដែល​ព្រះគម្ពីរ​អាច​ពង្រឹង​យើង​នៅក្នុង​គ្រា​លំបាកៗ​បាន នោះ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក​ឡើងវិញ នូវ​ការពិពណ៌នា​របស់​ប៉ុល​អំពី​គ្រា​លំបាកៗ​នៃ​ថ្ងៃ​ចុងក្រោយ ដែល​មាន​នៅក្នុង ធីម៉ូថេ ទី២ ៣:១–៧ ។ បន្ទាប់មក ពួកគេ​អាច​ស្រាវជ្រាវ ហើយ​ចែកចាយ​បទគម្ពីរ​ដែល​បាន​ជួយ​ការពារ​ពួកគេ​ឲ្យ​តតាំង​នឹង​គ្រា​លំបាក​ដូចជា​គ្រា​ទាំងនេះ ( គំរូ​មួយ​ចំនួន​មាន​សរសេរ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​ការសិក្សា​ព្រះគម្ពីរ​ការពារ​យើង​ពី​បញ្ហា​នានា​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃនេះ​តាម​របៀប​ណា ?

  • ការសិក្សា​ពាក្យ​ទូន្មាន​របស់​ប៉ុល​អំពី​អំណាច​នៃ​បទគម្ពីរ អាច​ជា​ឱកាស​មួយ​ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​លើក​ទឹកចិត្ត​គ្នា នៅក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​អាន ធីម៉ូថេ ទី២ ៣:១៤–១៧ ហើយ​រកឃើញ​ពរជ័យ និង​ការការពារ​ដែល​កើត​ចេញពី​ការសិក្សា​ព្រះគម្ពីរ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ​ទាំងនេះ​ដោយសារតែ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ បងប្អូន​ក៏អាច​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​មាន​បទពិសោធន៍​កាន់តែ​មាន​អត្ថន័យ​ជាមួយ​នឹង​ព្រះគម្ពីរ ទាំង​ជា​លក្ខណៈ​បុគ្គល និង​ជា​ក្រុមគ្រួសារ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សេចក្ដីពិត​ក្នុង​ព្រះគម្ពីរ​ដែល​ការពារ​យើង​ឲ្យ​តតាំង​នឹង​គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ ( សូមមើល ធីម៉ូថេ ទី២ ៣:២ ) ។

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

សេចក្ដីពិត​ដែល​ការពារ​យើង

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

ស្រឡាញ់​តែ​ខ្លួនឯង

សេចក្ដីពិត​ដែល​ការពារ​យើង

យ៉ូហាន ១៥:១២–១៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

លោភលន់

សេចក្ដីពិត​ដែល​ការពារ​យើង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១២៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

អួតអាង

សេចក្ដីពិត​ដែល​ការពារ​យើង

ម៉ូសាយ ២:២៤–២៥

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

ឆ្មើងឆ្មៃ

សេចក្ដីពិត​ដែល​ការពារ​យើង

អាលម៉ា ៥:២៧–២៨

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

ម្រមាថ​មើល​ងាយ

សេចក្ដីពិត​ដែល​ការពារ​យើង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៣:៦៤

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ

សេចក្ដីពិត​ដែល​ការពារ​យើង

អេភេសូរ ៦:១–៣

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

រមិល​គុណ

សេចក្ដីពិត​ដែល​ការពារ​យើង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨:១៩

គ្រា​លំបាក​នៃ​ថ្ងៃ​ចុងក្រោយ

មាន​ចិត្ត​មិន​បរិសុទ្ធ

សេចក្ដីពិត​ដែល​ការពារ​យើង

ចោទិយកថា ៧:៦

ការកែលម្អ​ការបង្រៀន​របស់​យើង

ការរីកចម្រើន​ខាង​វិញ្ញាណ​កើតឡើង​នៅក្នុង​គេហដ្ឋាន ។ បងប្អូន​នៅ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ គឺ​តែ​ពីរដង​ក្នុង​មួយខែ ។ ពួកគេ​ភាគច្រើន​កំពុង​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​នៅក្រៅ​ថ្នាក់រៀន ហើយ​បទពិសោធន៍​ទាំងនេះ​អាច​ពង្រឹង​សមាជិក​ផ្សេងទៀត​ក្នុង​ថ្នាក់ ។ សូម​សួរ​សំណួរ ដែល​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ នៅពេល​ពួកគេ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៨ ) ។