ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង »


« ថ្ងៃ​ទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា ។ ម៉ូសេ ១; អ័ប្រាហាំ ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព​ដួងតារា​នៅក្នុង​លំហ​អាកាស

ថ្ងៃទី ២៧ ខែ ធ្នូ–ថ្ងៃទី ២ ខែ មករា

ម៉ូសេ ១; អ័ប្រាហាំ ៣

« នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង »

កាល​បងប្អូន​អាន​គម្ពីរ ម៉ូសេ ១ និង អ័ប្រាហាំ ៣ សូម​បន្ដ​បើក​ចិត្ត​គំនិត​របស់​បងប្អូន​ដើម្បី​ទទួល​ចំណាប់​អារម្មណ៍​មកពី​ព្រះវិញ្ញាណ ។ ទ្រង់​នឹង​បំផុស​ឲ្យ​បងប្អូន​មាន​គំនិត និង​យោបល់​នានា​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​បង្រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អាច​បាន​ទទួល​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ចំនួន ពេល​អាន​គម្ពីរ ម៉ូសេ ១ និង អ័ប្រាហាំ ៣ នៅ​ឯ​គេហដ្ឋាន ។ តើ​បងប្អូន​នឹង​ផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​បទពិសោធន៍​ទាំងនោះ​ដោយ​របៀប​ណា ? វា​អាច​ជា​ការសួរ​សំណួរ​ដ៏​សាមញ្ញ​ទាំងនេះ ៖ តើ​បងប្អូន​ចាប់​អារម្មណ៍​អ្វីខ្លះ នៅពេល​បងប្អូន​អាន​បទគម្ពីរ​នៅ​សប្ដាហ៍​នេះ ? តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​បងប្អូន​ភ្ញាក់ផ្អើល ? តើ​អ្វីទៅ​ដែល​ធ្វើឲ្យ​បងប្អូន​ឈប់ ហើយ​គិត​សិន​នោះ ? តើ​អ្វីខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​នឹង​ព្រះវរបិតាសួគ៌​របស់​បងប្អូន និង​ព្រះយេស៊ូវ​គ្រីស្ទ ?

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសេ ១:១–១០, ៣៧–៣៩; អ័ប្រាហាំ ៣:២២–២៦

ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ យើង​មាន​ជោគវាសនា​ដ៏​ទេវភាព​មួយ ។

  • សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​នៅក្នុង​ការនិមិត្ត​របស់​ម៉ូសេ និង​អ័ប្រាហាំ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​ទៅលើ​ជម្រើស​របស់​យើង និង​សមត្ថភាព​របស់​យើង​ដើម្បី​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រកឃើញ​សេចក្ដីពិត​ទាំងនេះ​នៅក្នុង ម៉ូសេ ១ និង អ័ប្រាហាំ ៣ ដោយ​របៀប​ណា ? យោបល់​មួយ​គឺ​ត្រូវ​បំបែក​ថ្នាក់​ទៅ​ជា​បី​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​អាន​បទគម្ពីរ​ដូច​តទៅ​នេះ ៖ ម៉ូសេ ១:១–១០; ម៉ូសេ ១:៣៧–៣៩; អ័ប្រាហាំ ៣:២២–២៦ ។ ក្រុម​នីមួយៗ​អាច​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « តើ​ខ្ញុំ​ជា​នរណា ? » « ហេតុអ្វី​ខ្ញុំ​នៅ​ទីនេះ ? » និង « តើ​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ក្លាយ​ទៅជា​នរណា ? » ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ ក្រុម​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​បាន ។ តើ​ចម្លើយ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ដូចម្ដេច ?

    ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ចំណោម​ដួងតារា

    ព្រះគ្រីស្ទ និង ការបង្ក​បង្កើត ដោយ រ៉ូប៊ឺត ធី បារ៉ែត

ម៉ូសេ ១:១២–២៣

យើង​អាច​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សាតាំង​បាន ។

  • ការប្រឈម​មុខ​របស់​ម៉ូសេ​ជាមួយ​នឹង​សាតាំង ដូច​មាន​នៅក្នុង ម៉ូសេ ១:១២–២៣ មាន​នូវ​មេរៀន​ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​បាន នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការល្បួង ឬ​ការបោក​បញ្ឆោត​ពី​សំណាក់​ពួក​សត្រូវ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មកពី​ចម្លើយ​របស់​ម៉ូសេ ? វីដេអូ « I Am a Son of God » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​ពី​យុទ្ធសាស្ដ្រ​មួយ​របស់​សាតាំង​បាន—ការល្បួង​យើង​ឲ្យ​សង្ស័យ​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យើង ( សូមមើល​ផងដែរ « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ វា​អាច​ពោរពេញ​ដោយ​អត្ថន័យ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​យោបល់​នានា និង​ការលើក​ទឹកចិត្ត​ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក​ឲ្យ​រកឃើញ ហើយ​ប្រឆាំង​នឹង​ការខំប្រឹង​របស់​សាតាំង ។

  • មេរៀន​មួយ​ចេញពី​បទពិសោធន៍​របស់​ម៉ូសេ​គឺ​ថា សាតាំង​ល្បួង​យើង តាមរយៈ​ការក្លែង​បន្លំ​សេចក្ដីពិត និង​ព្រះចេស្ដា​របស់​ព្រះ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រមៃ​ឃើញ​ការណ៍​នេះ បងប្អូន​អាច​យក​វត្ថុ​ខ្លះៗ​មក​កាន់​ថ្នាក់រៀន ដែល​អាច​បន្លំ​នឹង​របស់​ផ្សេងទៀត​បាន ដូចជា​រុក្ខជាតិ​សិប្បនិមិត្ត ឬ​កូនក្រមុំ​តុក្កតា ។ តើ​យើង​អាច​ប្រាប់​ថា របស់​ទាំងនេះ​គឺ​សិប្បនិមិត្ត​ដោយ​របៀបណា ? តើ​មាន​ការក្លែង​បន្លំ​ណា​ខ្លះ​ដែល​សាតាំង​ប្រើ​ដើម្បី​ល្បួង​យើង​នា​សព្វថ្ងៃ​នេះ ? តើ​យើង​អាច​ស្គាល់ និង​បដិសេធ​វា​តាម​របៀបណា ? ( ដើម្បី​រៀន​ពី​របៀប​ដែល​ម៉ូសេ​បាន​ធ្វើ​ការណ៍​នេះ សូមមើល ម៉ូសេ ១:១៣–១៨ ) ។ តើ​ព្រះអម្ចាស់​ជួយ​យើង​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដោយ​របៀប​ណា ? ( សូម​មើល ម៉ូសេ ១:២៤–២៦ ) ។

អ័ប្រាហាំ ៣:២២–២៨

ជីវិត​នេះ​គឺជា​ឱកាស​របស់​យើង​ដើម្បី​បង្ហាញ​ថា យើង​នឹង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​ត្រាស់​បង្គាប់ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ឃើញ​ថា ជីវិត​របស់​ពួកគេ​គឺជា​ឱកាស​មួយ​ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​ពួកគេ​ចំពោះ​ការត្រាស់​បង្គាប់​របស់​ព្រះ​តាម​របៀប​ណា ? បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការសូម​ឲ្យ​ពួកគេ​និយាយ​អំពី​បទពិសោធន៍ ដែល​ពួកគេ​បាន​បង្ហាញ​ពី​ជំនាញ​មួយ​—​ឧទាហរណ៍ នៅ​សាលារៀន នៅ​កន្លែង​ធ្វើការ ឬ​ក្នុង​ក្រុម​អត្តពលកម្ម​មួយ ។ ពួកគេ​អាច​និយាយ​ពី​អ្វី​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​ដើម្បី​បញ្ជាក់​ពី​ខ្លួន​គេ ។ តើ​បទពិសោធន៍​ទាំងនេះ​ស្រដៀង​នឹង​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង អ័ប្រាហាំ ៣:២៤–២៦ ដោយ​របៀប​ណា ? តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច​? តើ​យើង​រួម​បញ្ចូល​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង​ដើម្បី « បញ្ជាក់ » ពី​ខ្លួន​យើង​ដោយ​របៀប​ណា ?( អ័ប្រាហាំ ៣:២៥ ) ។ តើ​ការដឹង​ថា យើង​រស់នៅ​ទីនេះ​ដើម្បី​បញ្ជាក់​ពី​ខ្លួន​យើង​ថា​បាន​គោរព​ប្រតិបត្តិ ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ឆ្លើយតប​នឹង​ឧបសគ្គ​ក្នុង​ជីវិត​នេះ​ដោយ​របៀប​ណា ?

  • តើ​យើង​រៀន​បាន​អ្វីខ្លះ​ទៀត​មក​ពី អ័ប្រាហាំ ៣:២២–២៨ អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​នេះ ឬ « សណ្ឋាន​ទីមួយ » របស់​យើង ? ( ខទី ២៦ ) ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​យើង ?

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

កុំ​សង្ស័យ​នឹង​អ្វី​ដែល​បាន​បើក​សម្ដែង​ដល់​បងប្អូន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ការណ៍​នេះ​អំពី​បទពិសោធន៍​របស់​ម៉ូសេ​នៅក្នុង ម៉ូសេ ១ ដូច​តទៅ​នេះ ៖ « សារលិខិត​របស់​ម៉ូសេ​ដល់​បងប្អូន​សព្វថ្ងៃ​នេះ​គឺ ៖ សូម​កុំ​ធ្វើឲ្យ​ឆ្មាំ​របស់​បងប្អូន​ធ្លាក់​ចុះ ។ សូម​កុំ​សន្មត​ថា វិវរណៈ​ដ៏​អស្ចារ្យ​មួយ គ្រា​ដ៏​អស្ចារ្យ​ដែល​បំភ្លឺ​មួយ​ចំនួន ការបើក​ផ្លូវ​ដ៏​បំផុស​គំនិត​មួយ គឺ​ជា​ទីបញ្ចប់​នៃ​វា​នោះ ។​… កាលណា​មាន​ការបំភ្លឺ​មួយ នោះ​ចូរ​ប្រយ័ត្ន​នឹង​ការល្បួង​ឲ្យ​ចុះចាញ់ លែង​ធ្វើ​ការណ៍​ល្អ​មួយ ។ ប្រសិនបើ​វា​ត្រឹមត្រូវ ពេល​បងប្អូន​អធិស្ឋាន ហើយ​ទុកចិត្ត​លើ​ការណ៍​នោះ ហើយ​រស់នៅ​តាម នោះ​វា​គឺជា​ពេល​នេះ​ហើយ ។ សូម​កុំ​រាថយ នៅពេល​សម្ពាធ​មាន​ការកើន​ឡើង ។ ច្បាស់​ណាស់ សូម​កុំ​ចុះចាញ់​នឹង​បុគ្គល​នោះ ដែល​ព្យាយាម​បំផ្លាញ​សុភមង្គល​របស់​បងប្អូន​ឡើយ ។ សូម​ប្រឈម​មុខ​នឹង​ការសង្ស័យ​របស់​បងប្អូន ។ សូម​គ្រប់គ្រង​ភាពភ័យខ្លាច​របស់​បងប្អូន ។ ‹ ដូច្នេះ កុំ​ឲ្យ​បោះបង់​ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា › [ ហេព្រើរ ១០:៣៥ ] ។ សូម​បន្ដ​ដើរ​នៅ​លើ​ផ្លូវ​នោះ ហើយ​មើល​ឃើញ​នូវ​ភាពស្រស់​ស្អាត​នៃ​ជីវិត​ដែល​នឹង​បើក​បង្ហាញ​ចំពោះ​បងប្អូន » ( « Cast Not Away Therefore Your Confidence » Ensign ខែ មីនា ឆ្នាំ ២០០០ ទំព័រ ៧, ៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​អ្នករៀន​ឲ្យ​រកឃើញ​សេចក្ដីពិត​នៅក្នុង​បទគម្ពីរ ។ ពីមុន​ធ្វើការ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន​វគ្គ​បទគម្ពីរ​មួយ បងប្អូន​អាច​ប្រាប់​អ្វីមួយ​ជាក់លាក់​ឲ្យ​ពួកគេ​រកមើល ឬ​គិត​ពិចារណា​ដល់ ។ ឧទាហរណ៍ ពួកគេ​អាច​រកមើល​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ឬ​អ្វីមួយ​ដែល​ពួកគេ​ចង់​ចែកចាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ម្នាក់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២១ ) ។