ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ ៖ « ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »


« ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ ៖ ‹ ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

មនុស្ស​ជាច្រើន​ប្រាស្រ័យ​ទាក់ទង​គ្នា​ពេញ​ដោយ​ក្ដី​ស្រឡាញ់

ចូរ​អ្នក​ស្រឡាញ់​គ្នា ដោយ អិមម៉ា ដូណាល់សិន ថេលើរ

ថ្ងៃទី ២៤–៣០ ខែ មករា

ម៉ូសេ ៧

« ព្រះអម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា​ស៊ីយ៉ូន »

នៅពេល​បងប្អូន​សិក្សា ម៉ូសេ ៧ សូម​គិត​អំពី​មនុស្ស​ដែល​បងប្អូន​បង្រៀន និង​របៀប​ដែល​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​អ្វី​ដែល​ជំពូក​នេះ​បង្រៀន​អំពី​ស៊ីយ៉ូន និង​គោលការណ៍​នៃ​ដំណឹងល្អ​ផ្សេងៗ​ទៀត ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ពេលខ្លះ សំណួរ​សាមញ្ញ​មួយ និង​ពេល​វេលា​ពីរ​បី​នាទី​ដើម្បី​សញ្ជឹងគិត គឺ​គ្រប់គ្រាន់​ល្មម​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅឯ​គេហដ្ឋាន ។ ប្រហែល​បងប្អូន​អាច​ផ្ដល់​ពេលខ្លះ​ដល់​សមាជិក​ក្នុង​ថ្នាក់​ឲ្យរំឭក ម៉ូសេ ៧ រកមើល​ខគម្ពីរ​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​អំណរគុណ​ចំពោះ​សេចក្ដីពិត ដែល​បាន​ស្ដារឡើង​វិញ​នៅក្នុង​គម្ពីរ​ម៉ូសេ រួចហើយ​ចែកចាយ​វា ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសេ ៧:១៦–២១, ២៧, ៥៣, ៦២–៦៩

យើង​អាច​កសាង​ស៊ីយ៉ូន​នៅ​ជំនាន់​របស់​យើង​បាន ។

  • តើ​អ្វីជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ណែនាំ​អំពី​គោលគំនិត​នៃ​ស៊ីយ៉ូន​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន ? យោបល់​មួយ​អាច​ជា​ការទាក់ទង​ទៅ​សមាជិក​ក្នុង​ថ្នាក់​ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​បង្រៀន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​យក​វត្ថុ​មួយ​មកពី​ផ្ទះ ដែល​ពួកគេ​មាន​អារម្មណ៍​ថា​តំណាង​ឲ្យ​បុគ្គលិក​លក្ខណៈ​នៃ​រាស្ដ្រ​ក្រុង​ស៊ីយ៉ូន ដូច​បាន​ពិពណ៌នា​នៅក្នុង ម៉ូសេ ៧:១៨ ។ កាល​បងប្អូន​ពិភាក្សា​ពី​ខគម្ពីរ​នេះ​រួមគ្នា សមាជិក​ក្នុង​ថ្នាក់​អាច​ពន្យល់​ពី​សារសំខាន់​នៃ​វត្ថុ​ដែល​ពួកគេ​បាន​យក​មក​នោះ ។

    មនុស្ស​រាក់ទាក់​គ្នា​ទៅវិញ​ទៅមក

    យើង​គួរតែ​ខិតខំ​ដើម្បី​មាន « ចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) ។

  • វីដេអូ « We Come Together and Unite as One » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​បងប្អូន​ឲ្យ​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​របៀប​ដែល​យើង​អាច​មាន « ចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) នៅក្នុង​វួដ និង​ក្រុមគ្រួសារ​របស់​យើង​បាន ។ សូម​ពិចារណា​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​គិត​អំពី​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា មាន​សាមគ្គីភាព​នៅក្នុង​ក្រុមគ្រួសារ​របស់​ពួកគេ ឬ​ពេល​បម្រើ​ជាមួយ​មនុស្ស​ដទៃ​នៅក្នុង​សាសនាចក្រ ឬ​សហគមន៍ ។ តើ​មនុស្ស​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​បង្កើត​ឲ្យ​មាន​សាមគ្គីភាព​នៅ​ក្នុង​ស្ថានភាព​ទាំងនេះ ? តើ​យើង​អាច​រៀន​បាន​អ្វីខ្លះ​អំពី​ស៊ីយ៉ូន និង​សាមគ្គីភាព​មកពី ម៉ូសេ ៧ ? ( សូមមើល​ជាពិសេស ខទី ១៦–២១, ២៧, ៥៣, ៦២–៦៩ ) ។ នេះ​ជា​បទគម្ពីរ​ផ្សេងទៀត​មួយ​ចំនួន​ដែល​អាច​ជួយ​បាន ៖ ភីលីព ២:១–៤; នីហ្វៃ​ទី​៤ ១:១៥–១៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១; ១០៥:៥ ។

ម៉ូសេ ៧:២៨–៤៤

ព្រះ​ទ្រង់​ព្រះកន្សែង​ដោយសារ​បុត្រា​បុត្រី​របស់​ទ្រង់ ។

  • មនុស្ស​មួយ​ចំនួន​អាច​មើល​ទៅ​ព្រះ​ថា​ជា​អង្គ​ដែល​នៅ​ឆ្ងាយ មិន​អាច​ឈោង​ដល់ ហើយ​ថែមទាំង​មិន​ខ្វល់ខ្វាយ​ពី​យើង​ទៀត ។ តើ​បងប្អូន​អាច​ប្រើ​ការនិមិត្ត​របស់​អេណុក ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់​ថា ព្រះ​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​យើង ហើយ​ទ្រង់​ខ្វល់ព្រះទ័យ​ពី​យើង​ដោយ​របៀប​ណា ? បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ម៉ូសេ ៧:២៨–៤៤ ហើយ​ធ្វើ​បញ្ជី​មួយ​អំពី​មូលហេតុ​មួយ​ចំនួន ដែល​ព្រះ​ទ្រង់​បាន​ព្រះកន្សែង ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​ព្រះទ័យ​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ? សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​អាច​បន្ថែម​យោបល់​ដល់​ការពិភាក្សា​នេះ​បាន ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​សញ្ជឹងគិត​អំពី​អ្វី​ដែល ម៉ូសេ ៧:២៨–៣១, ៣៥ បង្រៀន​អំពី​ព្រះ ។ អស់​អ្នក​ដែល​បាន​ធ្វើ​ការណ៍​នេះ​នៅ​ផ្ទះ​ហើយ អាច​ស្ម័គ្រចិត្ត​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​បាន ។ ឬ បងប្អូន​អាច​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សញ្ជឹងគិត​អំពី​ខគម្ពីរ​ទាំងនេះ ហើយ​ពិភាក្សា​វា​ក្នុង​ថ្នាក់​រួមគ្នា ។

ម៉ូសេ ៧:៥៩–៦៧

ព្រះអម្ចាស់​នឹង​យាង​មក​ម្ដងទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ស្វែងរក​អ្វី​ដែល ម៉ូសេ ៧:៥៩–៦៧ បង្រៀន​អំពី​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​​របៀប​ណា ? ប្រហែល​បងប្អូន​អាច​សរសេរ​សេចក្ដីពិត​ពីរ ឬ​បី ឬ​ព្រឹត្តិការណ៍​នានា​មកពី​ខគម្ពីរ​ទាំងនេះ​ដាក់​លើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្រាវជ្រាវ​រក​ខគម្ពីរ​នោះ និង​បន្ថែម​វា​ទៅលើ​បញ្ជី ។ ហេតុអ្វី​វា​ជា​ពរជ័យ​មួយ​ដើម្បី​មាន​កំណត់ត្រា​អំពី​ការនិមិត្ត​របស់​អេណុក​—​ជា​ការព្យាករ​ដំបូង​បំផុត​មួយ​នៃ​ការយាង​មក​ជា​លើក​ទីពីរ ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ព្រះ​ទ្រង់​ព្រះកន្សែង​ដោយសារ​បុត្រា​បុត្រី​របស់​ទ្រង់ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន ៖

« នៅ​ក្នុង​ចំណោម​ការនិមិត្ត​ដ៏​អស្ចារ្យ​មួយ​របស់​មនុស្ស​លោក ពេល​ដែល​ស្ថានសួគ៌​បាន​បើក​បង្ហាញ​ដល់​ការយល់ឃើញ​របស់​លោក នោះ​អេណុក ដោយ​បាន​អង្កេត​មើល​ពី​ពរជ័យ និង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ បាន​ងាក​មុខ​លោក​ទៅកាន់​ព្រះវរបិតា ហើយ​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ឃើញ​ទ្រង់​ព្រះកន្សែង ។ លោក​ថ្លែង​ដោយ​ការអស្ចារ្យ និង​ចិត្ត​រំភើប​ទៅកាន់​អង្គ​ដ៏​មាន​ព្រះចេស្ដា​បំផុត​ក្នុង​សកលលោក​នេះ​ថា ‹ ម្ដេច​ឡើយ​ក៏​ទ្រង់​ព្រះកន្សែង ? › …

« ដោយ​ទត​ទៅ​ព្រឹត្តិការណ៍​ស្ទើរ​តែ​រាល់ថ្ងៃ​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​តប ៖ ‹ មើល​ចុះ នេះ​គឺជា​ពួកបងប្អូន​របស់​អ្នក ពួកគេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ ។ … យើង​បាន​ប្រទាន … បញ្ញត្តិ [ មួយ ] ថា ពួកគេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​ថា​ពួកគេ​ត្រូវ​រើស​យើង​ជា​ព្រះវរបិតា​របស់​គេ ប៉ុន្តែ​មើលចុះ ពួកគេ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ហើយ​ពួកគេ​ស្អប់​ឈាម​ខ្លួនឯង​ទៅវិញ ។ … ហេតុដូច្នោះ​ហើយ តើ​មិន​ឲ្យ​ស្ថានសួគ៌​យំ​ទេ​ឬ​អី ដោយ​ឃើញ​ថា​មនុស្ស​ទាំងនេះ​នឹង​រងទុក្ខ ? ›[ ម៉ូសេ ៧:២៩–៣៣, ៣៧ ] ។

« វា​ជា​ស្ថានភាព​តែ​មួយ​គត់​ដែល​បង្រៀន​អ្វី​ជាច្រើន​អំពី​និស្ស័យ​ដ៏​ពិត​នៃ​ព្រះ ជាង​​លទ្ធិសញ្ញា​អំពី​ទ្រឹស្ដីធម្មតា​ទាំងអស់​អាច​បង្រៀន​បាន ។ … ឱ នោះ​ជា​រូបភាព​នៃ​ការពាក់ព័ន្ធ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង​ដែល​មិន​អាច​លុបចោល​បាន​ឡើយ ! តើ​ព្រះបិតា​ឈឺ​ព្រះទ័យ​យ៉ាង​ណា​ទៅ ពេល​បុត្រា​បុត្រី​របស់​ទ្រង់​មិន​បាន​ជ្រើសរើស​ទ្រង់ ហើយ​មិន​ជ្រើសរើស ‹ ដំណឹងល្អ​នៃ​ព្រះ › ដែល​ទ្រង់​បាន​បញ្ជូន​មក​នោះ ![ រ៉ូម ១:១ ] ។ តើ​វា​ងាយស្រួល​យ៉ាង​ណាទៅ ដើម្បី​ស្រឡាញ់​នរណាម្នាក់​ដែល​ស្រឡាញ់​តែ​យើង​ម្នាក់​យ៉ាង​ខ្លាំង​នោះ ! »( « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​លើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន ។ វិធី​មួយ​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​ឲ្យ​​សិក្សា​ព្រះគម្ពីរ​នៅ​គេហដ្ឋាន​គឺ ត្រូវ​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ចែកចាយ​ការ​រកឃើញ និង​គំនិត​នានា​មក​ពី​ការ​សិក្សា​របស់​ពួកគេ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៩ ) ។