ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ ៖ « ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន »


« ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ ៖ ‹ ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៤–៣០ ខែ មករា ។ ម៉ូសេ ៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

មនុស្ស​ជាច្រើន​ប្រាស្រ័យ​ទាក់ទង​ក្នុង​ក្តីស្រឡាញ់

ស្រឡាញ់គ្នា​ទៅវិញ​ទៅមក ដោយ អិមម៉ា ដូណាល់សុន ថៃលឺ

ថ្ងៃទី ២៤–៣០ ខែ មករា

ម៉ូសេ ៧

« ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្ត្រ​ទ្រង់​ថា ស៊ីយ៉ូន »

នៅពេល​អ្នក​អាន និង​សញ្ជឹងគិត ម៉ូសេ ៧ សូមកត់ត្រា​ចំណាប់​អារម្មណ៍​ខាងវិញ្ញាណ​របស់​អ្នក ។ តាមរយៈការ​ធ្វើដូច​នេះ អ្នក​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​លើ​ការដឹកនាំ​មកពី​ព្រះអម្ចាស់ និង​ថា អ្នក​ចង់​ទទួល​ការដឹកនាំ​របស់ទ្រង់​បន្ថែមទៀត ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

នៅក្នុង​ប្រវត្តិសាស្រ្ត មនុស្ស​បាន​ព្យាយាម​សម្រេច​នូវ​អ្វី​ដែល​ហេណុក និង​ប្រជាជន​របស់​លោក​បាន​សម្រេច ៖ បង្កើត​សង្គម​ល្អ​មួយ​ដែល​គ្មាន​ភាពក្រីក្រ ឬ អំពើហឹង្សា ។ ក្នុងនាម​ជា​រាស្រ្ត​របស់ព្រះ យើងសូមចែកចាយ​បំណងប្រាថ្នា​នេះ ។ យើងហៅវាថា ការកសាង​ស៊ីយ៉ូន ហើយវា​រួមទាំង—ការថែរក្សា​ជនក្រីក្រ និង​លើកកម្ពស់​សន្តិភាព—ការចុះ​សេចក្តីសញ្ញា រស់នៅ​ជាមួយគ្នា​នៅក្នុង​សេចក្តីសុចរិត ហើយ​មានសាមគ្គីភាព​ជាមួយគ្នា និង​ជាមួយ​ព្រះយេស៊ូវ គ្រីស្ទ « ស្តេច​នៃ​ស៊ីយ៉ូន » ( ម៉ូសេ ៧:៥៣ ) ។ ដោយសារតែ​ការងារ​នៃ​ការកសាង​ស៊ីយ៉ូន បន្ត​នៅសម័យ​របស់​យើង វាមាន​អត្ថប្រយោជន៍​ដើម្បី​សួរ​ថាតើ ហេណុក និង​ប្រជាជន​របស់​លោក​បាន​ធ្វើវា​យ៉ាងដូចម្តេច ? តើ​ពួកគេ​ក្លាយជា « មានចិត្ត​តែមួយ និង​គំនិត​តែមួយ » ( ម៉ូសេ ៧:១៨ ) យ៉ាង​ដូច​ម្ដេច ថ្វីបើ​មាន​អំពើទុច្ចរិត​នៅជុំវិញ​ពួកគេ​ក៏​ដោយ ? នៅក្នុង​ចំណោម​រឿង​លម្អិត​ជាច្រើន​ដែល ម៉ូសេ ៧​ផ្ដល់​ឲ្យ​យើង​អំពី​ក្រុង​ស៊ីយ៉ូន នោះ​រឿង​ដ៏​មាន​តម្លៃ​ជាក់​លាក់​មួយ​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​អាច​ជា​រឿង​ដូច​តទៅ​នេះ ៖ ក្រុង​ស៊ីយ៉ូន​មិន​គ្រាន់​តែ​ជា​ទីក្រុង​មួយ​ប៉ុណ្ណោះ​ទេ—វា​មាន​នូវ​លក្ខខណ្ឌ​នៃ​ដួង​ចិត្ត និង​ស្មារតី ។ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្រៀន នោះ​ក្រុង​ស៊ីយ៉ូន​គឺ « ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៧:២១ ) ។ ដូច្នេះ​ប្រហែល​ជា របៀប​ដ៏​ល្អ​បំផុត​ដើម្បី​សង់​ក្រុង​ស៊ីយ៉ូន​គឺ​ត្រូវ​ចាប់ផ្ដើម​នៅ​ក្នុង​ដួង​ចិត្ត និង​គេហដ្ឋាន​របស់​យើង​ផ្ទាល់ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ូសេ ៧:១៦–២១, ២៧, ៥៣, ៦២–៦៩

ការ​ខិតខំ​របស់​ហេណុក​គឺជា​លំនាំ​មួយ​សម្រាប់​ការ​សាងសង់​ក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​ជីវិត​របស់​យើង ។

ដោយសារ ម៉ូសេ ៧ គឺជា​កំណត់ត្រា​មួយ​ស្ដីពី​របៀប​ដែល​ពួក​អ្នក​ដើរ​តាម​របស់​ព្រះ​បាន​សង់​ក្រុង​ស៊ីយ៉ូន​ប្រកប​ដោយ​ភាព​ជោគ​ជ័យ នោះ​វា​អាច​ណែនាំ ហើយ​បំផុស​គំនិត​យើង​នៅ​សព្វ​ថ្ងៃ​នេះ ពេល​ដែលយើង​ខិតខំ​ធ្វើ​រឿង​ដូច​គ្នា ។ សូម​ពិចារណា​ប្រើ​តារាង​មួយ​ដូច​នេះ ដើម្បី​កត់ត្រា​ពី​អ្វី ដែល​អ្នក​រៀន​អំពី​ក្រុង​ស៊ីយ៉ូន​នៅ​ក្នុង ម៉ូសេ ៧:១៦–២១, ២៧, ៥៣, ៦២–៦៩ ។

ខគម្ពីរ

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ក្រុង​ស៊ីយ៉ូន ?

តើ​ការណ៍​នេះ​ណែ​នាំ​អ្វីខ្លះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ?

ខគម្ពីរ

៧:១៨

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ក្រុង​ស៊ីយ៉ូន ?

ប្រជាជន​ក្រុង​ស៊ីយ៉ូន​គឺ « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។

តើ​ការណ៍​នេះ​ណែ​នាំ​អ្វីខ្លះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ?

យើង​ត្រូវ​រួប​រួម​គ្នា​ជា​ក្រុម​គ្រួសារ និង​ជា​សាសនាចក្រ ។

ខគម្ពីរ

៧:២១

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ក្រុង​ស៊ីយ៉ូន ?

« ក្រោយ​មក ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​យក​ទៅ​លើ​ស្ថាន​សួគ៌ » ។

តើ​ការណ៍​នេះ​ណែ​នាំ​អ្វីខ្លះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ?

ការ​កសាង​ក្រុង​ស៊ី​យ៉ូន​គឺជា​ដំណើរ​ការ​មួយ​ជា​បន្ត​បន្ទាប់ ។

ខគម្ពីរ

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ក្រុង​ស៊ីយ៉ូន ?

តើ​ការណ៍​នេះ​ណែ​នាំ​អ្វីខ្លះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ?

ខគម្ពីរ

តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ក្រុង​ស៊ីយ៉ូន ?

តើ​ការណ៍​នេះ​ណែ​នាំ​អ្វីខ្លះ​អំពី​ការ​ខិតខំ​របស់​អ្នក​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ?

ម៉ូសេ ៧:១៨–១៩, ៥៣

រាស្ត្រ​របស់​ព្រះ​គួរ​តែ​ខិតខំ​ដើម្បី​មាន « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ។

ម៉ូសេ ៧:១៨–១៩ មាន​នូវ​បុគ្គលិក​លក្ខណៈ​សំខាន់ៗ​របស់​ប្រជាជន​ដែល​ព្រះអម្ចាស់​បាន​ហៅ​ថា​ស៊ីយ៉ូន ។ ហេតុអ្វី​អ្នក​គិត​ថា​បុគ្គលិក​លក្ខណៈ​ទាំងអស់​នេះ​ចាំបាច់​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ? ដូច​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ជំពូក​នេះ តើ​ក្រុង​ស៊ីយ៉ូន​មាន​ភាព​ខុស​ប្លែក​ពី​ក្រុម ឬ​អង្គការ​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ដែល​បាន​រួប​រួម​គ្នា​យ៉ាង​ដូច​ម្ដេច ? នៅពេល​អ្នក​ពិចារណា​ពី​សំណួរ​នេះ អ្នក​អាច​គិត​ពី​បន្ទូល​ទាំង​នេះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ខទី ៥៣ ៖ « យើង​ជា​ព្រះ​មែស៊ី ជា​ស្ដេច​នៃ​ស៊ីយ៉ូន » ។ តើ​ការ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ស្ដេច​របស់​យើង​មាន​ន័យ​ដូច​ម្ដេច ? តើ​ទ្រង់​ជួយ​យើង​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​នៃ​ក្រុង​ស៊ីយ៉ូន​ដោយ​របៀប​ណា ?

សូម​មើល​ផង​ដែរ ភីលីព ២:១–៥; នីហ្វៃ​ទី ៤ ១:១៥–១៨; គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១; ១០៥:៥ ។

មនុស្ស​រាក់​ទាក់​គ្នា​ទៅ​វិញ​ទៅ​មក

យើង​គួរ​ខិតខំ​ឲ្យ « មាន​ចិត្ត​តែ​មួយ និង​គំនិត​តែ​មួយ » ( ម៉ូសេ ៧:១៨ ) ។

ម៉ូសេ ៧:២១, ២៣–២៤, ២៧, ៦៩

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ទីក្រុង​របស់​ហេណុក ?

ពាក្យ​ថា « យក​ទៅ » ( ម៉ូសេ ៧:២១, ២៣ ) « លើក​ឡើង » ( ម៉ូសេ ៧:២៤ ) « នាំ​ឡើង​ទៅ » ( ម៉ូសេ ៧:២៧ ) និង « បាន​ទៅ​បាត់ » ( ម៉ូសេ ៧:៦៩ ) សំដៅ​ទៅ​លើ​ក្រុង​ស៊ីយ៉ូន និង​ប្រជាជន​របស់​ហេណុក​ត្រូវ​បាន​ផ្លាស់ប្រែ​រូប ហើយ​យក​ទៅ​ស្ថានសួគ៌ ។ មនុស្ស​ដែល​បាន​ផ្លាស់​ប្រែ​រូប​ « បាន​ផ្លាស់​ប្រែ ដើម្បី​កុំ​ឲ្យ​ស្គាល់​ការ​ឈឺ​ចាប់ ឬ​សេចក្ដី​ស្លាប់ » ជា​ជីវិត​អមតៈ​( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ពួក​អ្នក​ដែល​បាន​ផ្លាស់ប្រែ​រូប » ​« ស៊ីយ៉ូន » scriptures.ChurchofJesusChrist.org សូម​មើល​ផង​ដែរ នីហ្វៃទី​៣ ២៨:៤–៩, ១៥–១៨, ៣៩–៤០ ) ។

ម៉ូសេ ៧:២៨–៦៩

ព្រះ​ទ្រង់​ព្រះ​កន្សែង​ដោយសារ​កូនចៅ​របស់​ទ្រង់

មនុស្ស​ខ្លះ​យល់​ថា​ព្រះ​ជា​អង្គ​ដែល​នៅ​ឆ្ងាយ ហើយ​ពុំ​បាន​ទទួល​រង​នូវ​អារម្មណ៍​ខាង​ផ្លូវ​ចិត្ត​ចំពោះ​អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​ទាំងអស់គ្នានោះ​ទេ ។ ប៉ុន្តែ​ហេណុក​បាន​ឃើញ​ការ​និមិត្ត​មួយ​ដែល​ព្រះ​ទ្រង់​បាន​ព្រះ​កន្សែង​ដោយសារ​កូនចៅ​របស់​ទ្រង់ ។ នៅពេល​អ្នក​អាន ម៉ូសេ ៧:២៨–៤០ សូម​រក​មើល​ហេតុផល​ដែល​ព្រះ​ទ្រង់​បាន​ព្រះ​កន្សែង ។ នៅ​ក្នុង​ផ្នែក​ដែល​សេស​សល់​នៃ​ការ​និមិត្ត​របស់​ហេណុក ដែល​បាន​រៀបរាប់​នៅ ក្នុង ម៉ូសេ ៧:៤១–៦៩ តើ​អ្នក​រក​ឃើញ​ភស្ដុតាង​អ្វីខ្លះដែល​ថា​ព្រះ « មាន​សេចក្ដី​មេត្តាករុណា ហើយ​សប្បុរស​ជានិច្ច » ? ( ម៉ូសេ ៧:៣០ សូម​មើល ខទី ៤៣, ៤៧ និង ៦២ សម្រាប់​ឧទាហរណ៍ ) ។

ម៉ូសេ ៧:៦២

នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះ​នឹង​ប្រមូល​ផ្ដុំ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ។

ខ​ទី ៦២ ពិពណ៌នា​អំពី​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ពិចារណា​ថា​ឃ្លា​បែបនេះ​អាច​នឹង​មាន​អត្ថន័យ​បែប​ណា ៖ « ឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌ » « ឯ​សេចក្ដី​ពិត នោះ​យើង​នឹងចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ » « សេចក្ដី​សុចរិត និង​សេចក្ដី​ពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោស​ផែនដី ដូច​ជា​ទឹកជំនន់ » ។ តើ​ឃ្លា​ទាំងនេះ​បង្រៀនយើង​អ្វីខ្លះ​អំពី​កិច្ចការ​របស់​ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ម៉ូសេ ៧:១៨–១៩ ។ដើម្បី​ជួយ​សមាជិក​គ្រួសារ​ឲ្យ​នឹក​ស្រមៃ​ពី​អត្ថន័យ​នៃ​ការ​មាន « ចិត្ត​តែ​មួយ » ប្រហែល​ជា​អ្នក​អាច​ធ្វើ​បេះដូង​ក្រដាស​មួយ ហើយ​កាត់​វា​ជា​បំណែកៗ ល្មម​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​មួយ​បំណែក​ម្នាក់ៗ ។ សមាជិក​គ្រួសារ​អាច​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅ​លើ​បំណែក​របស់​ខ្លួន រួចហើយ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ផ្គុំ​បំណែក​ទាំងនោះ​ចូល​គ្នា​វិញ ។ ខណៈ​ដែល​បញ្ចប់​ការ​ផ្គុំ​បេះដូង​នោះ​ហើយ អ្នក​អាច​ពិភាក្សា​អំពី​រឿង​ដែល​អ្នក​ស្រឡាញ់​អំពី​សមាជិក​គ្រួសារ​ម្នាក់ៗ ។

ម៉ូសេ ៧:២៨–៣១, ៣៥ ។តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​ចេញពី​ខគម្ពីរ​ទាំងនេះ ?

ម៉ូសេ ៧:៣២ ។ហេតុអ្វី​ព្រះ​ប្រទាន​ដល់​យើង​នូវ​សិទ្ធិ​ជ្រើសរើស ? តើ​យើង​អាច​និយាយ​អ្វី​ខ្លះទៅកាន់​នរណា​ម្នាក់​ដែល​មានអារម្មណ៍ថា បទបញ្ញត្តិ​របស់ព្រះ​ដាក់ដែនកំណត់លើ​សិទ្ធិ​ជ្រើសរើស​របស់យើង ? ការអាន នីហ្វៃទី ២ ២:២៥–២៧ អាច​បន្ថែម​នៅក្នុង​ការពិភាក្សា​នេះ ។

ម៉ូសេ ៧:៥៩–៦៧ ។នៅពេល​ក្រុមគ្រួសារ​របស់អ្នក​អាន ម៉ូសេ ៧:៥៩–៦៧ សូមព្យាយាម​គូសចំណាំ ឬ​កត់ត្រា​អ្វីៗ​ដែល​ព្រះអម្ចាស់​មានបន្ទូល​ដល់ ហេណុក អំពី​ថ្ងៃចុងក្រោយ—ឧទាហរណ៍ ថា​ព្រះ​នឹង « ប្រមូល​ពួក​អ្នក​ជម្រើស [ របស់ទ្រង់ ] » ( ខទី ៦២ ) ហើយថា​នឹង​មាន « សេចក្ដី​វេទនា​ដ៏​ធំ​នៅ​ក្នុង​ចំណោម​ពួក​ទុច្ចរិត » ( ខទី ៦៦ ) ។ តើ​យើង​អាច​មាន​សេចក្តីជំនឿ និង​សេចក្តីសង្ឃឹម ថ្វីបើ​មាន​ភាពទុច្ចរិត​នៅថ្ងៃចុងក្រោយ​ក៏ដោយ​យ៉ាង​ដូច​ម្ដេច ? ជា​ផ្នែក​មួយ​នៃការពិភាក្សា​នេះ សូម​ពិចារណា​អាន​នូវពាក្យពេចន៍​ទាំងនេះ​មកពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន ៖ « បងប្អូន​ប្រុស​ស្រី សូមមាន​ភាព​សុទិដ្ឋិនិយម​ឡើង ។ ប្រាកដ​មែន យើង​រស់​នៅ​ក្នុង​គ្រា​លំបាក​ណាស់ ប៉ុន្តែ​កាល​ណា​យើង​បន្ត​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នោះ យើង​ពុំ​ចាំបាច់​ត្រូវ​ភ័យ​ខ្លាច​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​អ្នកថា នៅពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ពុំ​មាន​ចិត្ត​ថប់​បារម្ភ​ដោយសារ​តែ​គ្រា​ដែល​យើង​រស់​នៅ ឬ​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​របស់អ្នក​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់អ្នក​ឲ្យ​ជ្រើសរើស​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ហើយ​ពុំ​រើ​ឡើយ ។ ខ្ញុំ​សូម​ផ្ដល់​ពរជ័យ​ដល់​អ្នក​ឲ្យ​ជឿ​លើ​ការ​សន្យា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​កំពុង​ការពារ​យើង មើល​ថែ​យើង និង​កំពុង​ឈរ​ក្បែរ​យើង » ( « Be Not Troubled » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២១ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែល​បាន​ស្នើ ៖ « សេចក្ដីស្រឡាញ់​ក្នុង​ផ្ទះ » ទំនុក​តម្កើង ល.រ. ១៨២ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ត្រូវចេះសង្កេត ។ នៅពេល​អ្នក​យក​ចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​កូនៗ​របស់អ្នក នោះ​អ្នក​នឹង​រកឃើញ​ឱកាស​ដ៏​ល្អ​ដើម្បីបង្រៀន ។ យោបល់ និង​សំណួរ​របស់កូនៗ​អ្នក នៅពេញ​មួយថ្ងៃ​ក៏អាច​ផ្ដល់​ជា​សញ្ញា​នៃ​ឱកាស​​បង្រៀន​ដែល​អាច​កើតមានឡើង​ផងដែរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦ ) ។

ផ្ទាំងគំរូ​របស់​ហេណុក និង​មនុស្ស​សម្លឹង​មើលទៅលើ​រកពន្លឺ

ទីក្រុង​ស៊ីយ៉ូន​បាន​ផ្លាស់​ប្រែរូប ដោយ ឌេល ផាសុន