ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣១ ខែ មករា​–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ « ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ »


« ថ្ងៃទី ៣១ ខែ មករា​–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ ‹ ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣១ ខែ មករា​–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

ណូអេ ក្រុមគ្រួសារ​របស់​គាត់ សត្វពាហនៈ ទូក និង​ឥន្ទធនូ

រូប​គំនូរ​ណូអេ​កំពុងចេញ​ពី​ទូក ដោយ សែម ឡយឡ័រ

ថ្ងៃទី ៣១ ខែ មករា​–ថ្ងៃទី ៦ ខែ កុម្ភៈ

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨

« ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ »

ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ជាញឹកញាប់ អាច​បង្រៀន​យើង​នូវ​មេរៀន​ខាងវិញ្ញាណ​ជាច្រើន ។ នៅពេល​អ្នក​អាន​អំពី​ទឹកជំនន់​ដ៏ធំ និង​ប៉ម​បាបិល សូម​ស្វែងរក​ការបំផុសគំនិត​អំពី​របៀប​ដែល​ដំណើររឿង​ទាំងនេះ​អនុវត្ត​ចំពោះ​អ្នក ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ក្នុង​ជំនាន់​ជា​ច្រើននៃ​ព្រះគម្ពីរ​ប៊ីប អ្នក​អាន​ត្រូវបាន​បំផុសគំនិត​ដោយ​ដំណើររឿង​ណូអេ និង​ទឹកជំនន់ ។ ប៉ុន្តែ យើង​ជាអ្នក​រស់នៅ​ក្នុង​សម័យ​ចុងក្រោយ​ហើយ មាន​មូលហេតុ​ពិសេស​ដើម្បី​យកចិត្តទុកដាក់​អំពីរឿង​នេះ ។ នៅពេល​ព្រះ​យេស៊ូវ គ្រីស្ទ បានបង្រៀន​ពីរបៀប​ដែល​យើង​គួរ​ទន្ទឹងមើល​ការយាងមក​ជាលើកទីពីរ ទ្រង់​មាន​បន្ទូលថា « ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​យ៉ាង​ណា នោះ​កូន​មនុស្ស​ក៏​នឹង​មក​ជា​យ៉ាង​ដូច្នោះ​ដែរ » ( យ៉ូសែប ស្ម៊ីធ —ម៉ាថាយ ១:៤១ ) ។ បន្ថែម​ពីលើ​នោះ ឃ្លា​ដែល​បាន​ពិពណ៌នា​ពី​សម័យ​របស់​ណូអេ ដូចជា « ខូចអាក្រក់ » និង « បាន​ពេញ​ជា​សេចក្តី​កាច​សហ័ស » អាច​ពិពណ៌នា​យ៉ាងងាយ​ស្រួល​ពី​ជំនាន់​របស់​យើង ( លោកុប្បត្តិ ៦:១២–១៣; ម៉ូសេ ៨:២៨ ) ។ ដំណើររឿង​នៃ​ប៉ម​បាបិល ក៏មាន​អារម្មណ៍ថា ត្រូវ​នឹង​សម័យ​យើង​ផងដែរ ដោយការ​ពិពណ៌នា​របស់វា​ពី​អំនួត​អមដោយ​ការច្របូកច្របល់ និង​ការបែងចែក​នៅក្នុង​ចំណោម​កូនចៅ​របស់​ព្រះ ។

ដំណើរ​រឿង​ពីបុរាណ​ទាំងនេះ​មិនត្រឹមតែ​មាន​តម្លៃ​ដោយសារតែ​វា​បង្ហាញ​យើង​ថា អំពើទុច្ចរិត​កើតឡើង​ម្តងទៀត​នៅក្នុង​ប្រវត្តិសាស្រ្ត​តែ​ប៉ុណ្ណោះ​ទេ ។ សំខាន់​ជាងនេះ​ទៅទៀត វាបង្រៀន​យើង​ពី​អ្វី​ដែល​ត្រូវធ្វើ ។ ណូអេ « បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ » ( ម៉ូសេ ៨:២៧ ) ថ្វីបើ​មាន​អំពើ​ទុច្ចរិត​កើតឡើង​នៅជុំវិញ​ខ្លួន​គាត់​ក្តី ។ ហើយ​ក្រុមគ្រួសារ​របស់​យ៉ារេឌ និង​បងប្រុស​របស់​លោក​បាន​ត្រឡប់​ទៅរក​ព្រះ​អម្ចាស់​វិញ ហើយ​ត្រូវបាន​ដឹកនាំ​ចេញ​ពី​ភាពទុច្ចរិត​នៅក្នុង​ក្រុង​បាបិល ( សូមមើល អេធើរ ១:៣៣–៤៣ ) ។ ប្រសិនបើ​យើង​ឆ្ងល់​ពីរបៀប​ដើម្បី​រក្សា​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់យើង​ឲ្យ​មាន​សុវត្ថិភាព​នៅអំឡុង​សម័យ​នៃ​អំពើពុករលួយ និង​ហឹង្សា​ នោះ​ដំណើររឿង​ស្រដៀងគ្នា​នេះ​នៅក្នុង​ជំពូក​ទាំងនេះ​មាន​អ្វីៗ​ជាច្រើន​ដែល​ត្រូវបង្រៀន​យើង ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

លោកុប្បត្តិ ៦; ម៉ូសេ ៨

មានសុវត្ថិភាព​ខាងវិញ្ញាណ នៅក្នុងការ​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។

សូមអរគុណ​ដល់​ដំណឹងល្អ​ដែល​បានស្តារឡើងវិញ យើង​ដឹងច្រើនទៀត​អំពី​ណូអេ ជាង​អ្វីដែល​មាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ ការបកប្រែ​ដ៏បំផុសគំនិត​របស់ យ៉ូសែប ស្ម៊ីធ នៃ លោកុប្បត្តិ ៦ ដែល​មាននៅក្នុង ម៉ូសេ ៨ បង្ហាញថា ណូអេ គឺជា​ព្យាការី​ដ៏អស្ចារ្យ​ម្នាក់​របស់​ព្រះ ។ លោក​បានត្រូវ​តែងតាំង ហើយ​បញ្ជូនមក​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ លោក​បាន​ដើរ ហើយ​បាន​ទូលជាមួយ​ព្រះ ហើយ​លោកត្រូវបាន​ជ្រើសរើស​ដើម្បី​បង្កើត​កូនចៅ​របស់ព្រះ​នៅលើ​ផែនដី​ឡើងវិញ បន្ទាប់ពី​ទឹកជំនន់ ( សូមមើល​ផងដែរ Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១០៤, ២០១ ) ។ តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ពួក​ព្យាការី​ចេញ​បទពិសោធន៍​របស់​ណូអេ ?

កាលណា​អ្នក​អាន​អំពី​សម័យ​របស់​ណូអេ អ្នក​អាច​នឹង​សម្គាល់​ឃើញ​ភាពស្រដៀង​គ្នា​ទៅនឹង​សម័យ​របស់​យើង ។ ឧទាហរណ៍ ៖

តើ​ការបង្រៀន​អ្វី​ខ្លះរបស់​ព្យាការី​សព្វថ្ងៃ​នេះ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​អាច​រក្សា​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ពី​លោកិយ​សព្វថ្ងៃ​នេះ ? កាលណា​អ្នក​អាន​អំពី​បទពិសោធន៍​របស់​ណូអេ តើ​មានអ្វី​ដែល​បំផុសគំនិត​អ្នក​ឲ្យ​ធ្វើតាម​ព្យាការី​សព្វថ្ងៃ​នេះ ?

សូមមើល​ផងដែរ ម៉ូសាយ ១៣:៣៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៤–៧ ) ។

លោកុប្បត្តិ ៩:៨–១៧

ទីសម្គាល់ ឬ​និមិត្តសញ្ញា ជួយ​យើង​ឲ្យ ចងចាំ​សេចក្តីសញ្ញា​របស់យើង​ជាមួយ​ព្រះអម្ចាស់ ។

សេចក្តីសញ្ញា​ដំណឹងល្អ​អាច​តំណាងឲ្យ​ដោយ​សញ្ញ និមិត្តសញ្ញា ឬ « ទីសម្គាល់ » ( លោកុប្បត្តិ ៩:១២ ) ។ ឧទាហរណ៍ សូមគិត​អំពីរបៀប​ដែល​នំបុ័ង និង​ទឹក​នៃ​ពិធីសាក្រាម៉ង់ ឬ​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​បណ្តាល​ឲ្យគិត​ពី​សេចក្តីពិត​ដ៏ពិសិដ្ឋ​ដែល​ទាក់ទង​ទៅនឹង​សេចក្តីសញ្ញា​របស់​អ្នក ។ យោងតាម លោកុប្បត្តិ ៩:៨–១៧ តើ​ឥន្ធនូ​នាំ​ឲ្យ​អ្នក​គិតអំពី​អ្វី ? តើ ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ លោកុប្បត្តិ ៩:២១–២៥ ( នៅក្នុងសេចក្តីណែនាំ​ដល់បទ​គម្ពីរ​ទាំងឡាយ ) បន្ថែម​ទៅលើ​ការយល់ដឹង​របស់​អ្នក​អ្វីខ្លះ ? ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​យើងចងចាំ​ទ្រង់ និង​សេចក្តីសញ្ញា​ដែល​អ្នក​បានធ្វើ ?

សូមមើល​ផងដែរ ជែរីត ដបុលយូ ហ្គង « Always Remember Him » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៨-–១១ ។

លោកុប្បត្តិ ១១:១–៩

មានតែ​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទើប​អាច​ទៅស្ថានសួគ៌បាន ។

បាបិល​ពីបុរាណ ឬ​បាប៊ីឡូន ត្រូវបានប្រើ​ជា​និមិត្ត​សញ្ញា​ពីភាព​ទុច្ចរិត និង​លោកិយ​ជាយូរ​មកហើយ ( សូមមើល វិវរណៈ ១៨:១–១០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៤ ) ។ នៅពេល​អ្នកសិក្សា លោកុប្បត្តិ ១១:១–៩ សូម​សញ្ជឹងគិត​គំនិត​ដែល​បានផ្តល់ឲ្យ​ដោយព្យាការី​មរមន ដែល​លោក​បាន​សរសេរ​ថា​គឺ​សាតាំង « ដែល​បាន​ដាក់​ក្នុង​ចិត្ត​របស់​ប្រជាជន ឲ្យ​សង់​ប៉ម​មួយ​យ៉ាង​ខ្ពស់​គ្រប់​គ្រាន់ល្មម ដើម្បី​ពួក​គេ​អាច​ឡើង​ទៅ​លើ​ស្ថានសួគ៌​បាន » ( ហេលេមិន ៦:២៨; សូមមើល​ផងដែរ ខទី ២៦–២៧ ) ។ តើ​ដំណើររឿង​នៃ​ប៉ម​បាបិល​ព្រមាន​អ្វី​ខ្លះដល់​អ្នក ?

សូមមើល​ផងដែរ ទំនុកដំកើង ១២៧:១ ។

ប៉ម​បាបិល

ផ្ទាំងរូបភាព​ប៉មបាបិល​ដោយ ដេវីឌ ហ្គ្រីន

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ៦–៨ ។តើ​អ្នក​អាច​ប្រើប្រាស់​ដំណើររឿង​ទូក​របស់​ណូអេ ដើម្បី​បង្រៀន​ក្រុមគ្រួសារ​របស់អ្នក​ថាតើ​ការធ្វើតាម​ព្យាការី​អាច​រក្សា​យើង​ឲ្យ​មាន​សុវត្ថិ​ខាងវិញ្ញាណ​យ៉ាងដូចម្តេច ? ( សូមមើល « ណូអេ និង​ក្រុមគ្រួសារ​របស់គាត់ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ។ ប្រហែល​ជា​ក្រុមគ្រួសារ​របស់អ្នក​អាចធ្វើ​ការជាមួយគ្នា​ដើម្បី​ធ្វើ​ទូកក្មេង​លេង​ធម្មតា​មួយ​ដោយប្រើ​ក្រដាស ឬ​ប្លុក ។ នៅពេល​អ្នកអាន លោកុប្បត្តិ ៦–៧ អ្នក​អាច​ប្រៀបធៀប​សុវត្ថិភាព​ដែល​បានផ្តល់​ឲ្យ​ដោយ​ទូក ទៅ​នឹង​សុវត្ថិភាព​ដែល​យើង​រកឃើញ​នៅក្នុងការ​ធ្វើតាម​ព្យាការី ។ អ្នក​អាច​ចង់​ពិភាក្សា​ការប្រឹក្សា​ថ្មីៗ​នេះ​មកពី​ព្យាការី និង​សរសេរ​ប្រសាសន៍​ទូន្មាន​របស់​លោក​ដាក់​លើ​ទូក ។

តើមានអ្វីខ្លះ​ទៀត​ដែល​ព្រះ​បានប្រទានដល់​យើង​ដែល​អាច​ប្រៀបធៀប​ទៅនឹង​ទូក​ដែល​បាន​សង្រ្គោះ​គ្រួសារ​របស់​ណូអេ ? ធនធាន​ទាំងនេះ​បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ​ជាច្រើន ទោះជាវា​មាន​ចម្លើយ​ផ្សេងទៀត​ក៏ដោយ ៖ នីហ្វៃទី ២ ៩:៧–១៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៥–៦; និង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៣–១៤ ) ។

ម៉ូសេ ៨:១៧ ។តើ​វា​មានន័យ​យ៉ាងណា​ដែល​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ « តស៊ូ » ជាមួយ​យើង ? ( សូមមើល នីហ្វៃទី ១ ៧:១៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣៣ ) ។ តើ​នៅពេលណា​ដែល​យើង​បានដកពិសោធន៍​ព្រះវិញ្ញាណ​តស៊ូ​ជាមួយ​នឹងយើង ?

លោកុប្បត្តិ ៩:៨–១៧ ។កុមារ​តូចៗ​អាច​ចូលចិត្ត​គូររូប ឬ​ផាត់ពណ៌​ឥន្ធនូ​ខណៈពេល​ដែល​អ្នក​និយាយ​អំពី​អ្វី​ដែល​វា​តំណាងឲ្យ ។ ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប​ស្ម៊ីធ លោកុប្បត្តិ ៩:២១–២៥ [ នៅក្នុងសេចក្តីណែនាំ​ដល់បទ​គម្ពីរ​ទាំងឡាយ ] ) ។ អ្នក​ក៏អាច​ពិភាក្សា​អំពី​អ្វីៗ​ដែល​ជួយ​យើងចងចាំ​សេចក្តីសញ្ញា​របស់យើង ដូចជា សាក្រាម៉ង់ ដែល​ជួយ​យើង​ចងចាំ​សេចក្តីសញ្ញា​នៃពិធីបុណ្យ​ជ្រមុជទឹក​ដែល​ត្រូវ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៥-៧៩ ) ។

លោកុប្បត្តិ ១១:១–៩ ។វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​អាន អេធើរ ១:៣៣–៤៣ នៅពេល​ដែល​ក្រុមគ្រួសារ​អ្នក​សិក្សា លោកុប្បត្តិ ១១ និង​រៀន​អំពី​ប៉ម​បាបិល ។ តើ​យើង​បានរៀន​អ្វី ចេញពី​ក្រុមគ្រួសារ​យ៉ារេឌ និង​បងប្រុស​របស់គាត់​ដែល​អាច​ជួយ​ក្រុមគ្រួសារ​របស់យើង​ស្វែងរក​សុវត្ថិភាព​ខាងវិញ្ញាណ ថ្វីបើ​ភាពទុច្ចរិត​មាននៅក្នុង​ពិភពលោក​ក៏ដោយ ? តើមាន​មេរៀន​បន្ថែមអ្វី​ខ្លះដែល​យើង​រៀន​មកពី​ណូអេ និង​ក្រុមគ្រួសារ​របស់លោក នៅពេល​ពួកលោក​បានប្រឈមមុខ​ទៅនឹង​ការសាកល្បង​ស្រដៀងគ្នា ? ( សូមមើល ម៉ូសេ ៨:១៣, ១៦–៣០ ) ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

បទចម្រៀង​ដែលបានស្នើ ៖ « ធ្វើ​តាម​ព្យាការី » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៨–៥៩ ( ឃ្លាទី ៣ ) ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូមចែកចាយ​ការយល់​ដឹង​របស់អ្នក ។ នៅពេល​អ្នក​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន​ចេញ​ពី​ព្រះគម្ពីរ នោះ​អ្នក​មិនគ្រាន់តែ​ផ្តល់ពរជ័យ​ដល់​អ្នកដទៃ​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ក៏បំភ្លឺ​ការយល់ដឹង​របស់​អ្នក​ផងដែរ ។ តើអ្នក​មានអារម្មណ៍​បានបំផុសគំនិត​ឲ្យ​ចែកចាយ​ចេញ​ពី​ព្រះគម្ពីរ​ជាមួយ​ក្រុមគ្រួសារ មិត្តភក្តិ​របស់អ្នក ឬ​សមាជិក​វួដ​អ្វីខ្លះ ?

ទូក​របស់​ណូអេ

រូបគំនូរ​ទូក​របស់​ណូអេ ដោយ អ័ដាម ឃ្លីន ដេរ