ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »


« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ ‹ ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

អ័ប្រាហាំ និង សារ៉ា

ការរចនា​រូបភាព​អ័ប្រាហាំ និង សារ៉ា ដោយ ឌីលលីន ម៉ាស

ថ្ងៃទី ៧–១៣ ខែ កុម្ភៈ

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

« ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »

កាលណា​អ្នក​អាន​អំពី​អាប់រ៉ាម និង សារ៉ាយ ( ដែល​ក្រោយមក​ត្រូវបាន​ហៅថា អ័ប្រាហាំ និង​សារ៉ា ) និង​ក្រុមគ្រួសារ​របស់លោក សូម​សញ្ជឹងគិត​អំពី​របៀប​ដែល​គំរូ​របស់​ពួកគាត់​បំផុសគំនិត​ដល់​អ្នក ។ សូមកត់ត្រា​ចំណាប់​អារម្មណ៍​របស់អ្នក​អំពីអ្វី​ដែល​អ្នកអាច​ធ្វើ​ដើម្បី « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ( អ័ប្រាហាំ ១:២ ) ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

ដោយសារតែ​សេចក្តីសញ្ញា​ដែល​ព្រះបាន​ធ្វើ​ជាមួយលោក អ័ប្រាហាំ ត្រូវបានហៅ « ជា​បិតា​នៃ​ពួក​ស្មោះត្រង់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៤១ ) និង « សំឡាញ់​របស់​ទ្រង់ » ( យ៉ាកុប ២:២៣ ) ។ មនុស្ស​រាប់លាន​នាក់​នៅសព្វថ្ងៃនេះ​គោរពលោក ទុក​ជា​បុព្វការីជន​របស់ពួកគេ​ផ្ទាល់ និង​អ្នកដទៃទៀត​ត្រូវ​បាន​យកទៅ​ចិញ្ចឹម​ចូលក្នុង​គ្រួសារ​របស់លោក តាមរយៈ​ការប្រែចិត្តជឿ​មកលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។ ប៉ុន្តែ អ័ប្រាហាំ​លោកផ្ទាល់​កើតចេញ​ពី​ក្រុមគ្រួសារ​ដែល​មាន​បញ្ហា—ឪពុករបស់​លោក ដែល​បាន​បោះបង់ចោល​ការថ្វាយ​បង្គំ​ពិតប្រាកដ​ដល់​ព្រះ បានព្យាយាម​យក​អ័ប្រាហាំ​ថ្វាយដង្វាយ​ទៅព្រះ​ក្លែងក្លាយ ។ ថ្វីបើ​មានរឿង​នេះ​ក្តី ក៏​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ គឺ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ដែរ ( អ័ប្រាហាំ ១:២ ) ហើយ​ដំណើររឿង​របស់​ជីវិត​លោក​បង្ហាញថា ព្រះ​បាន​គោរព​បំណងប្រាថ្នា​របស់​លោក ។ ជីវិត​របស់​អ័ប្រាហាំ ឈរជា​ទីបន្ទាល់ថា មិនថា​បុគ្គល​ម្នាក់ណា​ធ្លាប់​មាន​ប្រវត្តិ​គ្រួសារ​យ៉ាងណាទេ អនាគតកាល​អាច​ត្រូវបាន​បំពេញ​ដោយ​សេចក្តីសង្ឃឹម ។

Learn More image
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អ័ប្រាហាំ ១:១–១៩

ព្រះ​នឹង​ប្រទានពរ​ដល់​ខ្ញុំ​ចំពោះ​សេចក្តីជំនឿ និង​បំណង​ប្រាថ្នា​សុចរិត​របស់​ខ្ញុំ ។

ដូចជា​យើងគ្រប់គ្នា​ដែរ អ័ប្រាហាំ បានរស់នៅ​ក្នុង​បរិយាកាស​ទុច្ចរិត ប៉ុន្តែ​លោកមានបំណង​ប្រាថ្នា​សុចរិត ។ ប្រធាន ដាល្លិន អេក អូក បានបង្រៀន​ពីសារៈសំខាន់​នៃ​ការមាន​បំណង​ប្រាថ្នា​សុចរិត ៖ « កាល​ដែល​ការបោះបង់​បំណងប្រាថ្នា​ឈប់ធ្វើ​អំពើបាប​គឺមាន​សារៈសំខាន់ នោះ​ការមាន​ជីវិត​ដ៏នៅអស់កល្ប​ជានិច្ច​តម្រូវ​ឲ្យ​មានច្រើន​ជាងនោះទៀត ។ ដើម្បី​សម្រេច​បាន​ជោគវាសនា​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​នឹង​មានបំណងប្រាថ្នា ហើយ​ធ្វើការ​ដើម្បី​មានភាព​ស័ក្តិសម​ដែល​ត្រូវការ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏នៅ​អស់កល្ប​ជានិច្ច ។… ប្រសិនបើ​ការណ៍​នេះ ហាក់ដូចជា​ពិបាក—ហើយ​ពិតប្រាកដ​ណាស់​វា​មិនមែន​ងាយស្រួល​សម្រាប់​យើង​ណា​ម្នាក់​នោះទេ—នោះ​យើង​គួរតែ​ចាប់ផ្តើម​ជាមួយ​បំណងប្រាថ្នា​ដើម្បី​មាន​ភាពស័ក្តិសម​បែបនោះ ហើយ​អំពាវនាវ​ទូលសុំ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់​របស់​យើង​ឲ្យ​ជួយ​ដល់​អារម្មណ៍​របស់​យើង [ សូមមើល មរ៉ូណៃ ៧:៤៨ ] » ( «Desire » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៤–៤៥ ) ។ កាល​អ្នក​អាន អ័ប្រាហាំ ១:១–១៩ សូម​ពិចារណា​ពី​របៀប​ដែល​ខគម្ពីរ​ទាំងនេះ​បង្ហាញ​ពី​អ្វី​ដែល​ប្រធាន អូក បានបង្រៀន ។ សំណួរ​បែប​នេះ​អាច​ជួយ ៖

  • តើ​អ័ប្រាហាំ​មានបំណង​ប្រាថ្នា​អ្វី ហើយ​ស្វែងរក​អ្វី ? តើ​លោកបាន​ធ្វើ​អ្វី ដើម្បី​បង្ហាញ​សេចក្តីជំនឿ​របស់​លោក ?

  • តើ​អ្នក​មានបំណង​ប្រាថ្នា​អ្វី ? តើមាន​អ្វីមួយ​ដែល​អ្នក​មានអារម្មណ៍​ថា​អ្នក​គួរតែ​ធ្វើ​ដើម្បី​ធ្វើ​ឲ្យបំណងប្រាថ្នា​របស់​អ្នកបរិសុទ្ធ​ដែរ​ឬ​ទេ ?

  • តើ​ឧបសគ្គអ្វី​ដែល​អ័ប្រាហាំ​បាន​ប្រឈមមុខ ដោយសារ​តែ​បំណងប្រាថ្នា​សុចរិត​របស់​លោក ? តើព្រះ​បាន​ជួយ​លោក​យ៉ាងដូចម្តេច ?

  • តើ​សារលិខិត​អ្វី​ដែល​ខគម្ពីរ​ទាំងនេះផ្តល់ជូន​ចំពោះ​ជនទាំងឡាយណា​ដែល​សមាជិកគ្រួសារ​ពុំមាន​បំណងប្រាថ្នា​សុចរិត ?

សូមមើល​ផងដែរ ម៉ាថាយ ៧:៧; « Deliverance of Abraham » ( វីដេអូ ), ChurchofJesusChrist.org; « Educate Your Desires, Elder Andersen Counsels » ( ChurchofJesusChrist.org ) ។

អ័ប្រាហាំ ២:១០–១១

តើ​នរណា​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​សេចក្តីសញ្ញា​អ័ប្រាហាំ ?

នៅពេល​ព្រះអម្ចាស់​បានធ្វើ​សេចក្តីសញ្ញា​របស់ទ្រង់​ជាមួយ​អ័ប្រាហាំ ទ្រង់​បាន​សន្យាថា សេចក្តីសញ្ញា​នេះ​នឹង​បន្ត​ទៅ​ដល់​កូនចៅ ឬ « ពូជ » របស់​អ័ប្រាហាំ ហើយថា « ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន…រាប់​ថា​ជា​ពូជ​អ្នក » ( អ័ប្រាហាំ ២:១០–១១ ) ។ នេះ​មានន័យថា សេចក្តីសន្យា​នៃ​សេចក្តីសញ្ញា អ័ប្រាហាំ​អនុវត្ត​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​នៅសព្វថ្ងៃនេះ ដែល​ពួកគេ​ជា​កូនចៅ​ផ្ទាល់​របស់​អ័ប្រាហាំ ឬ​ជាកូន​ចិញ្ចឹម​ក្នុង​គ្រួសារ​របស់​លោក តាមរយៈ​ពិធីបុណ្យ​ជ្រមុជទឹក និង​ការប្រែចិត្ត​ជឿ​ចូលក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ( សូមមើល កាឡាទី ៣:២៦–២៩; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣០–៣២ ) ។ ដើម្បី​ត្រូវបាន​រាប់ថា​ជាពូជ​របស់​អ័ប្រាហាំ បុគ្គលម្នាក់ៗ​ត្រូវតែ​គោរព​ក្រិត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃដំណឹងល្អ ។

លោកកុប្បត្តិ ១២:១–៣; ១៣:១៥–១៦; ១៥:១–៦; ១៧:១–៨, ១៥–២២; អ័ប្រាហាំ ២:៨–១១

សេចក្តីសញ្ញា​អ័ប្រាហាំ​ផ្តល់ពរជ័យ​ដល់​ខ្ញុំ និង​ក្រុមគ្រួសាររបស់​ខ្ញុំ ។

ដោយសារ​សមាជិកទាំងអស់​នៃ​សាសនាចក្រ​គឺត្រូវបាន​រាប់បញ្ចូល​នៅក្នុង​សេចក្តីសញ្ញា​អ័ប្រាហាំ នោះ​អ្នកអាច​ចង់​ចំណាយ​ពេលខ្លះ​ដើម្បី​សញ្ជឹងគិត​ពីមូលហេតុ​ដែល​សេចក្តីសញ្ញា​នេះ​មានអត្ថន័យ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូមកត់ត្រា​គំនិត​របស់អ្នក​អំពី​សំណួរ​ដូចខាងក្រោម ៖

តើ​សេចក្តី​សន្យា​ដែល​មាននៅក្នុង អ័ប្រាហាំ ២:៨–១១ អាច​ផ្តល់ពរជ័យ​ដល់​ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ​យ៉ាងដូចម្តេច ? ( សូមមើល​ផងដែរ លោកុប្បត្តិ ១២:១–៣; ១៣:១៥–១៦ ) ។

តើ​ខ្ញុំ​បានរៀន​អ្វី​អំពី​សេចក្តីសញ្ញា​អ័ប្រាហាំ​ចេញពី លោកុប្បត្តិ ១៥:១–៦; ១៧:១–៨, ១៥–២២ ?

តើ​ខ្ញុំ​មានអារម្មណ៍​ថា​បានបំផុសគំនិត​ឲ្យ​ធ្វើ​អ្វី​ដើម្បី​ជួយ​បំពេញ​សេចក្តីសន្យា​នេះ​ថា « អស់​ទាំង​គ្រួសារ​នៅ​លើ​ផែនដី​នឹង​បាន​ពរ » ? ( អ័ប្រាហាំ ២:១១ ) ។

អ្នក​អាច​ពិចារណា​ថា ពរជ័យ​នៅលើផែនដី​មួយ​ចំនួន​ដែល​បានសន្យា​ដល់​អ័ប្រាហាំ និង​សារ៉ា ដូចជា ការ​គ្រង​ដែនដី​សន្យា និង​ការធ្វើ​ជា​ឪពុកម្តាយ​នៃ​ជំនាន់​ដ៏​អស្ចារ្យ មាន​ភាព​ស្រដៀង​គ្នា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ទាំងនេះ​រួមទាំង​ការគ្រប់គ្រង​នគរ​សេឡេស្ទាល ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២៩ ) និង​អាពាហ៍​ពិពាហ៍​ដ៏នៅ​អស់កល្បជានិច្ច​ជាមួយ​កូនចៅ​ដ៏នៅអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤; ១៣២:២០–២៤, ២៨–៣២ ) ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា គឺនៅ « ក្នុង​ព្រះវិហារ​បរិសុទ្ធ » ដែល « យើង​ទទួល​ពរជ័យ​ចុងក្រោយ​របស់​យើង​ជា​ពូជ​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប » ( « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨០ ) ។

សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៥:៩–១២; ១៧:៣–១២ ( នៅក្នុង​សេចក្តីណែនាំ​ដល់បទគម្ពីរ​ទាំងឡាយ ) « អ័ប្រាហាំ សេចក្តីសញ្ញា​នៃ »; « Thoughts to Keep in Mind: The Covenant » នៅក្នុង​ធនធាន​នេះ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

លោកុប្បត្តិ ១៣:៥–១២ ។តើ​អ័ប្រាហាំ​បាន​ធ្វើ​អ្វី​ដើម្បី​បង្កើត​សេចក្តីសុខសាន្ត​នៅក្នុង​គ្រួសារ​របស់​លោក ? ប្រហែល​ជា​សមាជិក​គ្រួសារ​របស់អ្នក​អាច​អនុវត្ត​ធ្វើ​ជា​អ្នក​ផ្សះផ្សារ​ដូចជា អ័ប្រាហាំ ដោយការសម្តែង​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​អាចកើតឡើង​នៅក្នុង​គ្រួសារ​របស់អ្នក ។

លោកុប្បត្តិ ១៣:១៦; ១៥:២–៦; ១៧:១៥–១៩ ។តើអ្នក​អាចជួយ​គ្រួសារ​របស់អ្នក​យល់​សេចក្តីសន្យា​របស់ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ—ថា​ទោះបីជា​អ័ប្រាហាំ និង សារ៉ា មិន​ទាន់មាន​កូន​ក្តី ក៏​កូនចៅ​របស់​ពួកលោក​មានច្រើន​ឥតគណនា​ដូចជា​ធូលី​នៅលើ​ផែនដី ផ្កាយ​នៅលើមេឃ ឬ​ខ្សាច់​នៅលើ​ឆ្នេរ​សមុទ្រ​យ៉ាងដូចម្តេច ? ( សូមមើល​ផងដែរ លោកុប្បត្តិ ២២:១៧ ) ។ ប្រហែលជា​អ្នក​អាចបង្ហាញ​សមាជិក​គ្រួសារ​អ្នក​នូវ​ប្រអប់​ដីខ្សាច់មួយ មើល​ទៅ​ផ្កាយ ឬ​ប្រើរូបភាព​ដែល​ភ្ជាប់មក​ជាមួយ​គម្រោង​នេះ ។ តើ​យើង​អាច​ទុកចិត្ត​លើ​សេចក្តីសន្យា​របស់​ព្រះ ទោះបីជា​វា​ហាក់​ដូច​ជា​មិនអាច​កើតឡើង​ក្តី​យ៉ាងដូចម្តេច ?

លោកុប្បត្តិ ១៤:១៨–២០ ។តើ​យើង​បានរៀន​អ្វី​អំពី​មិលគីស្សាដែក​ចេញពី ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ ? ( នៅក្នុង​សេចក្តីណែនាំ​ដល់បទ​គម្ពីរ​ទាំងឡាយ សូមមើល​ផងដែរ អាលម៉ា ១៣:១៣–១៩ ) ។ តើ​យើង​អាច « [ បង្កើត ] សេចក្តីសុចរិត » ដូចដែល​មិលគីស្សាដែក​បានធ្វើ​យ៉ាងដូចម្តេច ? ( សូមមើល ខទី ៣៦ ) ។ តើ​ការងារបម្រើ​របស់​មិលគីស្សាដែក​អ្វីខ្លះទៀត​ដែល​បំផុសគំនិត​ដល់​យើង ?

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

មិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាមដោយ វ៉លធើរ រ៉េន

លោកុប្បត្តិ ១៦ ។ការអាន​អំពី​ហាការ អាច​ជា​ឱកាស​ដើម្បី​ពិភាក្សា​ពីរបៀប​ដែល​ព្រះអម្ចាស់​ជួយយើង​នៅពេល​យើង​មានអារម្មណ៍​ថា​ខុស ។ អ្នក​អាច​លើកឡើងថា « អ៊ីសម៉ាអែល » មានន័យថា « ព្រះ​ព្រះសណ្តាប់ » ។ តើនៅពេល​ណា​ដែល​យើង​មានអារម្មណ៍ថា ព្រះអម្ចាស់ បាន​ព្រះសណ្តាប់​យើង នៅពេល​យើង​បានមាន​អារម្មណ៍​ថា​ធ្វើខុស ? ( សូមមើល លោកុប្បត្តិ ១៦:១១ ) ។

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ​នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​​ស្នើ ៖ ខ្ញុំ​ចង់រស់​នៅ​តាមដំណឹងល្អ » សៀវភៅ​ចម្រៀង​កុមារទំព័រ ៧២ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

មាន ហើយ​អាច​ប្រើប្រាស់​បាន ។ គ្រា​ដ៏​ល្អៗ​បំផុត​មួយ​ចំនួន​នៅក្នុង​ការបង្រៀន​ចាប់ផ្ដើមឡើង​ជាសំណួរ ឬ​កង្វល់​មួយ​នៅក្នុង​ដួងចិត្ត​សមាជិក​គ្រួសារ​ ។ សូម​ឲ្យ​សមាជិក​គ្រួសារ​ដឹង​តាមរយៈ​ពាក្យសំដី និង​សកម្មភាព​របស់​អ្នក​ថា អ្នក​ចង់​ស្ដាប់​ពួកគេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៦ ) ។

សារ៉ា កំពុង​មើលទៅ​លើមេឃ​ដែល​មានផ្កាយ​ពាសពេញ

ព្រះបាន​សន្យាថា កូនចៅ​របស់​អ័ប្រាហាំ និង សារ៉ា​នឹង​មានច្រើន « ដូច​ផ្កាយ​នៅ​លើ​មេឃ » ( លោកុប្បត្តិ ២២:១៧ ) ។ សញ្ជឹងគិត​ពី​សេចក្តីសន្យា​របស់ព្រះ ដោយ ខឺធនី ម៉ាតស្ស ។