ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២-១៧; អ័ប្រាហាំ ១-២ ៖ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »


« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២–១៧, អ័ហ្រាហាំ ១–២ ៖ ‹ ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៧–១៣ ខែ កុម្ភៈ ។ លោកុប្បត្តិ ១២-១៧ ; អ័ហ្រាហាំ ១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

អ័ប្រាហាំ និង សារ៉ា

ការរចនា​រូបភាព​អ័ប្រាហាំ និង សារ៉ា ដោយ ឌីលលីន ម៉ាស

ថ្ងៃទី ៧–១៣ ខែ កុម្ភៈ

លោកុប្បត្តិ ១២–១៧ អ័ប្រាហាំ ១–២

« ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »

សូម​ចងចាំ​ថា​វា​មិនចាំបាច់—ឬ ក៏ អាច​ទៅរួច—ក្នុង​ការ​បង្រៀន​អ្វីៗ គ្រប់​យ៉ាង​នៅ​ក្នុង គម្រោង​មេរៀន​នេះ ។ ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹក​នាំ​បងប្អូន​ទៅ​កាន់​គោលការណ៍​និង​សកម្មភាព​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​កុមារ​ដែល​បងប្អូន​បង្រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ក្រុមគ្រួសារ​នៃ​កុមារ​ដែល​បងប្អូន​បង្រៀន ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀន​អំពី​អ័ប្រាហាំ​និង សារ៉ា នៅ​សប្តាហ៏​កន្លង​ទៅ​នេះ​ផងដែរ ។ សូម​ផ្តល់​ឱកាស​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​មួយ​ដែល​ពួកគេ​ដឹង​អំពី​អ័ប្រាហាំ​ឬ សារ៉ា ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អ័ប្រាហាំ ១:១៨; ២:៨

ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ដឹកនាំ​ខ្ញុំ​ដោយ​ព្រះហស្ដ ។

អ័ប្រាហាំ​ចង់​ធ្វើ​ជា​មនុស្ស​សុចរិត ទោះ​ជា​សមាជិក​គ្រួសារ​លោក​ទុច្ចរិច​ក្តី ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​លោក​ថា « យើង​នឹង​ដឹក​អ្នក​ដោយ​ដៃ » ។ ( អ័ប្រាហាំ ១:១៨ ) ។ គឺ​ដូច​ជា​ព្រះ​បាន​សន្យា​ជួយ​ដល់ អ័ប្រាហាំ​ដូច្នោះ​ដែរ នោះ​ទ្រង់​អាច​ដឹកនាំ​កុមារ​ដែល​បងប្អូន​បង្រៀន នៅ​ពេល​ដែល​ពួកគេ​មាន​បំណងប្រាថ្នា ជ្រើសរើស​ផ្លូវ​ត្រូវ ។​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ទៅកាន់​កុមារអ័ប្រាហាំ ១:១៨ និង ២:៨ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រក​ផ្នែក​នៃ​រាង​កាយ​ដែល​បាន​រៀបរាប់​នៅក្នុង​ខ​ទាំងពីរ​នេះ ។ តើ​មាន​អារម្មណ៍​បែប​ណា​ដែរ​ក្នុង​ការមាន​ព្រះយេស៊ូវ​គ្រីស្ទ​ដឹក​ដៃ​យើង ឬ​យក​ព្រះហស្ត​របស់​ទ្រង់​ការពារ​យើង​នោះ ? សូមថ្លែង​ទីបន្ទាល់ថា ព្រះយេស៊ូវ​ដឹកនាំ​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​របស់ទ្រង់ ។

  • សូមប្រើ « អ័ប្រាហាំ និង​សារ៉ា » ( នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ដើម្បី​ជួយ​កុមារ​យល់​ថា មនុស្ស​នៅ​ជុំវិញ​អ័ប្រាហាំ បាន​កំពុង​ធ្វើ​អាក្រក់ ប៉ុន្តែ​អ័ប្រាហាំ​ចង់​ធ្វើ​អ្វី​ដែល​ត្រូវ ហើយ​ព្រះអម្ចាស់​បាន​ជួយ​លោក ។ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ​ជួយ​យើង ដូចម្ដេច​នៅ​ពេល​យើង​ព្យាយាម​ជ្រើសរើស​ត្រូវ​នោះ ? សូម​ច្រៀង​ចម្រៀង​ដែល​ទាក់ទង​នឹង​គោល​ការណ៍​នេះ​ដូចជា​បទ « ប្រាប់​ខ្ញុំ​ឲ្យ​ដើរ​ក្នុងពន្លឺ » ( សៀវភៅ​ចម្រៀង​កុមារលេខ ៧០ ) ។

លោកុប្បត្តិ ១៣:៥–១២

ខ្ញុំ​អាច​ក្លាយ​ជា​អ្នកផ្សះផ្សា ។

ពេលពួក​គង្វាល​អ័ប្រាហាំ និង​ឡុត ​ឈ្លោះគ្នា​ពី​រឿង​វាល​ស្មៅ​របស់​ពួកគេ នោះ​អ័ប្រាហាំ បាន​ស្នើ​ដំណោះ​ស្រាយ​មួយ ដែល​នាំ​មក​នូវ​សន្តិភាព ។ បងប្អូន​អាច​ប្រើ​គំរូ​នេះ ដើម្បី​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ក្លាយ​ជា​អ្នកផ្សះផ្សា ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​ជាមួយ​កុមារនូវ​ដំណើរ​រឿង​មក​ពី លោកុប្បត្តិ ១៣:៥–១២ ហើយ​ឲ្យ​ពួកគេ​សម្តែង​តាម​នោះ ។ សូម​​ឲ្យ​កុមារ​ប្តូរ​វេន​គ្នា​សម្តែង​ជា អ័ប្រាហាំ​ក្មួយ​របស់​លោក ឡុត និង ពួកអ្នក​គង្វាល​ម្តងម្នាក់ៗ ។ សូម​ផ្តល់​​របៀប​ដែល​ពួកគេ អាច​ធ្វើ​តាម​គំរូ​នៃ​ការ​ធ្វើ​ជា​អ្នក​ផ្សះផ្សា​ដូច អ័ប្រាហាំ គឺ ដូច​ជា​ការ​ផ្លាស់​វេន​គ្នា​លេង​របស់​លេង​ជាមួយ​មិត្តភក្តិ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​តាម​គំរូ​ទាំងនេះ ។

  • សូម​អាន ម៉ាថាយ ៥:៩ ហើយ​ពន្យល់​ថា ព្រះយេស៊ូវ​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ​ជាអ្នក​ផ្សះផ្សា ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ក្លាយ​ជា​អ្នក​ផ្សះផ្សា នៅ​ឯ​គេហដ្ឋាន ឬ​ជា​មួយ​មិត្ត​ភក្តិ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​របស់​ខ្លួន​ធ្វើ​ជា​អ្នក​ផ្សះផ្សា ។ សូម​ឲ្យ​កុមារ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​នៅ​ពេល​ពួកគេ​ធ្វើ​ជា​អ្នក​ផ្សះផ្សា​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

លោកុប្បត្តិ ១៥:១-៦; ១៧:១–៨; អ័ប្រាហាំ ២:៩–១១

វា​សំខាន់​ខ្លាំងណាស់​ក្នុង​ការរក្សា​សន្យា​របស់​ខ្ញុំ ។

ការ​រៀន​អំពី​សេចក្តីសញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ និង សារ៉ា អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​អ្វីដែល​សំខាន់​ក្នុង​ការរក្សា​សេចក្តី​សញ្ញា ។ វា​អាច​ជួយ​ពួកគេ​រៀបចំ​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ។​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ប្រសិន​បើ​ពួកគេ​ដឹង​ថា​អ្វី​​ជា​សេចក្តី​សន្យា​ឬ​សេចក្តី​សញ្ញា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​នៅពេល​ពួកគេ​ធ្វើ​ការសន្យា ឬ​នរណា​ម្នាក់​ដែល​បាន​ធ្វើ​​ការសន្យា​​ដល់​ពួកគេ ។ ប្រសិន​បើមាន​ប្រយោជន៍ សូម​ចែកចាយ​បទពិសោធន៍​មួយ​ចំនួន​របស់​បងប្អូន​ផ្ទាល់ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា អ័ប្រាហាំ​និង​សារ៉ា បាន​សន្យា​ថា នឹង​គោរព​តាម​ព្រះ ។ សូម​ជ្រើសរើស​ពីរបី​ឃ្លា​មក​ពី លោកុប្បត្តិ ១៥:១–៦១៧:១–៨អ័ប្រាហាំ ២:៩–១១ ដើម្បី​ចែក​ចាយ​អំពី​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះ​បាន​សន្យា​ដល់​ពួកគេ ។ ទាំង​នេះ​អាច​រួម​បញ្ចូល « ​អាប់រ៉ាម​អើយ​៖ កុំ​ឲ្យ​ខ្លាចអ្វី​ឡើយ អញ​ជាខែល » « ឯង​នឹង​ធ្វើ​ជាឳពុក​នៃសាសន៍​ជាច្រើន » « គ្រប់​ទាំង​គ្រួសារ​នៅ​ផែនដី [នឹង] បាន​ពរ​ដោយ​សារ​ឯង » ។

  • តើ​​ការសន្យា​សាមញ្ញ​អ្វី​ខ្លះ​ដែល​កុមារ​គួរ​ធ្វើ និង​រក្សា​​អំឡុង​ពេល​នៅក្នុង​ថ្នាក់ ? ឧទាហរណ៍ សុំ​ឲ្យ​ពួកគេ​សន្យា​ថា អង្គុយ​នៅនឹង​កៅអី​របស់​ពួកគេ​សម្រាប់​រយៈពេល​ពីរបី​នាទី ឬ រៀប​កៅអី​អង្គុយ​ពួកគេ​ទុក នៅ​ពេល​ថ្នាក់​បញ្ចប់​ ។ សូម​ចែកចាយ​ជា​មួយ​ពួកគេ នៅ​គ្រា​ដែល​បងប្អូន​បាន​ធ្វើ​ការសន្យា​ហើយ​បាន​រក្សា​វា ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​រាល់​បទពិសោធន៍​ដែល​ពួកគេ​មាន ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពួកគេ នឹង​ធ្វើ​សេចក្តី​សន្យា​ជាមួយ​ព្រះវរបិតា​សួគ៌ ពេល​ពួកគេ​ទទួល​បុណ្យ​ជ្រមុជទឹក និង​នៅពេល​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អ័ប្រាហាំ ១:១២–១៧

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​រាល់​ការអធិស្ឋាន​របស់​ខ្ញុំ ។

នៅ​ពេល​ដែល​ជីវិត​របស់​អ័ប្រាហាំ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​លោក​បាន​អំពាវនាវ​ដល់​ព្រះ ហើយ​លោក​ត្រូវ​បាន​សង្គ្រោះ ។ កុមារ​ដែល​បងប្អូន​បង្រៀន​អាច​មាន​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ជា​មួយ​នឹង​ការអធិស្ឋាន​ដែល​ពួកគេ​អាច​ចែកចាយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព  ទេវតា​មួយ​អង្គ​សង្គ្រោះ​អ័ប្រាហាំ  ( នៅ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ដំណើរ​រឿង​ដែល​បាន​ពណ៌នា រកឃើញ​នៅក្នុង អ័ប្រាហាំ ១:១២ ,១៥–១៧ ។ ចូរ​សុំ​ឲ្យ​កុមារ​អាន​ខ​ទាំងនេះ ហើយ​ចែកចាយ​នូវ​អ្វីៗ​ដែល​ពួកគេ​បាន​រៀន​អំពី​ការអធិស្ឋាន ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ចែក​ចាយ​បទពិសោធន៍ នៅពេល​ដែល​ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ហើយ​ចែក​ចាយ​បទពិសោធន៏ ផ្ទាល់​របស់​បងប្អូន​ផង​ដែរ ។

លោកុប្បត្តិ ១៣:៥–១២

ខ្ញុំ​អាច​ក្លាយជា​អ្នកផ្សះផ្សា ។

យើង​ទាំងអស់​គ្នា​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ល្បួង​យើង​ឲ្យ​ប្រែក្លាយ​ជា ថប់​បារម្ភ និង ខ្វែង​គំនិត​គ្នា ។ សូម​ពិចារណា​អំពី​ដំណើរ​រឿង​របស់​អ័ប្រាហាំ​និង​ឡុត ដែល​អាច​ជួយ​ឲ្យ​កុមារ ប្រែក្លាយ​ជា​អ្នក​ផ្សះ​ផ្សា​នៅ​ក្នុង​ស្ថាន​ភាព​បែប​នោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ស្វែង​រក​ប្រធាន​បទ « សេចក្ដី សុខសាន្ត » និង « អ្នកផ្សះផ្សា » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ (scriptures.ChurchofJesusChrist.org ) ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ជ្រើស​យក​គម្ពីរ​មួយ​អំពី​សេចក្តី​សុខសាន្ត ហើយ​ចែកចាយ​ពី​អ្វី​ដែល​គាត់​ឬ​នាង​បាន​រៀន​នៅ​ក្នុង​ថ្នាក់ ។ សូម​ជួយ​ឲ្យ​ពួកគេ​គិត​អំពី​គំរូ​របស់​ព្រះអង្គសង្គ្រោះ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ផ្សះផ្សា​ដូច​ជា​នៅក្នុង លូកា ២២:៥០-៥១ ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

    ឡុត និង​អ័ប្រាហាំ​ជា​មួយ​នឹង​ហ្វូង​ចៀម

    Lot’s Choice, © Providence Collection/licensed from goodsalt.com

លោកុប្បត្តិ ១៧:១–៨ អ័ប្រាហាំ ២:៨–១១

ខ្ញុំ​អាច​រក្សា​សេចក្ដីសញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​ព្រះ​វរ​បិតា​សួគ៌​បាន ។

សូម​បង្រៀន​កុមារ​អំពី​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ អ័ប្រាហាំ និង សារ៉ា អាច​ជួយ​ពួកគេ​គិត​អំពី​សេចក្តី​សញ្ញា​របស់​ពួកគេ​ផ្ទាល់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​អាន លោកុប្បត្តិ ១៧:១–៨ និង អ័ប្រាហាំ ២:៨–១១ ហើយ​ធ្វើ​បញ្ជី​ពីរ ៖ អំពីអ្វី​ដែល​អ័ប្រាហាំ​ត្រូវ​បាន​ស្នើ​ឲ្យ ធ្វើ និង​អ្វី ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​លោក​វិញ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់​មក​ពី​ខគម្ពីរ​ទាំង​នេះ ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ផ្ញើ​លិខិត​មួយ​ទៅ​ផ្ទះ​ជាមួយ​កុមារ ដើម្បី​លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​របស់​ពួកគេ​ឲ្យ​កត់​ចំណាំ​នៅពេល​ដែល​កុមារ​បាន​ធ្វើ​ជា​អ្នក​ផ្សះផ្សា ជា​អ្នក​រក្សា​សេចក្តីសន្យា ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​បងប្អូន​បាន​និយាយ​នៅក្នុង​ថ្នាក់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​មាន​ភាព​សកម្ម ។ នៅពេល​ខ្លះ​កុមារ​ហាក់​ដូចជា រពឹស ខ្លាំង​រំខាន​ដល់​ការសិក្សា ប៉ុន្តែ​បងប្អូន​អាច​ប្រើ ថាមពល​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​សម្តែង​រឿង ឬ​ធ្វើ​សកម្មភាព​តាម​ពាក្យ​សំដី​នៅ​ក្នុង​​បទចម្រៀង ឬ​ព្រះគម្ពីរ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ២៥–២៦) ។