ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »


« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ ៖ ‹ តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? ›ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់​ឆ្នាំ ២០២២ឆ្នាំ ២០២១ )

« ថ្ងៃទី ១៤–២០ ខែ កុម្ភៈ ។ លោកុប្បត្តិ ១៨–២៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​​ឋមសិក្សា ៖ ឆ្នាំ ២០២២

សារ៉ា​កំពុង​បី​ទារក​អ៊ីសាក

សារ៉ា និង​អ៊ីសាក ដោយ ស្កត ស្នូ

ថ្ងៃទី ១៤–២០ ខែ កុម្ភៈ

លោកុប្បត្តិ ១៨–២៣

« តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? »

នៅពេល​បងប្អូន​ស្វែងរក​តម្រូវការ របស់កុមារ​ដែលបង​ប្អូន​បង្រៀន សូម​ពិចារណា​លើ​គំនិតនានា​នៅ​ក្នុង​​គម្រោង​មេរៀន​សម្រាប់​ទាំង​កុមារធំ និង​កុមារ​តូចៗ ។ 

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​អំពីអ្វី​ដែល​ពួកគេ​បាន​ដឹងរួចហើយ​អំពី លោកុប្បត្តិ ១៨:២៣ សូម​បង្ហាញ​រូបភាព​អំពី​ព្រឹត្តការណ៍​មួយ​ឬ​ច្រើន​ជាង​នោះ ពី​ជំពូក​ទាំង​នេះ ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​ចង​ចាំ​អំពី​រឿង​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លោកុប្បត្តិ ១៨:៩–១៤; ២១:១-៧

ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ​​ថាទ្រង់​នឹង​រក្សា​សេចក្តីសន្យា​របស់​ទ្រង់ ។

ទោះ​បី​ជា​ព្រះ​បាន​សន្យា​នឹង អ័ប្រាហាំ និង សារ៉ា​ថា​ពួកលោក នឹងមាន​កូនប្រុស​ម្នាក់ នៅពេល​ដែល​ពួកគេ​មាន​វ័យ​ចំណាស់​ទៅ​ក្តី​​ក៏​វា​ហាក់​បី​ដូច​ជា​សេចក្តីសន្យា​នោះ មិន​ទំនង​ជា​អាច​បំពេញ​បាន ។ តើ​បងប្អូន​អាច​ប្រើ​រឿង​នេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​មាន​ជំនឿ​ថា​ព្រះអម្ចាស់​នឹង​តែងតែ​រក្សា​សេចក្តីសន្យា​របស់​ទ្រង់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប​សេចក្តីសន្យា​របស់​ព្រះ​ចំពោះ​អ័ប្រាហាំ និង សារ៉ាថា​ពួកគេ​នឹង​មាន​កូន​ម្នាក់ និង​ការបំពេញ​​សេចក្តីសន្យា​នេះ ( សូមមើល លោកុប្បត្តិ ១៧:១៥–១៩; ១៨:៩–១៤; ២១:១–៧ ) ។ ឬ​ក៏​សូម​អញ្ជើញ​គូស្វាមី​ភរិយា​មួយ​គូ ស្លៀកពាក់​ដូច​ជា អ័ប្រាហាំ និង សារ៉ា ហើយ​ដំណាល​ប្រាប់​ដំណើររឿង​នេះ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា អ័ប្រាហាំ និង សារ៉ា គឺបាន​មាន​អាយុ​ច្រើន​​ពេក​ ក្នុង​ការ​មាន​កូន ។ សូម​សួរ​សំណួរ​ទៅ​កាន់​ពួកគេ​ចេញ​ពី លោកុប្បត្តិ ១៨:១៤,៖ « តើ​មាន​ការ​អ្វី​ដែល​ព្រះយេហូវ៉ា​ធ្វើ​មិន​កើត​ដែរ​ឬ​អី ? » សូម​ថ្លៃង​ទីបន្ទាល់​ថា ព្រះអម្ចាស់ អាច​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់ ទោះបី​វា​ហាក់​បី​ដូច​ជា​មិន​អាច​ទៅ​រួច​ក៏​ដោយ​ក្តី ។

  • សូម​ធ្វើ​ការសន្យា​មួយ​ទៅ​កាន់​កុមារ​ថា បងប្អូន​នឹង​បំពេញ​វា​នៅ​ចុង​បញ្ចប់​មេរៀន ( ឧទាហរណ៍ បងប្អូន​នឹង​អនុញ្ញាតិ​ឲ្យ​គេ​ផាត់​ពណ៌​រូបភាព ) ។ នៅ​អំឡុង​ពេល​ក្នុង​ថ្នាក់ សូម​រំឭក​ពួកគេ​អំពី​សេចក្តីសន្យា​របស់​បងប្អូន ហើយ​បន្ទាប់​មក​បំពេញ​ការសន្យា​នោះ ។ សូម​ពន្យល់​ថា​ព្រះអម្ចាស់​តែង​តែ​គោរព​សេចក្តីសន្យា​របស់​ទ្រង់​ជានិច្ច ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​អំពី​គ្រា​មួយ កាល​ដែល​ពួកគេ​ត្រូវ​រង់ចាំ​អ្វី​មួយ ដែល​ពួកគេ​ពិត​ជា​ចង់​បាន ។ សូម​ច្រៀង​ចម្រៀង​ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​សន្យា​របស់​ព្រះ​ជា​មួយ​កុមារ ដូច​ជា​បទ​« រក្សា​បទបញ្ញត្តិ » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៦៨–៦៩ ) ។ សូម​ជួយ​កុមារ​ឲ្យ​ស្គាល់​អំពី​អ្វី​ដែល​ព្រះ​បាន​សន្យា​ដល់​យើង ប្រសិន​បើ​យើង​ស្មោះត្រង់ ។

  • សូម​បង្ហាញ​រូបភាព​អំពីពិធី​បុណ្យជ្រមុជទឹក ឬ​ពិធីសាក្រាម៉ង់ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ១០៣, ១០៤, ១០៧១០៨ ) ។ សូម​ជួយ​កុមារ​រៀន​អំពី​សេចក្តីសន្យា ដែល​យើង​បាន​ធ្វើ​ជា​មួយ​ព្រះ និង​អ្វី​ដែល​ព្រះ​បាន​សន្យា​វិញ នៅ​ពេល​ដែល​យើង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​នៅ​ពេល​ទទួល​ទាន​សាក្រាម៉ង់ ។ ( សូមមើល​ផងដែរ ពិត​ចំពោះ​សេចក្តីជំនឿ ២៣–២៥ ) ។

លោកុប្បត្តិ ២២:១–១៤

អ័ប្រាហាំ​បាន​គោរព​តាម​ព្រះអម្ចាស់ ។

វា​ពិតជា​​មាន​ការពិបាក​ខ្លាំង​ណាស់​សម្រាប់​អ័ប្រាហាំ​ក្នុង​ការធ្វើ​តាម បទបញ្ញត្តិ​របស់​ព្រះ​ឲ្យ​បូជា​កូនប្រុស​របស់​លោក ។ សូម​ពិចារណា​អំពី​របៀប​មួយ​ដែល​ត្រឹមត្រូវ​ក្នុង​ការប្រើប្រាស់​រឿង​នេះ ដើម្បី​លើកទឹកចិត្ត​កុមារ​ឲ្យ​គោរព​ព្រះ ទោះ​បី​ជា​ពេល​ខ្លះ​វា​ពិបាក​ក្តី ឬ​ពួកគេ​មិន​បាន​ដឹង​ពី​មូលហេតុ​ពេញលេញ​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ក្តី ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព អ័ប្រាហាំ និង អ៊ីសាក ( សូមមើល គម្រោង​សិក្សាសប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ) ហើយ​សូម​ប្រើ​វា​ដើម្បី​ដំណាល​ប្រាប់​រឿង​របស់ អ័ប្រាហាំ និង អ៊ីសាក ( សូម​មើល​ផងដែរ « អ័ប្រាហាំ និង អ៊ីសាក, » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ។ សូម​បង្ហាញ​រូបភាព ព្រះ​យេស៊ូវ គ្រីស្ទ ហើយ​និយាយ​ប្រាប់​កុមារអំពី​ដំណើររឿង​របស់​អ័ប្រាហាំ និង អ៊ីសាក អាច​រំឭកយើង​អំពី​ការបូជា​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ គ្រីស្ទ បាន​ធ្វើ​សម្រាប់​យើង​ទាំងអស់​គ្នា ។

  • សូម​លេង​ល្បែង​ងាយៗ ដែល​តម្រូវ​ឲ្យ​កុមារ​ធ្វើ​តាម​ការណែនាំ​នានា ។ ឧទាហរណ៍ សេចក្តីណែនាំ​នោះ​អាច​ដឹកនាំ​ទៅ​រក​ទិសដៅ​រូបភាព​របស់​ព្រះអង្គសង្គ្រោះ ដែល​បាន​លាក់​នៅក្នុង​ថ្នាក់រៀន ។ តើ​ព្រះវរបិតាសួគ៌ បាន​សុំ​ឲ្យ​យើង​ធ្វើ​រឿង​អ្វី​ខ្លះ ? សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ការគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ អាច​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជា​មួយ​ទ្រង់ និង​ព្រះយេស៊ូវ គ្រីស្ទ​ម្តង​ទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លោកុប្បត្តិ ១៨:៩–១៤; ២១:១-៧

ព្រះអម្ចាស់​បាន​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់ ទោះបី​វា​ហាក់​បី​ដូច​ជា​មិន​អាច​ទៅ​រួច​ក្តី ។

អ័ប្រាហាំ និង សារ៉ា ត្រូវបាន​ប្រាប់ថា​ពួកគេ​នឹង​មាន​កូនប្រុស​ម្នាក់ ប៉ុន្តែ​វា​ហាក់​បី​ដូចជា​មិន​អាច​ទៅ​រួច—អ័ប្រាហាំ មាន​អាយុ ១០០ ឆ្នាំ ហើយ​ សារ៉ា មាន​អាយុ ៩០ ឆ្នាំ ( សូមមើល លោកុប្បត្តិ ១៧:១៧ ) ។ ព្រះ​បាន​បំពេញ​សេចក្តីសន្យា​របស់​ទ្រង់ ហើយ​ដំណើររឿង​នេះ​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿ​របស់​ពួកគេ​ទៅលើ​សេចក្ដីសន្យា​ទាំងឡាយ​របស់​ព្រះ​សម្រាប់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ពាក្យ​នីមួយៗ​ចេញ​ពី​ឃ្លា​ទី​មួយ​នៃ លោកុប្បត្តិ ១៨:១៤ នៅ​លើ​​ក្រដាស​មួយសន្លឹក ហើយ​ចែក​ឲ្យ​កុមារ​ម្នាក់​មួយៗ ។ បន្ទាប់​មក​សុំ​ឲ្យ​សិស្ស​តម្រៀប​ពាក្យ​ទាំង​នោះ​តាម​លំដាប់​លំដោយឲ្យ​បាន​​ត្រឹម​ត្រូវ ។ សូមអាន លោកុប្បត្តិ ១៨:៩–១៤; ២១:១–៧ ជា​មួយ​កុមារ​ដើម្បី​ស្វែងរក​ឧទាហរណ៍​មួយ​ចេញ​ពី​ជីវិត​របស់​អ័ប្រាហាំ និង សារ៉ា នៅពេល​ដែល​ព្រះ​បាន​ធ្វើ​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ ចេញ​ពី​បទពិសោធន៍​របស់​អ័ប្រាហាំ និង សារ៉ា ដែល​អាច​លើក​ទឹកចិត្ត​យើង ឲ្យ​ទុកចិត្ត​ទៅលើ​ការសន្យា​របស់​ព្រះ ?

  • សូម​បង្ហាញ​រូបភាព​នៃ​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដែល​មើល​ទៅដូចជា​មិន​អាច​ធ្វើ​បាន ឬ​ដែល​ពិបាក ( ឧទាហរណ៍ សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ, លេខ ៧, , ២៥២៦ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ព្រឹត្តិការណ៍ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​រូបភាព​នេះ ហើយ​ជួយ​ពួកគេ​មើល​ឃើញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​នៅ​ក្នុង​ឧទាហរណ៍​នីមួយៗ ។ សូមចែកចាយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​រក្សា​សេចក្តីសន្យា​របស់​ទ្រង់ នៅ​ក្នុង​ជីវិត​បងប្អូន ឬនៅក្នុ​ង​ជីវិត​នៃ​មនុស្ស​ដែល​បងប្អូន​ស្គាល់ ( ឧទាហរណ៍​មួយ​ចំនួន​អំពី​សេចក្តីសន្យា​របស់​ព្រះអម្ចាស់ សូម​មើល ម៉ាឡាគី ៣:១០ , យ៉ូហាន ១៤:២៦–២៧, គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩:១៨–២១ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​ឧទាហរណ៍​ស្រដៀង​គ្នា​ដែល​ពួកគេ​ដឹង ។

លោកុប្បត្តិ ១៩:១៥–២៦

ខ្ញុំ​អាច​ភៀសខ្លួន​ចេញ​ពី​អំពើទុច្ចរិត ។

ដំណើរ​រឿង​របស់ ឡុត និង​ក្រុមគ្រួសារ​របស់​លោក បាន​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​ទុច្ចរិត អាច​បំផុស​គំនិត​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ភៀសខ្លួន​ចេញ​ពី​ឥទ្ធិពល​អារក្ស​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

រូប​គំនូរ​អំពី​ឡុត និង​គ្រួសារ​របស់​លោក​កំពុង​រត់​ភៀស​ខ្លួន​ចេញ​ពី​​សូដុំម និង​ក្រុង​កូម៉ូរ៉ា

កំពុង​ភៀស​ខ្លួន​ចេញ​ពី សូដុំម និង កូម៉ូរ៉ា ដោយ ជូលៀស ឆ្នូ វន់ ខារូលស្វីល

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប លោកុប្បត្តិ ១៩:១៥–២៦ ដោយ​ពន្យល់​ថា ក្រុម​គ្រួសារ​របស់ ឡុត បាន​រស់នៅ​ក្នុង​ទីក្រុង​មួយ​ដែល​ទុច្ចរិត​បំផុត ហើយ​ទេវតា​បាន​ព្រមាន​ឲ្យ​ពួកគេ​ចាកចេញ ។ សូម​អាន ខទី ១៥–១៧,២៦ ហើយ​ជួយ​កុមារ​ឲ្យ​សញ្ជឹងគិត​ថា​តើ​វា​អាច​នឹង​មាន​អត្ថន័យ​ដូចម្តេច​សម្រាប់​ពួកគេ​នា​សព្វ​ថ្ងៃនេះ​ដើម្បី « គេចចេញ » ពីអារក្ស ហើយ​ « កុំមើល​ក្រោយ​ឡើយ » ( ខទី ១៧ ) ។

  • សូម​ដាក់​តាំង​រូប​ភាព​នៃ​ព្រះអង្គសង្គ្រោះ ហើយ​សុំ​ឲ្យ​កុមារ​ឈាន​ជំហាន​ទៅ​មុខ នៅពេល​ពួកគេ​ចែកចាយ​មួយ​ចំណុច ដែល​ពួកគេ​អាច​គេច​ចេញ​ពី​អំពើទុច្ចរិត ហើយ​ខិត​កាន់​តែ​ជិត​ព្រះគ្រីស្ទ ។

  • សូម​ពិភាក្សា​អំពី​ស្ថានភាព​ដែល​មិត្ត​ម្នាក់​អាច​នឹង​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​មិន​ត្រឹមត្រូវ ។ តើ​យើង​អាច « គេច​ចេញ »​ ពី​ស្ថានភាព​ទាំងអស់​នោះ​​យ៉ាងដូចម្តេច ? តើ​យើង​អាច​នឹង​និយាយ​អ្វី​ខ្លះ​ទៅ​កាន់​មិត្ត​របស់​យើង ?

លោកុប្បត្តិ ២២:១–១៤

ព្រះ​វរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​មក​ដែល​ទ្រង់​បាន​បូជា ជីវិត​ទ្រង់​ផ្ទាល់​សម្រាប់​យើង​ទាំងអស់គ្នា ។

នៅ​ពេល​បងប្អូន​បង្រៀន​អំពី​ឆន្ទៈរបស់​អ័ប្រាហាំ​ក្នុង​ការ​បូជា អ៊ីសាក សូម​យល់​ដល់​អារម្មណ៍​របស់​កុមារ ។ សូម​ប្រើ​ដំណើររឿង​នេះ​ជួយ​កុមារ​ឲ្យ​ពង្រឹង​សេចក្តីស្រឡាញ់​របស់​ពួកគេ និង​អបអរ​ចំពោះ​ពលិកម្ម​របស់ព្រះអង្គសង្គ្រោះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ដើម្បី​ជួយ​ដល់​កុមារ​រៀន​អំពី​ដំណើរ​រឿង​នៅ​ក្នុង លោកុប្បត្តិ ២២:១–១៤ សូមអាន​ខ​ទាំង​នេះ​ទៅ​កាន់​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​គូរ​រូបភាព អំពី​អ្វី​ដែល​បងប្អូន​កំពុង​អាន ។ ហេតុអ្វី​ព្រះអម្ចាស់​ដាក់​បញ្ញត្តិ​ឲ្យ​បូជា អ៊ីសាក ជា​អ្វី​ដែល​ពិបាក​ក្នុង​ការគោរព​តាម​ចំពោះ​អ័ប្រាហាំ ? តើ​យើង​រៀន​អ្វី​ខ្លះអំពី​អ័ប្រាហាំ​ចេញ​ពី​ដំណើររឿង​នេះ ?

  • សូម​ប្រើ​រូបភាព​របស់​អ័ប្រាហាំ និង អ៊ីសាក និង​ការឆ្កាង ​( សូមមើ សៀវភៅ​រូបភាព​ដំណឹងល្អ, លេខ​៩, ៥៧ ) ដើម្បី​ប្រៀប​ប្រដូច​ដំណើររឿង​នៅ​ក្នុង លោកុប្បត្តិ ២២ ជា​មួយ​នឹង​ការឆ្កាង​របស់​ព្រះអង្គសង្គ្រោះ សូមមើល ម៉ាថាយ ២៧:២៦–៣៧ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ​ដែល​ចេញ​មក​ពី​ដំណើររឿង​របស់​អ័ប្រាហាំ និង អ៊ីសាក ហើយ​នឹង​ការឆ្កាង ?

  • សូមបង្ហាញវីដែអូ «For God So Loved the World » ( ChurchofJesusChrist.org ) ឬ​ច្រៀង​ចម្រៀង​រួមគ្នាអំពី ការពលិកម្ម របស់​ព្រអង្គសង្គ្រោះ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។ សូម​អញ្ជើញ​ឲ្យ​កុមារ​និយាយ​អំពី​របៀប​ដែល​ពលិកម្ម​របស់​ព្រះយេស៊ូវ បង្ហាញ​ពី​សេចក្តីស្រឡាញ់់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង ។

learning icon

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជា​មួយ​គ្រួសារ​របស់​ពួកគេ​​អំពី​គ្រា​ដែលព្រះ​ប្រទានពរ​ដល់​ពួកគេ នៅ​ពេល​ដែល​ពួកគេ​គោរព​តាម​បទបញ្ញត្តិ​របស់ទ្រង់ ។

ការ​កែលម្អ​ការបង្រៀន​របស់​យើង

សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ បើ​ចាំបាច់​នៅក្នុង​អំឡុង​ពេល​រៀន បងប្អូន​អាច​រំឭក​កុមារ​ឲ្យ​មាន​គារវភាព ។ បងប្អូន​អាច​ច្រៀងដោយស្ងៀម​ស្ងាត់ ឬ​គ្រហឹម​នូវ​បទចម្រៀង​មួយ ឬ​តាម​រយៈ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ ។