ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣១ ខែ មករា –ថ្ងៃទី ៦ ខែ កុម្ភៈ លោកុប្បត្តិ ៦–១១ ; ម៉ូសេ ៨ ៖ « ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ »


« ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦-១១, ម៉ូសេ ៨ ៖ ‹ ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់​ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣១ ខែ មករា–ថ្ងៃទី ៦ ខែ កុម្ភៈ ។ លោកុប្បត្តិ ៦–១១ ; ម៉ូសេ ៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ណូអេ ក្រុមគ្រួសារ​របស់​លោក សត្វពាហនៈ ទូក និង​ឥន្ទធនូ

រូប​គំនូរ​ណូអេ​កំពុង​ចេញ​ពី​ទូក ដោយ សែម ឡយឡ័រ

ថ្ងៃទី ៣១ ខែ មករា –ថ្ងៃទី ៦ ខែ កុម្ភៈ

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨

« ណូអេ​បាន​ប្រកប​ដោយ​គុណ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ​អម្ចាស់ »

ការរៀន​អំពី​សត្វ​ពាហៈនៈ​នៅ​ក្នុង​ទូក​របស់​ណូអេ និង​កំពូល​ប៉ម​បាបិល​អាច​សប្បាយ​សម្រាប់​កុមារ ។ ប៉ុន្តែ​សូមចងចាំ​ថា​ដំណើរ​រឿង​ទាំង​នេះ​គឺ​ដើម្បី​បង្រៀន​ពី​សេច​ក្តី​ពិត​ដ៏អស់​កល្ប​ជានិច្ច ។ សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​អំពី​សេចក្តីពិត​ដែល​​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​កុមារ​រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពី​មុន​បងប្អូន​ចាប់ផ្ដើម​បង្រៀន​ដំណើរ​រឿង​នៅ​ក្នុង​ លោកុប្បត្តិ ៦–១១ និង ម៉ូសេ ៨ ដល់​កុមារ សូម​ផ្តល់​ឱកាស​ដល់​ពួក​គេ​ដើម្បី​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ណូអេ និង​ទូក ឬ ប៉ម បាបិល ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

លោកុប្បត្តិ ៦:១៤–២២; ៧–៨; ម៉ូសេ ៨ :១៦–៣០ ។

ការ​ធ្វើ​តាម​ព្យាការី នឹង​ផ្តល់​ពរ​ជ័យ​ដល់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ។

នៅ​ពេល​កុមារ​រៀន​ធ្វើ​តាម​ព្យាការី នោះពួកគេ​នឹង​ទទួល​ពរជ័យ និង​រក្សា​វិញ្ញាណ​ឲ្យ​មាន​សុវត្ថិ​ភាព គឺដូច​ជា​ក្រុម​គ្រួសារ​របស់​ណូអេ​បាន​រក្សា​ឲ្យ​មាន​សុវត្ថិ​ភាព​ពី​ទឹក​ជំនន់​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • នៅ​ក្នុង​ពាក្យ​សម្តី​របស់​បងប្អុន​ផ្ទាល់​សូម​ដំណាល​ប្រាប់​រឿង របស់​ណូអេ និង ទូក ( សូម​មើល « ណូអេ និង​គ្រួសារ​របស់​លោក » នៅក្នុង ដំណើរ​រឿង​ព្រះ​គម្ពីរ​សញ្ញាចាស់ សូមមើល​ផងដែរ « ធ្វើ​តាម​ព្យាការី » សៀវភៅ​ចម្រៀង​កុមារ ទព័រ ៥៨–៥៩ វគ្គទី ៣ ) ។ សូម​ជួយ​កុមារ​​សម្តែង​នូវ​មួយ​ផ្នែក​នានា​នៃ​ដំណើរ​រឿង—ឧទាហរណ៍​តាម​រយៈ​ការ​ធ្វើ​​ជា​ប្រើ​ឧបករណ៍​សាង​សង់​ទូក ឬ ធ្វើ​​ជា​សត្វ​ដើរ​ចូល​ក្នុង​ទូក ។

  • សូម​អាន​ទៅ​កាន់​កុមារ ម៉ូសេ ៨ :១៩–២០ សូម​សង្កត់​ធ្ងន់​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ណូអេ​ធ្វើ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ណូអេ​គឺ​ជា​ព្យាការី ហើយ​ថា​គ្រួសារ​របស់​លោក​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ទឹក​ជំនន់​ពី​ព្រោះ​ពួកគេ​បាន​ធ្វើ​តាម​តាម​ទ្រង់ ។ សូម​សួរ​កុមារ​ប្រសិន​បើ​ពួកគេ​ដឹង​ថា តើ​នរណា​ជា​ព្យាការី​របស់​យើង​នា​សព្វថ្ងៃនេះ ។ សូម​បង្ហាញ​រូបភាព​របស់​លោក​ហើយ​ជួយ​កុមារ ហៅ​ឈ្មោះ​លោក​ម្តងទៀត ។

  • នាំយក​រូបភាព​ឬ ​វត្ថុ​ដែល​តំណាង​ឲ្យ​ការបង្រៀន​របស់​ព្យាការី​បច្ចុប្បន្ន​មក​កាន់​ថ្នាក់​ ដូចជា​រូប​ព្រះគម្ពីរ​ឬ រូប​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​ឲ្យ​កុមារ​ផ្លាស់​វេន​គ្នា​ជ្រើសរើស​វត្ថុ​មួយ ហើយ​ប្រាប់​នូវ​អ្វី​ដែល​ពួកគេ​បាន​ស្គាល់​អំពី​វត្ថុ​នោះ ។ សូម​ពន្យល់​ទៅ​ពួកគេ​ពី​អ្វី​ដែល​វត្ថុនោះ​តំណាង​ឲ្យ ។ សូម​លើកទឹក​ចិត្ត​ពួកគេ​ឲ្យ​គូរ​រូបភាព​មួយ​អំពីខ្លួន​ពួកគេ ដែល​គោរព​តាម​អ្វី​ដែល​ព្យាការី​បាន​បង្រៀន ។ ចូរ​ថ្លែងទី​បន្ទាល់​របស់​បងប្អូន​អំពី​ពរជ័យ​នៃ​ការធ្វើតាម​ព្យាករី ។

លោកុប្បត្តិ ៩:១៥–១៦

ព្រះ​នឹង​រក្សា​នូវ​ការ​សន្យា​របស់​ទ្រង់​ចំពោះ​យើង​ជានិច្ច ។

វា​សំខាន់​ណាស់​សម្រាប់​កុមារ​ដើម្បី​ដឹង​ថា ព្រះ​រក្សា​​ការសន្យា​របស់​ទ្រង់ ជា ពិសេស​នៅពេល​ដែល​ពួកគេ​រៀប​ចំ​ធ្វើ​សេចក្ដី​សញ្ញា​ជា​មួយ​ទ្រង់​នៅ​ពេល​ពួកគេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ឥន្ទធនូ ។ សូម​អាន​ទៅ​កាន់​ពួកគេ​នៅ​ក្នុង លោកុប្បត្តិ ៩:១៥–១៦ ហើយ​សុំ​ឲ្យ​ពួកគេ​ស្តាប់​រក​ពាក្យ នឹកចាំ ។ សូម​ឲ្យ​កុមារ​លើក​រូប​ឥន្ទធនូ​របស់​ពួកគេ​ឡើង​ពេល​ដែល​ពួកគេ​ឮ​ពាក្យ​នោះ ។ សូម​ពន្យល់​ថា​ឥន្ទធនូ​គឺ​រំឭក​យើង​អំពី​ការ​សន្យា​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​យើង ។

  • សូម​និយាយ​ជា​មួយ​កុមារ អំពី​​ការសន្យា​មួយ​ចំនួន​របស់​ព្រះ —​ឧទាហរណ៍​ដូចជា យើង​អាច​ត្រឡប់​ទៅ​ជួប​ព្រះ​វរបិតាសួគ៌​វិញ ប្រសិន​បើ​យើង ដើរតាម​ព្រះ​យេស៊ូវគ្រីស្ទ ឬ​ព្រះ​និង​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​លួងលោម​យើង ។ សូមថ្លែង​ទីបន្ទាល់​របស់​បងប្អូនថា ព្រះ​ទ្រង់​តែងតែ​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ជានិច្ច ។

លោកុប្បត្តិ ១១:១–៩

មាន​តែ​ការធ្វើ​តាម​ព្រះយេស៊ូវ គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទើប​អាច​ទៅ​ស្ថានសួគ៌​បាន ។

ប្រជាជន បាបិល​បាន​គិត​ថា​ពួកគេ​អាច​ទៅ​កាន់​ស្ថាន​សួគ៌​ដោយ​ការសង់​ប៉ម​​ជាជាង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ការ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​គឺ​ជា​មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ប្រាប់​ដំណើរ​រឿង​ប៉ម​នៃ​ក្រុង​បាបិល​ដោយ​សម្តី​របស់​បងប្អូន​ផ្ទាល់ ឬ​អាន​ដំណើរ​រឿង​ដែល​មាន​នៅក្នុង « ប៉ម​នៃ​ក្រុង​បាបិល » ( នៅ​ក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ) ។ សូម​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​ជួយ​បងប្អូន​តាម​រយៈ​ការ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​នេះ ។

    ផ្ទាំង​រូប​ភាព​ប៉ម​បាបិល

    ផ្ទាំងរូបភាព​ប៉មបាបិល​ដោយ ដេវីឌ ហ្គ្រីន

  • អនុញ្ញាត​ឲ្យ​កុមារ​សង់​សំណង់​ប៉ម​ពី​ដុំ​ប្លុក​ឬ​ពី​វត្ថុ​ផ្សេង​ទៀត ។ បន្ទាប់​មក​បង្ហាញ​រូបភាព​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​កុមារ​ហើយ​សួរ​ពួកគេ​ថា​តើ​ផ្លូវ​មួយ​ណា​ដែល​អាច​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ—តាមរយៈ​ការសង់​ប៉ម ឬ​ក៏​ការ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រៀបរាប់​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

លោកុប្បត្តិ ៦:១៤–២២; ៧–៨; ម៉ូសេ ៨ :១៦–៣០

ការ​ធ្វើ​តាម​ព្យាការី នឹង​ផ្តល់​ពរ​ជ័យ​ដល់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ ។

កុមារ​កំពុង​ធំ​ឡើង​នៅ​ក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ស្រដៀង​គ្នា​ទៅ​នឹង​របៀប​មួយ​ចំនួន​នៃ​ពិភពលោក​អំឡុងជំនាន់​ណូអេ ។ បទពិសោធន៍​របស់​ណូអេ អាច​ផ្តល់​ទំនុក​ចិត្ត​ដល់​ពួកគេ​ថា ពួកគេ​អាច​ស្វែង​រក​ទី​សុវត្ថិភាព​ខាងវិញ្ញាណ​កាល​ណា​ពួកគេ​ធ្វើតាម​ព្យាការី ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ណូអេ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ ៧–៨ ) និង​រូប​ព្យាការី​បច្ចុប្បន្ន ។ សូម​ជួយ​កុមារ​ស្រាវជ្រាវ ម៉ូសេ ៨:១៦, ១៩–២០, ២៣–២៤  ដើម្បី​ស្វែងរក​អ្វី​ដែល​ណូអេ​បាន​បង្រៀន​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​យើង​នៅ​តែ​បង្រៀន​រហូត​ដល់​បច្ចុប្បន្ន ។ តើ​យើង​មាន​ពរ​យ៉ាង​ណា នៅពេល​យើង​គោរព​តាម​ការ​បង្រៀន​ទាំងនេះ ?

  • សូម​ចែកចាយ​អ្វី​មួយ​ដែល​ព្យាការី​បច្ចុប្បន្ន​ដែល​​ក្នុង​ពេល​ថ្មីៗ​នេះ​បាន​បង្រៀន ។ ចូរ​សុំ​ឲ្យ​កុមារ​ម្នាក់ៗ​សរសេរ​អ្វី​មួយ​ដែល​ព្យាការី​បាន​បង្រៀន​នៅលើសន្លឹក​ក្រដាស ហើយ​ជួយ​ពួកគេ​បត់​ក្រដាស​នោះ​ទៅ​ជា​ទូក ។ តើ​ការបង្រៀន​ទាំង​នេះ​ដូច​ការ​សង់​ទូក​របស់​ណូអេ​ដោយ​របៀប​ណា ?

លោកុប្បត្តិ ៩:១៥–១៧

យើង​ចាំបាច់​ត្រូវ​ចង​ចាំ​សេចក្តី​សញ្ញា​របស់​យើង ។

នៅ​ពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​ធ្វើ​សេចក្តី​សញ្ញា​ជា​មួយព្រះ​ដើម្បី​​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ នៅក្នុង លោកុប្បត្តិ ៩:១៥–១៧ ​ឥន្ទនូរ​គឺ​តំណាង​ឲ្យ​ការ​រំឭក​សេចក្តី​សញ្ញា​របស់​ព្រះ ។ ខគម្ពីរ​នេះ​អាច​បំផុស​គំនិត​ដល់​កុមារ​ឲ្យ​ស្វែងរក​វិធី​ចងចាំ​សេចក្តី​សញ្ញា​របស់​ពួកគេ​ជា​មួយ​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​អ្វី​មួយ​ដែល​បងប្អូន​មាន​ដែល​រំឭក​បងប្អូន​ពីអ្វី​មួយ​ដែល​សំខាន់​នៅក្នុង​ជីវិត​របស់​បងប្អូន​ដូច​ជា​ចិញ្ជៀន​រៀបការ រូបថត​ឬ​សៀវភៅកំណត់​ហេតុ​មួយ ។ សូម​ឲ្យ​កុមារ​ឲ្យ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ផ្ទាល់ ។​ សូម​អាន​រួម​គ្នា លោកុប្បត្តិ ៩:១៥–១៧ ( សូមមើល​ផង​ដែរ​នៅក្នុង Joseph Smith Translation, Genesis 9:21–25 [ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ តើ​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​គិត​អំពី​អ្វី​ខ្លះ​ពេល​យើង​ឃើញ​ឥន្ទនូរ ?

  • សូម​រំឭក​ដល់​កុមារ​ពី​សេចក្តី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ពេល​ពួកគេ​ទទួល​បុណ្យ​ជ្រមុជទឹក និង​ថា​ពួកគេ​បាន​​រំឭក​សេចក្តីសញ្ញា​នោះ​ឡើងវិញ​រាល់​ពេល​ដែល​ពួក​គេ​ទទួល​ទាន​សាក្រាម៉ង់ ​( សូមមើល ម៉ូសាយ ១៨:៨-១០, គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:៧៧-៧៩) ។ ចូរ​ឲ្យ​កុមារ​គូរ​រូប​ឬ​បង្កើត​អ្វី​មួយ​ដើម្បី​រំឭក​ពួកគេ​អំពី​សេចក្តី​សញ្ញា​របស់​ពួកគេ ។

លោកុប្បត្តិ ១១:១–៩

មាន​ផ្លូវ​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ទៅ​ស្ថាន​សួគ៌​បាន​គឺ​ការធ្វើតាម​ព្រះយេស៊ូវ គ្រីស្ទ ។

ខណៈ​ដែល​មនុស្ស​នា​សព្វ​ថ្ងៃ​នេះ​មិន​ព្យាយាម​សាង​សង់​ប៉ម​ទៅ​ស្ថាន​សួគ៌ នោះ​មានមនុស្ស​ជាច្រើន​ព្យាយាម​ស្វែង​រក​សន្តិភាព​ និង​សុភមង្គល តាមរយៈ​ការ​ដើរ​តាម​ផ្លូវ​ផ្សេងទៀត​ជាជាង​ផ្លូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​បង្កើត​រួចហើយ ។ តើ​បងប្អុន​អាច​ប្រើប្រាស់​ដំណើរ​រឿង​នៃ​ប៉ម​បាបិល​ដើម្បី​បង្រៀន​គោល​ការណ៍​នេះ​យ៉ាង​ដូម្តេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ដំណើរ​រឿង​នៃ​ប៉ម​បាបិល ​( សូមមើល ​លោកុប្បត្តិ ១១:១–៩ ) ។ យោង​តាម ហេលេមិន ៦:២៨ តើ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​បាបិល​សាង​សង់​ប៉ម​នេះ? ហេតុ​អ្វី​បាន​ជា​ការ​សាងសង់​ប៉ម​នេះ​ជា​មធ្យោ​បាយ​មួយ​ខុស​ឆ្គង​ក្នុង​ការ​ឈោង​ទៅ​ស្ថានសួគ៌ ។ តើ​ពាក្យ​ទូន្មាន​អ្វី​ខ្លះ​ដែល​ពួកគេ​នឹង​ផ្ដល់​ឲ្យ​ប្រជាជន​បាបិល ?

  • សូម​ឲ្យ​កុមារ​ស្រាវជ្រាវ​ក្នុង នីហ្វីទី ២ ៣១:២០-២១ និង ហេលេមិន ៣:២៨  ដើម្បី​ស្វែង​រក​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ទៅកាន់​ស្ថានសួគ៌ ។​ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូនក​អំពី​ព្រះអង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹងង​បង្រៀន​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​អំពី​ដំណើរ​រឿង​ដែល​គេ​បាន​រៀន​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ ឧទាហរណ៍​ពួកគេ​អាច​ប្រើ​រូបភាព​ដែល​ពួកគេ​គូរ​ឬ​ទំព័រ​សកម្មភាព​ប្រចាំ​សប្ដាហ៍ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ព្យាយាម​យល់​ពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ នៅ​ពេល​បងប្អូន​បង្រៀន​កុមារ សូម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ទៅលើ​សំណួរ​របស់​ពួកគេ​យោបល់​របស់​ពួក​គេ និង​ដំណើរ​រឿង​ឬ​គោលការណ៍​ទាំងឡាយ​ដែល​នឹង​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ ការ​ដឹង​ពី​ការណ៍​ទាំង​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ផ្តោត​យក​ចិត្ត​ទុកដាក់​លើ​សេចក្តី​ត្រូវ​ការ​របស់​ពួកគេ ។