ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ប៉ម​បាបិល


« ប៉ម​បាបិល » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« ប៉ម​បាបិល » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

លោកុប្បត្តិ ១១

ប៉ម​បាបិល

មនុស្ស​ព្យាយាម​សង់​ផ្លូវ​ទៅ​ស្ថានសួគ៌

រូបភាព
មនុស្ស​ទុច្ចរិត

បន្ទាប់ពី​ទឹក​ជំនន់ នោះ​ប្រជាជន​ចាប់ផ្ដើម​លែង​គោរព​ប្រតិបត្តិ​តាម​ព្រះ ។ ពួកគេ​មួយ​ចំនួន​មិន​ជឿលើ​ផែនការ​របស់​ព្រះ​ឡើយ ។ ដោយ​មិន​បាន​ទូលសូម​ដល់​ព្រះ នោះ​ពួកគេ​បាន​ចាប់ផ្ដើម​សង់​ប៉ម​មួយ ដើម្បី​ព្យាយាម​ឡើងទៅ​ស្ថានសួគ៌ ។ វា​គឺជា​ព្រះវិហារ​បរិសុទ្ធ​ក្លែងក្លាយ​មួយ ដែល​មាន​ឈ្មោះ​ថា ប៉ម​បាបិល ។

លោកុប្បត្តិ ១១:៤, ៩

រូបភាព
ប្រជាជន​​កំពុង​សង់​ប៉ម

ព្រះ​មិន​សព្វ​ព្រះទ័យ​នោះ​ទេ ដែល​ប្រជាជន​សង់​ប៉ម​នេះ ។ ទ្រង់​បាន​បំភាន់​ភាសា​របស់​ពួកគេ ដូច្នេះ​ហើយ ពួកគេ​មិន​អាច​ស្ដាប់​គ្នា​យល់​ឡើយ ។ ពីព្រោះ​ពួកគេ​មិន​អាច​យល់គ្នា​បាន នោះ​ពួកគេ​បាន​ឈប់​សង់​ប៉ម​នោះ​ទៅ ។

លោកុប្បត្តិ ១១:៦–៨; អេធើរ ១:៣៣

រូបភាព
ប្រជាជន​ធ្វើ​ចំណាក​ស្រុក

ព្រះ​បាន​ធ្វើឲ្យ​ប្រជាជន​នេះ​ខ្ចាត់ខ្ចាយ ហើយ​បាន​បញ្ជូន​ពួកគេ​ឲ្យទៅ​រស់នៅ​នៅ​ទូទាំង​ផែនដី ។

លោកុប្បត្តិ ១១:៩

បោះពុម្ព