ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ូប


« យ៉ូប » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២១ )

« យ៉ូប » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

យ៉ូប ១–៣; ១៩; ៣៨–៤២

យ៉ូប

ការទុកចិត្ត​លើ​សេចក្តីស្រឡាញ់​របស់ព្រះ​អម្ចាស់

រូបភាព
យ៉ូប និង​ក្រុមគ្រួសារ​របស់លោក​​បរិភោគ​អាហារ​ពេលល្ងាច

យ៉ូប​គឺជា​បុរស​ល្អ​ម្នាក់​ដែល​ស្រឡាញ់​ព្រះអម្ចាស់ និង​បានកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ។ លោក និង​ភរិយា​របស់លោក​មាន​កូន ១០ នាក់ ហើយ​លោក​មាន​ហ្វូងសត្វ​ជាច្រើន និង​ទ្រព្យសម្បត្តិ​ដ៏សន្ធឹក ។

យ៉ូប ១:១–៥

រូបភាព
យ៉ូប​សម្លឹង​មើល​ទៅ​ខ្យល់ព្យុះ

ព្រះអម្ចាស់​បាន​បណ្តោយ​ឲ្យ​សេចក្តីជំនឿ​របស់​យ៉ូប​ត្រូវ​សាកល្បង ។ យ៉ូប​បាន​ជួបប្រទះ​នឹង​រឿង​លំបាកៗ​ជាច្រើន ។

យ៉ូប ១:៦–១២

រូបភាព
ផ្ទះ​របស់​យ៉ូប​ត្រូវ​ភ្លើងឆេះ

នៅថ្ងៃ​មួយ សត្វ​ជាច្រើន​របស់​យ៉ូប​ត្រូវបាន​គេលួច ។ ក្រោយមក ភ្លើង​បាន​ឆេះ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​យ៉ូប ហើយ​បាន​សម្លាប់​ពួក​បាវបម្រើ​ទាំងអស់​របស់​លោក និង​សត្វ​ដទៃទៀត ។ បន្ទាប់មក ខ្យល់ព្យុះ​បាន​បោកបក់​មក​បំផ្លាញ​ផ្ទះ​របស់​កូនប្រុសៗ​របស់​យ៉ូប ។ កូនៗ​របស់​យ៉ូប​នៅ​ខាងក្នុង​ផ្ទះ ហើយ​ពួកគេ​បាន​ស្លាប់​ទាំងអស់ ។ យ៉ូប និង​ភរិយា​របស់​លោក​គ្មាន​អ្វី​នៅសេស​សល់​ទៀតឡើយ ក្រៅពី​សុខភាព​របស់​ពួកលោក​នោះ ។

យ៉ូប ១:១៣–១៩

រូបភាព
យ៉ូប និង​ភរិយា​របស់​លោក​កំពុង​អធិស្ឋាន

យ៉ូប និង​ភរិយា​របស់​លោក​មាន​សេចក្តី​សោកសៅ ។ ពួកលោក​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង សូម្បី​តែ​កូនៗ​របស់​ពួកលោក ។ ប៉ុន្តែ យ៉ូប​នៅតែ​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់​ដដែល ។ លោក​ពុំបាន​បន្ទោស​ព្រះអម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ឡើយ ។

យ៉ូប ១:២០–២២

រូបភាព
ភរិយា​របស់​យ៉ូប​បញ្ចុក​អាហារ​ដល់​យ៉ូប​ដែល​ឈឺ

បន្ទាប់​មក យ៉ូប​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ។ គាត់​មាន​ដំបៅ​ពេញ​រាងកាយ ។ យ៉ូប និង​ភរិយា​របស់​លោក​បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​រឿង​អាក្រក់ៗ​ទាំងអស់​នេះ​បាន​កើតឡើង ។

យ៉ូប ២:៧–៩; ៣:១–១១

រូបភាព
ព្រះយេស៊ូវ​បង្ហាញ​យ៉ូប​នូវ​សកលលោក​នេះ

ព្រះអម្ចាស់​បានមាន​បន្ទូល​ទៅកាន់​យ៉ូប ហើយ​បាន​បង្ហាញ​ដល់​លោក​នូវ​ផែនដី ផ្កាយ​ទាំងឡាយ និង​សភាវៈ​ដែល​មាន​ជីវិត​ទាំងអស់ ។ ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូប​នូវ​មេរៀន​ដ៏សំខាន់​មួយ ។ អ្វីៗ​ទាំងអស់​គឺត្រូវ​បានបង្កើត​ឡើង ដើម្បី​ជួយ​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ឲ្យ​រៀន​អំពី​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើតាម​ទ្រង់ ។

យ៉ូប ៣៨–៤១

រូបភាព
យ៉ូប និង​ក្រុមគ្រួសារ

យ៉ូប​បានប្រែចិត្ត ហើយ​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​អភ័យទោស​ដល់​លោក​ចំពោះ​ការសង្ស័យ ។ លោក​បានសន្យា​ថា​នឹង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា យ៉ូប​ស្រឡាញ់​ទ្រង់ ។ ទ្រង់​បាន​ព្យាបាល​យ៉ូប​ឲ្យ​ជា ហើយ​បាន​ប្រទាន​ពរជ័យ​ឲ្យ​លោក​មាន​កូន​ជាច្រើន​ទៀត ហើយ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងមុន​ទ្វេ​ដង​ដែល​គាត់​បាន​មាន​ពីមុន ។

យ៉ូប ១៩:២៥–២៦៤២

បោះពុម្ព