ដំណើររឿង​ក្នុង​ព្រះគម្ពីរ
រ៉ាហាប និង ​អ្នកស៊ើប​ការណ៍


« រ៉ាហាប និង ​អ្នកស៊ើប​ការណ៍ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( ឆ្នាំ ២០២២ )

« រ៉ាហាប និង​ អ្នកស៊ើប​ការណ៍ » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់

យ៉ូសេ ២

រ៉ាហាប និង ​អ្នកស៊ើប​ការណ៍

ជម្រើស​ដែល​នឹង​សង្គ្រោះ​មួយ​គ្រួសារ

រូបភាព
ប្រជាជន​នៅក្នុង​ទីក្រុង​មើលទៅ​ទីឆ្ងាយ

ស្រ្តី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា រ៉ាហាប បាន​រស់នៅ​ក្នុង​ក្រុង​យេរីខូរ មុនពេល​ពួកសាសន៍​អ៊ីស្រាអែល​បាន​វាយលុក​ទីក្រុង​នេះ ។ នាង​បាន​ឮ​គេ​ថា ព្រះអម្ចាស់​បាន​ញែក​សមុទ្រ​ក្រហម​សម្រាប់​ពួកសាសន៍​អ៊ីស្រាអែល ។ រ៉ាហាប​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ជួយ​ពួកសាសន៍​អ៊ីស្រាអែល​ឲ្យ​ច្បាំងឈ្នះ​ទីក្រុង​របស់​នាង ។ ប្រជាជន​នៅ​ទីក្រុង​យេរីខូរ​គឺជា​មនុស្ស​ទុច្ចរិត ។

យ៉ូស្វេ ២:៩–១១

រូបភាព
អ្នកស៊ើប​ការណ៍​លាក់ខ្លួន​ពី​ពួក​អ្នកយាម

ព្យាការី​យ៉ូសេ្វ​បាន​ដឹកនាំ​កងទ័ព​សាសន៍​អ៊ីស្រាអែល ។ លោក​បាន​បញ្ជូន​អ្នកស៊ើប​ការណ៍​ពីរនាក់​ឲ្យ​ទៅ​ក្រុង​យេរីខូរ ។ ប៉ុន្ដែ គេ​បាន​ឃើញ​អ្នកស៊ើប​ការណ៍​ទាំងពីរ​នាក់​នោះ ហើយ​ស្ដេច​ក្រុង​យេរីខូរ​បាន​បញ្ជូន​ពួកអ្នក​យាម​ឲ្យ​ទៅតាម​ចាប់ខ្លួន​ពួកគេ ។

យ៉ូស្វេ ២:១–៣

រូបភាព
រ៉ាហាប​និយាយ​ទៅកាន់​អ្នកស៊ើប​ការណ៍

អ្នកស៊ើប​ការណ៍​បាន​មក​ផ្ទះ​របស់​រ៉ាហាប ។ រ៉ាហាប​បាន​យល់ព្រម​ដើម្បី​ជួយ​អ្នកស៊ើប​ការណ៍​ទាំងពីរ​នាក់ ដូច្នេះ​នាង​បាន​លាក់​ពួកគេ​នៅក្រោម​ដំបូល​ផ្ទះ​របស់​នាង ។

យ៉ូស្វេ ២:៤–៦

រូបភាព
រ៉ាហាប​លាក់​អ្នកស៊ើប​ការណ៍

ទាហាន​របស់​ស្ដេច​បាន​ឆែកឆេរ​ផ្ទះ​របស់​រ៉ាហាប ប៉ុន្ដែ​មិន​អាច​រកឃើញ​អ្នកស៊ើប​ការណ៍​ទាំងពីរ​នោះទេ ។ បន្ទាប់ពី​ពួកគេ​បាន​ចេញ​ទៅ រ៉ាហាប​បាន​សូមឲ្យ​អ្នកស៊ើប​ការណ៍​ទាំងនេះ​ជួយ​ការពារ​គ្រួសារ​នាង នៅពេល​កងទ័ព​របស់​ពួកគេ​ចូល​មក​ច្បាំង​នឹង​ក្រុង​យេរីខូរ ។ អ្នកស៊ើប​ការណ៍​បាន​សន្យា​នឹង​រ៉ាហាប​ថា គ្រួសារ​របស់​នាង​នឹង​មាន​សុវត្ថិភាព ។ បន្ទាប់មក រ៉ាហាប​បាន​បោះ​ខ្សែពួរ​ចេញពី​បង្អួច​ផ្ទះ​របស់​នាង ដើម្បី​ឲ្យ​អ្នកស៊ើប​ការណ៍​ទាំងពីរ​នាក់​ចុះ​គេចខ្លួន ។

យ៉ូស្វេ ២:៣, ១២–១៥

រូបភាព
រ៉ាហាប និង​គ្រួសារ​គេចខ្លួន​ពី​ក្រុង​យេរីខូរ

​អ្នកស៊ើប​ការណ៍​បាន​ត្រឡប់​ទៅរក​ព្យាការី​យ៉ូស្វេ ហើយ​បាន​ប្រាប់​កងទ័ព​អ៊ីស្រាអែល​ថា កុំឲ្យ​ធ្វើបាប​អ្នកណាម្នាក់​នៅក្នុង​ផ្ទះ​របស់​រ៉ាហាប​ឡើយ ។ ក្រោយមក នៅពេល​ពួកសាសន៍​អ៊ីស្រាអែល​បាន​វាយលុក​ក្រុង​យេរីខូរ នោះ​ពួកគេ​បាន​រក្សា​ពាក្យសន្យា​របស់​ពួកគេ​ជាមួយ​រ៉ាហាប ។ សេចក្ដី​ក្លាហាន​របស់​រ៉ាហាប​បាន​សង្គ្រោះ​គ្រួសារ​របស់​នាង ។ គ្រួសារ​របស់​នាង​បាន​ចូលរួម​នឹង​រាស្ដ្រ​របស់​ព្រះអម្ចាស់ ។

យ៉ូសេ ២:២៣; ៦:២៥; ហេព្រើរ ១១:៣១

បោះពុម្ព