ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ការ​បង្ក​បង្កើត​ផែនដី


« ការ​បង្ក​បង្កើត​ផែនដី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ ២០២២ )

« ការ​បង្ក​បង្កើត​ផែនដី » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

លោកុប្បត្តិ ១–២; ម៉ូសេ ១–៣; អ័ប្រាហាំ ៣–៥

ការ​បង្ក​បង្កើត​ផែនដី

ផ្ទះដ៏​ស្រស់ស្អាត​សម្រាប់​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌

រូបភាព
ព្រះ និង​ព្រះអម្ចាស់​បង្កើត​សាកលលោក

ព្រះ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង​បាន​បង្ហាញ​ផែនការ​នៃ​សេចក្តីសង្រ្គោះ​នៅ​ឯស្ថានសួគ៌ ។ យើង​ទាំងអស់គ្នា​បាន​ស្រែក​ដោយ​អំណរ ! យើង​អាច​មក​ផែនដី​ដើម្បី​ទទួល​រូបកាយ​ជា​សាច់ឈាម ។ ខណៈពេល​នៅលើ​ផែនដី យើង​នឹង​រៀន​ដើម្បី​ធ្វើតាម​ព្រះរាជបុត្រា​របស់ព្រះ គឺ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអម្ចាស់​បាន​បង្កើត​ផែនដី​តាម​សេចក្តីណែនាំ​របស់ព្រះ ។

លោកុប្បត្តិ ១:១; យ៉ូប ៣៨:៤–៧; ម៉ូសេ ១:៣២–៣៣; ២:១; អ័ប្រាហាំ ៣:២២–២៧

រូបភាព
ភពផែនដី​ក្នុង​លំហ

នៅថ្ងៃទីមួយ ព្រះអម្ចាស់​បាន​ចែក​ពន្លឺ​ពី​ងងឹត ។ ទ្រង់​បាន​ហៅពន្លឺ​ថា ថ្ងៃ និង​ងងឹតថា យប់ ។

លោកុប្បត្តិ ១:៣–៥; ម៉ូសេ ២:៣–៥; អ័ប្រាហាំ ៤:១–៥

រូបភាព
ពពក និង មហាសមុទ្រ

នៅថ្ងៃទីពីរ ទ្រង់​បាន​ញែក​ទឹក​នៅចន្លោះ​ពពក​នៅលើ​មេឃ និង​មហាសមុទ្រ​នៅលើ​ផែនដី ។

លោកុប្បត្តិ ១:៦–៨; ម៉ូសេ ២:៦–៨; អ័ប្រាហាំ ៤:៦–៨

រូបភាព
ព្រៃ​នៅជិត​សមុទ្រ

នៅថ្ងៃទី​បី ព្រះអម្ចាស់​បាន​បង្កើត​មហាសមុទ្រ និង​ដីគោក ។ ទ្រង់​បាន​ហៅទីទឹក​ថា សមុទ្រ និង​ដីគោក​ថា ផែនដី ។ ទ្រង់​បានធ្វើ​ឲ្យ​ផែនដី​ស្រស់​ស្អាត​ដោយមាន​ដុះ​ផ្កា រុក្ខជាតិ​មានផ្លែ រុក្ខជាតិ និង​ដើមឈើ ។

លោកុប្បត្តិ ១:៩–១៣; ម៉ូសេ ២:៩–១៣; អ័ប្រាហាំ ៤:៩–១៣

រូបភាព
រូបភាព​យប់ និង​ថ្ងៃ

នៅថ្ងៃទី​បួន ទ្រង់​បានបង្កើត​ព្រះអាទិត្យ​ឲ្យ​រះ​នៅពេល​ថ្ងៃ ។ បន្ទាប់មក​ទ្រង់​បានបង្កើត​ព្រះច័ន្ទ និង​ផ្កាយ​ឲ្យ​រះ​នៅពេល​យប់ ។

លោកុប្បត្តិ ១:១៤–១៩; ម៉ូសេ ២:១៤–១៩; អ័ប្រាហាំ ៤:១៤–១៩

រូបភាព
សត្វ​សមុទ្រ

នៅថ្ងៃទី​ប្រាំ ព្រះអម្ចាស់​បានបង្កើត​មច្ចា​នៅក្នុង​សមុទ្រ ហើយ​បក្សី​នៅ​លើ​មេឃ ។ ទ្រង់​បាន​ប្រសិទ្ធពរ​ដល់​សត្វ​ទាំងអស់​ឲ្យ​កើន​ច្រើន​ឡើង និង​ប្រសិទ្ធពរ​ត្រី​ឲ្យមាន​ពេញ​ផ្ទៃទឹក ។

លោកុប្បត្តិ ១:២០–២៣; ម៉ូសេ ២:២០–២៣; អ័ប្រាហាំ ៤:២០–២៣

រូបភាព
សត្វព្រៃ

នៅថ្ងៃទី​ប្រាំមួយ ទ្រង់​បាន​បង្កើត​សត្វពាហៈនៈ​នៅលើ​ដី​គោក សត្វខ្លះ​ដើរ ហើយ​សត្វខ្លះ​ទៀត​លូន ។

លោកុប្បត្តិ ១:២៤–២៥; ម៉ូសេ ២:២៤–២៥; អ័ប្រាហាំ ៤:២៤–២៥

រូបភាព
លោកអ័ដាម និង​នាងអេវ៉ា​នៅក្នុង​សួនច្បារ​អេដែន

ព្រះវរបិតាសួគ៌ និង​ព្រះ​អម្ចាស់​បានយាង​ចុះ​មកលើ​ផែនដី​នៅថ្ងៃ​ទីប្រាំមួយ ។ មនុស្សប្រុស​ម្នាក់ និង​មនុស្សស្រី​ម្នាក់​ត្រូវបាន​បង្កើតឡើង​តាមរូបរាងអង្គទ្រង់ ។ ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​ទៅ​ពួកគេ​ឲ្យ​ថែរក្សា​គ្នា​ទៅវិញទៅមក ហើយ​ឲ្យ​មានកូន​ជាច្រើន ។ មនុស្សប្រុស និង​មនុស្សស្រី​រូបនោះ​ក៏​ត្រូវបាន​ដាក់​ទីទុកចិត្ត​ឲ្យ​ថែរក្សា​ផែនដី និង​សត្វទាំង​ពួង​ផងដែរ ។

លោកុប្បត្តិ ១:២៦–២៧; ម៉ូសេ ២:២៦–២៧; អ័ប្រាហាំ ៤:២៦–៣១; ៥:៧–៨

រូបភាព
លោកអ័ដាម និង​អេវ៉ា​សម្លឹង​មើល​សត្វទាំងពួង

ព្រះវរបិតាសួគ៌​សប្បាយ​ព្រះទ័យ​ជាមួយនឹង​អ្វីៗ​ដែលពួក​ទ្រង់​បាន​បង្កើតឡើង ។ នៅថ្ងៃទី​ប្រាំពីរ ពួកទ្រង់​បាន​សម្រាក​ពី​ព្រះរាជ​កិច្ច​របស់​ទ្រង់​ទាំងអស់ ។ ផែនដី​មាន​ភាព​ស្រស់ស្អាត ហើយ​ពោរពេញ​ដោយ​ជីវិត​រស់ ។

លោកុប្បត្តិ ២:១–៣; ម៉ូសេ ៣:១–៣; អ័ប្រាហាំ ៥:១–៣

បោះពុម្ព