ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ដាវីឌ និង​កូលីយ៉ាត


« ដាវីឌ និង កូលីយ៉ាត » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ឆ្នាំ​២០២២ )

« ដាវីឌ និង កូលីយ៉ាត » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

សាំយូអែល ទី​១ ១៧

ដាវីឌ និង​កូលីយ៉ាត

ការ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ធំ​មួយ

រូបភាព
កូលីយ៉ាត

សាសន៍​ភីលីស្ទីន​កំពុង​វាយ​ប្រហារ​សាសន៍​អ៊ីស្រាអែល ។ រៀង​រាល់​ព្រឹក បុរស​មាឌ​ធំ​សាសន៍​ភីលីស្ទីន​ម្នាក់​ឈ្មោះ​កូលីយ៉ាត​បាន​ហៅ​សាសន៍​អ៊ីស្រាអែល​ណា​ម្នាក់​មក​ប្រកួត​នឹង​គាត់ ។ កូលីយ៉ាត​មាន​មាឌ​ធំ ហើយ​ខ្ពស់​ជាង​មនុស្ស​គ្រប់​គ្នា ហើយ​គាត់​ជា​មនុស្ស​កាច​សាហាវ ។ គាត់​មាន​ពាក់​គ្រឿង​សឹក​ធ្ងន់ៗ ហើយ​ដៃ​កាន់​ ដាវ លំពែង និង ​ខែល​ដ៏​ធំ ។ គ្មាន​នរណា​ម្នាក់​ចង់​ប្រកួត​នឹង​គាត់​ឡើយ ។

សាំយូអែល ទី១ ១៧:១–១១

រូបភាព
ទ័ព​អ៊ីស្រាអែល​កំពុង​បរិភោគអាហារ

ដាវីឌ គឺ​ជា​ក្មេង​ប្រុស​ឃ្វាល​ចៀម​ម្នាក់​ដែល​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់ ។ ពួក​បងប្រុស​របស់​លោក​គឺជា​ទាហាន​នៅ​ក្នុង​ទ័ព​អ៊ីស្រាអែល ។ មាន​ថ្ងៃ​មួយ ដាវីឌ​បាន​យក​អាហារ​ខ្លះៗ​ទៅ​ឲ្យ​ពួក​បងប្រុស​របស់​លោក ។ នៅពេល​លោក​ទៅ​ដល់​ជំរំ​កង​ទ័ព លោក​បាន​ឮ​ការ​ហៅ​ប្រកួត​របស់​កូលីយ៉ាត ។

សាំយូអែល ទី​១ ១៧:២០–២៣

រូបភាព
ដាវីឌ​កំពុង​និយាយ​នឹង​ពួក​ទាហាន

ដាវីឌ​បាន​សួរ​ពួក​ទាហាន​ថា​ហេតុអ្វី​គ្មាន​នរណា​ម្នាក់​ការពារ​អ៊ីស្រាអែល ។ ពួក​បង​ប្រុស​របស់​លោក​បាន​ខឹង ហើយ​បាន​ប្រាប់​លោក​ឲ្យ​ទៅ​មើល​ចៀម​វិញ ។ ប៉ុន្តែ​ដាវីឌ​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ការពារ​អ៊ីស្រាអែល ។

សាំយូអែល ទី​១ ១៧:២៤–៣០

រូបភាព
ដាវីឌ​កំពុង​និយាយ​នឹង​ស្ដេច​សុល

ស្ដេច​សុល​បាន​ដឹង​ពី​សេចក្ដី​ជំនឿ​របស់​ដាវីឌ ដូច្នេះ​ទ្រង់​បាន​សុំ​ជួប​នឹង​ដាវីឌ ។ ដាវីឌ​បាន​ទូល​ទៅ​ស្តេចសុល​ថា លោក​មិន​ខ្លាច​ប្រកួត​នឹង​កូលីយ៉ាត​ឡើយ ។ ដាវីឌ​បាន​ពន្យល់​ថា មាន​ម្ដង​នោះ​ពេល​លោក​កំពុង​មើល​ចៀម​របស់​លោក លោក​បាន​សម្លាប់​សត្វតោ និង​សត្វខ្លាឃ្មុំ ។ ព្រះអម្ចាស់​បាន​ការពារ​លោក​នៅ​ពេល​នោះ ហើយ​ដាវីឌ​បាន​ដឹង​ថា ព្រះអម្ចាស់​នឹង​ការពារ​លោក​នៅ​ពេល​នេះ ។

សាំយូអែល ទី​១ ១៧:៣១–៣៧

រូបភាព
ដាវីឌ​កំពុង​ល​គ្រឿង​សឹក

ស្តេចសុល​បាន​ឲ្យ​គ្រឿង​សឹក​របស់​ទ្រង់​ដល់​ដាវីឌ ។ ប៉ុន្តែ​វា​មិន​ល្មម​ដាវីឌ​ទេ ដូច្នេះ​ដាវីឌ​បាន​ដោះ​វា​ចេញ ។ លោក​បាន​សម្រេច​ចិត្ត​ប្រកួត​ដោយ​គ្មាន​គ្រឿង​សឹក ។

សាំយូអែល ទី​១ ១៧:៣៨–៣៩

រូបភាព
ដាវីឌ​កាន់​ដុំ​ថ្ម

ដាវីឌ​បាន​រើស​ថ្ម​រលោង​ប្រាំ​ដុំ ហើយ​ដាក់​វា​នៅ​ក្នុង​យាម​ ។ លោក​បាន​យក​ខ្សែ​ដង្ហក់​របស់​លោក និង​ដំបង​សម្រាប់​ឃ្វាល​ចៀម ហើយ​ចេញ​ទៅ​ជួប​នឹង​កូលីយ៉ាត ។

សាំយូអែល ទី​១ ១៧:៤០

រូបភាព
ដាវីឌ​​និយាយ​នឹង​កូលីយ៉ាត

នៅពេល​កូលីយ៉ាត​បាន​ឃើញ​ដាវីឌ គាត់​បាន​ស្រែក​ចំអក​ឲ្យ​ដាវីឌ ។ គាត់​បាន​និយាយ​ថា ក្មេង​ប្រុស​ឃ្វាល​ចៀម​មិន​អាច​ឈ្នះ​គាត់​បាន​ទេ ។ ដាវីឌ​បាន​ស្រែក​តប​វិញ​ថា លោក​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដើម្បី​ការពារ​លោក ! ដាវីឌ​បាន​និយាយ​ថា លោក​នឹង​យក​ឈ្នះ​កូលីយ៉ាត​ដើម្បី​បង្ហាញ​សេចក្ដី​អស្ចារ្យ​របស់​ព្រះអម្ចាស់ ។

សាំយូអែល ទី​១ ១៧:៤២–៤៧

រូបភាព
ដាវីឌ​​ប្រកួត​នឹងកូលីយ៉ាត

ដាវីឌ​បាន​រត់​ទៅកាន់​កូលីយ៉ាត ។ លោក​បាន​គប់​ថ្ម​នឹង​ខ្សែ​ដង្ហក់​របស់​លោក​ភ្លាម ។ ថ្ម​នោះ​បាន​ត្រូវ​​ចំ​ថ្ងាស​របស់​កូលីយ៉ាត ហើយ​បុរស​មាឌ​ធំ​នោះ​បាន​ដួល​ទៅ​លើ​ដី ។ ព្រះអម្ចាស់​បាន​ជួយ​ដាវីឌ​ឲ្យ​យក​ឈ្នះ​កូលីយ៉ាត​ដោយ​គ្មាន​ដាវ ឬ​គ្រឿង​សឹក​ឡើយ ។

សាំយូអែល ទី​១ ១៧:៤៨–៥០

រូបភាព
ដាវីឌ និង​សព ​របស់ កូលីយ៉ាត

នៅ​ពេល​សាសន៍​ភីលីស្ទីន​បាន​ឃើញ​ថា កូលីយ៉ាត​បាន​ស្លាប់ នោះ​ពួកគេ​បាន​រត់​ចេញ​ដោយ​ភ័យ​ខ្លាច ។ សាសន៍​អ៊ីស្រាអែល​បាន​ឈ្នះ​ចម្បាំង​នោះ ។ ដាវីឌ​បាន​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ហើយ​ព្រះអម្ចាស់​បាន​ការពារ​អ៊ីស្រាអែល ។

សាំយូអែល ទី​១ ១៧:៥១–៥៣

បោះពុម្ព